ដោយ ចេង ម៉េងជូ
2016-02-25
RFA

នាវារបស់កងទ័ពប្រជាជនចិន ចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Den Ayuthyea
![]()
មន្ត្រីកងទ័ពជើងទឹកមួយរូបសុំមិនបញ្ចេញអត្តសញ្ញាណ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែកុម្ភៈ ថា គម្រោងហ្វឹកហ្វឺនរួមគ្នារវាងកងនាវាកងទ័ពប្រជាជនចិន និងកងទ័ពជើងទឹកកម្ពុជា ត្រូវបានលើកពេលទៅធ្វើនៅព្រឹកថ្ងៃទី២៦ វិញ។
មន្ត្រីរូបនេះមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់នោះទេ តែលោកថា ទំនងដោយសារប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់កម្ពុជា ជាច្រើនរូប ត្រូវចូលរួមក្នុងកម្មវិធីធំៗផ្សេងទៀតនៅភ្នំពេញ។
ព្រឹត្តិការណ៍នៃសកម្មភាពហ្វឹកហ្វឺននោះ មិនបើកចំហដល់អ្នកសារព័ត៌មានឡើយ។ កងនាវាកងទ័ពប្រជាជនចិន នឹងចាកចេញពីកម្ពុជា ភ្លាមៗបន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺននោះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនោះ។
កងនាវាកងទ័ពប្រជាជនចិន ដែលកំពុងធ្វើទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅកម្ពុជា មានចំនួន ៣គ្រឿង ផ្ទុកកងម៉ារីនសរុបចំនួន ៧៣៧នាក់។ ពួកគេនឹងហ្វឹកហាត់ជាមួយទាហានជើងទឹកកម្ពុជា ៧០នាក់។ កងនាវានេះ បានមកដល់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ។
ការហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពនៃប្រទេសទាំងពីរនៅពេលនេះ គឺស្របពេលបញ្ហាជម្លោះសមុទ្រចិនខាងត្បូង កំពុងតឹងតែង ខណៈចិន កាន់តែបង្កើនសកម្មភាពយោធានៅតំបន់សមុទ្រចិនខាងត្បូង នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កងនាវាកងទ័ពប្រជាជនចិនមកដល់ខេត្តព្រះសីហនុហើយនៅព្រឹកថ្ងៃទី២២កុម្ភៈ
- កងនាវាកងទ័ពប្រជាជនចិននឹងធ្វើដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា
- ពលរដ្ឋរិះគន់អាជ្ញាធរក្រុងភ្នំពេញរឿងរៀបចំចិញ្ចើមផ្លូវសាធារណៈ
- ពលរដ្ឋខេត្តបន្ទាយមានជ័យរិះគន់ចៅសង្កាត់ប៉ោយប៉ែតថាមិនបំពេញការងារបម្រើរាស្ត្រ
- អាជីវករខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿអះអាងថាពួកគាត់បិទតូបខ្លាចសមត្ថកិច្ចថៃចាប់ទំនិញ
- ពលរដ្ឋនៅខេត្តកំពង់ធំ១គ្រួសារបារម្ភពីសុវត្ថិភាពក្រោយរងការចោទថាចេះអំពើអាបធ្មប់
- ឈ្មួញទិញដំឡូងមីនិងពលរដ្ឋនៅស្ទឹងត្រែងចោទអាជ្ញាធរឃុំថាបិទផ្លូវនិងស្ពាន
- សិស្សស្រី៥នាក់នៃវិទ្យាល័យជា ស៊ីម ត្បែងមានជ័យ សន្លប់ដោយភ័យនឹងសំឡេងផ្ទុះផាវ
- ពលរដ្ឋរស់នៅជាប់ព្រំដែនបារម្ភខ្លាចទាហានឡាវចូលបរបាញ់គោក្របីអ្នកស្រុក