លោក កឹម សុខា បដិសេធព័ត៌មានទៅក្រៅប្រទេស គេចពីបាតុកម្មប្រឆាំងរូបលោក​

ដោយ៖​ លី បេឡា​ | ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016 12:20 PM
http://vodhotnews.com

លោក កឹម សុខា ចុះសួរសុខទុក្ខ​សកម្មជនបក្សប្រឆាំង​នៅពន្ធនាគារព្រៃស ព្រឹកថ្ងៃព្រហស្បតិ៍នេះ (រូបថត​ដោយ​ ហេង វិចិត្រ)

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍នេះបានបដិសេធថាលោកមិនមានគម្រោងទៅក្រៅប្រទេសដើម្បីគេចខ្លួននៅពេលមានបាតុកម្មប្រឆាំងរូបលោក។

ក្នុងពេលចុះសួរសុខទុក្ខសកម្មជនបក្សប្រឆាំងនៅពន្ធនាគារព្រៃស លោក កឹម សុខា បានលើកឡើងថាលោក​មិនចេញទៅប្រទេសណានោះទេ បើទោះ​មានបាតុកម្មប្រឆាំងរូបលោក។ ឆ្លើយតបនឹងសំណួរអ្នកសារ​ព័ត៌មានសួរថាបើមានបាតុកម្មតើលោកនឹងមា​នគម្រោងចាកចេញពីប្រទេសកម្ពុជា លោកមានប្រសាសន៍ថា៖ “ហេ! ខ្ញុំមិនទៅណាទេ។ ខ្ញុំធ្វើការនៅទីនេះ”

ការលើកឡើងរបស់លោក កឹម សុខា ធ្វើឡើងក្រោយពេលបុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុកនិងគាំទ្រគណបក្សប្រជាជនកម្ពុជានិងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទ លោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថាលោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។ លោកបានសរសេរថា៖ “លោក កឹម សុខា ខ្លាចអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើបាតុកម្មដុតផ្ទះរបស់គាត់ឬទាញគាត់ចេញពីក្នុងឡានហើយវាយដំដូចតំណាងរាស្ត្រទាំងពីររូបនោះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានថ្លែងបាតុកម្មប្រឆំាងនឹងបាតុកម្មនឹងកើតមានជាថ្មីទៀត ប្រសិនបើអ្នកគំាទ្រគណបក្សប្រឆំាងនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆំាងរូបលោកដែលទៅចូលរួមប្រជុំអាស៊ានសហរដ្ឋអាមេរិកនៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។

ចំណែកប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសជាថ្មីថាខ្លួននឹងធ្វើបាតុកម្មនៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក បើទោះជាលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ។ លោកបានថ្លែងថា៖ “រឿងបាតុកម្ម គណបក្សសង្រ្គោះជាតិគឺសូមឲ្យបងប្អូនផ្អាកទាំងអស់ គម្រោងធ្វើបាតុកម្មនៅទីណាក៏ដោយ ពីព្រោះការធ្វើបាតុកម្មនេះ វាអត់មានចំណេញអ្វី ខាត។ អ្វីដែលយើងចង់បានជាអាទិភាព ការបោះឆ្នោត ហើយយើងចូលក្នុងអន្ទ្រាក់គេហើយ បើយើងចូលធ្វើបាតុកម្ម គេមានលេស គេប្រើអំពើហិង្សា សភាពការណ៍តានតឹង វាកាន់តែកើនឡើង អាហ្នឹងវាមិនដឹងជាទៅណា…”

គួរបញ្ជាក់ថាកាលពីលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០១៥ មានបាតុកម្មអហិង្សាមួយប្រឆំាងនឹងវត្តមានរូបលោក។ មួយខែក្រោយមកខណៈពេល លោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាងក៏មានបាតុកម្មដោយអហិង្សាទាមទារឲ្យលោកចុះចេញពីតំណែង។ ភ្លាមៗនោះលោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថាលោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញដើម្បីទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មប្រឆាំងលោក កឹម សុខា ក៏បានកើតមាន ហើយក្នុងថ្ងៃនោះ តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបត្រូវគេវាយឲ្យរងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន៕

សរសេរមកកាន់លោក លី បេឡា តាមរយៈbela@vodhotnews.com  

What Next?

Recent Articles

One Response to "លោក កឹម សុខា បដិសេធព័ត៌មានទៅក្រៅប្រទេស គេចពីបាតុកម្មប្រឆាំងរូបលោក​"

  1. Rayuth says:

    អ្នកគាំទ្រលោក ហ៊ុន សែន សុទ្ធតែពួកកាកសំណល់ពីបនខ្មែរក្រហម ។ ពួកនេះមានហ្សែនឃោរឃៅ និងហឹង្សាពីកំណើតដូចលោក ហ៊ុន សែនដែរ ។ ពួកនេះភ័យខ្លាចចាញ់ឆ្នោតនៅឆ្នាំ២០១៨ខាងមុខ ដូច្នេះហើយ ចេះតែរកល្បិចកលដោយព្យាបាទបំបែកគូប្រជែង ។ ពួកនេះដេកអស់សង្ឈឹមថានឹងឈ្នះទៀតដូច្នេះ មានតែប្រើហឹង្សា ចាប់ចង គំរាមកាប់ចាក់ និងបំបែក គណបក្សសង្រ្គោះជាតិទេ ទើបអាចឈ្នះបាន ។ ពួកនេះ ជាប្រភេទពួកពាល ។ ពួកនេះ ហ៊ានប្រព្រឹត្តអំពើឃោរឃៅ ក៏ព្រោះតែមានមេពួកវាបញ្ជារពីក្រោយ ។

    ជាការធម្មតាទេ ពួកពាលកាលណាភ័យខ្លាចចាញ់មិនបានដឹកនាំប្រទេសបន្តទៀត ចេះតែដេកគិតរកល្បិចបំផ្លាញគេ និងគូប្រជែង ។ ពួកនេះនរកបានកំពុងតែរង់ចាំ ព្រោះបានប្រព្រឹត្តទង្វើរទុរយសច្រើនរាប់មិនអស់ ។ បរាជ័យពពួកពាលទុរយស!!
    ពួកនេះ មិនខ្លាចនឹងចេញមុខស្រែកក្តែងថា បំផ្លាញគណបក្សសង្រ្គោះជាតិអោយខ្ទេច និងដកចេញពីបញ្ជីឈ្មោះនៅគណះកម្មារធិការជាតិមុនពេលបោះឆ្នោតខាងមុខ ។ ពួកនេះបានកំពុងតែបំផ្លាញមុខមាត់ប្រទេសជាតិ បំផ្លាញច្បាប់ ប្រពន័្ធច្បាប់ និងយុត្តិធ៌មរបស់ប្រទេស ។ ពួកពាលដែលជាឈាមថ្មីរបស់គណបក្សប្រជាជនរបស់លោក ហ៊ុន សែនបានកំពុងតែធ្វើជាម្ចាស់របស់ប្រទេសជាតិ និងបំផ្លាញកិតិ្តយសជាតិ និងបំភ័យសាធារណះជន និងបង្ករអសន្តិសុខសង្គម ។ ពួកជនពាលទាំងនេះ តំណាងអោយពួកអសុរកាយ និងហ្សែនហឹង្សា ។

    តើពួកនេះ មានអំណាចអីហ៊ានស្រែកជាសាធារណះថា នឹងបំបែកគណបក្សសង្រ្គោះជាតិអោយខ្ទេច? ការគំរាមនេះ ព្រោះមានមេកើយដ៏មានអំណាចម្នាក់បញ្ជារពីក្រោយ ។ មួយវិញទៀតពួកពាល និងមេរបស់បននេះ បានកំពុងតែដេកភ័យខ្លាចចាញ់ឆ្នោតនាឆ្នាំ២០១៨ខាងមុខ ។

    សរុបទៅពួកនេះ គឺប្រហែលជាកាកសំណល់ពីបនខ្មែរក្រហមដ៏ឃោរឃៅ ។ នេះឬជាឈាមថ្មីរបស់លោក ហ៊ុន សែន????

    សូមគណបក្សសង្រ្គោះជាតិ កុំញញើតនឹងការគំរាមរបស់បនកាមសំណល់ពីបនប៉ុល ពត ។ សូមបន្តធ្វើការ ដើម្បីជយជំនះនាពេលខាងមុខ !!!

    បាតុកម្មដែលបាន ឬនិងធ្វើដោយខ្មែរនៅអាមេរិក គឺអហឹង្សាដោយគ្រាន់តែស្រែក និងកាន់បដាតែប៉ុណ្ណោះ ប៉ុន្តែបនលោក ហ៊ុន សែនគឺធ្វើបាតុកម្មហឹង្សា និងឃោរឃៅ ។ ពួកនេះពិតជាមាន ហ្សែនឃោរឃៅពីកំណើតមែន !!នេះឬ ឈាមថ្មីរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជន???