ដោយ ម៉ែន សុធីរ
2016-03-13
RFA

ផែនទីខេត្តក្រចេះ។ Photo: RFA
ពលរដ្ឋរស់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ចំនួន ៦៥គ្រួសារអះអាងថា អភិបាលរងខេត្តក្រចេះ លោក ខណ្ឌ ចំណាន បានដឹកនាំកម្លាំងប្រដាប់អាវុធចម្រុះ ឈូសឆាយកម្ទេចផ្ទះពួកគាត់ ២ខ្នង និងផលដំណាំកសិកម្មផ្សេងទៀត នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង នៅល្ងាចថ្ងៃទី១២ មីនា។
តំណាងពលរដ្ឋ លោកស្រី រ៉ន ស្រីល័ក្ខ ឲ្យដឹងនៅថ្ងៃទី១២ មីនា ថា កម្លាំងប្រដាប់អាវុធចម្រុះ បានគំរាមចាប់ខ្លួនអ្នកភូមិ បើអ្នកភូមិណាម្នាក់រារាំងប្រតិបត្តិការសមត្ថកិច្ច។ លោកស្រីកត់សម្គាល់ថា កន្លងមក ពលរដ្ឋរស់នៅភូមិប្រម៉ា ទាំង ៦៥គ្រួសារ ធ្លាប់ដាក់ញត្តិទៅស្ថាប័នថ្នាក់ជាតិឲ្យជួយអន្តរាគមន៍ ហើយថ្នាក់ជាតិ បានចេញលិខិតស្នើឲ្យអាជ្ញាធរខេត្ត ដោះស្រាយដោយសន្តិវិធី៖ «ម្ចាស់ដីគេប្រឆាំងគេមិនឲ្យចូលទេ។ ឥឡូវគេកំពុងតែស្រែកយំថ្ងូរ។ ពួកខ្ញុំរងគ្រោះទាំងអស់គ្នា នៅតែបំពានគេអាងអំណាច។ រុញឈូសឆាយនាងខ្ញុំអង្វរ»។
អភិបាលរងខេត្តក្រចេះ លោក ខណ្ឌ ចំណាន បញ្ជាក់យ៉ាងខ្លីថា ដីដែលអ្នកភូមិប្រម៉ា កំពុងកាន់កាប់ មានមួយផ្នែកជាដីរបស់ពលរដ្ឋ ៩៩៨គ្រួសារ និងមួយផ្នែកទៀត ជាដីសាធារណៈរបស់រដ្ឋ។ ដូច្នេះ អាជ្ញាធរបានចុះអនុវត្តដោយផ្តល់ដីជូនពលរដ្ឋ ៩៩៨គ្រួសារឲ្យរួចរាល់ជាមុនសិន នៅសល់ប៉ុន្មានជាដីសាធារណៈរបស់រដ្ឋ អាជ្ញាធរនឹងផ្តល់ជូនពលរដ្ឋទាំងនោះជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋចោទក្រុមហ៊ុនសម្អាតបាតអាងទំនប់វារីអគ្គិសនីសេសានថាឈូសឆាយដីព្រៃសហគមន៍
- ពលរដ្ឋមកពីស្រុកភ្នំស្រួចដាក់ញត្តិសុំអន្តរាគមន៍ឲ្យដោះលែងអ្នកភូមិ២នាក់
- តំណាងពលរដ្ឋនៅក្រចេះរកអន្តរាគមន៍រឿងអាជ្ញាធរចាប់ខ្លួនអ្នកភូមិ៤នាក់
- សង្គមស៊ីវិលស្នើឲ្យអាជ្ញាធរខេត្តព្រះសីហនុបំភ្លឺរឿងឈូសឆាយដីព្រៃនៅព្រៃនប់
- ពលរដ្ឋខណ្ឌជ្រោយចង្វារជំរុញឲ្យស្ថាប័នចំនួនបីជួយបញ្ចប់ជម្លោះដីជាមួយក្រុមហ៊ុន OCIC
- អ្នកបឹងកក់៧គ្រួសារប្ដឹងអភិបាលក្រុងភ្នំពេញទៅអង្គភាពប្រឆាំងអំពើពុករលួយ
- ពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តត្បូងឃ្មុំនាំគ្នាបង្ហោះសារទៅហ្វេសប៊ុកនាយករដ្ឋមន្ត្រី
- ពលរដ្ឋប្ដឹងទៅសាលាខេត្តបន្ទាយមានជ័យឲ្យជួយទប់ស្កាត់អាជ្ញាធរមូលដ្ឋានលក់ដីទំនាស់
- ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងបន្តស្នើឲ្យបង្ហាញព័ត៌មានពីគម្រោងសង់ផ្លូវល្បឿនលឿន