ដោយ រដ្ឋា វិសាល
2016-06-09
RFA

ផែនទីខេត្តរតនគិរី។ Photo: RFA
ប៉ូលិសស្រុកបរកែវ ឃាត់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ ឃុំស៊ើង ម្នាក់ ខណៈមន្ត្រីនោះកំពុងដើរផ្ដិតមេដៃប្រជាពលរដ្ឋស្ម័គ្រចិត្តគាំទ្រញត្តិដាក់ថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលតុលាការចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ។
មន្ត្រីគណបក្សសង្គ្រោះជាតិ និងជាជំទប់ទី២ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានប៉ូលិសដោះលែងវិញបន្ទាប់ពីចាប់ឃាត់ខ្លួនប្រមាណពីរម៉ោងនៅព្រឹកថ្ងៃទី៩ ខែមិថុនា។
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក ពូក ព្យើន បញ្ជាក់ថា លោកកំពុងភ័យខ្លាចបន្ទាប់ពីប៉ូលិសគំរាមឲ្យលោកបញ្ឈប់ការដើរផ្ដិតមេដៃតទៅទៀត។ លោកថា បានណែនាំឲ្យសកម្មជនតាមភូមិបញ្ឈប់ការផ្ដិតមេដៃនេះហើយ៖ «ក្រុមប្រឹក្សាស្រុកឲ្យខ្ញុំទៅផ្ដិតញត្តិឲ្យប្រជាពលរដ្ឋគាំទ្រហ្នឹងណា! អត់មានរឿងជេរប្រមាថស្អីទេ។ ឥឡូវនៅអធិការស្រុកបរកែវ គាត់យកខ្ញុំម៉ោង ៨ គេថា ចាប់ខ្ញុំដាក់គុក»។
អធិការប៉ូលិសស្រុកបរកែវ លោក ជួប វណ្ណារក្ស បញ្ជាក់ថា ការឃាត់ខ្លួននេះប៉ូលិសសំអាងថា មន្ត្រីបក្សសង្គ្រោះជាតិ ដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋនៅតាមភូមិខុសច្បាប់ ហេតុនេះប៉ូលិសបានតម្រូវឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ រូបនោះធ្វើកិច្ចសន្យាឈប់ដើរផ្ដិតមេដៃពលរដ្ឋតទៅទៀត ទើបយល់ព្រមឲ្យវិលទៅលំនៅឋានវិញហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋមួយចំនួននៅខេត្តកំពង់ចាមមិនហ៊ានផ្តល់ស្នាមមេដៃដល់គណបក្សសង្គ្រោះជាតិ
- ប៉ូលិសខេត្តមណ្ឌលគិរីដោះលែងមន្ត្រីបក្សប្រឆាំងម្នាក់បន្ទាប់ពីសន្យាឈប់ដើរប្រមូលស្នាមមេដៃ
- មន្ត្រីបក្សប្រឆាំងអះអាងថាអាជ្ញាធរខេត្តស្ទឹងត្រែងរារាំងមិនឲ្យប្រមូលស្នាមមេដៃពលរដ្ឋ
- គណៈកម្មការជំនាញចាប់ផ្ដើមពិនិត្យនិងធ្វើកោសល្យវិច័យស្នាមមេដៃលើញត្តិបក្សប្រឆាំង
- អាជ្ញាធរសង្កាត់វាលវង់ឃាត់ខ្លួនសកម្មជនបក្សសង្គ្រោះជាតិមិនឲ្យប្រមូលស្នាមមេដៃ
- មន្ត្រីបក្សប្រឆាំងខេត្តកំពង់ធំបញ្ជាក់ជំហរជាថ្មីថានឹងនៅតែប្រមូលស្នាមមេដៃពលរដ្ឋ
- អាជ្ញាធរស្រុកសៀមប៉ាងរងការចោទថារារាំងពលរដ្ឋមិនឲ្យប្រមូលស្នាមមេដៃ
- រដ្ឋាភិបាលបញ្ចេញរាជសារព្រះមហាក្សត្ររឿងញត្តិរបស់គណបក្សសង្គ្រោះជាតិ
- គណៈកម្មការក្រសួងមហាផ្ទៃទទួលយកញត្តិដើម្បីពិនិត្យស្នាមមេដៃ
- ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការធ្វើកោសល្យវិច័យស្នាមមេដៃគាំទ្រញត្តិបក្សសង្គ្រោះជាតិ