សមាគម​ចុងភៅ​ត្រៀម​អង្ករ​និង​ម្សៅ​ដំណើប​២​តោន​ធ្វើ​នំ​ផ្លែអាយ​និង​បាយ​ទ្រាប​នៅ​អង្គរ​សង្ក្រាន្ត

ដោយ ហង្ស សាវយុត
2016-04-11
RFA

ធ្វើ​នំ​ផ្លែអាយ បាយ​ទ្រាប សៀមរាប ២០១៦ ៨៥៥
ប្រជាពលរដ្ឋ​រៀន​ធ្វើ​នំ​ផ្លែអាយ និង​បាយ​ទ្រាប នា​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Hang Savyouth


សមាគម​ចុងភៅ​កម្ពុជា បាន​បង្ហាត់​បង្រៀន​អ្នក​ភូមិ យុវជន និង​កុមារ​កំព្រា​ជាង ៥០​នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប ឲ្យ​ចេះ​ធ្វើ​នំ​ផ្លែអាយ និង​បាយ​ទ្រាប កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មេសា។

ការ​បង្រៀន​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ធ្វើ​បង្អែម​ខ្មែរ តាម​កម្មវិធី​ភូមិ​បង្អែម​នៃ​សេចក្តី​ស្រឡាញ់​នោះ ក្នុង​គោល​បំណង​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ផង និង​ដើម្បី​ឲ្យ​អ្នក​ភូមិ​ទាំង​នោះ មាន​ចំណេះ​ដឹង ហើយ​រួម​គ្នា​ធ្វើ​បង្អែម​បាន​ច្រើន ដើម្បី​ចែក​ជូន​មហាជន​ដែល​នឹង​មក​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​នឹង​ប្រព្រឹត្ត​ទៅ ២៣​ថ្ងៃ​ខាង​មុខ​ទៀត​នេះ​ផង។

សមាគម​ចុងភៅ​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មេសា ថា គេ​បាន​ត្រៀម​អង្ករ និង​ម្សៅ​ដំណើប​ចំនួន ២​តោន ស្ករ​ត្នោត និង​ស្ករ​ស​ទម្ងន់ ១​តោន ព្រម​ទាំង​ដូង​ទុំ ២០០​ផ្លែ និង​ល្ង​ចំនួន ៣០​គីឡូក្រាម​រួច​រាល់​ហើយ ដើម្បី​ធ្វើ​បង្អែម​ខ្មែរ​សម្រាប់​ចែក​ជូន​មហាជន​ដែល​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រយៈពេល ៣​ថ្ងៃ​នៅ​ខេត្ត​សៀមរាប។

ប្រធាន​សមាគម​ចុងភៅ​កម្ពុជា គឺ​លោក ឡុង បូរ៉ា។ លោក​បាន​ថ្លែង​ក្នុង​ឱកាស​បង្ហាត់​បង្រៀន​អ្នក​ភូមិ យុវជន និង​កុមារ​កំព្រា​ជាង ៥០​នាក់ ឲ្យ​ចេះ​ធ្វើ​នំ​ផ្លែអាយ នៅ​ជិត​ព្រះអង្គ​ចេក​ព្រះអង្គ​ចម កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មេសា ថា នំ​ផ្លែអាយ និង​បាយ​ទ្រាប គឺ​ជា​មរតក​ខ្មែរ​ជា​យូរ​លង់​មក​ហើយ។ បង្អែម​នេះ នៅ​តែ​មាន​ការ​និយម​ក្នុង​សង្គម​ខ្មែរ​ជាច្រើន​តំបន់ ប៉ុន្តែ​វា​មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​បរទេស​បាន​ស្គាល់​ទូលំទូលាយ​នៅ​ឡើយ។

ប្រធាន​សមាគម​ចុងភៅ​កម្ពុជា ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​ខេត្ត​សៀមរាប គឺ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ផ្នែក​សេវាកម្ម​ទេសចរណ៍ ដូចជា​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ធំៗ។ សមាគម​ចុងភៅ​កម្ពុជា មាន​បំណង​ចង់​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ស្គាល់​នំ​ផ្លែអាយ និង​បាយ​ទ្រាប​ខ្មែរ៖ «បង្អែម​ខ្មែរ​យើង​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​កម្មវិធី​យើង​លើក​យក​តែ​បង្អែម​ពីរ​មុខ គឺ​នំ​ផ្លែអាយ និង​បាយ​ទ្រាប»

សមាគម​ចុងភៅ​កម្ពុជា បាន​ត្រៀម​ទុក​អង្ករ​ដំណើប​ចំនួន ១​ពាន់​គីឡូក្រាម ម្សៅ​ដំណើប ១​ពាន់​គីឡូក្រាម ស្ករ​ត្នោត ៥០០​គីឡូក្រាម ស្ករ​ស ៥០០​គីឡូក្រាម ខ្ទិះ​ដូង ១​ពាន់​លីត្រ ដូង​ទុំ​ចំនួន ២០០​ផ្លែ និង​ល្ង ៣០​គីឡូក្រាម ដើម្បី​នឹង​ធ្វើ​នំ​ផ្លែអាយ ព្រម​ទាំង​បាយ​ទ្រាប ចែក​ជូន​មហាជន​ទាំង​ជាតិ និង​អន្តរជាតិ បាន​ពិសា​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ចាប់​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ខាង​មុខ។

មាន​ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​ជាច្រើន បាន​គាំទ្រ​ការ​បង្រៀន​ធ្វើ​នំ​ផ្លែអាយ​នេះ ដោយ​គេ​ចាត់​ទុក​ថា​ជា​អត្តសញ្ញាណ​របស់​ខ្មែរ។

អ្នក​ចូលរួម​ធ្វើ​នំ​ផ្លែអាយ​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត គឺ​អ្នកស្រី ហ៊ុន សេរីរ័ត្ន មាន​ប្រសាសន៍​ថា តាំង​ពី​អ្នកស្រី​ធំ​ដឹង​ក្តី​មក គឺ​អ្នកស្រី​បាន​ញ៉ាំ​នំ​ផ្លែអាយ​នេះ​ជា​ញឹកញាប់។ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​ជាច្រើន ចូល​ចិត្ត​ធ្វើ​នំ​ផ្លែអាយ ពីព្រោះ​ធាតុ​ផ្សំ​ងាយ​ស្រួល​រក ដូចជា​ម្សៅ​អង្ករ​ដំណើប ស្ករ​ត្នោត និង​ដូង ជាដើម។ អ្នកស្រី សេរីរ័ត្ន បញ្ជាក់​ថា អ្នកស្រី​ចូល​ចិត្ត​ញ៉ាំ​នំ​ផ្លែអាយ​រហូត​ដល់​ចេះ​ធ្វើ​ដាក់​លក់​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​ជិត​ស្រះស្រង់ ឲ្យ​ជន​បរទេស​ខ្លះ​បាន​ភ្លក់​រសជាតិ​ផង៖ «នេះ​ជា​របស់​ខ្មែរ​យើង​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។ ខ្ញុំ​សំណូមពរ​ដល់​រដ្ឋាភិបាល និង​អង្គការ យូណេស្កូ (UNESCO) ឲ្យ​ទទួល​ស្គាល់​នំ​ផ្លែអាយ​នេះ​ជា​របស់​ខ្មែរ»

អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ ពន្យល់​ថា នំ​ផ្លែអាយ និង​បាយ​ទ្រាប គឺ​ជា​បង្អែម​របស់​ខ្មែរ​ដ៏​យូរ​លង់​មក​ហើយ បើ​ទោះ​បី​ជា​គេ​មិន​អាច​រក​ឃើញ​សម័យ​កាល​ពិត​ថា តើ​ខ្មែរ​ចេះ​ធ្វើ​វា​តាំង​ពី​ពេល​ណា​មក​ក៏ដោយ ក៏​គេ​យល់​ថា បង្អែម​ដ៏​មាន​ប្រជាប្រិយ​នេះ ប្រហែល​ជា​ជនជាតិ​ខ្មែរ​ចេះ​ធ្វើ​វា​ចាប់​តាំង​តែ​ពី​ពេល​អ្នក​ភូមិ​ចេះ​ដាំ​ស្រូវ​ដំណើប និង​ចេះ​ឡើង​ត្នោត​យក​ទឹក​មក​ផលិត​ធ្វើ​ជា​ស្ករ​ម្ល៉េះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សមាគម​ចុងភៅ​ត្រៀម​អង្ករ​និង​ម្សៅ​ដំណើប​២​តោន​ធ្វើ​នំ​ផ្លែអាយ​និង​បាយ​ទ្រាប​នៅ​អង្គរ​សង្ក្រាន្ត"

  1. VengSreng(chorngAhkheit) says:

    កណ្ឌួយម៉ែឣាយូកូងបាតផ្សារ ហ៊ុន សែន មីសំផឹងឣស់សាច់ប៊ុនរ៉ានីហើមកណ្ឌួយប៉ុនពាង
    ————————————————
    ឣាខ្វាក់មេចោរប្លន់រំលោភរួចសំលាប់ប្រពន្ធគេ យកកន្សែងជនរងគ្រោៈ ជូតទឹកក្តដ៏ឣប្បលក៏របស់វា ជាប់ទឹកក្តនៅនឹងកន្សែងនោៈជាភស្ថតាង ពេលថ្ងៃឣន្សារវាមកដល់ គេនឹងឣោយវាសាប់ក្តខ្លួនវាជាសាធារណះយកទឹកក្តដ៏ឣប្បលក៏របស់វា ទៅព្រាបធាបជាមួយនឹងកន្សែងជនរងគ្រោៈ ដើម្បីបញ្ជាក់កាពិត កន្សែងនឹងកំណាពស្នេហ៏ដ៏ថោកទៀបរបស់វាត្រូវបានគេរក្សារទុកយ៉ាងប្រយត្ន័
    Ah kvac Hun Sen has a daughter with Him Sivorn and Me sampheung Bun Rany wanted to kill her too
    ———————————————
    ចុះសាដាមនឹងកាដាហ្វី មិនដែលថាខ្ជិលធ្វើរពីកាលណាម៉េចក៏នៅតែងាប់ឣន្តរធាន?
    ចុះម៉ែឪហែងមិនដែលថាខ្ជិលរស់ឣែណា មិចក៏នៅតែ តៃហោងឣន្តរធានចុះ? ម៉ែឪហែងកើតជាសត្វនរក ច្រាស់ ឣាចម៏ ទឹកនោមឣញនឹងសំឡីឣណាមយ័យួនបស់ក្នុងទន្លេររ៉ាល់ថ្ងៃ ហាហា….

    ———————————-

    និយាយខុសហើយឣាខ្វាក់គេពុះក្បាលទាំងរស់ ប្រជាជនខ្មែរស្ឣប់ខ្ពើមនឹងប្រឆាំងហែងនឹងហើយជាងគេ ព្រោៈហែងជាមេក្បត់ជាតិបំរើផលប្រយោជន៏យួនឨនក្បាលដាក់ប្រទេសឨយយួនត្រួតត្រាកាត់ទឹកដីខ្មែរឨយយួន បង្ហូរយួនចូលសស្រុកខ្មែរតាមចិត្ត ឨយយួនកាន់ដំណែងធំៗរៀតត្បាតពេញស្រុកខ្មែរ ស្តាប់បញ្ជាជំនាញការយួនប្រចាំការនៅក្នុងប្រទេសនឹងនៅហាណូយឨយ យួនការពារឣំណាចឨយជាថ្នូឨយយួនលើកបន្តុបយកបុណ្ណសក្ក័ ឣំណាច ផ្តាច់ការ ពុករលួយលួចលុយទ្រព័សម្បត្តិជាតិមហាសាលធ្វើរជារបស់ខ្លួននឹងគ្រួសារបក្បពួក រំលោភសទ្ធិមនុស្សសំលាប់ខ្មែរស្នេហ៏ហាជាតិ ស្មានតែខ្មែរមើលមិនយល់សារជាតិរបស់ឣាឣែងឬ?

    ————————————–

    កាលពីសមយ័ឣាពត ពេលមីសាមហៀង រវល់ប្រជំុ ធ្វើរថ្នាំឣាចម៏ទន្សាយ ឨយប្រជាជនលេប មីកញ្ចាស់សៀងលី កាលនុះមេម៉ាយហើយ តែនៅក្មេងដែរ មានតណ្ហាក្រាស់ បានបបួលឣាខ្វាក់ លបសាហាយជាមួយគ្នាជារើយៗ រី ឣែ មីសាមហៀង វិញបានដឹងហើយ តែមិនដឹងធ្វម៉េច ក្រោយៗមក ឣាខ្វាក់ ដេកកណ្តាល វាលូកប៉ុមពីត មីសាមហៀងផង រួចបែរទៅទរក្តិតយាយ សៀងលី

    ឣាមេចោរកញ្ចាស់ ហុននៀង ប្រាប់ មីសាមហៀងថា បើចង់ធ្វើរ កូនប្រសារឣញ លុះត្រាតែហងឣែងបៀមក្តឣញ បើមិនបៀមទេ ឣញប្រាប់ ឣាណាល់(ឣាខ្វាក់) ឣោយលែងហងឣែងចោល មីសាមហៀងកំពុងតែចង់ស្រាប់ ក៏បៀមទៅ មីសាមហៀង
    ក៏ឧស្សារហ៏ លួចចុយជាមួយលោកសង្ឃនៅវត្តជំពុះក្ឣែក ច្រើនតែនៅថ្ងៃសិលនៅក្នុងបន្ទប់ ដោយយកលេសថារៀនធម៏ ឬស្រោចទឹក មីសាមហៀង ចង់សិចផង ណាមួយគិតថាឣាខ្វាក់ក៏មានស្រីដែរ