ដោយ ខែ សុណង
2016-04-11
RFA

ព្រឹទ្ធសភាកម្ពុជា (Photo: RFA)
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កំណត់យកថ្ងៃអង្គារ ទី១២ ខែមេសា ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដ៏ចម្រូងចម្រាស ដែលសភាបានអនុម័តកាលពីសប្ដាហ៍មុន។
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម័យប្រជុំលើកទី៨ នីតិកាលទី៣ ឲ្យដឹងនៅថ្ងៃទី១១ ខែមេសា ថា គណៈកម្មាធិការនេះ នឹងបន្តពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួនពីរ គឺការពិនិត្យ និងឲ្យយោបល់សេចក្ដីព្រាងច្បាប់ស្ដីពីសហជីព និងប្រកាសទទួលស្គាល់សមាជិកថ្មីនៃព្រឹទ្ធសភា។
ច្បាប់ស្ដីពីសហជីពដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី៤ ខែមេសា នោះ ត្រូវបានសហជីព អង្គការសង្គមស៊ីវិលជាតិ–អន្តរជាតិ និងសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស មិនពេញចិត្ត និងអះអាងថាមានមាត្រាមួយចំនួន គំរាមកំហែងទៅដល់សេរីភាពសមាគម និងធ្វើឲ្យអន្តរាយដល់ការងាររបស់សហជីព និងអត្ថប្រយោជន៍កម្មករ។
ក្រុមដដែល បានស្នើឲ្យព្រឹទ្ធសភា បដិសេធច្បាប់នេះ ហើយបញ្ជូនត្រឡប់ទៅឲ្យស្ថាប័នជំនាញពិនិត្យឡើងវិញ ដោយសារតែពួកគេយល់ថា ពុំបានឆ្លងការពិគ្រោះយោបល់ឲ្យបានគ្រប់គ្រាន់ ហើយទាត់ចោលសំណើរបស់សហជីព និងដៃគូអន្តរជាតិនានាដែលបានស្នើឲ្យលុបចោលការកំណត់ពីការតវ៉ា និងបាតុកម្មរបស់កម្មករ និងកម្រិតការជ្រៀតជ្រែករបស់រដ្ឋាភិបាលទៅលើកិច្ចការរបស់សហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមាជិកសភាអាស៊ានស្នើអោយព្រឹទ្ធសភាកម្ពុជាបដិសេធច្បាប់សហជីព
- មន្ត្រីសហជីពម្នាក់រងរបួសដោយសារប៉ះទង្គិចជាមួយសន្តិសុខខណ្ឌដូនពេញពេលតវ៉ាមុខសភា
- សហជីពរំពឹងថារដ្ឋសភានឹងកែប្រែមាត្រាមួយចំនួនក្នុងសេចក្ដីព្រាងច្បាប់សហជីព
- រដ្ឋសភានឹងបើកកិច្ចប្រជុំអនុម័តសេចក្ដីព្រាងច្បាប់សហជីពនៅថ្ងៃទី៤មេសា
- វិនិយោគិនក្នុងវិស័យកាត់ដេរជំរុញឲ្យរដ្ឋសភាកែសម្រួលសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព
- សហជីពស្នើសុំជួបនាយករដ្ឋមន្ត្រីឲ្យពន្យារការអនុម័តសេចក្ដីព្រាងច្បាប់សហជីព
- សមាគមរោងចក្រកាត់ដេរជំរុញឱ្យសភាកែសម្រួលសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព
- ក្រុមសហជីពនៅតែទទូចសុំឱ្យសភាពន្យារការអនុម័តសេចក្ដីព្រាងច្បាប់សហជីព
- សហជីពជាង៣០ទាមទារឲ្យក្រសួងការងារបង្ហាញសេចក្ដីព្រាងច្បាប់សហជីពចុងក្រោយ