ស្ថានការណ៍​កម្ពុជា ​នាំ​ឲ្យ​មាន​ការ​ចេញ​សេចក្ដី​សម្រេច​ពី​សភា​អាមេរិក

សមត្ថកិច្ចចាប់លែងសកម្មជន​ដាក់​ឡាន ក្នុង​ការ​តវ៉ា ស្លៀកពាក់ខ្មៅ​កាល​ពី​សប្តាហ៍​មុន។

សមត្ថកិច្ចចាប់លែងសកម្មជន​ដាក់​ឡាន ក្នុង​ការ​តវ៉ា ស្លៀកពាក់ខ្មៅ​កាល​ពី​សប្តាហ៍​មុន។




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ខណៈ​វា​ជា​អ្វី​ដែល​មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​កាលពី​ម្សិលមិញ​បាន​ពិពណ៌នា​ថា​ជា «​ការ​បង្ក្រាប​ខ្លាំង​ឡើង​» ​នៅ​កម្ពុជា​សេចក្តី​សម្រេច​មួយ​ត្រូវ​បាន​ចេញ​ដោយ​​​សភា​តំណាង​រាស្រ្ត​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា​​បញ្ឈប់​ការ​ «​យាយី​» ​​​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ «​ហេតុ​ផល​នយោបាយ​» ​​ទៅ​លើ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​។

ការ​អំពាវនាវ​ក្នុង​សេចក្តី​សម្រេច​​​​ដែល​សុំ​ឲ្យ​ «​រដ្ឋាភិបាល​កម្ពុជា​​គោរព​​សេរីភាព​សារព័ត៌មាន​ និង​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ប្រមូល​ផ្តុំ​តវ៉ា​ និង​និយាយ​ប្រឆាំង​រដ្ឋាភិបាល​ដោយ​សេរី​» នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​​សកម្មជន​នៅ​ក្នុង​ការ​តវ៉ា​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ​​កាលពី​សប្តាហ៍​មុន និង​ការ​ប្រកាស​ដោយ​ក្រសួង​ព័ត៌មាន​​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​​អាច​​ប្រឈម​​នឹង​ការ​​ដក​អាជ្ញាប័ណ្ណ​ប្រសិន​បើ​​ពួកគេ​មិន​​​​ប្រើ​ពាក្យ​​ «​សម្តេច​» ​​ចំពោះ​ឈ្មោះ​អ្នក​នយោបាយ​ជាន់ខ្ពស់។

លោកស្រី Naly Pilorge ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា៖ «​វា​គឺជា​ពេលវេលា​ដែល​សហគមន៍​អន្តរជាតិ​បាន​ចាប់​ផ្តើម​​យក​ចិត្ត​ទុក​ដាក់​​​ចំពោះ​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​ឡើង​ទាំង​នេះ​» ។ «​យើង​ពិតជា​បាន​ឃើញ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​នា​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ​អំពី​ការ​មិន​​ចេះ​អត់​ឱន​ និង​ការ​ប្រើប្រាស់​តុលាការ​ដើម្បី​ចាប់​ខ្លួន​រួច​ចោទ​ប្រកាន់​ និង​ដាក់​ពន្ធនាគារ​​ក្រុម​ផ្សេងៗ​ដែល​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ និង​សម្ដែង​មតិ​ដោយ​សន្តិវិធី​»។

ទោះ​យ៉ាង​ណា​ក្តី​លោកស្រី Pilorge បាន​បដិសេធ​មិន​ទស្សន៍ទាយ​ថា​តើ​រដ្ឋាភិបាល​​នឹង​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្តី​សម្រេច​នេះ​ឬ​អត់​នោះ​ទេ?

លោកស្រី​បាន​ថ្លែង​ថា​៖ «​​សូម​​មើល​ប្រសិន​បើ​ពួកគេ​ចង់​ឲ្យ​គេ​បន្ត​ចាត់​ទុក​ថា​​មាន​ប្រជាធិបតេយ្យ និង​មាន​ភាព​ស្រប​ច្បាប់​មួយ​ចំនួន​​នៅ​​ក្នុង​ការ​បោះឆ្នោត​ចំនួន​ពីរ​ខាង​មុខ​​»​។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ច្រាន​ចោល​សេចក្តី​សម្រេច​នេះ​ដោយ​ថ្លែង​ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា​​គឺ​ត្រូវ​បាន​គោរព​ដោយ​​រដ្ឋាភិបាល​គ្រប់​ពេលវេលា​ហើយ​ថា​ការ​ចោទប្រកាន់​ណា​ក៏ដោយ​​ទៅ​លើ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​​គឺជា​លទ្ធផល​នៃ​​សកម្មភាព​បុគ្គល​​របស់​ពួកគេ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​។

សេចក្តី​សម្រេច​នេះ​នា​ពេល​បច្ចុប្បន្ន​ស្ថិត​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​​រដ្ឋសភា​ស្តីពី​កិច្ចការ​បរទេស​៕ PS


Contact author: ប៉ិច សុធារី

What Next?

Recent Articles

2 Responses to "ស្ថានការណ៍​កម្ពុជា ​នាំ​ឲ្យ​មាន​ការ​ចេញ​សេចក្ដី​សម្រេច​ពី​សភា​អាមេរិក"

  1. Anonymous says:

    Sok eisan is a silly dog . Sok Eisan est un chien enrage.
    Coffin waiting you , at least 5 more year Eisan will sleep in coffin and broing to burn at wat Prey Chhlak in Svay Rieng province.

  2. Anonymous says:

    Sok eisan is a silly dog . Sok Eisan est un chien enrage.
    Coffin waiting you , at least 5 more year Eisan will sleep in coffin and bring to burn at wat Prey Chhlak in Svay Rieng province.