ស្រីមុំ សីហា បាន​កាដូ​ក្រេប​ទឹកឃ្មុំ​កោះ​ម៉ាល់ឌីវ

ពិធី​​សូត្រមន្ដ​នៅ​សណ្ឋាគារ​សូហ្វីតែល​ ត្រូវ​បាន​ចោមរោម​ផ្ដិត​យក​រូបភាព​ដោយ​អ្នក​កាន់​កាមេរ៉ា​គ្រប់ជ្រុង​តែម្ដង​។ ហេង ជីវ័ន

ពិធី​​សូត្រមន្ដ​នៅ​សណ្ឋាគារ​សូហ្វីតែល​ ត្រូវ​បាន​ចោមរោម​ផ្ដិត​យក​រូបភាព​ដោយ​អ្នក​កាន់​កាមេរ៉ា​គ្រប់ជ្រុង​តែម្ដង​។ ហេង ជីវ័ន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ​អធិ​កអធម​លើស​គូស្នេហ៍​អ្នក​សិល្បៈ នានា​ ដល់ថ្នាក់​ជ្រើសរើស​សណ្ឋាគារ​លំដាប់​ផ្កាយ​ សូហ្វីតែល ធ្វើជាផ្ទះ​លោក​ភោគសេដ្ឋី​ និងជា​ល្វែងជ័យ​រៀប​ទុកដាក់​ផ្កាស្លា​ សំពះផ្ទឹម ​ទទួល​ភ្ញៀវ​ពិសា​ភោជនា​ហា​រ​នោះ គូស្នេហ៍​សិល្បៈ​ស្រីស្អាត​ និង​ប្រុសស្អាត​​ កូនក្រមុំនាង គង់ ច័ន្ទ​ស្រីមុំ និង​កូន​កំលោះ លោក គឹម សីហា ក៏​ទទួល​បាន​កាដូ​ពិសេស បំពេញ​បំណង​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​កោះម៉ាល់ឌីវ បី​យប់​បួនថ្ងៃ​ ពី​អ្នក​នាង យ៉ាន លីនដា អតីត​ភរិយា​លោក យ៉ែម សំអូន ចង​ដៃពី​ដែន​កោះអូស្រ្តាលី ឲ្យ​ភ្ញាក់ផ្អើល​អស់​អ្នក​សិល្បៈ​​បន្ថែម​ផងដែរ។


កូន​កំលោះ កូន​ក្រមុំ និង​អ្នក​ម្ដាយ​ទាំង​សង​ខាង​។ ហេង ជីវ័ន

កូន​កំលោះ កូន​ក្រមុំ និង​អ្នក​ម្ដាយ​ទាំង​សង​ខាង​។ ហេង ជីវ័ន

ចំណង​ស្នេហ៍ស្គាល់​ចិត្ត​ស្គាល់​ថ្លើមគ្នា ជិត ១០ ឆ្នាំ របស់​តារា​សម្ដែង ​នាង​ គង់​ ច័ន្ទស្រីមុំ និង​លោក ​គឹម សីហា ក៏ស្រោច​នូវ​ព័ត៌មាន​និន្ទាសង្គម​ រួម​ខ្នើយ​រំលង​ប្រពៃណី​នោះ​ នៅ​ថ្ងៃទី ១៤ ខែមី​នា នេះត្រូវ​បាន​លាង​ជម្រះ​ហើយ ដែលរំលេច​ចេញពី​ពិធី​ដឹកដៃ​គ្នា​ក្រាប​ផ្ទឹម​ អមដោយ​សំឡេងភ្លេង​ការ​ផ្អើល​ទាំង​ជាតិសាសន៍​បរទេស​ បន្លឺឡើងឯសណ្ឋាគារ​សូហ្វីតែល ជាមួយ​ពរជ័​យពី​មេបា​ទាំងសង​ខាង ​និង​ការ​អបអរ​ពី​មិត្តភក្ដិ​យ៉ាង​កុះករ។

ពិធី​អាពាហ៍​ពិពាហ៍​ដ៏​មាន​អត្ថន័យ​ជីវិត​ ​តែរំលង​ពិធី​ហែ​ជំនូននោះ កូនកំលោះ​រូប​សង្ហា​ជា​ប្រុសស្អាត​ឆ្នាំ​ ២០០៧ លោក គឹម សីហា ក៏​សារភាព​ថា៖ «មុនជីវិត​ស្នេហា​មាន​ដល់​ថ្ងៃ​នេះ (រៀបការ​) ពួកយើង​ក៏​ជួបរឿង​ថ្នាំងថ្នាក់​គ្នាជាច្រើន​ដែរ​។ ប៉ុន្តែ​ច្រើនកើត​ឡើងពី​ការ​ស្រឡាញ់​គ្នា មិនចង់​ឲ្យ​ឃ្លាត​គ្នា​»។

លោក សីហា សារភាព​ទៀតថា៖ «ពួក​យើ​ង​ស្រឡាញ់​គ្នា​ ក៏មិន​ដែលចង់​បែកគ្នា​មួយ​ជំហានដែរ ទៅ​ណាក៏​ទៅ​​ជាមួយ​គ្នា ហើយ​ក៏មិន​ដែល​គិត​ឡើយថា ពួក​យើង​បែកគ្នា​ព្រោះថា​ពួកយើង​ស្រឡាញ់​គ្នា យល់​ចិត្តគ្នា សូម្បី​ធ្វើជំនួញ​ក៏​ទុកចិត្ត​គ្នាខ្លាំង​ដែរ»។


PPP-Kimseyha-Kongchansreymom-rel


លោក គឹម សីហា លើកឡើង​ឲ្យ​ដឹង​ថា៖ «វាគ្មានអ្វី​ប្លែក​ទេ ដែល​អាពាហ៍ពិពាហ៍​​រៀប​នៅ​សណ្ឋាគារ​នេះ។ តែ​វា​ក៏​ភ្ញាក់ផ្អើលដែរ ព្រោះពិធី​នេះ​ក៏​ធំដែរ អញ្ជើញ​ភ្ញៀវ ៧០ តុ ជាមួយ​ការ​ចំណាយ​ក៏​ច្រើន​ម៉ឺនដែរ»។

ភ្ញាក់​ផ្អើល​លើស​ពីពិធី​រៀប​មង្គលការ​ធ្វើនៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ចំណាយ​លុយជិត ១០ ម៉ឺន​ដុល្លារ និង​ចិញ្ចៀន​ពេជ្រ ថ្លៃជាង​ពាក់កណ្តាល​សែន​ដុល្លារ​ លោកគឹម​ សីហា បំពាក់​ឲ្យនាង គង់ ច័ន្ទស្រីមុំ​ នោះ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ពីអ្នកនាង យ៉ាន លីនដា អតីតភរិយា លោក យ៉ែម សំអូន ដែលប្រើ​សំឡេង​ថា៖ ​«សុំទោសប្អូន ស្រីមុំ និង ប្អូនប្រុស សីហា បងរវល់​ការ មិនបាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​នោះ»។

អ្នកនាង យ៉ាន លីនដា ក៏​បញ្ជាក់​ថា៖ «បងឮថាប្អូន​ប្រាថ្នា​ចង់​ទៅលេង កោះម៉ាល់ឌីវ​ ដូច្នេះបង​ជូនកា​ដូប្អូន​ គូ​ស្វាមី ភរិយា​ថ្មី​មួយគូ​នេះធ្វើ​ដំណើរកម្សាន្ត​ក្រេបទឹក​ឃ្មុំ នៅ​កោះ​ម៉ាល់ឌីវ​នេះ​ រយៈពេល ៣ យប់ ៤ ថ្ងៃ សម្រាប់​ជា​ចំណងដៃ នឹង​អនុស្សាវរីយ៍ ដល់ក​ញ្ញា គង់ ច័ន្ទ​ស្រីមុំ នឹង​លោក​ គឹម​ សីហា​ផងដែរ»៕

What Next?

Recent Articles