សកម្មជន​ដីធ្លី​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​

ដោយ ចេង ម៉េងជូ
2016-05-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ចាប់​ខ្លួន​​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ៨៥៥-១
សកម្មភាព​របស់​សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ឡើង​ឡាន ពេល​ពួកគេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ចំណុច​ស្ដុប​ផ្សារ​ដើមគរ មុន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheng Mengchuou


សកម្មជន​ដីធ្លី​ចំនួន ៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ៤​នាក់ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​រូប ដែល​កំពុង​ជាប់​ឃុំ។ ដោយសារ​ការ​រឹតត្បិត​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​នៅ​ទី​សាធារណៈ សកម្មជន​មួយ​ចំនួន​នៃ​សហគមន៍​បឹងកក់ ធ្វើ​យុទ្ធនាការ​នេះ​នៅ​ក្នុង​បរិវេណ​សហគមន៍ ក្រោម​ការ​ឃ្លាំ​មើល​របស់​សមត្ថកិច្ច​រាប់​សិប​នាក់។

សកម្មជន​ដីធ្លី​ចំនួន ៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក នៅ​ម៉ោង ៨​កន្លះ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ខណៈ​ពួក​គេ​កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ចំណុច​ស្ដុប​ផ្សារ​ដើម​គ មុន​ពេល​ជួប​ជុំ​ជាមួយ​សកម្មជន​ដីធ្លី​ជាង ៣០​នាក់​ទៀត ឆ្ពោះ​ទៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់​ក្នុង​សំណុំ​រឿង​នាង ខុម ចាន់តារាទី។

ក្នុង​ចំណោម​សកម្មជន​ទាំង ៥​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ៣​នាក់​មក​ពី​សហគមន៍​បុរីកីឡា រួម​មាន​អ្នកស្រី ភោគ សុភីន អ្នកស្រី ង៉ូវ ណារី និង​អ្នកស្រី យិន ស្រ៊ីន ហើយ ២​នាក់​ទៀត គឺ​អ្នកស្រី អ៊ីម ស្រីទូច ជា​អតីត​អ្នក​ភូមិ​បឹងកក់ ចាក​ចេញ​ទាំង​បង្ខំ និង​អ្នកស្រី ច្រាយ នីម មក​ពី​សហគមន៍ អេស.អូ.អេស (SOS)

ក្រោយ​ពេល​ចាប់​ខ្លួន អ្នកស្រី ច្រាយ នីម ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ថា សមត្ថកិច្ច​បាន​សាកសួរ​អ្នក​ទាំង ៥​នាក់ និង​ប្រាប់​ឲ្យ​ពួក​គេ​ធ្វើ​កិច្ចសន្យា​ឈប់​តវ៉ា​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ត​ទៅ​ទៀត៖ «»

អ្នកស្រី ច្រាយ នីម ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពួក​គាត់​ទាំង ៥​នាក់​នោះ មាន​ម្នាក់ គឺ​អ្នកស្រី យិន ស្រ៊ីន វ័យ ៦៥​ឆ្នាំ រង​របួស​នៅ​ពេល​សមត្ថកិច្ច​ចាប់​បង្ខំ​រុញ​ឲ្យ​ឡើង​រថយន្ត​ក្នុង​ពេល​ចាប់​ខ្លួន៖ «»

នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស​វិញ មិន​មាន​អ្នក​តវ៉ា​ស្លៀកពាក់​ខ្មៅ​ណា​ម្នាក់​ទៅ​ដល់​ទីនោះ​ឡើយ ខណៈ​សមត្ថកិច្ច​ប្រមាណ ១០០​នាក់ ដាក់​កម្លាំង​រាយប៉ាយ​ការពារ​យ៉ាង​តឹងរ៉ឹង។

ក្នុង​យុទ្ធនាការ​នេះ​ដែរ សកម្មជន​ដីធ្លី​ប្រមាណ​២០ នៃ​សហគមន៍​បឹងកក់ ជួប​ជុំ​គ្នា​សម្ដែង​មតិ​នៅ​ក្នុង​សហគមន៍ ក្រោម​ការ​ឃ្លាំ​មើល​របស់​សមត្ថកិច្ច​ប្រមាណ ៦០​នាក់។

តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា ការ​ចូលរួម​របស់​សកម្មជន​បឹងកក់ ដោយ​ការ​ស្លៀកពាក់​ខ្មៅ គ្រាន់​តែ​ជា​សកម្មភាព​សម្ដែង​មតិ​គាំទ្រ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​យ៉ាង​អយុត្តិធម៌​ទាំង ៥​នាក់​ប៉ុណ្ណោះ៖ «»

ស្រដៀង​គ្នា​នេះ នៅ​សហគមន៍​បុរីកីឡា​ឯណោះ​វិញ ក៏​មាន​សមត្ថកិច្ច​ប្រមាណ ៦០​នាក់​ឃ្លាំ​មើល​សកម្មភាព​របស់​សកម្មជន​ក្នុង​សហគមន៍​នោះ​ដែរ។

ចំពោះ​ការ​បង្ក្រាប​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន បញ្ជាក់​ថា ការ​ចាប់​ខ្លួន​សកម្មជន​ទាំង ៥​នាក់​នោះ គឺ​យក​ទៅ​សាកសួរ ដោយសារ​ពួក​គេ​មិន​បាន​ជូន​ដំណឹង​ដល់​សាលា​រាជធានី​ភ្នំពេញ៖ «»

លោក​អះអាង​ថា ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ទាំង​នោះ គឺ​ដើម្បី​ថែ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ ការពារ​មិន​ឲ្យ​មាន​បាតុភាព​ហិង្សា​ណា​មួយ​កើត​ឡើង​ប៉ុណ្ណោះ។

ប៉ុន្តែ​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ថា​ជា​ការ​បំពាន​សិទ្ធិ​មនុស្ស៖ «»

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​អ្នក​តវ៉ា ក្នុង​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដែល​ប៉ុនប៉ង​ប្រមូល​ផ្ដុំ​សម្ដែង​មតិ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស តាម​បទបញ្ជា​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៨ ឧសភា។ កាល​ពី​ថ្ងៃ​ច័ន្ទ សប្ដាហ៍​មុន សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​ដីធ្លី ៨​នាក់ ដើម្បី​សាកសួរ និង​ធ្វើ​កំណត់​ហេតុ​អប់រំ​អស់​រយៈពេល ១​ថ្ងៃ​ពេញ ទើប​ដោះ​លែង​វិញ៕



សកម្មជន​ដី​ធ្លី​ចំនួន​៥នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​

2016-05-16
វីដេអូ វិទ្យុអាស៊ីសេរី


វីដេអូ៖ សកម្មជនដីធ្លីចំនួន ៥នាក់ត្រូវចាប់ខ្លួនក្នុងយុទ្ធនាការ ថ្ងៃច័ន្ទពណ៌ខ្មៅ


សកម្មជនដីធ្លីចំនួន ៥នាក់ត្រូវចាប់ខ្លួនក្នុងយុទ្ធនាការ ថ្ងៃច័ន្ទពណ៌ខ្មៅ

2016-05-15
វីដេអូ វិទ្យុអាស៊ីសេរី

សកម្មជន​ដីធ្លី​ចំនួន​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ទួលគោក នៅ​ម៉ោង​៨កន្លះ​ព្រឹក​ថ្ងៃ​ទី ១៦ ឧសភា ខណៈ​ពួក​គេ​កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ចំណុច​ស្ដុប​ផ្សារ​ដើមគរ មុន​ពេល​ជួបជុំ​គ្នា​ជាមួយ​សកម្មជន​ដីធ្លី​ដទៃ​ទៀត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សកម្មជន​ដីធ្លី​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​"

  1. Anonymous says:

    សូមថ្កោលទោសចំពោះចរិកពួកសមត្ថកិច្ចដ៏ព្រៃផ្សៃ គ្មានមនុស្សធម៍ ចាប់ពួកគាត់បោះដូចសត្វធាត
    អញ្ជឹង

  2. says:

    រដ្ឋាភិបាលអាឆ្កែចុយម្រ៉ាយគណបក្សប្រជាជនឆ្កួតនិងរឿងអាវខ្មៅជាងរឿងការពារទឹកដីកោះ
    កន្ដួយម៉ែអាឆ្កែថោកទាប ហ៊ុន សែន កូនមីសំផឹងកូនអាចុយម្រ៉ាយពូជឆ្កែថោកទាប ។