ដោយ ទីន ហ្សាការីយ៉ា
2016-02-25
RFA

លោក ធន សារាយ (ស្ដាំ) ប្រធានសមាគមអាដហុក (Adhoc) ថ្លែងក្នុងសន្និសីទកាសែតបង្ហាញរបាយការណ៍ជម្លោះដីធ្លីឆ្នាំ២០១៤-២០១៥ នាទីស្នាក់ការអាដហុក រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។ RFA/Sochivy
លោក ធន សារាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) ដែលបានដឹកនាំក្រុមការពារសិទ្ធិមនុស្សទៅសួរសុខទុក្ខតំណាងសហគមន៍ជនជាតិដើមភាគតិចជង និងសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ ៣នាក់ទៀត ដែលកំពុងជាប់ឃុំឃាំង កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ មានប្រសាសន៍ថា ការទៅសួរសុខទុក្ខនេះ គឺដើម្បីលើកទឹកចិត្តជនដែលត្រូវគេចាប់ខ្លួន និងចោទប្រកាន់ទាំងនេះ។
តំណាងសហគមន៍ជនជាតិដើមភាគតិចជង លោក វ៉ែន វ៉ន អាយុ ៣៦ឆ្នាំ រស់នៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានតុលាការចាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ និងចោទប្រកាន់ចំនួន ២បទចោទ គឺទាក់ទងនឹងការប្រមូលអនុផលព្រៃឈើ និងការបំបាត់វត្ថុតាង។
រីឯសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ ៣នាក់ទៀត ត្រូវបានតុលាការចាប់ខ្លួននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ តុលាការចោទប្រកាន់អ្នកទាំងបីពីបទគំរាមកំហែង និងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ ខណៈពួកគេចុះធ្វើការនៅក្នុងសហគមន៍ប្រជាពលរដ្ឋក្នុងឃុំកណ្ដោល និងឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ដើម្បីប្រឆាំងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន។
សូមស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា ជាមួយលោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក អំពីការទៅសួរសុខទុក្ខអ្នកទាំង៤ នៅក្នុងពន្ធនាគារខែត្រកោះកុង ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រដ្ឋាភិបាលអះអាងថាករណីជួញដូរមនុស្សក្នុងឆ្នាំ២០១៥ថយចុះ
- បទសម្ភាសន៍អំពីមេធាវីជនជាប់ចោទ ខៀវ សំផន រិះគន់តុលាការថាមិនឯករាជ្យ (ភាគបញ្ចប់)
- បទសម្ភាសន៍អំពីមេធាវីទាមទារឲ្យតុលាការដោះលែងជនជាប់ចោទ ខៀវ សំផន (ភាគ១)
- សម្ព័ន្ធអង្គការកម្ពុជាតាំងពិព័រណ៍រូបភាពនៅខេត្តសៀមរាបដើម្បីប្រឆាំងនឹងអំពើហិង្សាលើស្ត្រី
- យុវជនស្ម័គ្រចិត្តមួយក្រុមរៀបចំកម្មវិធីប្រកួតរូបថតទាក់ទងនឹងបញ្ហារបស់ស្ត្រី
- មន្ត្រីមូលដ្ឋាននៅរតនគិរីរងការចោទថាមិនសហការឲ្យពលរដ្ឋចូលរួមវគ្គអប់រំពីសិទ្ធិមនុស្ស
- នារីដែលអះអាងថាអធិការស្រុកកំពង់ត្រឡាចចាប់រំលោភនិងគំរាមសម្លាប់អំពាវនាវរកយុត្តិធម៌
- អ្នកវិភាគ៖ សមាជិកអន្តរសភាមកកម្ពុជាគឺឆ្លុះបញ្ចាំងពីប្រទេសរំលោភសិទ្ធិមនុស្ស
- បទសម្ភាសន៍៖ ដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហមចង់បានយុត្តិធម៌និងសំណង