ដោយ សុ ជីវី
2016-06-07
RFA

រដ្ឋសភានៃប្រទេសកម្ពុជា (RFA/Rann Samnang)
រដ្ឋសភាបញ្ជាក់ថា ពុំអាចការពារអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន ៣រូបបានទេ ដោយសំអាងថា អ្នកទាំងនោះបានប្រព្រឹត្តល្មើសច្បាប់។
សេចក្ដីថ្លែងការណ៍របស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី៧ ខែមិថុនា អោយដឹងថា រដ្ឋសភាបានទទួលញត្តិរបស់អ្នកតំណាងរាស្ត្របក្សសង្រ្គោះជាតិ ដែលបានដាក់កាលពីថ្ងៃទី២៨ ខែឧសភា។ ញត្តិនោះស្នើអោយចាត់វិធានការការពារអភ័យឯកសិទ្ធិសភារបស់ តំណាងរាស្ត្របក្សប្រឆាំងចំនួន ៣រូប គឺលោក សម រង្ស៊ី លោក អ៊ុំ សំអាន និងលោក កឹម សុខា និងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ។
កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីថ្ងៃទី៦ ខែមិថុនា បានសម្រេចច្រានចោលការលើកឡើងរបស់តំណាងរាស្ត្របក្សប្រឆាំង ដោយសំអាងថា លោក សម រង្ស៊ី បានប្រព្រឹត្តបទបរិហាកេរ្តិ៍។ រីឯលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ បានប្រព្រឹត្តល្មើសចំនួន៣ គឺបទក្លែងបន្លំឯកសារសាធារណ បទប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណែកលោក កឹម សុខា វិញបានប្រព្រឹត្តបទល្មើសជាក់ស្ដែង គឺបទបដិសេធក្នុងការចូលខ្លួន។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអះអាងថា រដ្ឋសភាជាង ៤អាណត្តិមកនេះអនុវត្តការងារត្រឹមត្រូវ ពុំស្ថិតក្រោមការបង្គាប់បញ្ជា ឬក្រោមឥទ្ធិពលរបស់ស្ថាប័នណាមួយដូចការចោទប្រកាន់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណបក្សសង្គ្រោះជាតិគ្រោងជួបជុំមហាជននៅទីស្នាក់ការកណ្ដាលនៅថ្ងៃទី១៤ មិថុនា
- បក្សប្រឆាំងនឹងធ្វើពិធីព្រះពុទ្ធសាសនាបួងសួងឲ្យមានការគោរពអភ័យឯកសិទ្ធិតំណាងរាស្ត្រ
- គណបក្សប្រឆាំងរៀបចំពាក្យប្ដឹងអ្នកដកស្លាកសញ្ញាគណបក្សនៅឧត្តរមានជ័យ
- អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅតែបន្តប្រមូលផ្ដុំគ្នានៅទីស្នាក់ការបក្ស
- លោក ហ៊ុន សែន បញ្ជាឲ្យស៊ើបអង្កេតស្នាមមេដៃដែលបក្សប្រឆាំងថ្វាយព្រះមហាក្សត្រ
- គណបក្សសង្គ្រោះជាតិដាក់ញត្តិទៅប្រធានរដ្ឋសភាប្រាប់ពីការអាក់ខានចូលប្រជុំសភា
- “លោក បាន គីមូន ទទួលបានសំបុត្រសុំអន្តរាគមន៍ពីបក្សសង្គ្រោះជាតិរួចហើយ”
- សកម្មជនបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងត្រូវបានហៅសួរនាំរឿងប្រមូលស្នាមមេដៃពលរដ្ឋ
- សមាជិកបក្សប្រឆាំងខេត្តត្បូងឃ្មុំថាសមត្ថកិច្ចមូលដ្ឋានសាកសួរពីគម្រោងឡើងទៅភ្នំពេញ
- មន្ត្រីបក្សប្រឆាំងខេត្តកំពង់ធំប្ដេជ្ញាដើរប្រមូលស្នាមមេដៃបើទោះបីមានការរារាំង
រដ្ឋសភា = សភារបស់រដ្ឋ ដោយយក ធម្មនុញ្ញរបស់រដ្ឋជាមូលដ្ឋាន គតិយុត្តិ ។
រដ្ឋសភា មិនត្រូវយក និន្នាការ នយោបាយ ជាការរើសអើង នោះឡើយ។
នេះបង្ហាញ អោយឃើញច្បាស់ថា រដ្ឋសភា ជាសភារបស់បក្ស មែនទេ????
សំនៀង