ដោយ ម៉ម មុនីរតន៍
2016-06-07
RFA

ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងភរិយា (រូបកណ្ដាលលើកដៃសំពះ) ក្នុងពិធីសូត្រមន្តនៅទីស្នាក់ការកណ្ដាលគណបក្ស សង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។ RFA/Brach Chev
![]()
អតីតអនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បន្តអំពាវនាវដល់សមាជិក និងអ្នកគាំទ្ររបស់ខ្លួនឲ្យបន្តរក្សានូវវប្បធម៌អហិង្សា ដូចដែលគណបក្សនេះធ្លាប់អនុវត្តកន្លងមក។ អ្នកវិភាគសង្គមវិញយល់ឃើញថា ការប្រើប្រាស់មធ្យោបាយដូចនេះរបស់គណបក្សសង្គ្រោះជាតិ គឺជាជម្រើសដ៏ល្អ ប្រសិនបើគណបក្សនេះអនុវត្តបានមែន។
នេះជាការបង្ហាញវត្តមានជាសាធារណៈ លើកទី១ហើយ របស់ប្រមុខដឹកនាំបក្សប្រឆាំងនៅបន្ទាប់ពីខ្លួនត្រូវរងបណ្ដឹងយ៉ាងស្អេកស្កះ និងមានដីកាឲ្យចាប់ខ្លួនពីតុលាការក្រុងភ្នំពេញ នោះ។
ថ្លែងទៅកាន់អ្នកគាំទ្រជាច្រើននាក់ នៅទីស្នាក់ការកណ្ដាលចាក់អង្រែលើ កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា លោក កឹម សុខា ឲ្យដឹងថា គណបក្សប្រឆាំងនឹងនៅបន្តរក្សាគោលជំហររបស់ខ្លួនគឺប្រកាន់យកគោលការណ៍អហិង្សា ដើម្បីដោះស្រាយបញ្ហានយោបាយ។ លោកបន្តថា គ្មានជម្រើសណាមួយដែលល្អជាងការប្រើប្រាស់វិធីសាស្ត្រត្រជាក់ក្នុងការបញ្ចប់បញ្ហាឡើយ។ លោកបន្តថា «ដើម្បីដោះស្រាយបញ្ហា គឺដោះដោយបញ្ញា ដោះដោយអហិង្សា។ នេះហើយដែលយើងជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចាប់យកឱវាទនេះ។ ហើយការសម្រេចថ្ងៃនេះ គឺដើម្បីសបញ្ជាក់ឲ្យឃើញថា យើងនៅតែប្រកាន់ភ្ជាប់នូវអហិង្សាជានិច្ច»។
ក្នុងជីវិតនយោបាយមួយរយៈពេលចុងក្រោយនេះ លោក កឹម សុខា ដែលធ្លាប់អង្គុយកៅអីក្នុងតួនាទីជាអនុប្រធានទី១នៃរដ្ឋសភាបានមួយមួយរយៈ លោកត្រូវរងបណ្ដឹង និងបទចោទជាច្រើនសំណុំរឿងជាហូរហែមកហើយ។ ចុងក្រោយនេះ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក ថាន់ ឡេង ចេញដីកាបង្គាប់ឲ្យខ្លួននៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ។ ដីកាបង្គាប់ឲ្យចូលខ្លួនដែលចេញកាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅនេះក្រោមបទចោទថា លោក កឹម សុខា ព្យាយាមបដិសេធក្នុងការចូលខ្លួនឆ្លើយបំភ្លឺ។
ស្ថិតក្នុងស្ថានភាពដ៏តានតឹងផ្នែកនយោបាយ និងមានដីកាចាប់ខ្លួនផ្ទួនៗផង ប្រធានស្ដីទីបក្សប្រឆាំង ពុំបានចេញក្រៅជាសាធារណៈដូចលើកមុនៗឡើយ។ លោក កឹម សុខា បានធ្វើពហិការមិនចេញមុខជាសាធារណៈអស់ពេលជាច្រើនថ្ងៃកន្លងមកហើយ។
ការបង្ហាញវត្តមានជាលើកដំបូងរបស់លោកជាសាធារណៈនៅពេលនេះគឺជាការជាប់ជួនចំថ្ងៃនៃការប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនាគឺពិធីរាប់បាត្រដែលមានព្រះសង្ឃចំនួន ១២៣អង្គ កាលពីព្រឹកថ្ងៃទី៧ មិថុនា នៅទីស្នាក់ការគណបក្ស។
អ្នកវិភាគនយោបាយយល់ឃើញថា ការជ្រើសរើសមធ្យោបាយមិនតបតដោយអំពើហិង្សា គឺវិធីសាស្ត្រដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។ មានប្រទេសច្រើនណាស់មកហើយដែលប្រកាន់គោលការណ៍អហិង្សានេះ តែងឈ្នះក្នុងសមរភូមិនយោបាយ។ ក៏ប៉ុន្តែ យន្តការបែបនេះត្រូវអត់ធ្មត់ និងចិត្តអំណត់បន្តិច។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ចាត់ទុកថា វាជាជម្រើសដែលមិនអាចខ្វះបានចំពោះការប្រើវិធីដោះស្រាយបញ្ហាដោយសន្តិវិធី។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា រឿងដែលមានការព្រួយបារម្ភគឺខ្លាចមានភាពប្រេះឆាផ្ទៃក្នុងប៉ុណ្ណោះ ប្រសិនបក្សនយោបាយមួយបានសម្អាតផ្ទៃក្នុងល្អហើយ វាជាឱកាសដ៏ល្អបំផុត ហើយភាពជោគជ័យក៏នឹងងាយទទួលបានដែរ។ លោកបន្តថា «យុទ្ធនាការអហិង្សាហ្នឹង គឺឈ្នះហើយឲ្យតែបាន ហើយអហិង្សាហ្នឹងយើងត្រូវតែបន្តថែមទៀត បើទោះជាវ៉ៃគេចាប់គេចង ឬគេសម្លាប់អី ក៏យើងឥតត្រូវតដៃ។ ធ្វើសកម្មភាពដោយអហិង្សារហូត អាហ្នឹងជាគំរូ មហាត្មៈ គន្ធី ហើយអាចនឹងទទួលជោគជ័យបើអាចធ្វើបាន»។
លោក កឹម សុខា ដែលជាប្រធានស្ដីទីគណបក្សប្រឆាំងរងបណ្ដឹងជាច្រើនសំណុំរឿងមួយរយៈពេលមកនេះក្រោយពេលលោកត្រូវបានសមាជិកសភាគណបក្សកាន់អំណាចបោះឆ្នោតទម្លាក់ពីអនុប្រធានទី១រដ្ឋសភាមក។ គេសង្កេតឃើញថា មានមនុស្សជាច្រើនក្រុមតែងព្យាយាមកសាងសំណុំរឿងជាច្រើនករណី ដើម្បីដាក់បន្ទុកប្រឆាំងលោក កឹម សុខា ក្នុងបំណងឲ្យលោកជាប់ទោសទណ្ឌទាំងមានអភ័យឯកសិទ្ធិសភា។
បើទោះជាបែបណា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នមួយតែងចាត់វិធានការក្នុងសំណុំរឿងលោក កឹម សុខា សារភាពកាលពីថ្ងៃទី៦ មិថុនា ថា បញ្ហារបស់លោក កឹម សុខា នេះ ទាំងខាងតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយពិតជាពិបាកចាត់ការណាស់។ លោកបន្តថា ភាពស្មុគស្មាញ និងជាឧបសគ្គផ្នែកផ្លូវច្បាប់នេះដោយសារតែប្រមុខបក្សប្រឆាំងបានការពារដោយច្បាប់រួចទៅហើយ ដែលមិនងាយនឹងចាប់ខ្លួនបានស្រួលឡើយ។ លោកបន្តថា «របាយការណ៍សំយោគយើង ក៏យើងឥតហ៊ានធ្វើការចោទប្រកាន់ទេ ពីព្រោះអភ័យឯកសិទ្ធិរបស់សភាការពារ ៤ចំណុច ការពារមិនឲ្យចោទប្រកាន់គាត់ទៅតុលាការ ការពារមិនឲ្យឃាត់ខ្លួនគាត់ ការពារមិនឲ្យចាប់ខ្លួនគាត់ និងការពារមិនឃុំខ្លួនគាត់។ ៤ចំណុចហ្នឹងឯង។ លើកលែងតែបទល្មើសជាក់ស្ដែងទេ ៤ចំណុចហ្នឹងរលាយ ប៉ុន្តែនេះមានជាក់ស្ដែងណា លើសពីមួយអាទិត្យហើយ លែងជាក់ស្ដែងហើយ»។
ក្នុងអំឡុងពេលដែលលោក កឹម សុខា មានដីកាចាប់ខ្លួន និងដីកាបង្គាប់ឲ្យចូលឆ្លើយបំភ្លឺផង អ្នកគាំទ្រវិញបានព្រមានធ្វើបាតុកម្មអហិង្សាទ្រង់ទ្រាយធំក្នុងបំណងប្រឆាំងចំណាត់ការរបស់តុលាការ។ ចំណែកមន្ត្រីរដ្ឋាភិបាលធ្លាប់បានអះអាងថា ប្រសិនបើការចាប់ខ្លួនលោក កឹម សុខា មិនធ្វើឲ្យចំណេញដល់ជាតិទេ នោះអាជ្ញាធររដ្ឋនឹងផ្អាកសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
លោក កឹម សុខា រក្សាជំហរអហិង្សាដោះស្រាយវិបត្តិនយោបាយ
2016-06-07
វីដេអូ វិទ្យុអាស៊ីសេរី
អត្ថបទដែលទាក់ទង
- ACU បដិសេធមិនចាត់ការបណ្ដឹងថ្មីដែលប្ដឹងលោក កឹម សុខា និងមន្ត្រីគ.ជ.ប ៤រូប
- អ្នកគាំទ្រគណបក្សប្រឆាំងនៅតែបន្តប្រមូលផ្ដុំគ្នានៅមុខទីស្នាក់ការបក្សនៅចាក់អង្រែលើ
- ACU នឹងបើកកិច្ចប្រជុំលើបណ្ដឹងរបស់ស្ត្រីម្នាក់ដែលធ្លាប់អះអាងថាជាស្រីស្នេហ៍លោក កឹម សុខា
- លោក កឹម សុខា បន្តបដិសេធមិនចូលបំភ្លឺតាមដីការបស់តុលាការក្រុងភ្នំពេញ
- ដីកាថ្មីមួយទៀតរបស់តុលាការបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនបំភ្លឺនៅថ្ងៃទី១៤ មិថុនា
- អ្នកគាំទ្រគណបក្សសង្គ្រោះជាតិបន្តប្រមូលផ្ដុំនិងផ្ដិតមេដៃនៅទីស្នាក់ការកណ្ដាលបក្ស
- រដ្ឋាភិបាលថាករណីកោះហៅលោក កឹម សុខា និងករណីមន្ត្រីបក្សប្រជាជន៦រូបមិនដូចគ្នាទេ
- រដ្ឋាភិបាលថាបរទេសរិះគន់រឿងធ្វើទុក្ខបុកម្នេញបក្សប្រឆាំងគឺមិនយល់ពីច្បាប់របស់កម្ពុជា
- ក្រសួងការបរទេសកម្ពុជាសោកស្ដាយចំពោះការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាពីសហភាពអឺរ៉ុប
- “សមត្ថកិច្ចអាចមិនចាប់ខ្លួនលោក កឹម សុខា”
មិនដឹងជាអាចម៏គោអី ទេ អើយ ជ្រីញរិកណាស់
គួរអោយអាសូរឈាមជរជាខ្មែរ យើងសុទ្ធតែជាជនរងគ្រោះដូចគ្នាហេតុអ្វីមិនលើកលែងអោយគ្នាដូច្នេះប្រឌិតរឿងសទៅជាខ្មៅ តាមខ្សែញាក់បរទេសមិនគិតប្រយោជនរួមទាល់តែសោះ
this pitcher Cambodian should as the question to themselves . why KIM SOKHA wife is still whit him if he having affair . what going up it have to come down just remember that …. thank
កិម សុខា បានប្រកាស់ថានឹងនូវក្នុងស្នូកបន្ត ទោះបីជាមានការចាប់ខ្លួន ? ចេញមកថតរូបដើម្បីបង្ហាញពួកផ្កាប់មុខថាខ្លួនមានចិត្តស្មោះតែតាមកាពិតមានស្រីរា់ប់មិនអស់? មើលម្នាក់ដែលគ្មានឈ្មោះគ្មានត្រកូលមានតែសញ្ញា??ម្នាក់នេះខំប្រឹងនិយាយទ្រពងជនកំហូចអសិលធម៍ដើបង្កើតតែអំពើរអាស់ល្បីពេញប្រទេសខ្មែ? ពួកផ្កាប់សំបូរជនល្បៀបនឹងបានជាCNRP ជិតរលាយ?
កូនខ្មែរ ស៊ូ ទ្រាំ អហឹង្សា នឹង ទទួល បាន ជោគជ័យ បើ ហ៊ុន សែន លួច សម្លាប់ ក៏ មិនខ្លាច !
Hun Sen, you Knows yourself that you will lose the up coming election, and you plan not to transfer power to the winner peacefully; and you will do every thing ( ex. kill and destroy every thing)to continue to stay in power. That is what you means; but it’s too bad; Cambodia is every Cambodian county; and you are just a small group who lose the national election; and want to oppose the whole nation; you guys will be dead meat. Ha ha…..
85% people vote CNRP !
HAS.. SEN RICH when I see your name I know right away that you just a guy who did not care about your own nation. you rich from being a dog of HUN SEN every bodies know even HUN SEN dog have powers to corrupt and getting rich from this poor nation. you don’t need to know my name because I’m not a dog of no one. you live in side the country but I think you knowing less than me. there are some secret agent in and among you but you and your boss did not know. too bad in 2012 I myself raising a lot of money to help people from the flooding at that time . but I accidentally gave it to Cambodian red cross I should going to gave food or some thing people really need by myself. look at you English not even a piece of Country Student you don’t need to know me Mr.
ហ្នឹងហើយឲតែគេនិយាយត្រូវសុទ្ធតែអត់ខ្វល់ ? មើលខ្លួនឯងទៅមិនមានឈ្មោះមិនមានត្រកូលមានតែសញ្ញាបៅពង កិម សុខា ជាមួយស្រីយួន?? ថាឲគេឆ្កែ ហុ៊ន សែន តែខ្លួនឯងវិញមិនត្រឹមតែឆ្កែ កិម សុខា ទេថែមទាំងឆ្កែស្រីយួនទៀត? រួចបើអត់ឈ្មោះអត់ត្រកូលតើខំយកស្អីមកនិយាយ ? បោកបានតែស្វាទេមិនអាចបោកមនុស្សបានទេsorry man you have no name so just get one like Dog veit girl It good name for you បើយើងមិន care why Cambodia still stands for more than 30year ! ?? When the last time did you’re party doings somethings for Cambodia people ?
ស៊ូៗបើទ្រាំនឹងការរំខានធ្វើទុក្ខបុកម្នេញពីមាសត្រូវបាន នុះCNRP នឹងទទួលជ័យជំនះនាពេលបោះឆ្នោតខាងមុខមិនខាន៕
The wheel of sin’ what go around will come around’ so hun-sen will get the judgement day ‘he committed to much sin’ .GOD bless all cambodian people’
you are completely wrong SEN RIDH I have no intention to fit white you . you do what you like you support who you want to. for me I tell you the true no one can be my boss not CPP nor CNRP. I speak on behalf of Cambodian concerning the future of our poor nation. you are lucky to have me the same blood white you. but the truth was if I stay in true peace you can call it haven I’m not look down to the place of hell that my life was start. I will be OK. sorry I’m a human being I can not forget my past the easy. unlike some body they forget every thing they did not care about you any more. please be yourself.. politician is a every complicated for every one to understand . politic can hurt you and your nation so much if the politician not hones to you and your nation. think about that………… it is not the same as toy for kid to play. what is the main peace and stability was always. economy/human right/strong leadership/ and the last one is the true democracy/ if we have all of that the country will be a place that you can call haven.
Sambo ta gueulle !
? ? និយាកុហក់បានតែខ្លួនឯងតែបុ៉ណ្ណោះ ? តាមការពិតគ្រាន់តែនិយាយគេដឹងបាត់ទៅហើយ បើរដ្ឋាភិបាលដឹកនាំប្រទេសមិនកើតម្តេចបានជាពិភពលោកមកវិនយោគនៅបរទេខ្មែរហើយមានអង្គការសហប្រជាជាតិទទួលស្គាល់សូម្បីតែសហរដ្ឋក៏ទទួស្គាល់រដ្ឋាភិបាលខ្មែរ មានតែពួកចិត្តចង្អៀតហើយច្រណែននឹងរដ្ឋាភិបាលដូចជា? ? ហើយនឹងពួកផ្កាប់មុខបក្សសង្គ្រោះជាតិទេដែលមិនព្រមទទួលស្គា់ល់នៅការពិតខំនាំគ្នាប្រដិតរឿងក្លែងក្លាយញុះញង់ចាក់ុកប្រជារាស្ត្រដើម្បីផលប្រយោជន៍នយោបាយ ខ្លួន សុំសួរលោកអ្នស្នេហាជាតិ? ? ថានូវពេលដែលប្រទេសខ្មែរទាំងមូលអត់មានអ្វីសោះគឺសារូវេទនាម្តេចក៏មិនឃើញអ្នកស្នេហាជាតិដូចជាូលោក? ? នឹងបក្សសង្គ្រោះជាតិចេញមកជួយសង្គ្រោះប្រទេសខ្មែរផង? ដល់ពេលដែលរដ្ឋាភិបាលខ្មែរដឹកនាំប្រទេសបានជឿនលឿនហើយមានការអភិវន្ឌទើបបានក្រុមពួកស្នេហាជាតិក្លែងក្លាយឯងដែលដេកចាំតែច្រណែននឹងរដ្ឋាភិបាលនាំគ្នាចេញមកស្រែក ? ក៏ព្រោះតែពួកអសលោដូចជា? ? ដែលមានការច្រណែននឹងរដ្ឋាភិបាលខ្លាំង ដោយក្រុមខ្លួនគ្មានអ្វីជាស្នាដៃដែលបានក៏សាងប្រទេសបន្តិចសោះម្លោះហើយមានតែពាក្យញុះញង់ដើបង់ខូចឈ្មោះរដ្ឋាភីបាលដែលជាផ្លូវតែមួយគត់របស់ពួកក្រុមខ្លួន?
this guy did not know what I mean . I said no one can be my boss not even CNRP nor CPP. do you understand Mr. and one more do not forget after 1979 how much money that me and all Cambodian over sea sending to Cambodia . we help to build temple/school/ raised money to help orphan / until now we still help the poor that your group never think about them. I do not know how to say about you guy but……. think again . if all Cambodian in side the country happy I’m also happy. I do not care who is the leader but it not the way I see Mr
Mr..?? You think you are the hero? In 1979 when Vietnam troops invaded Cambodia i put my life on the line to protect others I was fighting against Khmer rough near Thai border? Did you know how many of Cambodia people cross border between Khmer and Thai thousands of people everyday they try to escape war and they try to live in the third country?You think freedom it easy to get you better think twice Mr ? if we don’t fight Khmer rough you know what going too happen million of Cambodians people are to be killed by pol pot rigim ? And now after more than thirty years I still stand tall to protect ours border ?I’m so happy about our country we have peace and security and stability and freedom?you can call me and the government whatever you want I don’t care I love my job and I’m proud of myself I’m not still from any body I’m not corruption I have my own house near Thai border I get paid every month from my commended officials we have farm land we buy with our own money ?you believe its or not I don’t really care Mr that is the fact!
OK just be nice to your own brother and sister . I keep watching on what can be wrong in this poor nation. I toll you the truth I worked for UN since I left Cambodia
There will be more investments and development if Cambodia has more political stability, security, safety and less corruption.
ម្យ៉ាងដែរ យ៉ាងហោច សែន សម្បូរ ( ឬ សម្បូរ ដោយ សែន ) ទទួលស្គាល់ថា យួនបានរំលោភអធិបតេយ្យភាព ឬត្រួតត្រាកម្ពុជា តាំងពីឆ្នាំ ១៩៧៩។
តើយួន ឈប់ត្រួតត្រា កម្ពុជាហើយឬនៅ?????
ក្នុងនាមអភិវឌ្ឍន៏ ការលេបទឹកដីតាមរូបភាពថ្មីជាច្រើន ដែលរាស្ត្រដឹងនិង យល់តាម៖
១/ បង្ខិតព្រំដែន ( មន្ត្រីរដ្ឋាភិបាល ដឹង និងត្អូញត្អែរ ទាំងថ្នាក់ជាតិ និង ថ្នាក់ខេត្ត)។
២/ លាក់ខ្លួនរបស់អ្នកជំនាញការ ។
៣ / យកប្តី ឬប្រពន្ធ សញ្ជាតិខ្មែរ ។
៤/ យក ខ្មែរជាប់សែ ជាច្រើន ចេះទាំងភាសា មកតែងតាំងជាមន្ត្រីធំៗ និង តាមស្រទាប់អំណាច។
៥/ យួនទិញសំណុំឯកសារ តាមរយៈមន្ត្រីពុករលួយតូចៗ តាមបណ្តាញធំ ( តាមជួរ ប៉ូលិសច្រើនប្រភេទ)
ដើម្បីចូលសញ្ជាតិកម្ពុជា។
៦/ ថវិកា បំរើបក្ស ឬ ចូលបក្ស កុម្មុយនិស្ត កម្ពុជា / កុម្មុយនិស្តឥណ្ឌូចិន។
៧/ បង្ក សេដ្ឋកិច្ច បង្វិល ដុល្លារ ទៅ វៀត ណាម តាមរយៈ៖
● ថវិកា អភិវឌ្ឍន៏ពីបរទេស
● កាប់បំផ្លាញព្រៃឈើ ដើម្បី ថវិកាវៀតណាម និង លែងឱយមានព្រៃជ្រកសំរាប់ការតស៊ូ ធ្លាប់ជាប្រវត្តិ និង
បំផ្លាញបរិដ្ឋានរស់នៅ កម្ពុជា។
៨/ រួមនឹងសហការ ពីសមាគមវៀតណាមនៅកម្ពុជា ការប្តូរសញ្ជាតិ និង ទិញដីធ្លី និងអចលនទ្រព្យ មានសំទុះកើនឡើង
៩/ បំផ្លាញត្រី សាច់ បឹងបួរ តាមរយៈ ឆក់ចាប់ រហូតដល់ខ្មែរ ចេះបំផ្លាញដោយខ្លួនឯង នូវសម្បត្តិជាតិ ដោយភាពក្រីក្រ
១០/ វគ្គរៀនសូត្រ បំប៉ន បំពាក់ បន្តយុទ្ធនាការ ខ្មែរសម្លាប់ខ្មែរ ដល់មន្ត្រី ប៉ូលិស ប៉េអឹម ទាហាន ដោយ ស្រី ស្រា និងអណាច ។
១១/ លាបពណ៌ រវាងខ្មែរ និងខ្មែរ ដោយ ពណ៌ប្រឆាំង/ខ្មាំង ត្រូវកំទេច ដូចប្រើក្នងសម័យខ្មែរ ក្រហម រួចមកហើយ។
១២/ កាត់បន្ថយ ខ្មែរ ទៅក្រៅប្រទេស តាមរូបភាពការងារ ខ្ញុំគេ និងក្រីក្រ ដែលមិនធ្លាប់មានក្នុងសម័យ សម្តេច តា។
១៣/ សិក្សាធិការជាតិ ធ្វើអោយខ្សោយ ដោយកម្មវិធី និងបៀ វត្ស ទាប បំផុត។
១៤/ បន្ត ការប្រើអំណាច រដ្ឋបាលប្រាសចាកច្បាប់ ( យក ការអនុញ្ញាត្តិឬ អំណាច បំភ្លៃ ថា ជា ច្បាប់។
១៥/ សាសនាជាតិ បានដាក់អ្នកត្រួតត្រា បង្ខូចសិលធម៌អប់រំ បង្កើនរូបភាពសំភារៈនិយម—–។ល។
ហេតុនេះ សូមអស់លោក មេត្តាពិចារណា និង កើតសង្វេគដល់ជោគវាសនា ជាតិ និងកូនចៅខ្លួន។
ម្នាក់នេះដូចអត់យល់ស្អីបន្តិចុយើងចង់រុំលឹកពួកផ្កាប់មុខបក្សប្រឆាំងឲយល់មិនមែនខ្ញុំទៅលើកជើងស្រីយួនដូច កិម ុសុខា មេខ្លួនឯងនោះទេ សុំកុំយល់ច្រឡំឲសោះបើគ្មានពួកយើងតើប្រជារាស្ត្រខ្មែរនៅរស់បានប៉ន្មានលាននាក់ទៅ? មេរបស់ខ្លួនថាបណ្តេញយួនតែមានប្រពន្ធួយួនបើជននិរទេស សម រង្សី វិញបានទទួលស្គាល់ថាម្តាយខ្លួនពិជាយួនមែន? តើគាត់ធ្វើនយោបាយដេញយួនយា៉ងម៉េចបើម្នាក់មានប្រពន្ធយួនហើយម្នាក់ទៀតមានម្តាយជាយួន? ឯរឿងរា៉វដែលខំយំរាបរា់ប់ទាំងបុ៉ន្មាសុំមេត្តាយកភស្តុតាងចេញមកបើគ្រាន់បើកុំចេះតែនិយាយចោទគេឲតែរួចពីមាត់ anonymous សូម្បីតែឈ្មោះក៏មិហ៊ានសរសេរដាក់ផងម៉េចតើខ្លាណា់់ទៅ?
If សែន សម្បូរ is not Youn secret agent, he must be the craziest and the stupidest of person. This guy is so low and no shame at all of what he is talking about . I suspect he is very sick in the mind. He manipulates things around like shit
ព្រឹត្តិការណ៏ខាងលើរៀបរាប់មកនេះ រាស្ត្រទេដែលបានដឹង។
អំពើដែលធ្វើឡើង រាស្ត្រខ្មែរជាច្រើនលាននាក់បានដឹង កុំសង្ស័យថាមានតែក្រុមខ្វះមនសិកា ដឹងដោយខ្លួនឯងប៉ុណ្ណោះទេ។