ដោយ ខែ សុណង
2016-05-15
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ត្រឡប់មកពីប្រទេសចិន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។ RFA/Brach Chev
![]()
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងដឹកនាំគណៈប្រតិភូទៅជួបពិភាក្សាការងារជាមួយលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ក្នុងពេលបំពេញទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអាស៊ាន–រុស្ស៊ី។
ជំនួបនេះ គ្រោងនឹងធ្វើឡើងនៅទីក្រុងមូស្គូ និងសូឈី សហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
សេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះកាលពីថ្ងៃទី១១ ខែឧសភា ឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងគ្រោងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី ឌីមីទ្រី មេដវេដេវ (Dmitry Medvedey)។ ទន្ទឹមនឹងគ្នានោះ មានឯកសារសំខាន់ៗមួយចំនួននឹងត្រូវចុះហត្ថលេខា ដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការជាផ្លែផ្ការវាងកម្ពុជា–រុស្ស៊ី។
នៅក្រោយកិច្ចប្រជុំកំពូលនេះ លោក ហ៊ុន សែន ក៏នឹងជួបទ្វេភាគីជាមួយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ ក៏ប៉ុន្តែលិខិតនេះមិនបានបញ្ជាក់ពីគោលបំណងនៃជំនួបនេះ ថានឹងជជែកពីបញ្ហាអ្វីពិតប្រាកដនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាមតភ្ជាប់វិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ
- ក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាមចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ
- ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជានឹងជួបលោក ហេង សំរិន នៅថ្ងៃទី៩ឧសភា
- ជំនួបរវាងក្រសួងការបរទេសនិងស្ថានទូតទាំងអស់ផ្ដោតលើការពង្រឹងទំនាក់ទំនងការងារ
- កម្ពុជា-សហភាពអឺរ៉ុបបើកកិច្ចប្រជុំខណៈអ្នកការពារសិទ្ធិមនុស្សត្រូវបានសមត្ថកិច្ចចាប់ខ្លួន
- កម្ពុជាសាទរប្រមុខបក្សប្រឆាំងមីយ៉ាន់ម៉ាដែលត្រូវតែងតាំងជារដ្ឋមន្ត្រីការបរទេស
- រដ្ឋមន្ត្រីការបរទេសខ្មែរ-ឡាវនឹងចូលរួមទស្សនាការប្រកួតបាល់ទាត់នៅថ្ងៃ១៨ មីនា
- បេសកជនវិទ្យាសាស្ត្រអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃស្អែក
- លោក ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនៅថ្ងៃទី១២ មីនា
- កងទ័ពជើងទឹកចិនបញ្ចប់បេសកកម្ម៥ថ្ងៃនៅកម្ពុជា
ជីវិតនយោបាយហាក់ដូចជាផុយស្រួយនៅឆ្នាំ២០១៨ ធ្វើឲ្យមានការភ័យស្លន់ស្លោរ ទៅជួបមេដឹកនាំ សូវៀតនិងយួន។
មើលទៅរូបថតខាងលើ ស្លៀកពាក់ Black Monday ដែរហឹង