ក្រុម​ស្គរនារី​ ម៉ាដា​ហ្គាស្កា​ សម្ដែង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ ​កម្ពុជា​

ក្រុម​តន្ដ្រីករ​ស្គ​រនារី​ម៉ាដាហ្គាស្កា​សម្ដែង​លើ​វិថី Pub Street ក្នុង​ក្រុង​សៀមរាប​កាល​ពី​ឆ្នាំ ២០១៤​។ ROMAIN COGNE

ក្រុម​តន្ដ្រីករ​ស្គ​រនារី​ម៉ាដាហ្គាស្កា​សម្ដែង​លើ​វិថី Pub Street ក្នុង​ក្រុង​សៀមរាប​កាល​ពី​ឆ្នាំ ២០១៤​។ ROMAIN COGNE




ភ្នំពេញប៉ុស្តិ៍

សៀមរាប: ប្លូកូ ម៉ាឡាហ្គាស៊ី ជា​ក្រុម​តន្ដ្រីករ​ស្គររនារី​មក​ពី​ម៉ាដាហ្គា​ស្កា បង្ហាញ​វត្ដមានក្នុង​ក្រុង​សៀម​រាប​សម្រាប់​ឱកាស​ដំណើរ​ជាលើក​ទី ៣​ របស់​ពួកគេ​កាល​ពី​ចុង​សប្ដាហ៍មុន។

ក្រុម​តន្ដ្រីករ​ស្គររនារី​ បាន​សម្ដែង​នៅ​​ស្យាយ៉ូ កូកូ លើ​វិថីសុខ​សាន្ដ​ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ជា​ផ្នែក​មួយ​នៃ​ដំណើរទេសចរណ៍​រយៈ​ពេល ៣០ ថ្ងៃ​ទូទាំង​តំបន់​ និងជា​ការ​សម្ដែង​មួយ​​ពេល​ពួកគេ​ស្នាក់​នៅ​ក្នុង​ទីក្រុងសៀមរាប​ដើម្បី​​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​។

ក្រុម​វាយ​ស្គ​រដែលមាន​សមាជិក​សុទ្ធ​តែ​នារី​នេះ​រំពឹង​ថានឹង​ទាក់ទាញ​អ្នក​ទស្សនា​យ៉ាងច្រើន​កុះ​ករដូច​ការសម្ដែង​កន្លង​មក​។

លោកក្រេហ្វដេរិក ប្រ៊ីរ៉េត​ ជា​ម្ចាស់​ ស្យាយ៉ូ កូកូ ដែល​សហការ​ជាមួយ​អង្គការ Bel Avenir ដើម្បី​ពាំ​នាំ​ក្រុម​តន្ដ្រីករ​នេះ​មក​កាន់​សៀមរាប បាននិយាយថា​៖ «​មនុស្ស​ជាង ៤០០ នាក់​មកទស្សនា​ពួកគេ​កាល​ពី​ឆ្នាំ ២០១៤​។ អ្នក​ទស្សនា​ចូលចិត្ដ​ថាមពល​របស់​ពួកគេ​។ ដូច្នេះ​ វា​កាន់តែ​អស្ចារ្យ​​នៅក្នុងការ​ទស្សនាការ​សម្ដែង​របស់​​ពួកគេ​ម្ដង​ទៀត»។

តន្ដ្រីករ​សមាជិក ១០ រូប​មក​ពី​សហគមន៍​ក្រីក្រ​សម្ដែង​តន្ដ្រី​បាទូស្យាដា ជា​ទម្រង់​ឧបករណ៍​តន្ដ្រី​អាហ្រ្វូន​ប្រេស៊ីល​ដ៏​ល្បី​ល្បាញ​ចំពោះ​អានុភាព​នៃ​ចង្វាក់​ស្គ​របុក​រន្ថើន​ប្រកប​ដោយ​ថាមពល​។

ក្រុម ប្លូកូ ម៉ាឡាហ្គាស៊ី ទំនង​ជា​អាច​ត្រឡប់​ទៅកាន់​ខេត្ដ​បាត់​ដំបង​ជា​ថ្មី​ក្រោយ​ពី​ធ្លាប់​មក​ម្ដង​ ២៥ ឆ្នាំ​មុន នៅពេល​អង្គការ​មូនិធិ​ទឹក​ដូង (Coconut Water Foundation) ត្រូវបាន​បង្កើត​ឡើង​ដោយ​ ចូស ល្វីស​ ហ្គីរ៉ាវ ផាញ​នីរ៉ូ ដែល​ចង់​ផ្សព្វ​ផ្សាយ​សិទ្ធិ​នារី និង​ការផ្លាស់​ប្ដូរវប្បធម៌​។

ក្រុម​នេះក៏​បាន​​សម្ដែង​ ព្រមទាំង​រៀប​ចំ​សិក្ខាសាលា​នៅ​ផ្ទះ​សំណាក់​ Les Dauphins នៅ​ Belmiro’s Pizza និង​ Subs កាល​ពី​វេលា​ម៉ោង ៦​ ល្ងាច​។

ពួកគេ​ធ្វើ​ដំណើរ​ជុំវិញ​ក្រុង​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយសម្ដែង​រយៈ​ពេល ២ ម៉ោង​កន្លះ​នៅ​ King’s Road Angkor ផ្ដើម​ពី​ម៉ោង ៦:៣០ ល្ងាច​។

គួរ​បញ្ជាក់ថា ដំណើរ​ទេសចរណ៍​ផ្នែក​តន្ដ្រី​របស់​​ក្រុមនារីម៉ាដាហ្គាស្កា​នឹង​បន្ដ​រយៈ​ពេល​ពីរ​សប្ដាហ៍​ក្នុង​ក្រុង​បាត់ដំបង រាជ​ធានី​ភ្នំពេញ និង​ក្រុង​ព្រះ​សីហនុ​មុនពេល​បន្ដ​ដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​ថៃ៕HR

What Next?

Recent Articles