Bread Talk នាំ​នំប៉័ង​ចែក​ជូន​ដល់​សិស្ស​ក្រីក្រី​ ១០០០ ​នាក់

ក្មេងៗនៅសហគមន៍ក្រីក្រ​ខាំ​នំប៉័ង​ដែល ក្រុមហ៊ុន Bread Talk ចែក​ឲ្យ។ ហេង ជីវ័ន

ក្មេងៗនៅសហគមន៍ក្រីក្រ​ខាំ​នំប៉័ង​ដែល ក្រុមហ៊ុន Bread Talk ចែក​ឲ្យ។ ហេង ជីវ័ន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ នំប៉័ង Bread Talk ​ចំនួន ២ ១០០ ដុំ និង​​សម្ភារៈ​សិក្សា​មួយ​ចំនួន​ ត្រូវ​បាន​ក្រុមហ៊ុន​នំប៉័ង Bread Talk នាំ​យក​នូវ​អំណោយ​មនុស្សធម៌​ដល់​ក្មេង​ៗ​រៀន​នៅ​មណ្ឌល​សហគមន៍​ក្រីក្រ​សាខា​ទី ៥ របស់​អង្គការ​មូល​និធិ​កុមារ​កម្ពុជា (CCF) ស្ថិត​នៅ​ក្នុង​​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ នៃ​បរិវេណ​តំបន់​គំនរ​ចាក់​​សម្រាម​ស្ទឹង​មាន​ជ័យ​​ចាស់​ជាង ១០០០ នាក់ និង​ចាស់ៗ​រស់​នៅ​ក្បែរ​មណ្ឌល​ចំនួន​ ៣០ ​នាក់ កាល​ពី​រសៀល​​ថ្ងៃ​សុក្រ​ទី​ ២៦ ​ខែ​ កុម្ភៈ ​ឆ្នាំ​ ២០១៦។

ដោយសារ​ចង់​ចូល​រួម​កិច្ចការ​មនុស្សធម៌​ក្នុង​សង្គម​ ដែល​ជា​ការ​ជួយ​​សម្រាល​ទុក្ខ​លំបាក​ខ្លះៗ​ទៅ​ដល់​កុមារ​​ក្រីក្រ​ រៀន​នៅ​មណ្ឌល​សហគមន៍​ក្រីក្រ​សាខា​ទី ៥ របស់​អង្គការ​មូល​និធិកុមារ​​កម្ពុជា​ និង​ចង់​ឲ្យ​ពួក​គេ​មាន​សាក​ភ្លក្ស​រស​ជាតិ​នំប៉័ង Bread Talk ​​​ដែល​ឈ្ងុយ​ឆ្ងាញ់​​​ជាង​ធម្មតា​​​នោះ​ផង​ដែរ​។ ​

អ្នកស្រី​ ឃុន ស្រីអូន ជា​ជំនួយ​ការ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​នំប៉័ង Bread Talk បាន​ឲ្យ​ដឹង​ពី​គោល​បំណង​នៃ​ការ​កម្ម​ចែក​អំណោយ​មនុស្ស​ធម៌​​នេះ​ថា៖ «យើង​ចូល​រួម​ធ្វ​អំពើ​ល្អ​ក្នុង​សង្គម​ជា​មួយ​ជន​ក្រីក្រ ជា​ពិសេស​ជា​មួយ​កុមារ​ខ្សត់​ខ្សោយ កំព្រា និង​ចាស់​ៗ​ក្រីក្រ។ ដូច្នេះ​ហើយ​ទើប​ ថ្ងៃនេះ​ យើង​ក៏​មក​មណ្ឌល​សហគមន៍​ក្រីក្រ​សាខា​ទី ៥ ​របស់​អង្គការ​មូល​និធិកុមារ​​កម្ពុជា​ម្តង​ទៀត ដោយ​យើង​ធ្លាប់​មក​ទី​នេះ​រួម​ម្តង​ហើយ​ ខណៈ​វា​ជា​លើក​កិច្ច​ការ​មនុស្ស​ធម៌​លើក​ទី​ ៣ ​ផង​ដែរ​របស់​ក្រុមហ៊ុន»។


បុគ្គលិក ក្រុមហ៊ុន Bread Talk លើកនំប៉័ងមក​ចែក​ឲ្យ​ក្មេង​សហគមន៍​ក្រីក្រ។ ហេង ជីវ័ន

បុគ្គលិក ក្រុមហ៊ុន Bread Talk លើកនំប៉័ងមក​ចែក​ឲ្យ​ក្មេង​សហគមន៍​ក្រីក្រ។ ហេង ជីវ័ន

គេ​ឃើញ​អំណោយ​មនុស្ស​ធម៌​នោះ​រួម​មាន​សម្ភារៈ​សិក្សា​មួយ​សម្រាប់​ដោយ​មាន​សៀវ​ភៅ​សរសេរ​ ប៊ិច ខ្មៅដៃ និង​​កញ្ចប់​អាហារ​រួម​មាន​នំប៉័ង Bread Talk រួម​ទាំង​ភេសជ្ជៈ​ទឹក​សុទ្ធ​ ទឹក​ផ្លែ​កញ្ចប់ សម្រាប់​ចែក​ជូន​ដល់​កុមារ​ដែល​មាន​ចំនួន​ ១ ០០០ ​នាក់ ខណៈ​សម្រាប់​ចាស់ៗ​ក្រីក្រ​រស់​នៅ​ក្បែរ​មណ្ឌល​ចំនួន​ ៣០ ​រូប​បាន​ទទួល​កញ្ចប់​អំណោយ​ដែល​មាន​សារ៉ុង ថវិកា និង​មាន​នំប៉័ង Bread Talk និង​ភេសជ្ជៈ។

អ្នកស្រី​ ឃុន ស្រីអូន បាន​បន្ត​ថា​៖​«​​នេះ​ជា​ទឹក​ចិត្ត​បន្តិច​បន្តួច​របស់ក្រុម​ហ៊ុន​​យើង ដើម្បី​ចូល​រួម​ចែក​រំលែក​ក្តី​ស្រឡាញ់​ ក្តី​អាណិត​អាសូរ​ និង​ផ្តល់​​ក្តី​សង្ឃឹម​ដល់​ពួក​គាត់​»។

លោក ងយ ហេន ប្រធាន​ មណ្ឌល​សហគមន៍​ក្រីក្រសាខា​ទី​៥ បាន​ឲ្យ​ដឹង​ពី​ប្រវត្តិ និង​ចំនួន​សិស្ស​នៅ​ទី​នេះ​ថា៖ «មណ្ឌល​សហ​គមន៍​ក្រីក្រ​សាខា​ទី ៥ នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៧ ដែល​ជា​សាខា​មួយ​របស់​អង្គ​ការ​មូល​និធិកុមារ​​កម្ពុជា (CCF) ដោយ​មាន​គោល​ដៅ​ជួយ​ដល់​កុមារ​កំព្រា និងកុមារ​​ក្រីក្រ​ឪពុក​ម្តាយ​ជួប​ការលំបាក​ដែល​រស់​នៅ​ផ្តុំ​នឹង​គំនរ​សម្រាម​ស្ទឹង​មាន​ជ័យ និង​ឪពុក​ម្តាយ​មាន​របរ​ជា​អ្នក​រើស​អេតចាយនៅ​លើ​គំនរ​សម្រាម​ដោយ​ឥត​គិត​ថ្លៃ។ ​មណ្ឌល​យើង​ទទូល​កុមារ​ឲ្យ​ចូល​រៀន​ចាប់​ពី​ទារក​ដ្ឋាន​ដល់​ថ្នាក់ទី​ ១២ ​ឯណោះ តែ​សម្រាប់​ថ្នាក់​ទី​ ១២ ​នៅ​មណ្ឌល​ យើង​ផ្តោត​តែ​លើ​ភាសា​អង់គ្លេស​ទេ​។ សម្រាប់​ឆ្នាំសិក្សា​ ២០១៥-២០១៦ ​នេះ យើង​មាន​សិស្ស​សរុប​ទាំង​អស់​ចំនួន​ជាង​ ១ ៥០០ ​នាក់»។ ​​

គួរ​បញ្ជាក់​ថា ក្រុម​ហ៊ុន​នំប៉័ង Bread Talk បច្ចុប្បន្ន​មាន​សាខា​បម្រើ​សេវា​កម្ម​លើ​អហារ​សម្រន់​នេះ​ចំនួន​ បី ​កន្លែង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​សារ​ទទួល​បាន​ការ​ពេញ​និយម​ពី​អតិថិជន​នោះ ក្រុម​ហ៊ុន​ក៏​នឹង​ពង្រីក​សាខា​ថ្មី​ផង​ដែរ​ខណៈ​អ្នក​ស្រី ឃុន ស្រអូន បង្ហើប​ថា៖«នៅ​ខែ​ ឧសភា ​ឆ្នាំ ២០១៦ ​ខាង​មុន​នេះ ​ ក្រុម​ហ៊ុន​នឹង​បើក​បន្ថែម​សាខា​ទី​ ៤ ​របស់​ខ្លួន​ដើម្បី​បម្រើ​សេវា​កម្ម​នំប៉័ង Bread Talk ដល់​អតិថិជន»៕

What Next?

Recent Articles