ចន ច័ន្ទ​លក្ខិណា ​​ថា​ការ​ជេរប្រទេច​រឿង​​ស្រីមុំជា​ករណីភាន់​ច្រឡំ

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១៦​ | ម៉ោង 4:15 PM
http://vodhotnews.com

កំសាន្ដ

អ្នក​នាង ​​ចន ច័ន្ទ​លក្ខិណា និងម្ចាស់ស្នេហ៍ លោក ហេង ឡុង


បើទោះជាមានការរិះគន់យ៉ាងពេញទំហឹងពីសំណាក់អ្នកលេងហ្វេសប៊ុកលើការបង្ហោះទាក់ទងនឹងអ្នកនាងខុម ចាន់ តារ៉ាទី ហៅស្រីមុំ ក្នុងប៉ុន្មានថ្ងៃនេះក៏ដោយ ក៏តារាសម្ដែងល្បីឈ្មោះអ្នកនាងចន ច័ន្ទលក្ខិណា បានអះអាងថាអ្នកនាងនៅតែមានស្មារតីទទួលយក។ អ្នកនាងថាអ្វីដែលខ្លួនលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៤ខែឧសភា មិនមែនក្នុងបំណងកាន់ជើងគណបក្សម្ខាងៗ ពាក់ព័ន្ធនឹងករណីរបស់ស្រីមុំ ដែលត្រូវបានទម្លាយតាមខ្សែអាត់សំឡេងថាជានារីកំណាន់របស់លោក កឹម សុខា ប្រធានទីស្តីគណបក្សសង្រ្គោះជាតិ។ អ្នកនាងយល់ថាការជេរប្រទេចគឺជាភាន់ច្រឡំចំពោះការបញ្ចេញយោបល់របស់នាង។

ក្នុងបទសម្ភាសន៍ជាមួយVOD ក្រោយពីផ្ទុះការជេរប្រមាថលើហ្វេសប៊ុក អ្នកនាងនិយាយថាអ្វីដែលអ្នកនាងលើកឡើងគឺចង់ឲ្យមានយុត្តិធម៌ចំពោះអ្នកនាងស្រីមុំ ដោយថាអ្នកនាងមិនបានសំដៅឲ្យត្រូវតែចាប់ភាគីដែលបានពាក់ព័ន្ធស្នេហាជាមួយស្រីមុំមកទទួលកំហុសតែម្ខាងនោះទេ។ អ្នកនាងថានាងចង់សំដៅឲ្យជនដែលបានយករឿងឯកជនរបស់ស្រីមុំ មកលាតត្រដាងធ្វើឲ្យជនរងគ្រោះរូបនេះខូចឈ្មោះ មានការទទួលខុសត្រូវផងដែរ។ អ្នកនាងថាខ្លួនអត់មានកាន់ជើងគណបក្សណាហើយទម្លាក់កំហុសឲ្យគណបក្សណានោះទេ ប៉ុន្តែអ្វីដែលខ្លួនចង់សំដៅគឺសុំឲ្យច្បាប់ជួយរកយុត្តិធម៌ឲ្យស្រីមុំ បន្ទាប់ពីនាងត្រូវបានគេយករឿងរ៉ាវឯកជន មកលាតត្រដាងដែលនាំឲ្យស្រីមុំបាត់បង់កិត្តិយសក្នុងនាមជាស្រ្តីខ្មែរម្នាក់។

ចន ច័ន្ទលក្ខិណា និយាយថា៖ “ខ្ញុំដឹងថាអ្នកជេរប្រមាថខ្ញុំគាត់ចង់សំដៅថាខ្ញុំយ៉ាងម៉េច ប៉ុន្តែអ្វីដែលខ្ញុំបញ្ចេញយោបល់គឺខ្ញុំចង់ឃើញច្បាប់ជួយដល់ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដោយត្រូវតែយករឿងនាងមកលេងសើច មកទទួលខុសត្រូវប៉ុណ្ណោះ ហើយអ្នកយករឿងនាងមកលេងសើចមិនមែនតែអ្នកយកនាងជាស្រីកំណាន់ទេ គឺអ្នកបញ្ចេញខ្សែអាត់សំឡេងរឿងឯកជនរបស់នាងមកលាតត្រដាងធ្វើឲ្យនាងខ្មាសគេក៏ត្រូវតែប្រឈមមុខផងដែរ!”

អ្នកនាងបញ្ជាក់បន្ថែមថា៖ “ខ្ញុំនៅតែបញ្ជាក់រឿងនយោបាយខ្ញុំអត់លូកដៃទេ ហើយខ្ញុំក៏អត់កាន់ជើងគណបក្សណាដែរ ប៉ុន្តែមកពីខ្ញុំឃើញទាស់ភ្នែកចំពោះករណីហ្នឹង ទើបខ្ញុំចង់ឲ្យមានយុត្តិធម៌ ហើយពាក្យយុត្តិធម៌ចំពោះខុម ចាន់តារ៉ាទីហ្នឹង គឺទាំង២ ព្រោះបើគ្មានអ្នកពាក់ព័ន្ធជាមួយគាត់យកគាត់ទៅធ្វើជាស្រីកំណាន់ក៏គាត់មិនក្លាយជាជនរងគ្រោះ ហើយបើគ្មានការបញ្ចេញសំឡេងឯកជនគាត់ធ្វើឲ្យខ្មាសគេ ក៏គាត់មិនត្រូវបានចាត់ទុកជាជនរងគ្រោះ ចឹងសម្រាប់ខ្ញុំក្នុងនាមជាស្រ្តីម្នាក់ខ្ញុំយល់ថាបញ្ហាទាំង២គឺខុសដូចគ្នា ចឹងបើមិនរកយុត្តិធម៌ឲ្យ គាត់តម្លៃរបស់ស្រ្តីយើងនៅណា”?

សារដែលអ្នកនាងចន ច័ន្ទលក្ខិណា បង្ហោះលើហ្វេសប៊ុករបស់នាង កាលពីថ្ងៃទី១៤ខែឧសភា
សារដែលអ្នកនាងចន ច័ន្ទលក្ខិណា បង្ហោះលើហ្វេសប៊ុករបស់នាង កាលពីថ្ងៃទី១៤ខែឧសភា

ក្រោយពីការបង្ហោះសាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកលេងហ្វេសប៊ុកមួយចំនួនបានប្រតិកម្មទៅនឹងសារមួយនេះ ដោយអ្នកខ្លះបានជេរប្រទេចរូបនាងនិងថាកុំឲ្យនាងចូលក្នុងនយោបាយដែលអាចនាំឲ្យបាត់បង់ប្រជាប្រិយភាព។ អ្នកលេងហ្វេសប៊ុកមួយចំនួនបានបង្ហោះរូបនាងនិងម្ចាស់ស្នេហ៍ ពេលថតជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយារបស់លោកក្នុងកម្មវិធីកាកបាទក្រហមកាលពីកន្លងទៅ ដោយលើកឡើងថាអ្នកនាងចន ច័ន្ទលក្ខិណា កំពុងចូលរួមក្នុងរឿងនយោបាយ។

លោក ហេង ឡុង ម្ចាស់ស្នេហ៍របស់អ្នកនាងចន ច័ន្ទលក្ខិណា និងត្រូវគេស្គាល់ថាមានទំនាក់ទំនងជិតស្និទ្ធនឹងមន្រ្តីរដ្ឋាភិបាល បានមានប្រសាសន៍ថាសារដែលបានបង្ហោះពាក់ព័ន្ធនឹងករណីរបស់ខុម ចាន់តារ៉ាទី គឺលោកជាអ្នកសរសេរ ប៉ុន្តែលោកថាជាទស្សនៈឈឺឆ្អាលរបស់អ្នកនាង ចន ច័ន្ទលក្ខិណា។ លោកនិយាយថា៖ “សារហ្នឹងខ្ញុំសរសេរ តែជាគំនិតរបស់គាត់(ចន ច័ន្ទលក្ខិណា) ហើយពួកយើងអត់មានចង់សរសេរអីប៉ះពាល់ទៅគណបក្សណាទេ គឺពួកយើងចង់សំដៅលើកំហុសទាំងសងខាងតែម្ដង ដែលនាំឲ្យខុម ចាន់តារ៉ាទី ក្លាយជាឈ្នាន់របស់អ្នកនយោបាយ”។ ចំពោះករណីដែលមានគេចោទថាហេតុអ្វីបានជាលោកនិងអ្នកនាងចន ច័ន្ទលក្ខិណា មិនប្រកាសស្វែងរកយុត្តិធម៌ឲ្យតារាសិល្បៈដទៃទៀតផង ដូចជាអ្នកនាងពិសិដ្ឋ ពិលីកា ជាដើម លោក ហេង ឡុង ពន្យល់ថាករណីរបស់តារាទាំងនោះបានកើតឡើងនៅក្នុងបរិបទដែលពួកលោកមិនសូវដឹងច្បាស់។ លោកថារូបលោក ក៏ដូចជាអ្នកនាងចន ច័ន្ទលក្ខិណា មិនខ្លាចចំពោះការរិះគន់នោះឡើយ ហើយមិនចង់តបតចំពោះការជេរប្រមាថណាមួយនោះដែរ។ លោកបញ្ជាក់ថាសារទស្សនៈ បើមើលមួយភ្លែត ហាក់ដូចជាលម្អៀងលើគណបក្សកាន់អំណាច ប៉ុន្តែលោកថាធាតុពិតគឺអ្នកនាងចន ច័ន្ទលក្ខិណា ចង់ឃើញយុត្តិធម៌ដែលសំដៅឲ្យអ្នកបញ្ចេញរឿងរ៉ាវឯកជនធ្វើឲ្យនាងខុម ចាន់តារ៉ាទី ខូចឈ្មោះទទួលខុសត្រូវដូចគ្នា៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles

7 Responses to "ចន ច័ន្ទ​លក្ខិណា ​​ថា​ការ​ជេរប្រទេច​រឿង​​ស្រីមុំជា​ករណីភាន់​ច្រឡំ"

  1. កាដុងជី says:

    មិនលម្អៀងទេគឺទ្រេតហើយទោទៅតែម្តង!!!!

  2. Anonymous says:

    Heng long a une petite bite !

  3. Anonymous says:

    Big mouth and small cock !

  4. Anonymous says:

    don’t ever think that you smart than people in this generation n talk whatever u want cuz thy not dump . some people poor is not that mean they not smart but they don’t kn0w how to kiss ass like other.

  5. Anonymous says:

    ស្រែកទាំង មិនដឹងខ្យល់ ជារឿងខាត ប្រយោជន៏!។
    ប្រជាប្រិយភាព ដែលអ្នករស់ដោយ ការគាំទ្រ នឹង បាត់បង់ ហើយការបាត់បង់កំពុងមានបន្ត។
    តើអ្នកមិនទាន់យល់ ពីប្រព័ន្ធ យុត្តិធម៌ នៅកម្ពុជា ឬយ៉ាងណា?????
    នៅកម្ពុជា រាស្ត្រលែងចង់រស់ ក្រោម ទឹកចំអាប នៃអំណាចហើយ!!!
    បើអ្នកចង់រស់ក្រោមចំអាប អំណាច ប្រឹងបន្តចុះ។
    មានសតិ នឹងក្លាយជាមនុស្សប្រសើរ ជាជាងសត្វមនុស្ស។

  6. Anonymous says:

    i heard many time about how she speaking, most of the time she speaking like kids and never polite even while she is MC.
    this actress not good attitude at all

  7. King Kong says:

    so drama