នគរបាលបានចាប់ខ្លួនលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំងកាលពីរំលងអាធ្រាត្រឈានចូលព្រឹកម្សិលមិញនៅក្រុងសៀមរាប ទាក់ទិនការតស៊ូមតិរបស់លោកប្រឆាំងការទន្ទ្រានចូលព្រំដែនពីសំណាក់វៀតណាម ហើយនេះឆ្លុះបញ្ចាំងពីការបំផ្លាញការការពារដោយរដ្ឋធម្មនុញ្ញដែលហាមប្រាមការចាប់ខ្លួនតំណាងរាស្ត្រដោយគ្មានការយល់ព្រមពីរដ្ឋសភា។
លោក អ៊ុំ សំអាន ដែលជាអ្នកផ្ដើមគំនិតមួយរូបនៃយុទ្ធនាការមួយរបស់គណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុន ដើម្បីធ្វើឲ្យរដ្ឋាភិបាលអាម៉ាស់មុខចំពោះការបណ្តែតបណ្ដោយឲ្យជនស៊ីវិល និងទាហានវៀតណាម អះអាងសិទ្ធិកាន់កាប់អធិបតេយ្យរបស់កម្ពុជា តាមតែអំពើចិត្តនោះ ត្រូវបានចាប់ខ្លួនប៉ុន្មានម៉ោងបន្ទាប់ពីវិលត្រឡប់ពីការនិរទេសខ្លួននៅសហរដ្ឋអាមេរិក និងអឺរ៉ុប។
ក្រោមការបកស្រាយដ៏ទូលំទូលាយនៃមាត្រាមួយក្នុងរដ្ឋធម្មនុញ្ញដែលអនុញ្ញាតឲ្យចាប់ខ្លួនតំណាងរាស្ត្រនៅពេលកំពុងប្រព្រឹត្តបទល្មើសដែលគេហៅថា ”បទល្មើសជាក់ស្ដែង” លោកត្រូវបានចាប់ខ្លួនពាក់ព័ន្ធសារបង្ហោះតាមហ្វេសប៊ុកដែលលោកសរសេរកាលពីឆ្នាំមុន នេះបើយោងតាមការលើកឡើងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
អ្នកនាំពាក្យរូបនេះមានប្រសាសន៍តាមទូរស័ព្ទកាលពីម្សិលមិញថា ”យើងចាប់ខ្លួនគាត់ពីបទរើសអើងការប្រើប្រាស់ផែនទីក្លែងក្លាយ និងបទញុះញង់ដែលបង្កអសន្តិសុខក្នុងសង្គម។ នគរបាលមើលឃើញថា ទាំង
នេះជាបទល្មើស ដូច្នេះហើយគេក៏ចាប់ខ្លួនគាត់យកទៅសាកសួរ។ គេនឹងបញ្ជូនសំណុំរឿងនេះទៅតុលាការ ហើយព្រះរាជអាជ្ញានឹងចោទប្រកាន់គាត់យោងទៅលើបទល្មើសទាំងនេះ”។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវសមត្ថកិច្ចចាប់ក្រៀកចេញពីក្រសួងមហាផ្ទៃកាលពីម្សិលមិញ បន្ទាប់ពីត្រូវឃាត់ខ្លួននៅក្រុងសៀមរាប នៅពេលរំលងអធ្រាត្រ។ រូបថតៈ Thmey Thmey
លោកបានបន្ថែមថា លោក អ៊ុំ សំអាន កំពុងជាប់ឃុំនៅក្រសួងមហាផ្ទៃ។ “គាត់នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃស្អែក”។
ទោះជាយ៉ាងណា កាលពីរសៀលម្សិលមិញ លោក អ៊ុំ សំអាន ក៏ត្រូវបានបញ្ជូនខ្លួនពីក្រសួងទៅសាលាដំបូងរាជធានីផងដែរដើម្បីធ្វើការសាកសួរ ហើយបានឆ្លៀតឱកាសនេះដើម្បីអំពាវនាវទៅដល់អ្នកកាសែត។ លោកថ្លែងថា “នេះជារឿងក្តីអយុត្តិធម៌។ ខ្ញុំត្រូវបានចោទប្រកាន់ពីបទញុះញង់ និងបង្កចលាចលក្នុងសង្គម”។
លោក ជិន ម៉ាលីនមានប្រសាសន៍ថា សារបង្កហេតុដែលលោក អ៊ុំ សំអាន បានបង្ហោះជាសាធារណៈតាមហ្វេសប៊ុកពីសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ដែលបានចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជាថាឃុបឃិតឲ្យវៀតណាម ចូលលុកលុយកម្ពុជាចូលលុកលុយកម្ពុជា និងដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយព្រោងព្រាត បានធ្វើឲ្យករណីរបស់គាត់ក្លាយជាបទល្មើសជាក់ស្តែង។
លោកបានគូសបញ្ជាក់ថា “ខ្ញុំផ្ដល់ឧទាហរណ៍មួយថា បើលោក អ៊ុំ សំអាន សម្លាប់មនុស្សម្នាក់ ហើយរត់គេចខ្លួន ប៉ុន្តែក្រោយមកត្រឡប់មកវិញ នគរបាលអាចចាប់ខ្លួនគាត់បាន ដោយសារតែគាត់បានប្រព្រឹត្តបទល្មើសជាក់ស្ដែង ហើយគេគ្រប់គ្នាដឹងថាគាត់បានធ្វើវាពីមុន។ អ្វីដែលគាត់បានធ្វើកាលពីឆ្នាំ២០១៥ គឺចាត់ទុកជាបទល្មើសជាក់ស្ដែង។ ទោះបីជាវាកើតឡើងកន្លងហួសទៅហើយក្ដី វាក៏នៅតែចាត់ទុកជាបទល្មើសជាក់ស្ដែងដដែល បើគិតពីទិដ្ឋភាពផ្លូវច្បាប់ និងបច្ចេកទេស”។
គេមិនច្បាស់ថា តើសារជាច្រើនដែលលោក អ៊ុំ សំអាន បានបង្ហោះតាមហ្វេសប៊ុកបានបំពានច្បាប់ឬយ៉ាងណាទេ ប៉ុន្តែកាលពីឆ្នាំមុនតំណាងរាស្ត្ររូបនេះបានបន្តចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថាប្រើប្រាស់ផែនទីព្រំដែនក្លែងក្លាយក្រោយថ្ងៃទី២១ ខែសីហា ជាពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា ការអះអាងបែបនេះអាចនឹងឈានដល់ការចាប់ខ្លួន។
ជាញឹកញាប់តំណាងរាស្ត្ររូបនេះក៏បានបង្ហោះដែរនូវអ្វីដែលលោកនិយាយថាជាផែនទីបារាំង ត្រឹមត្រូវដែលបង្ហាញពីព្រំដែនភាគឦសានរបស់កម្ពុជា ជាមួយវៀតណាម ដែលរដ្ឋធម្មនុញ្ញទទួលស្គាល់ គឺជាអ្វីដែលអាចគេប្រើប្រាស់បានសម្រាប់ការកំណត់ព្រំដែន។
លោក អ៊ុំ សំអាន បានសរសេរកាលពីខែកញ្ញាថា “ខ្ញុំនិយាយថា ផែនទីរបស់រដ្ឋាភិបាលខុសច្បាប់ ព្រោះផែនទីទាំងនោះខុសពីផែនទីដែលមានចែងក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញ” ដោយហៅផែនទីព្រំដែនកម្ពុជា-វៀតណាមដែលលោក ហ៊ុន សែន មានថាជា “មរតកបន្សល់ទុកពីយួននៅទសវត្សរ៍ឆ្នាំ១៩៨០”។
“យួន” គឺជាពាក្យហៅសំដៅលើជនជាតិវៀតណាម ដែលមនុស្សជាច្រើនយល់ថាជាការប្រមាថ ប៉ុន្តែត្រូវបានប្រើប្រាស់ជាញឹកញាប់ដោយគណបក្សប្រឆាំងដែលជាយូរមកហើយតែងតែព្យាយាមកេងចំណេញពីការពិតដែលវៀតណាម បានលើកបន្តុបលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោកឲ្យឡើងកាន់អំណាចអំឡុងយោធាវៀតណាមត្រួតត្រាកម្ពុជាពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៩។
យោងតាមលោក ហួត សុធី ស្នងការរងខេត្តសៀមរាប បានឲ្យដឹងថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញដែលធ្វើឡើង២ខែបន្ទាប់ពីរងការប្រកាន់ថាលោកប្រព្រឹត្តបទល្មើស ហើយការចាប់ខ្លួនខណៈគាត់កំពុងដកប្រាក់ពីទូអេធីអឹមនេះ បង្កឲ្យមានការចោទសួរកាន់តែច្រើនអំពីអនាគតនៃអភ័យឯកសិទ្ធិដែលផ្តល់ជូនតំណាងរាស្ត្រ។
អភ័យឯកសិទ្ធិផ្ដល់ឲ្យតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់តាមមាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថា “ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើតលុះត្រាតែមានការយល់ព្រមពីរដ្ឋសភា…វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង”។
សំឡេងភាគច្រើនពីរភាគបីក្នុងរដ្ឋសភាត្រូវការចាំបាច់ដើម្បីដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ ជានីតិវិធីមួយដែលគណបក្សប្រជាជនកម្ពុជាបានទទួលប្រយោជន៍ពេញលេញក្នុងអាណត្តិកន្លងមក ដើម្បីដាក់ពន្ធនាគារតំណាងរាស្ត្រគណបក្សប្រឆាំង។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មក មិនមានសំឡេងភាគច្រើនបែបនេះទេ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បាននិយាយថា ការបកស្រាយទូលំទូលាយនូវពាក្យ “បទល្មើសជាក់ស្ដែង” ដែលត្រូវគេប្រើដើម្បីចាប់ខ្លួនលោក អ៊ុំ សំអាន ទាក់ទិនទៅនឹងការបង្ហោះតាមអុីនធឺណិត៦ខែមកហើយ បានធ្វើឲ្យការការពារដែល ផ្ដល់ដោយមាត្រា៨០គ្មានន័យជាសំខាន់។
លោក គល់ បញ្ញា និយាយថា “រដ្ឋធម្មនុញ្ញលែងបានការហើយពេលនេះ ពាក់ព័ន្ធការការពារតាមផ្លូវច្បាប់របស់ខ្លួនចំពោះសមាជិករដ្ឋសភាគឺមិនបានការ។ រដ្ឋាភិបាលឥឡូវនេះអាចបន្តការចាប់ខ្លួនសមាជិករដ្ឋសភាតាមដែលខ្លួនចង់”។
លោកបាននិយាយថា ”រដ្ឋសភាត្រូវតែចាត់វិធានការជាបន្ទាន់ និងសួររដ្ឋាភិបាលហេតុអ្វីពួកគេរំលោភរដ្ឋធម្មនុញ្ញ។ គេអាចស្នើញត្តិមួយដើម្បីសួររដ្ឋាភិបាលឲ្យពន្យល់មូលហេតុដែលពួកគេបានធ្វើដូចនេះ”។
ទោះជាយ៉ាងនេះក្ដី លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា និងជាអគ្គលេខាធិការជើងចាស់ បាននិយាយថា លោកបានយល់ព្រមឲ្យចាប់ខ្លួនលោក សំអាន លើហេតុផលនៃចរិតគឃ្លើនយ៉ាងច្បាស់នៃការបង្ហោះតាមអុីនធឺណិតរបស់គាត់។
លោក ឡេង ប៉េងឡុង បាននិយាយថា “ខ្ញុំមិនទាន់បានទទួលរបាយការណ៍ណាមួយពីសមត្ថកិច្ចនៅឡើយ ប៉ុន្តែខ្ញុំគិតថា សមត្ថកិច្ចប្រហែលមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចាប់ខ្លួនលោក អ៊ុំ សំអាន។ ខ្ញុំគិតថា ការចាប់ខ្លួននេះមិនល្មើសច្បាប់ទេ ពីព្រោះលោក អ៊ុំ សំអាន បានប្រព្រឹត្តបទល្មើសជាក់ស្ដែង”។
នេះមិនមែនជាលើកដំបូងទេដែលតំណាងរាស្ត្រមួយរូបត្រូវបានចាប់ខ្លួន បើទោះជាមានអភ័យឯកសិទ្ធិរបស់ខ្លួនក៏ដោយ។ តាមបញ្ជារបស់លោក ហ៊ុន សែន កាលពីខែសីហា សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង គឺលោក ហុង សុខហួរ ត្រូវបានគេចាប់ដាក់ពន្ធនាគារពីបទក្លែងឯកសារ និងញុះញង់ទាក់ទិននឹងសន្ធិសញ្ញាព្រំដែនក្លែងក្លាយជាមួយប្រទេសវៀតណាម ដែលគាត់ប្រើក្នុងបទបង្ហាញដែលបានបង្ហោះតាមហ្វេសប៊ុក។
នៅពេលដែលគណបក្សប្រជាជនកម្ពុជាមានសំឡេងពីរភាគបីចាំបាច់ក្នុងព្រឹទ្ធសភា ដើម្បីដកអភ័យឯកសិទ្ធិរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភារបស់គណបក្សកាន់អំណាចនេះបានជួបប្រជុំ ហើយបានសម្រេចមិនដកអភ័យឯកសិទ្ធិគាត់ទេ ដោយលើកឡើងនូវវីដេអូដែលគេលុបចោលនៅពេលនោះ ថាជាករណីនៃ “បទល្មើសជាក់ស្ដែង” ដែលអនុញ្ញាតឲ្យដាក់ពន្ធនាគាររូបគាត់ដដែល។
កាលពីម្សិលមិញ ភាពស្រដៀងគ្នារវាងករណីទាំងពីរគឺច្បាស់លាស់ដដែលចំពោះលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃដែលបានលើកឡើងដើមចមនៃការចាប់ខ្លួនលោក ហុង សុខហួរ ក្នុងការការពារការចាប់ខ្លួនលោក អ៊ុំ សំអាន។
លោកនិយាយថា “ករណីលោក អ៊ុំ សំអាន មិនខុសគ្នាពីករណីលោក ហុង សុខហួរ ទេ ពីព្រោះគាត់បានរិះគន់រដ្ឋាភិបាលអំពីការលក់ដីឲ្យវៀតណាម ហើយគាត់ក៏បានរិះគន់រដ្ឋាភិបាលថាបានប្រើផែនទីក្លែងក្លាយដែរ”។
នៅពេលដែលក្រុមមន្ត្រីបានទទួលយកការបកស្រាយទូលំទូលាយនៃពាក្យ “បទល្មើសជាក់ស្ដែង” លោក ហ៊ុន សែន បានបញ្ចេញទស្សនៈតិចតួចអំពីអភ័យឯកសិទ្ធិសភា ដោយលោកបានព្រមានថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំពីររូបផ្សេងទៀតដែលជាប់ចោទពីបទ “ដឹកនាំកុបកម្ម” មុនពេលទទួលអាសនៈរបស់ខ្លួននៅខែសីហាឆ្នាំ២០១៤ អាចជាប់ពន្ធនាគារ។
លោក ហ៊ុន សែន បាននិយាយក្នុងសុន្ទរកថានៅខែមករាឆ្នាំ២០១៥ថា “តំណាងរាស្ត្រប្រាំពីររូបនោះនឹងនៅតែជាប់ពន្ធនាគារ ព្រោះអ្នកឯងបានទទួលអភ័យឯកសិទ្ធិបន្ទាប់ពីអ្នកឯងត្រូវរងការចោទប្រកាន់”។ សូមសិក្សាច្បាប់មើលទៅ។ ខាងអ្នកឯងចេះច្បាប់ ហើយខាងយើងក៏ចេះច្បាប់ដែរ”។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលលោកខ្លួនឯងឥឡូវនេះកំពុងរស់នៅនិរទេសដោយខ្លួនឯងនៅប្រទេសបារាំង ដើម្បីគេចចេញពីការចោទប្រកាន់ និងទោសកាន់តែច្រើនឡើងមិនធ្លាប់មានពីមុនមក បាន និយាយកាលពីម្សិលមិញថា ការចាប់ខ្លួនលោក អ៊ុំ សំអាន គឺជាសញ្ញាអាក្រក់មួយចំពោះការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ដែលជិតមកដល់។
លោក សម រង្ស៊ី បានសរសេរក្នុងអុីម៉េលមួយពីទីក្រុងប៉ារីសថា ”ការចាប់ខ្លួននេះឲ្យប្រផ្នូលអាក្រក់ចំពោះបរិយាកាសជុំវិញការបោះឆ្នោតដែលជិតមកដល់។វាជាការព្រមានដល់អ្នកដែលទន្ទឹងរង់ចាំការបោះឆ្នោតដែលអាចទទួលយកបាននៅឆ្នាំ២០១៧និង២០១៨ ក្នុងនោះមានសហគមន៍អន្តរជាតិផង”៕ សុខុម និង និត
កណ្ឌួយម៉ែឣាយូកូងបាតផ្សារ ហ៊ុន សែន មីសំផឹងឣស់សាច់ប៊ុនរ៉ានីហើមកណ្ឌួយប៉ុនពាង
————————————————
ឣាខ្វាក់មេចោរប្លន់រំលោភរួចសំលាប់ប្រពន្ធគេ យកកន្សែងជនរងគ្រោៈ ជូតទឹកក្តដ៏ឣប្បលក៏របស់វា ជាប់ទឹកក្តនៅនឹងកន្សែងនោៈជាភស្ថតាង ពេលថ្ងៃឣន្សារវាមកដល់ គេនឹងឣោយវាសាប់ក្តខ្លួនវាជាសាធារណះយកទឹកក្តដ៏ឣប្បលក៏របស់វា ទៅព្រាបធាបជាមួយនឹងកន្សែងជនរងគ្រោៈ ដើម្បីបញ្ជាក់កាពិត កន្សែងនឹងកំណាពស្នេហ៏ដ៏ថោកទៀបរបស់វាត្រូវបានគេរក្សារទុកយ៉ាងប្រយត្ន័
Ah kvac Hun Sen has a daughter with Him Sivorn and Me sampheung Bun Rany wanted to kill her too
———————————————
ចុះសាដាមនឹងកាដាហ្វី មិនដែលថាខ្ជិលធ្វើរពីកាលណាម៉េចក៏នៅតែងាប់ឣន្តរធាន?
ចុះម៉ែឪហែងមិនដែលថាខ្ជិលរស់ឣែណា មិចក៏នៅតែ តៃហោងឣន្តរធានចុះ? ម៉ែឪហែងកើតជាសត្វនរក ច្រាស់ ឣាចម៏ ទឹកនោមឣញនឹងសំឡីឣណាមយ័យួនបស់ក្នុងទន្លេររ៉ាល់ថ្ងៃ ហាហា….
———————————-
និយាយខុសហើយឣាខ្វាក់គេពុះក្បាលទាំងរស់ ប្រជាជនខ្មែរស្ឣប់ខ្ពើមនឹងប្រឆាំងហែងនឹងហើយជាងគេ ព្រោៈហែងជាមេក្បត់ជាតិបំរើផលប្រយោជន៏យួនឨនក្បាលដាក់ប្រទេសឨយយួនត្រួតត្រាកាត់ទឹកដីខ្មែរឨយយួន បង្ហូរយួនចូលសស្រុកខ្មែរតាមចិត្ត ឨយយួនកាន់ដំណែងធំៗរៀតត្បាតពេញស្រុកខ្មែរ ស្តាប់បញ្ជាជំនាញការយួនប្រចាំការនៅក្នុងប្រទេសនឹងនៅហាណូយឨយ យួនការពារឣំណាចឨយជាថ្នូឨយយួនលើកបន្តុបយកបុណ្ណសក្ក័ ឣំណាច ផ្តាច់ការ ពុករលួយលួចលុយទ្រព័សម្បត្តិជាតិមហាសាលធ្វើរជារបស់ខ្លួននឹងគ្រួសារបក្បពួក រំលោភសទ្ធិមនុស្សសំលាប់ខ្មែរស្នេហ៏ហាជាតិ ស្មានតែខ្មែរមើលមិនយល់សារជាតិរបស់ឣាឣែងឬ?
————————————–
កាលពីសមយ័ឣាពត ពេលមីសាមហៀង រវល់ប្រជំុ ធ្វើរថ្នាំឣាចម៏ទន្សាយ ឨយប្រជាជនលេប មីកញ្ចាស់សៀងលី កាលនុះមេម៉ាយហើយ តែនៅក្មេងដែរ មានតណ្ហាក្រាស់ បានបបួលឣាខ្វាក់ លបសាហាយជាមួយគ្នាជារើយៗ រី ឣែ មីសាមហៀង វិញបានដឹងហើយ តែមិនដឹងធ្វម៉េច ក្រោយៗមក ឣាខ្វាក់ ដេកកណ្តាល វាលូកប៉ុមពីត មីសាមហៀងផង រួចបែរទៅទរក្តិតយាយ សៀងលី
ឣាមេចោរកញ្ចាស់ ហុននៀង ប្រាប់ មីសាមហៀងថា បើចង់ធ្វើរ កូនប្រសារឣញ លុះត្រាតែហងឣែងបៀមក្តឣញ បើមិនបៀមទេ ឣញប្រាប់ ឣាណាល់(ឣាខ្វាក់) ឣោយលែងហងឣែងចោល មីសាមហៀងកំពុងតែចង់ស្រាប់ ក៏បៀមទៅ មីសាមហៀង
ក៏ឧស្សារហ៏ លួចចុយជាមួយលោកសង្ឃនៅវត្តជំពុះក្ឣែក ច្រើនតែនៅថ្ងៃសិលនៅក្នុងបន្ទប់ ដោយយកលេសថារៀនធម៏ ឬស្រោចទឹក មីសាមហៀង ចង់សិចផង ណាមួយគិតថាឣាខ្វាក់ក៏មានស្រីដែរ