ចន ច័ន្ទ​លក្ខិណា គាំទ្រ​បណ្ដឹង​ស្រី​មុំ រងនូវ​ការ​រិះគន់​ក​ក្រើក

ការ​ឈឺឆ្អាល​រឿង ស្រីមុំ ចន ច័ន្ទ​លក្ខិណា ត្រូវ​បាន​រិះគន់។ ហ្វេសប៊ុក

ការ​ឈឺឆ្អាល​រឿង ស្រីមុំ ចន ច័ន្ទ​លក្ខិណា ត្រូវ​បាន​រិះគន់។ ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: បន្ទរ​តាម​ក្រោយ​សារ​បង្ហាញ​អំពី​ទំហំចិត្ត​គាំទ្រ​កញ្ញា ខុម ចាន់​តារា​ទី ដែល​ថា ត្រូវបាន​អ្នក​នយោ​បាយ​ យក​ខ្លួន​ប្រាណទៅ​លេង​សើច និងថែម​ទាំងជំរុញ​ឲ្យមាន​ការ​ដាក់​ពាក្យប្តឹង​ បុគ្គល​នយោបាយ​នោះ ​អ្នក​នាង ចន ច័ន្ទល​ក្ខិណា ក៏​ស្រោចនូវ​ការរិះគន់​ភ្លាមៗ ផ្អើល​ពិភព​សិល្បៈ ពី​ទស្សន​មហាជន​លើកមតិ​ចំអក​នាង​ថា៖ «អ្នកនាង ចន ច័ន្ទ​លក្ខិណា អើយ ម៉េច​ក៏មិន​ប្រឹង​ជួយរក​យុត្តិធម៌​ឲ្យរៀម​ច្បង​សិល្បៈ​រួម​អាជីព​ផង​ ដែល​ខ្លះ​ស្លាប់​ ​ខ្លះ​ពិការ​ដោយ​ភាព​អយុត្តិធម៌​នោះ?»។

រំលេច​លើ​គណនី​ហ្វេស​ប៊ុក​​ ក្នុង​សម្លៀក​បំពាក់​បង្ហាញ​ ឡូហ្គូ កាកបាទ​ក្រហម​ ដែល​ឈរ​ស្និទ្ធនឹង​ប្រធាន​កាកបាទ​ក្រហមក​ម្ពុជា នៅ​ថ្ងៃទី ១៤ ខែ​ឧសភា ឆ្នាំ ២០១៦​ អ្នកនាង ចន ច័ន្ទ​លក្ខិណា បង្ហាញ​សារ​ចែករំលែក​ការឈឺចាប់​ដល់​កញ្ញា ខុម ចាន់​តារាទី​ (ស្រីមុំ) ដោយ​ភ្ជាប់ន័យ​ចំអក​ធ្ងន់ៗ​ដល់​អ្នក​នយោយ​ដែល​ជាប់ពាក់​ព័ន្ធ​រឿងស្នេហា​ស្រីមុំ ថែម​ទៀត។

​អ្នកនាង ចន ច័ន្ទលក្ខិណា លើ​កឡើង​ថា៖​ «តាមរយៈ​ការ​តាមដាន​របស់​ខ្ញុំ​លើ​បណ្តាញ​ព័ត៌មាន និង​ហ្វេសប៊ុក ខ្ញុំ​ពិតជា​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ កញ្ញា ខុម ចន្ទ​តារា​ទី ហៅ ស្រីមុំ ដែល​ត្រូវ​បាន​ជន​មាន​គំនិត​ទុច្ចរិត និង​គ្មាន​ការ​ទទួល​ខុសត្រូវ​យកនាង​មក​លេង​សើច​ដើម្បី​បំពេញ​នូវសេចក្តី​សប្បាយ​ដោយ​អសីល​ធម៌​របស់​ខ្លួន»។

អតីត​ភរិយា​លោក យុត្ថារ៉ា​ ឆានី​ រូបនេះ​ បាន​បន្ថែម​ថា៖ «ក្នុង​នាម​ខ្ញុំជាស្ត្រី​ដូចគ្នា ខ្ញុំ​ពិតជា​មានការ​ឈឺចាប់​ណាស់​នៅក្នុង​ករណីនេះ និងសូម​គាំទ្រ ចំពោះ​ការ​សម្រេចចិត្ត​របស់​ប្អូន​ស្រី ដែល​បានដាក់​ពាក្យបណ្តឹ​ង​ទៅ​តុលាការ​ដើម្បី​ស្វែងរក​យុត្តិធម៌។ ក្នុងនាម​បង​ជាស្ត្រី​ម្នាក់ និង​សិល្ប​ការិនី​ផ្សេង​ទៀត សូម​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់ប្អូន​ស្រីឲ្យ​មាន​ភាព​រឹងមាំ​បន្តការ​ងារ​ដើម្បី​ស្វែងរក​យុត្តិធម៌ ដែល​ប្អូនត្រូ​វបាន​បំពាន​ដោយ​ជន​ទុច្ចរិត និង​ខ្វះការ​ទទួល​ខុសត្រូវ។ យើង​ទាំងអស់​គ្នាជា​ស្ត្រី​នៅតែ​បន្ត​គាំទ្រ និង​យក​ចិត្តទុក​ដាក់​ចំពោះ​ប្អូនស្រី»។


ចន ច័ន្ទលក្ខណា​ រង​ការ​រិះគន់​ដោយ​ភ្ជាប់​នឹង​តារា​ខ្មែរ​ ៤ ដួង។ ហ្វេសប៊ុក

ចន ច័ន្ទលក្ខណា​ រង​ការ​រិះគន់​ដោយ​ភ្ជាប់​នឹង​តារា​ខ្មែរ​ ៤ ដួង។ ហ្វេសប៊ុក

ទន្ទឹម​នេះ កញ្ញា ស្រីមុំ ​ក៏បាន​ដាក់​ពាក្យ​ប្តឹង លោក កឹម សុខា ទាមទារ​សំណង​ខូចខាត​កិត្តិយស​ចំនួន ៣០ ម៉ឺនដុល្លារ​ ខណៈ​មន្រ្តី​សិទ្ធិ​មនុស្ស​បួននាក់​ រួមជាមួយ​នឹង​មន្រ្តី គជប ម្នាក់​ទៀត​ក៏ត្រូវ​បានចាប់​ខ្លួន​ទៅឃុំ​នៅ​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ពីបទ​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ បង្គាប់​ឲ្យ ស្រីមុំ​ ប្រឌិត​ចម្លើយ»។

ប៉ុន្តែ​សម្ដី​ឈឺ​ឆ្អាល​នេះ​បែរជារង​ការ​រិះគន់​ពី​មហាជន​ចំអក​ឡើង​ស្រងាក​ចិត្ត​ជាមួយ​ការលើក​ឡើងថា៖ «បើចង់​រក​យុត្តិធម៌​ឲ្យ​មនុស្ស​ស្រី​ ម៉េច​ក៏មិន​ខំ​ប្រឹង​រកយុត្តិធម៌​ឲ្យ​រៀមច្បង និង​មិត្តរួម​អាជីព​សិល្បៈ​ ត្រូវគេ​សម្លាប់ និងរង​គ្រោះ​រហូតពិការ​ដល់​សព្វថៃ្ង​ផង»។

ប្រតិកម្ម​ជំហរ អ្នក​នាង​ ចន ច័ន្ទ​លក្ខិណា នោះ យុវតី​ ម្ចាស់​គណនី​ហ្វេសប៊ុក LY Chan vetey ក៏​សរសេរ​ចំអក​ដោយ​ពាក្យ​ពេចន៍​ធ្ងន់ៗថា៖​ «នាង​ខ្ញុំ លី ច័ន្ទវ​ត្តី សូមផ្តាំ​ទៅ​បងស្រី ចន ច័ន្ទ​លក្ខិណា យកល្អ​កុំលូក​ដៃ​ក្នុង​រឿង​នយោបាយ​អី បើបង​និយាយ​អត់​ដឹងអី​អ៊ីចឹង គឺវា​បង្ហាញ​ពីកម្សោយ​នៃ​ការ​យល់​ដឹង​របស់​បង​កាន់​តែ​ច្បាស់​ឲ្យ​មហាជន​សើច​ចំអក​ទៅវិញ​ទេ។ បង​លាងគូទ​ខ្លួន​ឯងសិន ចាំ​បង​និយាយ​រឿងនេះ»។

ហ្វេសប៊ុក​ដដែល​ បន្ដ​រិះគន់​ចំអក​ចំៗ និង​ភ្ជាប់​នូវចម្ងល់​ថា៖ «ចាំ​ទេ លោក អេង រិទ្ធី លោក សាពូន ​មីដាដា និង​លោក ករុណា ពេជ្រ។សង្ឃឹម​ថា​ ប្រជាប្រិយ​ភាព​បង​នៅតែ​មាន បើមិន​បញ្ចេញ​យោបល់​ដ៏​ល្ងង់​ខ្លៅ​របស់បង ហើយ​បើ​ជ្រុល​តំណាងឲ្យ​ស្ត្រី​ស្វែងរក​យុត្តិធម៌​ឲ្យស្ត្រី​ខ្មែរ បងជួយ​ស្វែងរក​ឲ្យ​អ្នកមីង ពិ​សិដ្ឋ ពិលី​កា អ្នក​មីង តាត ម៉ារី​ណា បង​ស្រី ទូច ស៊ុននិច និង​បង​ស្រី ពៅ បញ្ញា​ពេជ្រ ផងបាន​ទេ? ពួកគាត់​ទើប​ជាជន​រង​គ្រោះ​ពិត​ប្រាកដ មិនមែន​ឈុត​ឆាក​ល្ខោនទេ»។​

កញ្ញា លី ច័ន្ទវ​ត្តី បាន​ក្រើន​រំឭក​ថា៖​ «ចាំ​ណា! បង​ខ្ពស់​ដោយសារ​អ្នកគាំទ្រ តែ​ប្រយ័ត្ន​ធ្លាក់​បាក់ក​ដល់បាត ក៏ដោយ​សារ​អ្នក​គាំទ្រ​ដែរ។ នេះ​គ្រាន់​តែ​ជា​យោបល់ខ្ញុំ ក្នុងនាម​អ្នក​គាំទ្រ​បង​មួយរូប (ពីមុន)»។

ជុំ​វិញមតិ​ចំអក​ឡយ​ឡឺយកប់​ៗ​មាត់ពី​យុវតី​នោះ គេនៅ​មិនទាន់​ឃើញ​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ប្រតិកម្ម ឬក៏បក​ស្រាយ​យ៉ាង​ណាទេ ខណៈ​ភ្នំពេញ​ប៉ុស្តិ៍ ក៏មិនអាច​ទាក់ទង​សុំការ​បំភ្លឺបាន​ ដែល​ទូរស័ព្ទ​ខល​ចូលពុំ​មានអ្នក​ទទួល៕

What Next?

Recent Articles

5 Responses to "ចន ច័ន្ទ​លក្ខិណា គាំទ្រ​បណ្ដឹង​ស្រី​មុំ រងនូវ​ការ​រិះគន់​ក​ក្រើក"

  1. Dara chan says:

    Very true. This actress need to stay away from politic!!

  2. Dara chan says:

    Very true. This actress need to stay away from politic!! she retard

  3. people says:

    Oh’ dear’ you have to be careful what you say ‘ your popular will be gone ‘ Consideration before you talk ”cambodian people now not like 20 years ago’ ‘your brain still un-wise ‘ little baby’

  4. Anonymous says:

    She’s stupid who pro khom chantaraty .
    Chan chanleakana want to be famous like thy sovantha and srey chamreun , all of them really true stupid and their will be dump and foolish .

  5. USA says:

    Chan chanleakana sister you are very young you should stay away from a political and do your Own business better, very dangerous become a politician, just stay away.