ផ្អើល​ សាណា កក់​សណ្ឋាគារ​រៀបការ​លើក​ទី ១ នឹងស្វាមី​ទី ២​

អ្នកនាង ខៀវ សាន​សាណា និង​បុរស​គូស្នេហ៍​ថ្មី​។ វុទ្ធី

អ្នកនាង ខៀវ សាន​សាណា និង​បុរស​គូស្នេហ៍​ថ្មី​។ វុទ្ធី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ជ្រែក​ចំហាយ​ក្លិន បញ្ច្រាស​​ជំហរ​សាមីខ្លួន​នាង ខៀវ សាន​សាណា ពិធីការិនី​កូន​ពីរ ​ថា វេលា​ដឹក​ដៃ​សង្សារ​អូស្ត្រាលី​​ចូល​រោងការ​បំពេញ​លក្ខខណ្ឌ​ប្រពៃណី ​ជា​ប្តី​ប្រពន្ធ​ នៅ​មិនទាន់​អាច​កំណត់​នោះ ក៏មាន​ព័ត៌មាន​បង្ហើរ​មក​ថា អាពាហ៍​ពិពាហ៍ សា​ន​សា​ណា និង​សង្សារ​ថ្មី​នឹងលេច​រូបរាង​ក្នុង​ពេលឆាប់ៗ ដោយ​​នាង​ក៏​បាន​កក់​សណ្ឋាគារ ​អាំងទែរកុង​ទីណង់​តាល់ ជា​កន្លែង​ទទួល​​ភ្ញៀវ​​ក្នុងចំនួន​អ្នក​សិល្បៈ​ច្រើន​លើសលប់។

បើ​​ទោះ​នៅ​មិន​មាន​ព័ត៌​មាន​លាតត្រដាង​ពី​អវសាន​ស្នេហ៍​ទីមួយ​ ជាមួយនឹង​ម្ចាស់​​តំណក់​ឈាម​​កូនប្រុស​ស្រី​ពីរ​គ្រាប់ ​ជាមន្ត្រី​បម្រើការ​នៅ​អង្គការ​ណាតូ ជន​ជាតិ​ កាណា​ដា​​ បាន​ចែក​ផ្លូវ​គ្នា​ដោយ​មូល​ហេតុ​អ្វី និងពិត​ជា​បាន​លែងលះគ្នា​ដាច់​ស្រេច​ផ្តាច់​ចម្ងល់​មហាជន តែ​​បន្ថែ​ម​ពីដំ​ណើ​រ​វេច​បង្វេច​ស្ពាយ​កូន​មក​ស្រវា​អាជីព​ដើម​លើទឹក​ដី​កំណើ​ត​ មិន​បាន​ប៉ុន្មាន​ អ្នក​នាង សា​នសាណា ​ក៏​​បង្ហាញ​ពី​​សម្ព័ន្ធ​ស្នេហាទី ២​ ជា​មួយ​អ្នក​គ្រប់​គ្រងជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Herbalife Cambodia ​លោក Seraj Sutton ជា​មួយ​ភាព​ស្និទ្ធស្នាល​បណ្តើរគ្នា​ ​បង្អួតភ្នែក​មហាជន​ មិន​ឃ្លាតគ្នាមួយ​ជំហាន​​។ ​


ពីធី​ការិនី​កូនពីរ អ្នកនាង ខៀវ សានសាណា។ ឈឹម ស្រីនាង

ពីធី​ការិនី​កូនពីរ អ្នកនាង ខៀវ សានសាណា។ ឈឹម ស្រីនាង

មានពេលខ្លះ​​នាង​ថែម​ទាំង​ហៅ បុរស​អូស្ត្រាលី​នោះ​ថា​ប្តីៗ​ពេញ​​មាត់​នៅ​ចំពោះ​មុខ​មហាជន ទាំង​មិន​ទាន់​រៀបចំ​ពិធី​ប្រពៃណី​ និង​សូម្បីតែភ្ជា​ប់​ពាក្យ​​ក៏គ្មាន​​ផង​នោះ​។​យ៉ាងណា​​រាល់​​សំណួរ​ស្នើ​សុំ​បង្ហើប​ពី​គម្រោង​ដឹក​ដៃម្ចាស់​ស្នេហ៍​ទី ២​ ចូល​រោងការ​​បំពេញ​លក្ខខ​ណ្ឌ​ប្រពៃណី​ខ្មែរពេលណា​នោះ ពិ​ធីការិនី​កូន​ពីរ មាន​កំណើត​ពី​ទឹក​ដី​ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង អ្នក​នាង ខៀវ សា​ន​សា​ណា​ តែង​ឆ្លើយ​​បដិសេធ​ថា រឿង​ជីវិតផ្ទាល់​ខ្លួន​មិន​និយាយទេ​។

ដូច​គ្នា​នឹង​ព័ត៌​មាន​កំពុង​តែ​សាយ​ភាពរឿងដឹក​ដៃសង្សារ​ទី ២ ចូល​រោងការ ជាមួយ​ព័ត៌មាន​ថា បាន​កក់​សណ្ឋាគារ​រួច​ហើយ​នោះ ក៏​ពិធីការិនី​កូន​ពីរ​រូបនេះ​ បដិសេធ​បរិយាយនោះ​ដែរ​។​ ​ទន្ទឹម​នឹង​ចម្លើយ​បដិសេធ​បិទសំណួរ​​អ្នក​ព័ត៌មាន​នេះ បែរ​ជាថ្មីៗ​មាន​ការ​ទម្លាយ​ថា ជីវិត​ស្នេហាទី ២​ របស់​ពិធីការិនី​កូន​ពីរនាង ខៀវ សានសាណា ជា​មួយ​លោក Seraj Sutton ទំនង​នឹងមិន​ដើរ​លើភាព​បិទបាំង​ទៀត​ទេ។

ជាមួយ​គ្នានេះ មាន​ប្រភព​ក្នុង​ចង្កោម​សិល្បៈ​បង្ហើបថា ពេលនេះ ពិធីការិនី​ថ្គាមខ្លា រាង​តូចល្អិត ខៀវ សានសាណា កំពុង​តែស្វះស្វែង​រត់​រក​កក់​សម្អាងការ និង​សណ្ឋាគារ​ សម្រាប់ថ្ងៃ​ដឹកដៃ​​លោក Seraj Sutton ម្ចាស់​ស្នេហ៍​ទី ២ ចូល រោង​ការបញ្ចប់​ការ​រង​សម្ពាធរិះគន់​តាម​ប្រពៃណី​។

បន្ថែម​ពី​ការបង្ហើប​ថា ក្នុង​ការពិចារណា​​របស់​អ្នកនាង ​ខៀវ ​សានសា​ណា សណ្ឋាគារ ​​អាំង​ទែ​រកុង​ទីណង់​តាល់ ជា​ជម្រើសចុង​ក្រោយ​សម្រាប់​ទីតាំងរៀប​អាពាហ៍​ពិពាហ៍​ បន្ទាប់ពី​នាងដើរ​សិក្សាតម្លៃ​នោះ ប្រ​ភព​ពីអ្នកសិល្បៈ​ដដែល​ ក៏​បាន​បង្ហើប​ផង​ដែរ​ថា៖​ «សានសាណា គ្រោង​ បោះ​​សំបុត្រ​អញ្ជើញ​ភ្ញៀវ​ភាគ​ច្រើន​ជា​អ្នក​សិល្បៈ ​និង​អ្នក​ស្រឡាញ់​​រាប់​អានគ្នា​ស្និទ្ធៗ។ តែ​ចំណែក​ថ្ងៃ​​ការពិតនោះ​ក៏មិន​ទាន់​ដឹ​ង​ច្បាស់ដែ​រ​»៕

What Next?

Recent Articles