ដោយ លោក ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦
http://vodhotnews.com

រូបភាពនៃការធ្វើទារុណកម្មនៅគុកទួលស្លែង
ប្រធានមន្ទីរសន្តិសុខស២១ឬគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅឌុច អះអាងថាសំភារៈនិងឧបករណ៍ធ្វើទារុណកម្មមួយចំនួននៅមន្ទីរស២១ ជាការប្រឌិតឡើងក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩។
នៅទី៩ខែមិថុនាឆ្នាំ២០១៦នេះត្រូវជាថ្ងៃទី៣ក្នុងការផ្តល់សក្ខីកម្ម លោក កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានតុលាការខ្មែរក្រហមសម្រេចឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីការទទួលខុសត្រូវរបស់លោកលើការធ្វើទារុណកម្មនិងសម្លាប់មនុស្សជាង១៥០០០នាក់នៅគុកទួលស្លែងនោះ. លោកបានអះអាងប្រាប់តុលាការពីការធ្វើទារុណកម្ម៤ប្រភេទនៅក្នុងមន្ទីរសន្តិសុខស២១ ដោយមាន ការវាយនឹងរំពាត់ ការឆក់ខ្សែភ្លើង ការគ្របក្បាលអ្នកទោសនឹងថង់ប្លាស្ទិកនិងការគ្របក្រមាជ្រមុជអ្នកទោស។ ក្នុងចំណោមនៃការធ្វើទារុណកម្មទាំងនេះការវាយនឹងរំពាត់ឌុចថាបានប្រើប្រាស់ច្រើនជាងគេ។ តែលោកបានបដិសេធទៅលើឧបករណ៍ធ្វើទារុណកម្មមួយចំនួនដូចជាធុងទឹកជ្រមុជក្បាលនិងឧបករណ៍ព្យួរជើងអ្នកទោសឡើងលើជាដើម ថាជាឧបករណ៍ប្រឌិតឡើងក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩។
លោកប្រាប់តុលាការថា៖ “ខ្ញុំឲ្យគេគូរត្លុកមានរូបហូជីមីញ និងរូបចនសុន ហើយឲ្យគេថ្វាយបង្គំឲ្យអ្នកទោសថ្វាយបង្គំឱព្រះអង្គអើយជួយខ្ញុំផង! អាចហៅថាធ្វើទារុណកម្មដែរ។ ហូជីមីញតំណាងឲ្យយួនឈ្លានពានវាតទីយកទឹកដីនេះ អានេះតាមទ្រឹស្តីរបស់បក្សកុម្មុយនីស្តកម្ពុជា ចំណែកចនសុនគឺតំណាងឲ្យចក្រព័ទ្ធអាមេរិក។ … ខ្ញុំចាំបានតែអាមួយហ្នឹងជាងគេ គឺអាពូថៅពីរមុខៗពីរហ្នឹងខ្ញុំចាំបានតែអាហ្នឹងជាងគេ។ ឯឧបករណ៍ប្រឌិតក្រោយទៀតមាន ដូចជាឧបករណ៍ជ្រលក់ទឹកធុងក្បាលហ្នឹងទៅក្នុងអាងទឹកអីហ្នឹងជាឧបករណ៍ប្រឌិតទេ ប្រឌិតក្រោយថ្ងៃ៧មករា អាព្យួរជើងឡើងលើ ហើយអាផូតូ(បង្គោល)សម្រាប់ឡើងគោកឡើងអីនេះ ក៏ជាឧបករណ៍ប្រឌិតដែរ ជាសេចក្តីរាយការណ៍ប្រឌិតរបស់វ៉ាន់ ណាត(អតីតអ្នកទោសនៅគុកទួល ស្លែង)”។
លោក កាំង ហ្កេចអ៊ាវ ក៏បានបញ្ជាក់ផងដែរថាក្នុងការធ្វើទារុណកម្ម ពុំមានអ្នកទោសណាមួយហ៊ានស្រែកនោះទេ លោកអះអាងថាចំពោះព័ត៌មានដែលថាមានការស្រែកនៅពេលជាប់ឃុំក្នុងស២១ថាជារឿងបំផ្លើស។ លោកថា៖ “ការវាយដំឭដល់ខាងក្រៅនេះ ហើយសម្រែករបស់អ្នកទោសស្រែកថ្នូរស្រែកជំទាលនេះជារឿងបំផ្លើសសុទ្ធសាធ អត់មានឭទេ គ្មានអ្នកទោសណាហ៊ានស្រែកទេ! នេះជាក់ស្តែង”។
អតីតអ្នកទោសខ្មែរក្រហមនៅស២១ឬគុកទួលស្លែង លោកជុំ ម៉ី បានឲ្យវីអូឌីដឹងថាលោកមិនបានឃើញពីឧបករណ៍ទាំងនោះទេនៅពេលដែលលោកជាប់ឃុំនៅស២១ ដោយសារលោកត្រូវគេចងមុខជាប់នៅពេលដែលចេញពីបន្ទប់ឃុំខ្លួន។ លោកអះអាងមានតែលោក វ៉ាន់ ណាត(ស្លាប់) ដែលជាអតីតអ្នកទោសនិងជាជាងគំនូរក្នុងគុកទួលស្លែងតែមួយគត់ដែលបានឃើញឧបករណ៍ទាំងនោះ។ លោកថា៖ “ខ្ញុំមិនបានឃើញអីទេពេលនោះគេចងមុខខ្ញុំណាក្មួយ គេចងមុខទៅណាឲ្យតែទៅណាគេចងមុខហើយយើងមិនបានឃើញអស់ទេ។ ហើយឧបករណ៍អស់ហ្នឹងគឺខ្ញុំមិនបានឃើញទេ ខ្ញុំបានឃើញតែអ្វីដែលគេធ្វើទារុណកម្មខ្ញុំហ្នឹង គេដកក្រចក ឆក់ខ្សែភ្លើងស្អីៗហ្នឹងយើងបានឃើញ វ៉ៃបាក់ដៃអីហ្នឹង ខ្ញុំបានឃើញខ្ញុំទទួលស្គាល់។ តែបើឧបករណ៍ដទៃទៀតនោះ(អាងជ្រមុជទឹក ឧបករណ៍ព្យួរជើងអ្នកទោស) គេប្រមូលយកមកដាក់នោះវាមិនដឹងនៅឯណាអីនៅឯណានោះយើងអត់បានដឹងណា គេអ្នកប្រមូល”។
បើទោះបើជាលោក ជុំ ម៉ី ក្នុងរយៈពេលដែលលោកជាប់ឃុំនៅស២១ មិនបានឃើញពីឧបករណ៍ទាំងនេះក្តីក៏លោកមិនជឿពីការលើកឡើងរបស់ឌុចទេ។ លោកថា៖ “ក្មួយត្រូវយល់អញ្ចេះ! ខ្មែរក្រហមទាំងអស់ទាំងអាមេខ្មែរក្រហមទាំងអាកូនខ្មែរក្រហមទាំងប៉ុន្មាននឹង និយាយ១០០ដង ខ្ញុំអត់ជឿវាទេវាក្រឡេចក្រឡុចណាស់!”។
លោក ឌុច ត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។
គួរបញ្ជាក់ថាកាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់ឌុចសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត៕
ការលើកឡើងរបស់ឌុច ដែលថាៈ ឧបករណ៏ខ្លះនៅក្នងគុកទួលស្លែងត្រូវបានគេប្រឌិតឡើង មានន័យថា វាត្រូវបានគេបង្កើតឡើងពេលបន្ទាប់មក។ នោះប្រហែលជាពិត ឬក៏មិនពិត ខ្ញុំមិនដឹងទេ តែគ្រាន់ឆ្ងល់ថា រយះពេលប្រហែល១០ថ្ងៃបន្ទាប់បានរំដោះ ៧ មករា ១៩៧៩ខ្ញុំនិងអ្នកដទៃរស់នៅក្នុងភូមិជាមួយគ្នានៅខេត្តព្រៃវែង បានធ្វើដំណើរមកក្រុងភ្នំពេញដើម្បីរុករករបស់របរសំលៀកបំពាក់នៅផ្ទះខ្ញុំម្តុំផ្សាអូឡាំពិក ។ ពួកខ្ញុំបានជួលទូកឆ្លងតាមម្តុំផ្សាច្បាអំពៅដោយលូចលាក់ គឺនៅពេលយប់។ នៅពេលចូលដល់ក្រុងភ្នំពេញ មិនមានមនុស្សម្នាក់ទេ មានតែរថយន្តល្បាតរបស់កងទ័ពវៀតណាម តែប៉ុណ្ណោះ។យូរៗម្តងយើងបានលឺសម្លេងគ្រាប់កាំភ្លើង ក្រោយមកមានមនុស្សពីរនាក់បានរត់ពីផ្សាអូរឬស្សី មកកាន់ម្តុំទួលស្វាយព្រៃដែរហើយបានជួបជាមួយពួកយើងដែលកំពុងលាក់ខ្លួនផងដែរ បាននិយាយថា ពួកគេមានគ្នា៧ ទៅ៨នាក់បានរត់បែកខ្ញែកគ្នាអស់ហើយបន្ទាប់ទ័ពវៀតណាមបានដេញបាញ់ពួកគេ ។ សំនួរសួរថា តើកងទ័ពវៀតណាមអាចផលិតឧបករណ៏បន្ថែមនៅក្នុងទួលស្លែងឬទេ បើគ្មានខ្មែរណាម្នាក់មានវត្តក្នុងក្រុងភ្នំពេញនៅពេលរំដោះបានភ្លាមៗនោះ។ ចំណែក តាមផ្លូវជាតិលេខ១ វិញ រាល់យប់ សន្ធិកឡានទ័ពវៀតណាមបានដឹកកងទ័ពចូលមកពីខាងកើត
និងដឹកចេញវិញសុទ្ធតែរបស់របរគ្រប់បែបយ៉ាងទាំងអស់ ៕ អរគុណ
យោងតាមអែកសារស្រាវជ្រាវ កាំងហ្គេកអៀវ ហៅឌុចមានពុកជាយួន ម្តាយចិន គាត់ចូលកុម្មយនិសត្រូវហើយ ព្រោះប្រទេសទាំងពីរបិតាកុម្មុយនិស្ត ហើយកាលគាត់សម្លាប់ខ្មែរ មានរឿងអ្វីពិបាកសំរាប់គាត់ អាចជាការសងសឹក ក បាន ព្រោះពួកលន់នល់់ ក បានសម្លាប់យួនដែរ គាត់សម្លាប់ដោយធ្វើលេខគុណ នេះចេញពីអ្វី ចេញពីគំនុំគុំគួននិងការស្អប់ខ្ពើម ម្ល៉េះយួនធ្វើជាសម្លាប់គ្នាវាបន្ថែម ដើម្បីរកលេសសម្លាប់ខមែរ កមិនដឹង នរណាទៅទុកចិត្តបាន សាសនល្បិចច្រើននិងក្រលិចក្រលុចយ៉ាងនេះ