ដោយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង មិនព្រមពិភាក្សាអំពីខ្សែអាត់សំឡេង ដែលគេចោទថាលោកបាននិយាយជាមួយស្រីកំណាន់ម្នាក់នោះ និស្សិតមួយក្រុមដែលខ្វល់នឹងរឿងនេះបានបែរទៅរករដ្ឋសភាកាលពីម្សិលមិញ ក្នុងយុទ្ធនាការរបស់ពួកគេដើម្បីស្វែងរកការពិត។
និស្សិតប្រហែល៥០នាក់ដែលអះអាងថា មិនជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នយោបាយ បានដាក់ញត្តិទៅរដ្ឋសភាស្នើសុំឲ្យកោះហៅលោក កឹម សុខា មកឆ្លើយសំណួរទាក់ទិននឹងខ្សែអាត់សំឡេងនេះ ដែលក្នុងខ្សែអាត់សំឡេងនោះគេឮបុរសម្នាក់និងស្ត្រីម្នាក់ជជែកគ្នាអំពីរឿងស្នេហា ការមានផ្ទៃពោះ និងការបង់ថ្លៃផ្ទះ។
ក្រុមនិស្សិតដើរកាត់រដ្ឋសភាក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បន្ទាប់ពីដាក់ញត្តិទាមទារឲ្យកោះហៅលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរបស់លោក។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
ស្រី ចំរើន អាយុ២៤ឆ្នាំ ដែលបានប្រាប់ថាខ្លួនជានិស្សិតច្បាប់ ប៉ុន្តែមិនប្រាប់ឈ្មោះសាកលវិទ្យាល័យរបស់ខ្លួននោះបាននិយាយថា ”បំណងនៃការដាក់ញត្តិនេះគឺដើម្បីទាមទារឲ្យប្រធានរដ្ឋសភាកោះហៅឯកឧត្តម កឹម សុខា …មកបំភ្លឺអំពីខ្សែអាត់សំឡេងនោះ និងនិយាយថាតើវាពិតឬមិនពិត”។
នៅពេលសួរថាហេតុអ្វីបានជាគាត់និងសកម្មជននិស្សិតគ្នីគ្នារបស់គាត់ ចង់ឲ្យលោក កឹម សុខា និយាយជាសាធារណៈអំពីខ្សែអាត់នេះម៉្លេះ លោក ចំរើន បាននិយាយថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមានការទទួលខុសត្រូវប្រកបដោយភាពស្មោះត្រង់ចំពោះអ្នកបោះឆ្នោត។
លោកបាននិយាយថា ”ករណីនេះមិនមែនគ្រាន់តែជាបញ្ហាបុគ្គលទេ ពីព្រោះគាត់ជាបុគ្គលសាធារណៈ មិនមែនជាបុគ្គលឯកជនឡើយ។ ជាពិសេស ពីព្រោះគាត់ជាតំណាងរាស្ត្រខេត្តកំពង់ចាម។ ប្រជាពលរដ្ឋបោះឆ្នោតឲ្យគាត់។ ក្នុងនាមជាមេដឹកនាំស្តីទីនៃគណបក្សនយោបាយមួយ គាត់ត្រូវតែបំភ្លឺការសង្ស័យរបស់ប្រជាពលរដ្ឋនិងយុវជន ដែលចង់ដឹងការពិត”។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ថា ញត្តិនោះនឹងបញ្ជូនទៅលោក ហេង សំរិន ប្រធានរដ្ឋសភា ប៉ុន្តែថាវាឆាប់ពេកហើយក្នុងការនិយាយថាតើ លោក កឹម សុខា នឹងត្រូវកោះហៅតាមសំណើឬយ៉ាងណានោះ។
លោក កឹម សុខា មិនបាននិយាយជាសាធារណៈអំពីភាពពិតនៃខ្សែអាត់សំឡេងនោះទេ ផ្ទុយទៅវិញបានណែនាំអ្នកគាំទ្រកុំឲ្យឆ្លើយតបទៅនឹងការបង្កហេតុ ហើយសន្តិសុខគណបក្សសង្គ្រោះជាតិបានរារាំងសកម្មជននិស្សិតទាំងនោះមិនឲ្យចូលវេទិកាបក្សនាដើមខែនេះ។
ខឹម ចាន់ដារ៉ាទី ជាស្ត្រីដែលគេថាឮសំឡេងក្នុងខ្សែអាត់នោះ ត្រូវបាននគរបាលប្រឆាំងភេរវកម្មសាកសួរកាលពីថ្ងៃសុក្រ ទាក់ទិននឹងបណ្តឹងបរិហារកេរ្តិ៍ ដែលប្តឹងដោយកញ្ញា ធី សុវណ្ណថា សកម្មជនគណបក្សប្រឆាំង ដែលរងការរិះគន់ពីសំណាក់បុរសក្នុងខ្សែអាត់នោះ ថាបានប្រើប្រាស់គណបក្សសង្គ្រោះជាតិដើម្បីប្រមូលប្រាក់។
ក្រោយពីការសាកសួរកញ្ញា ចាន់ដារ៉ាទី ដែលអះអាងថាគ្រាន់តែធ្វើការនៅហាងកាត់សក់ ដែលលោក សុខា ទៅញឹកញាប់នោះ បានបដិសេធថាមិនមែនជាស្ត្រីក្នុងខ្សែអាត់នោះទេ និងបាននិយាយថា នាងមិនទាំងស្គាល់កញ្ញា សុវណ្ណថា ជានរណាទៀតផង រហូតដល់មានរឿងអាស្រូវសាធារណៈនេះ។
លោក ចំរើន បាននិយាយថា ក្រុមរបស់លោកបានប្តឹងទៅតុលាការក្រុងភ្នំពេញដោយចោទកញ្ញា ចាន់ដារ៉ាទី ពីបទកុហកអំពីទំនាក់ទំនងរបស់នាងជាមួយអនុប្រធានគណបក្សប្រឆាំងរូបនេះ។
លោកស្រី ទ្រី ឈួន មេធាវីការពារក្តីឲ្យកញ្ញា ចាន់ដារ៉ាទី មានប្រសាសន៍ថា លោកស្រីមិនបារម្ភអំពីបណ្តឹងនេះទេ។
លោកស្រីបានមានប្រសាសន៍ថា ”ខ្ញុំមិនចាប់អារម្មណ៍ករណីនេះទេ ដោយហេតុថា មិនមានទោសព្រហ្មទណ្ឌ”៕ និត
បកស្រាយនៅ សភា ជុំវិញមាត្រាណា——-??????
គួរឱយស្តាយ ដែល សកលវិទ្យាល័យណា ដែលក្រុមមនុស្សអះអាងថាមកពីសកលវិទ្យាល័យ????? សលកវិទ្យាល័យព្រែកត្នោត នៅបើកនៅឡើយឬ??
បើសិនជាសំដៅទៅលើមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលវិញនោះ ការចាប់ចងតាមបទញុះញង់ នឹងមិនអនុញ្ញាត្តិ ឱយពន្យារពេលបានដូច្នេះឡើយ។
ឱ! កម្ពុជាអច្ឆរិយៈ —— សូម្បីតែយក្សក៏ត្រូវផ្ញាក់ផ្អើលដែរ!!!!!
សំនៀង
កុំបោះឆ្នោតឲ្យទៅវាចប់ហើយ ពួកអាចំកួតនេះ ។
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, ពួក ខ្សែរយះ ខ្មាំង យួន ចូលខ្លួន ! ………………………………..
ឲ្យតែក្រុមយុវជនត្រូវបានគេ បញ្ជារឲ្យ ងើប ឲ្យ ឆ តាមតែអ្នកនយោបាយបញ្ជារនោះ ស្រុកខ្មែរមិនបាច់ មានការអភិវឌ្ឍន៏ទៅមុខបានទេ។
ពួកអាក្រុមឆ្កួតចុះព្រៃឈេីស្ទេីរលាយអស់ពីប្រទេសនាេះដែរជាសម្បត្តិរួមមិននាំគ្នាស្វែងរកពួកអាបំផ្លា
ញ់ទៅដែលយេីងគ្រប់គ្នាឃេីញនឹងភ្នែកស្រាប់នោះ។រឿងនេះជារឿងបុគ្គលទេនរណាក៏ធ្លាប់មានដែរ។
មិនខ្វះទេពួកអាមន្រ្តីដែលលួចមានស្រីនោះមិននាំគ្នាដាក់ពាក្យប្តឹងទៅ(ឧទាហណ៏ទូចស្រីនិច,ពិសិទពី
លីកា,ពៅបព្ហាាពេជ្យជាដេីម)។សុទ្ធតែពាក់ព័ន្ធជាមួយពួកលាេកធំៗ។ល្មមៗទៅបានហេីយខ្មែរមិនឆ្កួត
ដូចមុនទៀតទេ។មានតែពួកឆ្កួតដុល្លានិងអំណាចទេដែលគិតដូចពួកអស់លាេក។
Two among the students have involved in cheating with multiple girlfriends when they were 11th,12th and currently at law and economic university.
Stupid students, don’t know right or wrong.
If they have conscience national , they have to demonstrate to illegal Viet pour in own country.
God Bless all cambodian!!!
រូបថតខាងលើ បង្ហាញអោយឃើញថា ក្នុងចំណោមនោះមានអ្នក ខ្មាសនឹងសម្បជញ្ញៈដែរ។
មុខនិស្សិតស្អីមុខពួកអាបាតដៃទី៣ស្មោះ ចង់មកបន្លំធ្វើជានិស្សិតផង
ស្មានថាគេណ្នឹងចំណាំពួកវាមិនបានហាអី !