ការសាងសង់ស្តូបដ៏ធំមួយនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីរំឭកដល់សមិទ្ធផលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្ដើមកាលពីម្សិលមិញ ដោយអ្នកនាំពាក្យក្រសួងការពារជាតិម្នាក់បានជំរុញ ឲ្យមានការជួយចូលរួមចំណែកពីសាធារណជន ដើម្បីធានាឱ្យការសាងសង់បញ្ចប់បានឆាប់។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា ផ្នែកបីរបស់ស្តូបនេះនឹងរំឭកដល់ជោគជ័យនៃគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់លោក ហ៊ុន សែន ដែលក្នុងនោះលោកនាយករដ្ឋមន្ត្រីបានសរសើរពីការបញ្ចប់សង្គ្រាមស៊ីវិលរាប់ទសវត្សរ៍នៅក្នុងប្រទេសកម្ពុជា។
ឧត្ដមសេនីយ៍ ឈុំ សុជាតិ បានថ្លែងថា “ផ្នែកទី១នឹងបង្ហាញពីសុខដុមនីយកម្មជាប្រវត្តិសាស្ត្រ ផ្នែកទី២នឹងបង្ហាញពីសន្តិភាពដែលសម្រេចបានតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ហើយផ្នែកទី៣បង្ហាញពីសមិទ្ធផលដែលបានមកពីគោលនយោបាយឈ្នះ-ឈ្នះ”។
អ្នកនាំពាក្យរូបនេះមិនបានលើកឡើងលម្អិតថា តើបរិវេណស្តូបទំហំ៨ហិកតា ដែល ស្ថិតនៅលើដីដែលជាអំណោយរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ជាពាណិជ្ជករម្នាក់នៅក្នុងចំណោម ពាណិជ្ជករមានទ្រព្យស្ដុកស្ដម្ភនៅក្នុងប្រទេសកម្ពុជា នឹងត្រូវផ្តល់មូលនិធិឬយ៉ាងណា។ ប៉ុន្តែលោកបានជំរុញឲ្យមានការជួយចូលរួមចំណែកពីប្រជាពលរដ្ឋកម្ពុជាទាំងក្នុងប្រទេស និងក្រៅ ប្រទេស ដើម្បីពន្លឿនការសាងសង់បញ្ចប់។
ឧត្ដមសេនីយ៍ ឈុំ សុជាតិ បានថ្លែងថា “យើងមានគម្រោងហិរញ្ញវត្ថុ ប៉ុន្តែយើងមិនអាចបង្ហាញបានទេ ពីព្រោះយើងចង់បើកចំហសម្រាប់ការរួមចំណែកពីសាធារណជន។ រយៈពេលសាងសង់អាស្រ័យលើការរួមចំណែកហិរញ្ញវត្ថុពីប្រជាពលរដ្ឋកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស។ ការចូលរួមចំណែកកាន់តែច្រើន ការសាងសង់កាន់តែលឿន”។
កាលពីខែកុម្ភៈឆ្នាំមុន ក្រុមមន្ត្រីបានប្រកាសថា ជញ្ជាំងស្តូបនឹងសរសេរពីជំនួយដោយបង្ហាញពីសមិទ្ធផលជាច្រើន រួមមានការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ ១៩៧៨ និងការផ្ដួលរំលំរបបខ្មែរក្រហមថ្ងៃ៧មករា ១៩៧៩ ដែលបន្ទាប់មកវៀតណាមបានលើកបន្តុបរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ធ្វើជារដ្ឋមន្ត្រីការបរទេស។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្ស ប្រឆាំងដែលជាប្រធានគណៈកម្មការអប់រំ វប្បធម៌ និងទេសចរណ៍រដ្ឋសភា បានស្វាគមន៍ការសាងសង់ស្តូបនេះ ហើយបានសរសើរអំពីកេរដំណែលនៃគោលនយោបាយឈ្នះ-ឈ្នះរបស់លោកនាយករដ្ឋមន្ត្រី។
លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ទៀតថា “ខ្ញុំគិតថា គោលនយោបាយឈ្នះ-ឈ្នះក្នុងន័យថា ប្រជាពលរដ្ឋកម្ពុជាឈ្នះទាំងអស់គ្នាដោយការបញ្ចប់សង្គ្រាម តាមរយៈការជំរុញឱ្យមានសាមគ្គីជាតិ និងការយោគយល់គ្នារវាងខ្មែរ និងខ្មែរ។ ដូច្នេះការសាងសង់ស្តូបដើម្បីរំឭកដល់ប្រវត្តិសាស្ត្រកម្ពុជាជារឿងល្អ”៕ សារុន
ដូចការលើកឡើងរបស់លោក យ៉ែម ប៉ុញ្ញឫទ្ធិ នយោបាយ ឈ្នះ – ឈ្នះ គួរសំដៅលើ ភាពឈ្នះរបស់ប្រជាជនកម្ពុជា។
បើមានការយល់ខុសឆ្គង ផ្អែកលើ នយោបាយ ឈ្នះ- ឈ្នះរបស់បក្សប្រជាជននោះវិញ ដោយ ដាក់គំនៀបនយោបាយនានា រួមទាំងកាប់ព្រៃចំណេញបក្សនិងអ្នកបំរើបក្ស និង មិនអោយមានការតស៊ូអាវុធដូចសម័យរំដោះកម្ពុជាពីបារាំង ឬសម័យខ្មែរក្រហមតស៊ូរំដោះពីរបបសាធារណរដ្ឋនិយមនោះ ជាទស្សនៈខុសឆ្គង ចំពោះប្រជាជនកម្ពុជា។
ប្រជាជនកម្ពុជា មានការយល់ដឹង ច្រើនណាស់ហើយពីព្រឹត្តិការណ៏នយោបាយកម្ពុជា លទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ ជាលទ្ធផលស្រាប់។ ខ្មែរសព្វថ្ងៃមានឆន្ទៈជាតិ មិនមែនស្ថិតក្រោមការញុះញង់ ដូចការចោទប្រកាន់នោះឡើយ។
សំនៀង
ឈ្នះ តែ តា ហ៊ុន សែន . ប្រជាពលរដ្ឋ រាប់លាននាក់ នៅ វេទនា ក្រល្ហេមល្ហាម ជំពាក់បំណុល គេ
អ្នកខ្លះ ចំណាកស្រុក នៅឡើយ !
ចំណែក ប្រជាពលរដ្ឋ មានជីវភាព មធ្យម ភិតភ័យ ពី រឿង ចោរគាស់ផ្ទះ ចោរប្លន់ ម្តងកន្លែងនេះ
ម្តងកន្លែង នោះ រាល់ថ្ងៃ រាល់យប់ !