តុលាការ​នឹង​បន្ត​សាកសួរ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន នៅ​ថ្ងៃ​ស្អែក​

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦​ | ម៉ោង 8:21 PM
http://vodhotnews.com

នយោបាយ

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន ពេល​ត្រូ​វបាន​បញ្ជូនទៅតុលាការ ក្រោយ​បញ្ចប់ការសាកសួរនៅនាយកដ្ឋានប្រឆាំងភេរវកម្មនៅក្រសួងមហាផ្ទៃ​


តុលាការ​រាជធានី​ភ្នំពេញ​នៅ​មិនទាន់ធ្វើ​ការ​ចោទ​ប្រកាន់លើ​​តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន នៅឡើយ​ទេ ដោយ​តុលាការ​នឹង​បន្ត​ធ្វើ​ការ​សាកសួរ​ទៀត​នៅ​ព្រឹក​ថ្ងៃ​ស្អែក​។

មេធាវី​ការពារក្ដី​ឲ្យ​លោក អ៊ុំ សំអាន គឺ​លោក​ ជូង ជូងី បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ពេល​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃ​ចន្ទ​នេះ​ថា បន្ទាប់​ពី​ការសាកសួរ​អស់​រយៈ​ពេល​ជាង​៣ម៉ោង តុលាការ​​មិន​ទាន់សម្រេច​ចោទប្រកាន់​លើ​លោក អ៊ុំ សំអាន នោះទេ ដោយ​លោក​ថា តុលាការ​នឹង​ធ្វើ​ ​ការ​សាកសួរ​បន្ត​ទៀត​នៅ​ថ្ងៃអង្គារ​​ស្អែក​វេលា​ម៉ោង​៧​ព្រឹក​។

បើ​តាម​ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃ​ក្រសួងមហាផ្ទៃ លោក អ៊ី សុខឃី បាន​ឲ្យ​ដឹង​ថា លោក អ៊ុំ សំអាន នឹង​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ក្រសួង​មហាផ្ទៃ​។

លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។

នៅ​ថ្ងៃ​ចន្ទ​នេះ នាយក​ដ្ឋាន​ប្រឆាំងភេរវកម្មនៃ​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ការ​សាកសួរលោក អ៊ុំ សំអាន អស់​រយៈ​ពេល​ជាង​៧​ម៉ោង ដោយបាន​សម្រេច​​ចោទ​ប្រកាន់លោក​ថាបាន​​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម រួច​​បញ្ជូន​ករណីនេះទៅ​តុលាការ។​

លោក អ៊ុំ សំអាន បាន​ប្រាប់អ្នក​សារព័ត៌មាន​ក្រោយពេលបញ្ចប់ការសាកសួរនៅ​ក្រសួង​មហាផ្ទៃ​ថា​ នេះ​ជារឿងអយុត្តិធម៌សម្រាប់រូបលោក។ លោក​បន្ត​ថា​លោក​មិន​ស្តាយក្រោយនោះទេ ដែល​មក​កម្ពុ​ជា​ ហើយ​​ត្រូវបានចាប់ខ្លួន។

មុនពេលចាប់ខ្លួន លោក អ៊ុំ សំអាន ប្រាប់វីអូឌីថាលោកមិនភ័យខ្លាចនឹងការចាប់ខ្លួននោះទេ។ កន្លងទៅ រដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងនិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ លោក អ៊ុំ សំអាន ត្រូវបានលើកឡើងថាជាមនុស្សម្នាក់អាចរដ្ឋាភិបាលចាត់វិធានការ។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ចាត់ទុកការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំងនេះជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញ។ លោកមានប្រសាសន៍ថា៖ “គាត់មានអភ័យឯកសិទ្ធិ គាត់នៅជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិខេត្តសៀមរាប ហើយឥឡូវគណបក្សកាន់អំណាច គេចាប់ខ្លួនគាត់ អាហ្នឹងជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត”​

លោកចាត់ទុកការចាប់ខ្លួនលោក អ៊ុំ សំអាន ជាការព្រមានដល់សេរីភាពនៃការបញ្ចេញមតិលើបញ្ហាព្រំដែន។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ប្រាប់វីអូឌីថា ការចាប់ខ្លួនតំណាងរាស្រ្តបានលុះត្រាតែមានបទល្មើសជាក់ស្តែង។ លោកបានប្រៀបធៀបករណីលោក អ៊ុំ សំអាន ទៅនឹងករណីលោក ហុង សុខហួរ ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ឯកសារក្លែងក្លាយ ទាក់ទងនឹងសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម។ លោកបញ្ជាក់ថា៖ “អាហ្នឹងវាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង”

ចំណែក​ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់ពីមូលហេតុនៃការចាប់ខ្លួនលោក អ៊ុំ សំអាន ដោយ​សារ​​លោក​​ក៏មានសញ្ជាតិអាមេរិកផងដែរ។​

អ្នកនាំពាក្យរងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Woods Courtney ប្រាប់វីអូឌី​តាមរយៈ​អ៊ីម៉េល​ថា ក្រសួងការបរទសអាមេរិកមាន​កាតព្វកិច្ច​ផ្តល់ជំនួយដល់​ប្រជាពលរដ្ឋសញ្ជាតិអាមេរិកនៅ​ក្រៅប្រទេស​យ៉ាងយកចិត្ត​ទុកដាក់។ លោកមានប្រសាសន៍ថា៖ “យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យពន្យល់ពីការចោទប្រកាន់ប្រឆាំងលោក អ៊ុំ សំអាន។ ក្រសួងការបរទេសអាមេរិកមានតួនាទីជួយដល់ប្រជាពលរដ្ឋសញ្ជាតិ​អាមេរិក​នៅក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់។ យើងត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់សេវាផ្នែក​កុងស៊ុលគ្រប់កាលៈទេសៈ”

គួរបញ្ជាក់ថា​ក្នុង​ឆ្នាំ​២០០៤ លោក អ៊ុំ សំអាន ​បាន​សុំ​​សិទ្ធិ​ជ្រកកោន​ផ្នែក​​នយោបាយ​នៅ​សហរដ្ឋអាមេរិកដែល​ជា​កន្លែង​​លោក​បាន​បន្តការ​សិក្សា​​ថ្នាក់អនុបណ្ឌិត​​ផ្នែក​​គ្រប់គ្រងនិង​បណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ តាមរយៈ​ការ​ផ្តល់ជំនួយ​ដោយ​រដ្ឋាភិបាល​អាមេ​រិក នៅពេល​ដែល​​ស្ថាន​ភាព​នយោបាយ​ក្នុង​ប្រទេ​សកម្ពុជា​​មិន​សូវល្អ។ ​រស់នៅសហរដ្ឋអាមេរិក​​អស់​រយៈ​ពេលជាង​​៨ឆ្នាំ​ លោក អ៊ុំ សំអាន ​ទើ​បតែ​ទទួល​បាន​សញ្ជាតិ​អាមេរិក​ កាល​​ពីចុងឆ្នាំ​២០១២។​ បន្ទាប់​ពី​រស់នៅ​សហរដ្ឋអាមេរិក​អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ លោក​ អ៊ុំ សំអាន បាន​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជាវិញ ហើយ​ក្នុង​​ឆ្នាំ​២០១៣ លោក​បាន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​មណ្ឌលខេត្ត​សៀមរាប​ហើយ​លោក​ក៏មាន​ឱកាស​ជាប់​ជា​តំណាងរាស្រ្ត​មួយ​រូប​៕

សរសេរមកកាន់ កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com



តុលាការឃុំខ្លួនលោក អ៊ុំ សំអាន នៅក្រសួងមហាផ្ទៃបណ្ដោះអាសន្ន រងចាំការសាកសួរបន្ត

ថ្ងៃចន្ទ ទី11 ខែមេសា 2016, 10:49 pm
http://www.vodtvnews.com

What Next?

Recent Articles

3 Responses to "តុលាការ​នឹង​បន្ត​សាកសួរ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន នៅ​ថ្ងៃ​ស្អែក​"

  1. VengSreng(chorngAhkheit) says:

    កាលពីសមយ័ឣាពត ពេលមីសាមហៀង រវល់ប្រជំុ ធ្វើរថ្នាំឣាចម៏ទន្សាយ ឨយប្រជាជនលេប មីកញ្ចាស់សៀងលី កាលនុះមេម៉ាយហើយ តែនៅក្មេងដែរ មានតណ្ហាក្រាស់ បានបបួលឣាខ្វាក់ លបសាហាយជាមួយគ្នាជារើយៗ រី ឣែ មីសាមហៀង វិញបានដឹងហើយ តែមិនដឹងធ្វម៉េច ក្រោយៗមក ឣាខ្វាក់ ដេកកណ្តាល វាលូកប៉ុមពីត មីសាមហៀងផង រួចបែរទៅទរក្តិតយាយ សៀងលី

    ឣាមេចោរកញ្ចាស់ ហុននៀង ប្រាប់ មីសាមហៀងថា បើចង់ធ្វើរ កូនប្រសារឣញ លុះត្រាតែហងឣែងបៀមក្តឣញ បើមិនបៀមទេ ឣញប្រាប់ ឣាណាល់(ឣាខ្វាក់) ឣោយលែងហងឣែងចោល មីសាមហៀងកំពុងតែចង់ស្រាប់ ក៏បៀមទៅ មីសាមហៀង
    ក៏ឧស្សារហ៏ លួចចុយជាមួយលោកសង្ឃនៅវត្តជំពុះក្ឣែក ច្រើនតែនៅថ្ងៃសិលនៅក្នុងបន្ទប់ ដោយយកលេសថារៀនធម៏ ឬស្រោចទឹក មីសាមហៀង ចង់សិចផង ណាមួយគិតថាឣាខ្វាក់ក៏មានស្រីដែរ

  2. VengSreng(chorngAhkheit) says:

    កណ្ឌួយម៉ែឣាយូកូងបាតផ្សារ ហ៊ុន សែន មីសំផឹងឣស់សាច់ប៊ុនរ៉ានីហើមកណ្ឌួយប៉ុនពាង
    ————————————————
    ឣាខ្វាក់មេចោរប្លន់រំលោភរួចសំលាប់ប្រពន្ធគេ យកកន្សែងជនរងគ្រោៈ ជូតទឹកក្តដ៏ឣប្បលក៏របស់វា ជាប់ទឹកក្តនៅនឹងកន្សែងនោៈជាភស្ថតាង ពេលថ្ងៃឣន្សារវាមកដល់ គេនឹងឣោយវាសាប់ក្តខ្លួនវាជាសាធារណះយកទឹកក្តដ៏ឣប្បលក៏របស់វា ទៅព្រាបធាបជាមួយនឹងកន្សែងជនរងគ្រោៈ ដើម្បីបញ្ជាក់កាពិត កន្សែងនឹងកំណាពស្នេហ៏ដ៏ថោកទៀបរបស់វាត្រូវបានគេរក្សារទុកយ៉ាងប្រយត្ន័
    Ah kvac Hun Sen has a daughter with Him Sivorn and Me sampheung Bun Rany wanted to kill her too
    ———————————————
    ចុះសាដាមនឹងកាដាហ្វី មិនដែលថាខ្ជិលធ្វើរពីកាលណាម៉េចក៏នៅតែងាប់ឣន្តរធាន?
    ចុះម៉ែឪហែងមិនដែលថាខ្ជិលរស់ឣែណា មិចក៏នៅតែ តៃហោងឣន្តរធានចុះ? ម៉ែឪហែងកើតជាសត្វនរក ច្រាស់ ឣាចម៏ ទឹកនោមឣញនឹងសំឡីឣណាមយ័យួនបស់ក្នុងទន្លេររ៉ាល់ថ្ងៃ ហាហា….

    ———————————-

    និយាយខុសហើយឣាខ្វាក់គេពុះក្បាលទាំងរស់ ប្រជាជនខ្មែរស្ឣប់ខ្ពើមនឹងប្រឆាំងហែងនឹងហើយជាងគេ ព្រោៈហែងជាមេក្បត់ជាតិបំរើផលប្រយោជន៏យួនឨនក្បាលដាក់ប្រទេសឨយយួនត្រួតត្រាកាត់ទឹកដីខ្មែរឨយយួន បង្ហូរយួនចូលសស្រុកខ្មែរតាមចិត្ត ឨយយួនកាន់ដំណែងធំៗរៀតត្បាតពេញស្រុកខ្មែរ ស្តាប់បញ្ជាជំនាញការយួនប្រចាំការនៅក្នុងប្រទេសនឹងនៅហាណូយឨយ យួនការពារឣំណាចឨយជាថ្នូឨយយួនលើកបន្តុបយកបុណ្ណសក្ក័ ឣំណាច ផ្តាច់ការ ពុករលួយលួចលុយទ្រព័សម្បត្តិជាតិមហាសាលធ្វើរជារបស់ខ្លួននឹងគ្រួសារបក្បពួក រំលោភសទ្ធិមនុស្សសំលាប់ខ្មែរស្នេហ៏ហាជាតិ ស្មានតែខ្មែរមើលមិនយល់សារជាតិរបស់ឣាឣែងឬ?

    ————————————–

    កាលពីសមយ័ឣាពត ពេលមីសាមហៀង រវល់ប្រជំុ ធ្វើរថ្នាំឣាចម៏ទន្សាយ ឨយប្រជាជនលេប មីកញ្ចាស់សៀងលី កាលនុះមេម៉ាយហើយ តែនៅក្មេងដែរ មានតណ្ហាក្រាស់ បានបបួលឣាខ្វាក់ លបសាហាយជាមួយគ្នាជារើយៗ រី ឣែ មីសាមហៀង វិញបានដឹងហើយ តែមិនដឹងធ្វម៉េច ក្រោយៗមក ឣាខ្វាក់ ដេកកណ្តាល វាលូកប៉ុមពីត មីសាមហៀងផង រួចបែរទៅទរក្តិតយាយ សៀងលី

    ឣាមេចោរកញ្ចាស់ ហុននៀង ប្រាប់ មីសាមហៀងថា បើចង់ធ្វើរ កូនប្រសារឣញ លុះត្រាតែហងឣែងបៀមក្តឣញ បើមិនបៀមទេ ឣញប្រាប់ ឣាណាល់(ឣាខ្វាក់) ឣោយលែងហងឣែងចោល មីសាមហៀងកំពុងតែចង់ស្រាប់ ក៏បៀមទៅ មីសាមហៀង
    ក៏ឧស្សារហ៏ លួចចុយជាមួយលោកសង្ឃនៅវត្តជំពុះក្ឣែក ច្រើនតែនៅថ្ងៃសិលនៅក្នុងបន្ទប់ ដោយយកលេសថារៀនធម៏ ឬស្រោចទឹក មីសាមហៀង ចង់សិចផង ណាមួយគិតថាឣាខ្វាក់ក៏មានស្រីដែរ

  3. Anonymous says:

    trying your best sir.
    We wish your goodwill will win the CPP /VN
    Cheers and wish you good luck on khmer New year H.E Om Samart