លោក ស ខេង ​​មាន​ប្រសាសន៍​​ថា ភាព​អសកម្ម​នៃ​​ការ​គ្រប់​គ្រង​អាច​បង្ក​​ឲ្យ​​​​មាន​​​​​​បដិវត្ដន៍

ខេមបូឌា ដេលី

កាល​ពី​​ម្សិលមិញ ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​​​មាន​ប្រសាសន៍​ថា ”បដិវត្តន៍​ពណ៌” អាច​នឹង​កើតមាន​នៅ​កម្ពុជា នោះ​ក៏​​ដោយសារ​តែ​ភាព​អសកម្ម​​​នៃ​​ការ​​គ្រប់គ្រង ខណៈ​​​​​​​​​គណបក្ស​កាន់​​អំណាច​​បាន​​​​​​​​បន្ត​បង្ក្រាប​​​ការ​​តវ៉ា​​​​ “ថ្ងៃ​​ច័ន្ទ​ពណ៌​​ខ្មៅ”។

​សុន្ទរ​កថា​​​របស់​លោក ស ខេង ​បាន​​​​ធ្វើ​ឡើង​​​​​តែ​​​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​​​​បន្ទាប់​ពី​​​​អ្នក​​​​តវ៉ា​​​ដោយ​​​សន្តិវិធី​ចំនួន​​​​ប្រាំ​នាក់​​​​​ត្រូវបាន​​ចាប់​ខ្លួន​​​​​កាល​ពី​ពេល​​ព្រឹក​​ ខណៈ​​​កំពុង​​​​រង់ចាំ​​​​ចូល​រួម​​​​ការ​តវ៉ា​​ថ្ងៃ​​​​​ច័ន្ទ​ពណ៌​ខ្មៅ​លើក​ទី​២ ​ប្រឆាំង​​​ការ​​ចាប់​ខ្លួន​​សកម្ម​​ជន​​​​អង្គ​ការ​​​​សង្គម​ស៊ីវិល​​​កាល​ពី​ពេល​​ថ្មីៗ​​នេះ​។

ថ្លែង​​​ក្នុង​​​មិទ្ទិញរំឭក​ខួប​​លើក​ទី​៧១ នៃ​ការ​​​បង្កើត​កង​កម្លាំង​នគរ​បាល​ជាតិ លោក​បាន​​​​​​មាន​​ប្រសាសន៍​​​ថា “ខ្ញុំ​​ចង់​បញ្ជាក់​ថា យោង​តាម​ការ​​​​​យល់​​ឃើញ​​របស់​ខ្ញុំ​ បដិវត្តន៍​ពណ៌​អាច​នឹង​កើត​​មាន​​​​​ដោយ​សារ​​​ភាព​​អសកម្ម​នៃ​ការ​គ្រប់​គ្រង​របស់​​យើង​។ បើ​ការ​​គ្រប់​គ្រង​​​​របស់​យើង​​អាច​​​​នឹង​​រួម​​រស់​បាន​ សុខ​សាន្ត​​​​ទាំង​អស់​គ្នា ​វា​​គ្មាន​ហេតុ​ផល​ត្រូវ​​​​ធ្វើ​បដិវត្តន៍​ពណ៌​នោះ​ទេ”។

នគរ​បាល​ និង​សន្តិសុខ​ខណ្ឌ​​ចាប់​ស្ត្រី​សកម្មជន​សិទ្ធិដីធ្លី​​រុញ​ឡើង​លើ​រថយន្ត​របស់​សមត្ថកិច្ច​​ពីបទ​ប៉ុង​ប៉ង​ចូល​រួម​ការ​តវ៉ា​​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ មុន​ពេល​បញ្ជូន​ខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​​ទួលគោក កាលពី​ម្សិលមិញ​។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

នគរ​បាល​ និង​សន្តិសុខ​ខណ្ឌ​​ចាប់​ស្ត្រី​សកម្មជន​សិទ្ធិដីធ្លី​​រុញ​ឡើង​លើ​រថយន្ត​របស់​សមត្ថកិច្ច​​ពីបទ​ប៉ុង​ប៉ង​ចូល​រួម​ការ​តវ៉ា​​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ មុន​ពេល​បញ្ជូន​ខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​​ទួលគោក កាលពី​ម្សិលមិញ​។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​​​ឲ្យ​ថ្នាក់​ដឹកនាំ​នៃ​​កង​កម្លាំង​សន្តិសុខ​រួម​ទាំង​លោក ស ខេង ផង ​ធ្វើ​​យ៉ាង​ណា​ធានា​ថា “បដិវត្តន៍​ពណ៌” មិន​ចាក់​ឫស​នៅ​កម្ពុជា ហើយ​​​​​​​គំរាម​កំហែង​​​​​​​ដល់​​ស្ថិរភាព​សង្គម​​​ដែល​លោក​អះអាង​ថា​​​​​​បាន​​​​​​​​​ធ្វើ​​​ឲ្យ​​​​​​ប្រសើរ​​​​​​​​​ឡើង​​​​​​​​​​​​​​​​​​ក្នុង​​​​​​​​​​​​រយៈ​​​ពេល​​​៣១​​​ឆ្នាំ​​​នៃ​​​​​​​​ការ​​​កាន់​អំណាច​​​​​​របស់​​​​​​លោក។

កាលពី​ម្សិលមិញ លោក ស ខេង បាន​​សង្កត់​ធ្ងន់​ពី​ភាព​ចាំបាច់​ដែល​ត្រូវ​បង្ការ​ជាមុននៅ​ក្នុង​ការ​កំណត់​មូលហេតុ​​​​​​នៃ​​​ការ​​​​ប្រឆាំង​។ លោក​​បាន​​លើក​យក​បញ្ហា​ព្រៃឈើ​មក​ធ្វើ​ជា​​ឧទាហរណ៍​ថា “​ពេល​​ខ្លះ​​​​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​និយាយ​​​​​​​ពី​មាត់​មួយ​ទៅ​មាត់​មួយ ដូច្នេះ​យើង​មិន​ដឹង​ថា​​​បដិវត្តន៍​​ពណ៌​ជា​អ្វី​​​​នោះទេ។ បើ​​ប្រជា​ពលរដ្ឋ​​​រិះគន់​​​ចំពោះ​​ការ​​​​​​​​​​គ្រប់គ្រង​ព្រៃឈើ​មិន​បាន​ល្អ ដូច្នេះ​យើង​​​ត្រូវ​ខិតខំ​​ការ​ពារ​ព្រៃ​​ឈើ​​​ឲ្យ​​​បាន​​​​​​ល្អ​​​​ ហើយ​​​​​ស្វែង​រក​ដំណោះ​ស្រាយ​តាម​រយៈ​​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ហើយ​យើង​មិន​ចាំបាច់​បង្ក្រាប​ប្រជា​ពលរដ្ឋនោះ​​​​ទេ”។

ការ​ព្រួយ​បារម្ភ​​​​​​​​ចុង​​​​​​​ក្រោយ​​​​​នេះ​​​ចំពោះ​បដិវត្តន៍​ពណ៌​​បាន​កើត​មាន​ឡើង​​ នៅ​ពេល​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​បាន​រៀបចំ​យុទ្ធនា​​ការ​​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​​​ពាក់​អាវ​ខ្មៅ​​​រៀង​​​រាល់​​​​​​​​​ថ្ងៃ​ច័ន្ទ ដើម្បី​គាំទ្រ​​មន្ត្រី​ដែល​ត្រូវ​បាន​ចាប់ខ្លួន​បួន​រូប​​មក​ពី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ និង​​​អតីត​មន្ត្រី​សមាគម​នេះ​​​មួួ​​​​​​​​​យ​​​រូប​​​​ដែល​ពេល​​​នេះ​​​​​​គឺ​​​​ជា​​​មន្ត្រី​​ជាន់​ខ្ពស់​​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។

នៅ​ម៉ោង​​​​​​​​​ជាង​​​​​​​​​​​៨បន្តិច​កាលពី​​​​ម្សិល​​​មិញ ​សកម្មជន​សិទ្ធិ​ដីធ្លី​ប្រាំនាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុងរាជធានី​ភ្នំពេញ អំឡុង​ការ​តវ៉ា​ “ថ្ងៃ​ច័ន្ទ​ពណ៌​​ខ្មៅ” លើក​ទី២​ ដោយ​​​​​​​អាជ្ញា​​​ធរ​​​​​​​​​ចាត់​​​វិធាន​​​​​​ការ​​​​​​តាម​​​​​​ការគំរាម​​​កំហែង​​​​​​របស់​​​​​​ខ្លួន​​​​​​ដែល​​​​​​បាន​​​​​​​​​​បណ្ដាល​ឲ្យ​​​​ដឹកនាំ​​​ធ្វើ​យុទ្ធនាការ​​​​​​សំខាន់ៗ​​​​​​ជា​​​​​​​​​ច្រើន​​​​​​​​​​លុបចោល​ការ​តវ៉ា​​នៅ​សប្ដាហ៍​នេះ​។

ស្ត្រី​ទាំង​នេះ​ដែល​សុទ្ធតែ​ជា​សកម្មជន​​សិទ្ធិ​ដីធ្លី​​មក​ពី​សហគមន៍​​ដែល​​​​​​​​​រង​​​ការ​​​​​​បណ្ដេញ​ចេញ​​​នៅ​​​​​​​​​​​​​​​​​​​​​ក្នុង​​​​​រាជធានី​ភ្នំពេញ ​បាន​ព្យាយាម​​ប្រមូល​ផ្ដុំគ្នា​ក្បែរ​រោងភាពយន្ត​ចេនឡា​​​ កាល​​​​​​ពី​​​ពេល​ព្រឹក ប៉ុន្តែ​​បាន​​​​​​​ពើប​​​​​​​​​ប្រទះ​​​​​​នឹង​​​នគរ​បាល​​​​ប្រដាប់​ដោយ​​ឧបករណ៍​បង្ក្រាប​កុបកម្ម​ដែល​បាន​​​​​​ប្រាប់​​​​​​​​ថា ការ​តវ៉ា​របស់​ពួក​​​គាត់​​​​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ឡើយ​។

បន្ទាប់ពី​ប្រកែក​គ្នា​មួយ​ប្រាវ​​​​​​ជាមួយ​នគរ​បាល ស្ត្រី​ទាំង​នេះ​បាន​ចាប់​ផ្ដើម​ដើរ​តាម​​​មហា​វិថី​មុនីរេត ស្រាប់​​​តែ​​​​​​ភ្លាម​​​នោះ​​សន្តិសុខ​ខណ្ឌ​ទួលគោក ពីរ​​​​​​​​​រថយន្ត​​​​​​​បាន​​​​​​ទៅ​​ដល់ ​ហើយ​​​​​​បាន​​​​​​ចាប់​​​​​​ស្ត្រី​ទាំង​នោះ​រុញ​​​ឡើងរថយន្ត មុន​ពេល​នាំ​ខ្លួន​ពួកគាត់​ទៅកាន់​អធិការដ្ឋាន​នគរ​បាល​​ខណ្ឌ​។

លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ស្ត្រី​​​ឈ្មោះ​​​ច្រាយ នឹម យិន ស្រីន ង៉ូវ ណារី អុឹម ស្រីទូច និង​ ភោគ សុភីន គ្រាន់​តែ​ត្រូវ​នគរ​បាល​”អញ្ជើញ​​​” ​ទៅ​សួរ​នាំ​​​ប៉ុណ្ណោះ។ លោក​​​បាន​​​​បន្ត​​​​​​​ថា ”យើង​មិន​បាន​​ឃាត់​ខ្លួន​ពួកគាត់​ទេ យើង​​​​​គ្រាន់​តែ​អញ្ជើញ​ពួកគាត់​​ទៅ​​​​សាកសួរ​នៅ​​​​​​​​​​អធិការដ្ឋាន​​​​​​​​​​នគរ​បាល​​​​ខណ្ឌ​​​ទួលគោក​​​ប៉ុណ្ណោះ​។ មាន​មនុស្ស​​បី​បួន​ប្រាំ​​នាក់​​​​​​ដែល​​​​​​​​ពាក់​អាវ​ពណ៌​ខ្មៅ និង​​​​កាន់បដា​” មុន​​​ពេល​​​​​​បដិសេធ​​​មិន​​​​​​​​​​​​​​​​​​ធ្វើ​​​អត្ថា​​​​​​ធិប្បាយ​​​​​​បន្ថែម​​​​​​​​​ទៀត​​​។

លោក មាន ចាន់យ៉ាដា អ្នក​នាំពាក្យ​សាលា​​​រាជធានី​​​​​បាន​​​​​​​​​​​​លើក​ឡើង​​​​​​ផ្ទុយស្រឡះ​​​​​​​​​​​​ពី​​​​​លោក​ ឃួង ស្រេង នៅ​ក្នុង​ថ្ងៃ​នោះ ដោយ​បញ្ជាក់​ថា អ្នក​តវ៉ា​ទាំង​ប្រាំនាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​​ ដោយ​សារ​ពួកគាត់​​​​បំពាន​បម្រាម​​មិន​ឲ្យ​ពាក់​អាវ​ខ្មៅ​អំឡុង​ពេល​តវ៉ា​។

លោក​​​​បាន​មាន​​​ប្រសាសន៍​​​​​​ទៀត​​​ថា “​ការ​​​​​​ប្រមូល​​​​​​​​​​​​​​​​​​​​ផ្តុំ​​​​​​គ្នា​​​​​​របស់​​​​​​ពួកគេ​​​​​​​​​បាន​​​​​​​​​​បំពាន​បម្រាម​របស់​សាលា​​​​​រាជធានី​ ដែល​​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ប្រមូល​ផ្ដុំគ្នា​​បែប​​​នេះ​​​​ឡើយ។ ​ពួកគេ​ប្រឆាំង​​​​​​​សមត្ថកិច្ច​ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​​នាំ​ខ្លួនពួកគាត់​​​មក​សួរ​នាំ​​​ពាក់​ព័ន្ធ​សកម្ម​ភាព​​​​របស់​ពួកគាត់”។

អ្នកស្រី​ ភោគ សុភីន ​ត្រូវ​បាន​ដោះលែង​​​​​មុនគេ​នៅម៉ោង​ប្រហែល​៤រសៀល បន្ទាប់​ពី​​គាត់​​យល់​ព្រម​ផ្ដិត​មេដៃ​លើ​កិច្ច​សន្យា​ដែល​​​បញ្ជាក់​​​​ថា គាត់​នឹង​លែង​​​​​​​​​ចូល​​​​​​រួម​​​​​​​ការ​តវ៉ា​​​ទៀត​​​ទៅ​​​​​​ថ្ងៃ​​​​​​ខាង​​​មុខ​​​។ ហើយ​​​អ្នកស្រី​ ង៉ូវ ណារី និង​​​​អ្នកស្រី យិន ស្រីន ត្រូវ​បាន​ដោះលែង​​នៅ​ម៉ោង​​ប្រហែល​៧​និង​៣០​នាទី​យប់ បន្ទាប់​ពី​យល់​ព្រម​ផ្ដិត​មេដៃ​លើ​​​​​​​កិច្ច​​​​​​សន្យា​​​​​​នោះ​​​​​​នៅ​​​​​​​​​ទី​​​​​​បំផុត។

cam-photo-front-1​​​ចំណែក​​​ឯ​​​អ្នកស្រី អុឹម ស្រីទូច និង​អ្នកស្រី ​​​ច្រាយ នឹម បាន​បដិសេធ​មិនចុះ​ហត្ថលេខា​លើ​ឯកសារ​​​​​​​នេះ​​​ទេ រហូត​​​​​​ទី​​​បំផុត​​​​​​​​​នគរ​បាល​យល់​ព្រម​​​​​​ដក​​​​​​​​​​​​ប្រការ​​​មួយ​​​​​​​​​​​​ចេញ​​​ដែល​​​​​​រារាំង​​​​​​​​​​​​ពួកគាត់​​​មិន​​​ឲ្យ​​​​​​​​​ពាក់​​​អាវ​​​​​​យឺត​​​​​​ពណ៌​​​ខ្មៅ ហើយ​​​​​​​​​ត្រូវបាន​​​​​​​​​ដោះ​​​​​​លែង​​​​​​​​​​បន្ទាប់​​ពី​​​ផ្តិត​​​មេដៃ​​​នៅ​​​ម៉ោង​​​​​​​​​​​​ប្រហែល ១០ យប់ ​​​នេះ​​​បើ​​​យោង​​​តាម​​​ការ​​​​​​​​​ឲ្យ​​​​​​ដឹង​​​ពី​​​អ្នក​​​ស្រី ង៉ូវ ណារី។

អ្នក​​​ស្រី​​​និយាយ​​​​​​ថា ”ប៉ូលិស​​​បាន​​​សួរ​​​ខ្ញុំ​​​ថា​​​​​​អង្គ​​​ការ​​​ណា​​​​​​​​​​​​​​​ខ្លះ​​​​​​​​​នៅ​​​ពីក្រោយ​​​ពួកយើង ឬ​​​អ្នក​​​ណា​​​​​​​​​ជា​​​​​​មេខ្លោង​​​​​​របស់​​​ពួកយើង។ ខ្ញុំ​​​បាន​​​​​​​​​ឆ្លើយ​​​​​​​​​​​ថា គ្មាន​​​អ្នក​​​ណា​​​​​​នៅ​​​ពីក្រោយ​​​​​​​​​ពួក​​​យើងទេ គឺ​​​​​​យើង​​​​​​ធ្វើ​​​​​​ដោយ​​​​​​ខ្លួន​​​ឯង”។

អ្នកស្រី​ ឆាយ គឹមហ៊ន អាយុ​៣៩​ឆ្នាំ ជា​សកម្មជន​សិទ្ធិ​ដីធ្លី​មក​ពី​សហគមន៍​បុរីកីឡា ក្នុង​រាជធានី​ភ្នំពេញ​​និយាយ​ថា នគរ​បាល​បង្ក្រាប​កុបកម្ម​​ និង​​​​​​កម្លាំង​​​​​​សន្តិសុខ​ប្រដាប់​​អាវុធ​​​​​​​​​​​រាប់​​​​​​សិប​​​​​​​​​​​​នាក់​​​បាន​ចុះ​ទៅ​សហគមន៍​នេះ​នៅ​​​​​​ពេល​ព្រឹកដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​​ថា​ ក្នុង​ចំណោម​ពួក​គាត់​គ្មាន​នរណា​ម្នាក់​ចូល​រួម​ការ​តវ៉ា​។ គាត់​​និយាយ​​​​បន្ត​​​ថា “ប៉ូលិស និង​សន្តិសុខ​​ទាំង​នោះ​បាន​រារាំង​យើង​មិន​ឲ្យ​ចេញ​ពី​សហគមន៍​ទៅ​​​ចូល​រួម​ការ​តវ៉ា​ទេ។ ពួកគេ​ក៏​បាន​​​ប្រាប់​​ឲ្យ​យើង​ដូរ​សម្លៀក​បំពាក់​ខ្មៅ​ចេញ​ដែរ​”។

កាលពី​ថ្ងៃ​ច័ន្ទសប្ដាហ៍​មុន មន្ត្រី​​អង្គការ​​​សិទ្ធិ​មនុស្ស និង​សកម្មជន​​​ស្លៀក​ពាក់​ខ្មៅ​​ប្រាំបី​នាក់​ត្រូវ​បាន​​​ចាប់​​​​​​​​​ខ្លួន​​​​​​​ដាក់​ពន្ធនាគារ​​ និង​ដោះ​លែង​វិញ​ក្បែរ​​​​ពន្ធនាគារ​ព្រៃស​​ នៅ​ក្នុង​ការ​តវ៉ា​​​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​លើក​ទី១ ដែល​បាន​កើត​ឡើង​​​​​ស្រប​ពេល​រដ្ឋាភិបាល​បង្កើន​ការ​ស៊ើប​អង្កេត​​​របស់​ខ្លួន​លើ​រឿង​អាស្រូវ​ផ្លូវ​ភេទ​​​​​​​​របស់​​​​​​លោក ​​កឹម សុខា អនុប្រធាន​គណបក្ស​​ប្រឆាំង​។

មន្ត្រី​សមាគម​អាដហុក​ រួម​ជាមួយ​លោក នី ចរិយា អគ្គលេខាធិការ​រង​​ គ.ជ.ប. ត្រូវបាន​​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃទី​២ ខែ​ឧសភា ពីបទ​សម​គំនិត​សូកប៉ាន់​​ស្រីកំណាន់​វ័យ​២៥​ឆ្នាំ​​​របស់​​​​​​លោក កឹម សុខា ដើម្បី​ឲ្យ​នាង​បដិសេធ​​ស្នេហា​លួច​លាក់​របស់​ខ្លួន​។ មន្ត្រី​អង្គការ​សហ​​ប្រជាជាតិ​មួយ​រូប​ក៏​ត្រូវ​បាន​​ចោទ​ប្រកាន់​​​​​​​ដោយ​​​កំបាំង​មុខ​​ដែរ​​​ពាក់​ព័ន្ធ​ករណី​នេះ ប៉ុន្តែ​នៅ​មាន​សេរីភាព​នៅ​ឡើយ​៕ សុខុម​​​​​​​​

What Next?

Recent Articles

One Response to "លោក ស ខេង ​​មាន​ប្រសាសន៍​​ថា ភាព​អសកម្ម​នៃ​​ការ​គ្រប់​គ្រង​អាច​បង្ក​​ឲ្យ​​​​មាន​​​​​​បដិវត្ដន៍"

  1. says:

    រដ្ឋាភិបាលអាឆ្កែចុយម្រ៉ាយគណបក្សប្រជាជនឆ្កួតនិងរឿងអាវខ្មៅជាងរឿងការពារទឹកដីកោះ
    កន្ដួយម៉ែអាឆ្កែថោកទាប ហ៊ុន សែន កូនមីសំផឹងកូនអាចុយម្រ៉ាយពូជឆ្កែថោកទាប ។