បក្ស​ប្រឆាំង​ថា​ការ​មិន​ចូល​ប្រជុំ​សភា​រឿង​លោក អ៊ុំ សំអាន ព្រោះ​មិន​ចង់​រំលោភ​រដ្ឋធម្មនុញ្ញ

ដោយ ឡេង ម៉ាលី
2016-04-12
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សុន ឆ័យ ២០១៦ ៨៥៥
មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ស្នាក់​ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Rann Samnang


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ការ​ធ្វើ​ពហិការ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មិន​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១២ មេសា ព្រោះ​តែ​មិន​ចង់​រំលោភ​ច្បាប់។ ពហិការ​នេះ គឺ​ទាក់ទង​នឹង​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​រាស្ត្រ អ៊ុំ សំអាន ដែល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ចាត់​ទុក​ថា​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​ថា ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ថ្កោលទោស និង​ចាត់​ទុក​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ថា​ខុស​ច្បាប់ ព្រោះ​សកម្មភាព​របស់ លោក អ៊ុំ សំអាន ជា​ការ​បញ្ចេញ​មតិ​ស្រប​ច្បាប់​ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ត្រ៖ «ឃើញ​ថា ធ្វើ​ស្រប​រដ្ឋធម្មនុញ្ញ​ទៅ​ទៀត សកម្មភាព​របស់​គាត់​ដែល​សរសេរ​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​និយាយ​អំពី​ការ​សម្ដែង​យោបល់​បញ្ចេញ​មតិ ក្នុង​ការ​បំពេញ​មុខងារ​របស់​គាត់។ ការ​បញ្ចេញ​មិត ការ​បញ្ចេញ​យោបល់ ធម្មតា​វា​មាន​ករណី​គ្រប់​បែប​យ៉ាង​ទាំងអស់ ករណី​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ ករណី​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ​របស់​ពលរដ្ឋ ការ​រំលោភ​ដីធ្លី​ពលរដ្ឋ ហើយ​ពាក់ព័ន្ធ​បញ្ហា​ជាតិ​ធំៗ​ដែរ ដូចជា​បញ្ហា​ឯករាជ្យ​ជាតិ បញ្ហា​បូរណភាព​ទឹក​ដី​អី​ជាដើម»

លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១២ មេសា ថា ជំហរ​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​កិច្ច​ប្រជុំ​ពេញ​អង្គ​សភា នៅ​រសៀល​ថ្ងៃ​ដដែល គឺ​មិន​ចង់​ចូលរួម​ធ្វើ​អំពើ​ខុស​ច្បាប់៖ «យើង​មិន​អាច​បណ្ដែត​បណ្ដោយ​ឲ្យ​ស្ថាប័ន​ជាតិ ស្ថាប័ន​រដ្ឋសភា ដែល​ចែង​ច្បាស់លាស់​ថា ជា​ស្ថាប័ន​ឯករាជ្យ ដែល​ជា​ស្ថាប័ន​តំណាង​ឲ្យ​ប្រជាជាតិ​ខ្មែរ​ទាំង​មូល ទៅ​ធ្វើ​ការងារ​មួយ​ដែល​មិន​ច្បាស់លាស់ មិន​ត្រឹមត្រូវ​តាម​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ គឺ​យើង​មិន​ចូលរួម​ធ្វើ​ខុស គឺ​ចង់​ជំរុញ​ឲ្យ​ធ្វើ​ការ​ធានា​អំពី​ឯករាជ​ភាព​របស់​ស្ថាប័ន​រដ្ឋសភា​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​បារម្ភ​ណាស់​ស្ថាប័ន​ជាតិ​ហ្នឹង ចង់​ស្ថាប័ន​ជាតិ​ហ្នឹង​ពង្រឹង​ទៅ​ឲ្យ​រឹងមាំ​ទៅ បំពេញ​ការងារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ទៅ ផ្ដល់​សេវា​ឲ្យ​ល្អ​ជូន​ពលរដ្ឋ​ទៅ ដើម្បី​ឲ្យ​នាំ​មក​នូវ​យុត្តិធម៌​សង្គម សុខុមាលភាព សុភមង្គល​សង្គម ម៉្លោះ​ហើយ​ចេះ​តែ​ខំ​ជជែក​ខំ​បំពេញ​តួនាទី​ទាំង​ប្រឈម​ការ​លំបាក​សព្វ​បែប​យ៉ាង គឺ​ដើម្បី​ឲ្យ​ស្ថាប័ន​រឹងមាំ»

ហេតុផល​ទី​ពីរ​ដែល​បក្ស​ប្រឆាំង​មិន​ទៅ​ចូលរួម​ប្រជុំ​សភា​ពេញ​អង្គ​នោះ ព្រោះ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹង​មុន​ថា កិច្ច​ប្រជុំ​នោះ​នឹង​មិន​និយាយ​អ្វី​ក្រៅ​ពី​ការ​សម្រេច​លើក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ ឬ​ត្រូវ​បញ្ឈប់​ការ​ចាប់​ចង​នោះ​ទេ។ លោក សុន ឆ័យ បញ្ជាក់​ថា ការ​លើក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ​តាម​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ត្រូវ​តែ​មាន​ការ​សម្រេច​ពី​សំឡេង​សមាជិក​សភា​ចំនួន ៨៣​នាក់​ឡើង​ទៅ។ រីឯ​ការ​បញ្ឈប់​ការ​ចាប់​ចង​អ្នក​តំណាង​រាស្ត្រ គឺ​ត្រូវ​ការ​សំឡេង​គាំទ្រ​ចំនួន ៩២​នាក់​ឡើង​ទៅ។

ទាក់ទង​នឹង​ចំណុច​នេះ លោក សុន ឆ័យ ថ្លែង​ថា ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ ត្រូវ​តែ​មាន​សំឡេង​សមាជិក​សភា ២​ភាគ​៣ ចំណែក​ឯ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ហេតុផល​ថា ការ​បញ្ឈប់​ដំណើរ​ការ​ក្ដី​នេះ ក៏​ត្រូវ​មាន​សំឡេង ៣​ភាគ​៤ ដែរ។ ដូច្នេះ តម្រូវ​ការ​ទាំង​ពីរ​នេះ មិន​អាច​បាន​ទេ នៅ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​ប្រជុំ​នោះ។

បញ្ហា​ឃាត់​ខ្លួន លោក អ៊ុំ សំអាន នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ធ្វើ​ឡើង​តាម​បទល្មើស​ជាក់ស្ដែង​ដែល លោក អ៊ុំ សំអាន នៅ​តែ​បន្ត​បង្ហោះ​លើ​ហ្វេសប៊ុក (Facebook) អំពី​បញ្ហា​ព្រំដែន និង​ផែនទី​ក្លែងក្លាយ៖ «ខ្ញុំ​មិន​និយាយ​អំពី​រឿង​នយោបាយ​ទេ។ ខ្ញុំ​និយាយ​ពី​អង្គហេតុ​របស់​វាៗ។ សុំ​អ្នក​សង្គម​ស៊ីវិល និង​ពួក​អ្នក​និយាយ​មើល​ឲ្យ​ច្បាស់។ រឿង​ចាប់​ក្នុង​បទល្មើស​ជាក់ស្ដែង។ អ្នក​ឯង​កំពុង​ធ្វើ​បទល្មើស​ជាក់ស្ដែង។ ពេល​ដែល​គេ​ចាប់​ខ្លួន ផេក (page) ហ្វេសប៊ុក (Facebook) របស់​អ្នក​ឯង នៅ​កំពុង​ផ្សាយ។ ខ្ញុំ​បាន​ឲ្យ​ឱកាស​គ្រប់គ្រាន់​ហើយ ដោយ​នាំ​យក​ផែនទី​ពី​អង្គការ​សហប្រជាជាតិ មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល មិន​មែន​យក​ផែនទី​រដ្ឋាភិបាល​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​អង្គការ​សហប្រជាជាតិ ទេ។ ទី​ពីរ ខ្ញុំ​បាន​សុំ​ប្រធានាធិបតី​បារាំង ដើម្បី​នាំ​មក​នូវ​ផែនទី​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រាជ​រដ្ឋាភិបាល ដែល​បាន និង​កំពុង​ប្រើ គឺ​អត់​មាន​អី​ខុស​គ្នា​ទាំងអស់»

លោក​នាយក​រដ្ឋមន្ត្រី ក៏​ចេញ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​បន្ត​ទៀត ចំពោះ​ជន​ណា​ដែល​និយាយ​អំពី​បញ្ហា​ផែនទី​ក្លែងក្លាយ។ លោក​សំអាង​ហេតុផល​ពីរ​យ៉ាង​លើ​ការ​បញ្ជា​នេះ គឺ​ទី​មួយ ដោយសារ​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ឲ្យ​ប្រើ​ផែនទី​ខ្នាត ១/១០០.០០០ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ក្នុង​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣៖ «ទី​ពីរ ដរាប​ណា​សុពលភាព​នៃ​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​បន្ថែម​រវាង​កម្ពុជា និង​វៀតណាម ដែល​សភា​ឲ្យ​សច្ចាប័ន និង​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា គឺ​នៅ​ជា​ធរមាន។ អ្នក​ឯង​និយាយ​ផែនទី​ក្លែងក្លាយ ខ្ញុំ​ចាប់​អ្នក​ឯង​ភ្លាម មិន​ថា​អ្នក​ឯង​សមាជិក​សភា ឬ​ក៏​សមាជិក​ព្រឹទ្ធសភា នោះ​ទេ។ អា​ហ្នឹង​ជា​បទល្មើស​ជាក់ស្ដែង ព្រោះ​នេះ​ជា​ការ​ញុះញង់​ធំ​ណាស់ ដែល​បង្ក​មហន្តរាយ​ដល់​ប្រទេស​ជាតិ។ អ៊ីចឹង​អ្នក​ច្បាប់​ទាំងឡាយ​និយាយ​ពី​ច្បាប់ អ្នក​ឯង​និយាយ​ពី​ច្បាប់ ខ្ញុំ​ក៏​និយាយ​ពី​ច្បាប់។ អ្នក​ឯង​កុំ​អាង​មាន​អភ័យ​ឯកសិទ្ធិ ហើយ​អ្នក​មក​ធ្វើ​បទល្មើស​ជាក់ស្ដែង។ នេះ​ជា​បទល្មើស​ជាក់ស្ដែង

ប្រធាន​បច្ចេកទេស​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ថា ការ​និយាយ​អំពី​បញ្ហា​ព្រំដែន គឺ​ជា​ការងារ​របស់​អ្នក​តំណាង​រាស្ត្រ អំពី​កង្វល់​របស់​ជាតិ៖ «ប្រជាពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​បញ្ចេញ​មតិ និង​ពី​កង្វល់​របស់​ពួក​គាត់​គ្រប់​គ្នា ហើយ​ជាពិសេស​គឺ​តំណាង​រាស្ត្រ​ដែល​ជា​តំណាង​ពលរដ្ឋ​ហ្នឹង ការងារ​របស់​គាត់​ធ្វើ​អ៊ីចឹង​ហើយ។ អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ គាត់​អាច​ពិនិត្យ គាត់​អាច​បញ្ចេញ​មតិ គាត់​អី​អ៊ីចឹង​ទាំងអស់។ អា​ហ្នឹង​វា​ជា​ការងារ​របស់​តំណាង​រាស្ត្រ ហើយ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ តែ​ចំណែក​ឯ​ការ​បោះ​បង្គោល​ព្រំដែន ការ​ចរចា​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​បោះ​បង្គោល​ព្រំដែន វា​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល»

លោក សុន ឆ័យ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង លោក ៊ុំ សំអាន ជា​បន្ទាន់ ហើយ​កុំ​ធ្វើ​បែប​នេះ​ត​ទៅ​ទៀត ព្រោះ​ពេល​នេះ​ជា​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ពង្រឹង​នីតិរដ្ឋ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​អនុវត្ត​គោល​នយោបាយ​អហិង្សា និង​បន្ត​ពង្រឹង​វប្បធម៌​សន្ទនា។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅ​តែ​រក្សា​ជំហរ​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ លោក សុន ឆ័យ បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ មិន​អាច​បិទ​មាត់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​រិះគន់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "បក្ស​ប្រឆាំង​ថា​ការ​មិន​ចូល​ប្រជុំ​សភា​រឿង​លោក អ៊ុំ សំអាន ព្រោះ​មិន​ចង់​រំលោភ​រដ្ឋធម្មនុញ្ញ"

  1. people says:

    Cambodia is the cage of mafia communist hun-sen ‘ cambodia is the place of dirty mafia groups that own everything ‘ law under hun-sen mouth ‘.If they followed the democracy law’ they should have a letter from court (warrant) to hand to mr um-sam anh but they just catch him without warrant so this group who catch mr sam anh are the robber or the kidnapper ‘.Who order to catch M-P ? what kind of this place&country? communist country? this veitcong slave country is too bad and too much for cambodian people ‘no justice .GOD will punish bad dictator and his mafia groups soon.GOD bless all cambodian people’

  2. Chourn says:

    ភាពភ័យខ្លាចអស់អំណាចរបស់បក្សប្រជាជនជំរុញឲ្យរដ្ឋាភិបាលប្រើអំណាចខ្លាំងហួសហេតុ រហូតដល់រំលោភរដ្ឋធម្មនុញ្ញនិងច្បាប់យ៉ាងធ្ងន់ធ្ងរ។ អ្នកតំណាងរាស្ត្រមានតួនាទីជាអ្នកតំណាង ឲ្យពលរដ្ឋក្នុងការឃ្លាំមើលនិងបញ្ចេញមតិពាក់ពន្ធ័និងបញ្ហាជាតិធំៗដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ បើអ្នកតំណាងរាស្ត្រមិនមានសិទ្ធិបញ្ចេញមតិពីបញ្ហាជាតិតើសង្គមខ្មែរបច្ចុប្បន្នជាប្រទេសប្រកាន់ លទ្ធិប្រជាធិបតេយ្យ ឬក៍កុំម្មុយនីស្ត៍ផ្តាច់ការ?????

  3. VengSreng(chorngAhkheit) says:

    កណ្ឌួយម៉ែឣាយូកូងបាតផ្សារ ហ៊ុន សែន មីសំផឹងឣស់សាច់ប៊ុនរ៉ានីហើមកណ្ឌួយប៉ុនពាង
    ————————————————
    ឣាខ្វាក់មេចោរប្លន់រំលោភរួចសំលាប់ប្រពន្ធគេ យកកន្សែងជនរងគ្រោៈ ជូតទឹកក្តដ៏ឣប្បលក៏របស់វា ជាប់ទឹកក្តនៅនឹងកន្សែងនោៈជាភស្ថតាង ពេលថ្ងៃឣន្សារវាមកដល់ គេនឹងឣោយវាសាប់ក្តខ្លួនវាជាសាធារណះយកទឹកក្តដ៏ឣប្បលក៏របស់វា ទៅព្រាបធាបជាមួយនឹងកន្សែងជនរងគ្រោៈ ដើម្បីបញ្ជាក់កាពិត កន្សែងនឹងកំណាពស្នេហ៏ដ៏ថោកទៀបរបស់វាត្រូវបានគេរក្សារទុកយ៉ាងប្រយត្ន័
    Ah kvac Hun Sen has a daughter with Him Sivorn and Me sampheung Bun Rany wanted to kill her too
    ———————————————
    ចុះសាដាមនឹងកាដាហ្វី មិនដែលថាខ្ជិលធ្វើរពីកាលណាម៉េចក៏នៅតែងាប់ឣន្តរធាន?
    ចុះម៉ែឪហែងមិនដែលថាខ្ជិលរស់ឣែណា មិចក៏នៅតែ តៃហោងឣន្តរធានចុះ? ម៉ែឪហែងកើតជាសត្វនរក ច្រាស់ ឣាចម៏ ទឹកនោមឣញនឹងសំឡីឣណាមយ័យួនបស់ក្នុងទន្លេររ៉ាល់ថ្ងៃ ហាហា….

    ———————————-

    និយាយខុសហើយឣាខ្វាក់គេពុះក្បាលទាំងរស់ ប្រជាជនខ្មែរស្ឣប់ខ្ពើមនឹងប្រឆាំងហែងនឹងហើយជាងគេ ព្រោៈហែងជាមេក្បត់ជាតិបំរើផលប្រយោជន៏យួនឨនក្បាលដាក់ប្រទេសឨយយួនត្រួតត្រាកាត់ទឹកដីខ្មែរឨយយួន បង្ហូរយួនចូលសស្រុកខ្មែរតាមចិត្ត ឨយយួនកាន់ដំណែងធំៗរៀតត្បាតពេញស្រុកខ្មែរ ស្តាប់បញ្ជាជំនាញការយួនប្រចាំការនៅក្នុងប្រទេសនឹងនៅហាណូយឨយ យួនការពារឣំណាចឨយជាថ្នូឨយយួនលើកបន្តុបយកបុណ្ណសក្ក័ ឣំណាច ផ្តាច់ការ ពុករលួយលួចលុយទ្រព័សម្បត្តិជាតិមហាសាលធ្វើរជារបស់ខ្លួននឹងគ្រួសារបក្បពួក រំលោភសទ្ធិមនុស្សសំលាប់ខ្មែរស្នេហ៏ហាជាតិ ស្មានតែខ្មែរមើលមិនយល់សារជាតិរបស់ឣាឣែងឬ?

    —————————-

    កាលពីសមយ័ឣាពត ពេលមីសាមហៀង រវល់ប្រជំុ ធ្វើរថ្នាំឣាចម៏ទន្សាយ ឨយប្រជាជនលេប មីកញ្ចាស់សៀងលី កាលនុះមេម៉ាយហើយ តែនៅក្មេងដែរ មានតណ្ហាក្រាស់ បានបបួលឣាខ្វាក់ លបសាហាយជាមួយគ្នាជារើយៗ រី ឣែ មីសាមហៀង វិញបានដឹងហើយ តែមិនដឹងធ្វម៉េច ក្រោយៗមក ឣាខ្វាក់ ដេកកណ្តាល វាលូកប៉ុមពីត មីសាមហៀងផង រួចបែរទៅទរក្តិតយាយ សៀងលី

    ឣាមេចោរកញ្ចាស់ ហុននៀង ប្រាប់ មីសាមហៀងថា បើចង់ធ្វើរ កូនប្រសារឣញ លុះត្រាតែហងឣែងបៀមក្តឣញ បើមិនបៀមទេ ឣញប្រាប់ ឣាណាល់(ឣាខ្វាក់) ឣោយលែងហងឣែងចោល មីសាមហៀងកំពុងតែចង់ស្រាប់ ក៏បៀមទៅ មីសាមហៀង
    ក៏ឧស្សារហ៏ លួចចុយជាមួយលោកសង្ឃនៅវត្តជំពុះក្ឣែក ច្រើនតែនៅថ្ងៃសិលនៅក្នុងបន្ទប់ ដោយយកលេសថារៀនធម៏ ឬស្រោចទឹក មីសាមហៀង ចង់សិចផង ណាមួយគិតថាឣាខ្វាក់ក៏មានស្រីដែរ

  4. ?? says:

    HUN SEN time is just about over no matter what he is trying to grab his chair . Cambodian every where are seeing his true color the more he trying to hiding the more we can see. the action that he is doing is again democracy nation in the whole world it’s not only again all Cambodian. please do not worry justice will reveal for all Cambodian