ដោយ ខែ សុណង
2016-03-12
RFA

តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន (ឆ្វេង) និងលោក គង់ សភា ដែលត្រូវបាតុករមួយក្រុមវាយដំឲ្យរបួសនៅក្បែរបរិវេណរដ្ឋសភា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ RFA/Uon Chhin
![]()
ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃអគ្គស្នងការនគរបាលជាតិ បានកោះអញ្ជើញតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយរូប ឲ្យទៅបំភ្លឺលើបណ្ដឹងរបស់ខ្លួនពីបញ្ហាបាត់បង់ទ្រព្យសម្បត្តិក្នុងពេលរងអំពើហិង្សានៅមុខរដ្ឋសភា។
លិខិតពីស្នងការរងនគរបាលរាជធានីភ្នំពេញ លោក សុង លី បានផ្ញើជូនលោក គង់ សភា តំណាងរាស្ត្រសង្គ្រោះជាតិ មណ្ឌលស្វាយរៀង ឲ្យទៅបំភ្លឺពីបញ្ហានេះនៅថ្ងៃទី១៦ ខែមីនា។
លោក គង់ សភា និងលោក ញ៉យ ចំរើន តំណាងរាស្ត្រគណបក្សប្រឆាំងដែលរងអំពើហិង្សានៅមុខរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ក្នុងថ្ងៃដដែលដែលក្រុមអ្នកតវ៉ាធ្វើបាតុកម្មទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានទី១រដ្ឋសភា។
មេធាវី សំ សុគង់ ការពារក្ដីលោក គង់ សភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង ថ្លែងថា លោកនៅមិនទាន់ពិភាក្សាជាមួយកូនក្ដីនៅឡើយចំពោះការកោះអញ្ជើញនេះ ពីព្រោះកូនក្ដីរបស់លោកស្ថិតនៅក្រៅប្រទេស៖ «ដោយសារគាត់បានដាក់បណ្ដឹងអ៊ីចឹងនីតិវិធីគាត់ត្រូវឲ្យអ្នកដាក់ពាក្យទៅបំភ្លឺបន្ថែម តើនៅក្នុងពាក្យបណ្ដឹងគាត់មានបាត់អីក្រៅពីហ្នឹងទៀតអត់? គាត់នឹងមកប្រទេសកម្ពុជា នៅអាទិត្យក្រោយ។ គម្រោងដែលគាត់មកនោះទាន់ពេលវេលាដែលហៅទៅបំភ្លឺ។ ពេលគាត់មកគាត់នឹងពិភាក្សាជាមួយមេធាវីចំពោះបញ្ហានេះថា តើគាត់ទៅបំភ្លឺ ឬឲ្យមេធាវីទៅបំភ្លឺជំនួស។ ការពិតគាត់បានរៀបរាប់ក្នុងពាក្យបណ្ដឹងហើយ គេទៅបញ្ជាក់បន្ថែមជានីតិវិធីដើម្បីធ្វើកំណត់ហេតុហើយ។ គេនឹងបញ្ជូនរឿងហ្នឹងទៅតុលាការភ្ជាប់នឹងរឿងកំពុងនៅតុលាការរាល់ថ្ងៃ»។
ពាក់ព័ន្ធនឹងសំណុំរឿងហិង្សាលើអ្នកតំណាងរាស្ត្រទាំងពីរ សាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តនីតិវិធីស៊ើបអង្កេតរបស់ខ្លួន បន្ទាប់ពីឃុំខ្លួនមនុស្ស ៣នាក់ ដែលបានចូលទៅសារភាពថា ខ្លួនបានប្រើហិង្សាលើអ្នកតំណាងរាស្ត្រទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តំណាងរាស្ត្របក្សប្រឆាំងពីររូបជំរុញឲ្យតំណាងរាស្ត្រអាមេរិកដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា
- តំណាងរាស្ត្របក្សប្រឆាំង២រូបកំពុងដំណើរការប្ដឹងករណីហិង្សាទៅតុលាការអាមេរិក
- អ្នកក្រុងតាខ្មៅអះអាងថាអ្នកប្រើហិង្សាលើតំណាងរាស្ត្រម្នាក់ជាកងអង្គរក្ស
- តំណាងរាស្ត្របក្សសង្គ្រោះជាតិថាអាជ្ញាធរគ្មានឆន្ទៈចាប់ជនដៃដល់បន្ថែមទៀត
- តំណាងរាស្ត្របក្សប្រឆាំងទទូចឲ្យតុលាការបន្ថែមល្បឿនស៊ើបអង្កេតករណីហិង្សា
- អ្នករាយការណ៍ពិសេសអ.ស.បជំរុញឲ្យកម្ពុជាផ្តល់សេរីភាពប្រមូលផ្តុំដោយសន្តិវិធីឲ្យស្មើគ្នា
- គ្រូពេទ្យថៃមិនទាន់អនុញ្ញាតឲ្យតំណាងរាស្ត្របក្សប្រឆាំងចេញពីមន្ទីរពេទ្យ
- ជនសង្ស័យម្នាក់ក្នុងចំណោមអ្នកប្រើហិង្សាលើតំណាងរាស្ត្របក្សសង្គ្រោះជាតិនៅខេត្តកណ្ដាល
- បុរស៣នាក់សារភាពថាជាអ្នកបង្ករបួសស្នាមលើតំណាងរាស្ត្របក្សប្រឆាំង២នាក់
អ្វីជាសារៈសំខាន់សំរាប់ ស្វែងរកជនដៃដល់នៃឧក្រិដ្ឋកម្ម ដែលនៅសេសសល់នោះ???
ត្រូវការ ជនរងគ្រោះ អោយចូលកម្ពុជាឆាប់ៗឬ ???????
ក្នុងនាមយុត្តិធម៌សង្គម មិនត្រូវយកល្បិចជាបន្ទាល់នោះទេ?????
សំនៀង
ព្រះរាជាណាចក្រឡប់ហើយឆ្គួតមួយពូជ!!!!!