ដោយ សេក បណ្ឌិត
2016-06-09
RFA

អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពីឆ្វេងខាងលើ៖ មន្ត្រីសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នកទាំង៥ ត្រូវតុលាការសម្រេចឃុំខ្លួនពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។ RFA
![]()
សភាអឺរ៉ុប សម្ដែងការព្រួយបារម្ភពីបរិយាកាសតានតឹងជុំវិញការធ្វើទុក្ខបុកម្នេញសកម្មជនគណបក្សនយោបាយ និងសិទ្ធិមនុស្ស។
សេចក្ដីថ្លែងការណ៍របស់សភាអឺរ៉ុប ផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា បញ្ជាក់ថា សមាជិកសភាអឺរ៉ុបថ្កោលទោសអំពើហិង្សា ការចោទប្រកាន់លក្ខណៈនយោបាយ ការឃាត់ខ្លួន ការសាកសួរការកាត់ទោស និងផ្ដន្ទាទោសយ៉ាងអនាធិបតេយ្យ។
សភាអឺរ៉ុប ទទូចឲ្យអាជ្ញាធរកម្ពុជា ត្រូវទម្លាក់ចោលដីកា និងការចោទប្រកាន់ករណីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ សកម្មជនគណបក្សប្រឆាំង និងដោះលែងសកម្មជនសិទ្ធិមនុស្ស ៥នាក់ ដែលកំពុងជាប់ពន្ធនាគារ។
រាល់សកម្មជនគណបក្សនយោបាយ និងសិទ្ធិមនុស្សត្រូវអនុញ្ញាតឲ្យធ្វើការងារដោយគ្មានការព្រួយបារម្ភពីសុវត្ថិភាព ភ័យខ្លាច និងការធ្វើទុក្ខបុកម្នេញ។ សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា សហគមន៍អឺរ៉ុបជាប្រទេសផ្តល់ជំនួយឲ្យកម្ពុជា ដ៏ធំមួយ ដែលបានផ្ដល់ជំនួយ និងបន្តផ្ដល់ជំនួយដល់កម្ពុជា ប្រមាណ ៤១០លានអឺរ៉ូ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០។
តំណាងរាស្ត្រសភាអឺរ៉ុប ព្រមានថា ជំនួយរបស់សហគមន៍អឺរ៉ុបនឹងអាស្រ័យទៅលើភាពប្រសើរឡើងវិញនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
សភាអឺរ៉ុប ក៏ស្នើប្រទេសជាសមាជិកអឺរ៉ុបទាំងអស់ត្រូវកំណត់លក្ខខណ្ឌឲ្យច្បាស់លាស់សម្រាប់កម្ពុជា ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ខាងមុខ គឺកម្ពុជា ត្រូវគោរពស្របតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិ សេរីភាពបញ្ចេញមតិ ការប្រមូលផ្ដុំ និងសមាគម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន ប្រកាសថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារសន្តិភាពនិងស្ថិរភាពនយោបាយ
- ប៉ូលិសក្រុងសំរោងកោះហៅសកម្មជន៥នាក់ករណីប្ដឹងមេភូមិថាបំផ្លាញស្លាកសញ្ញាបក្សប្រឆាំង
- កម្ពុជា-វៀតណាមសន្យារក្សាចំណងទាក់ទងគ្នាឲ្យបានគង់វង្ស
- សកម្មជនទាមទារឲ្យអាជ្ញាធរខេត្តឧត្ដរមានជ័យចាត់ការមេភូមិ២នាក់បំផ្លាញស្លាកសញ្ញាបក្សប្រឆាំង
- សហភាពអឺរ៉ុបបារម្ភអំពីស្ថានការណ៍នយោបាយនៅកម្ពុជា
- គណបក្សប្រឆាំងថ្កោលទោសសមាជិកសភាបក្សប្រជាជន
- អង្គការសហប្រជាជាតិបារម្ភពីការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនៅកម្ពុជា
- ញត្តិស្នាមមេដៃរបស់គណបក្សសង្គ្រោះជាតិត្រូវបានដាក់ថ្វាយដល់ព្រះមហាក្សត្រ
- បក្សប្រឆាំងប្រកាន់ជំហរហែញត្តិថ្វាយព្រះមហាក្សត្រទោះសាលាក្រុងមិនអនុញ្ញាត
- យុវជនមួយចំនួនបារម្ភពីការឡើងកម្តៅនយោបាយបន្ទាប់ពីរដ្ឋាភិបាលប៉ុនប៉ងចាប់លោក កឹម សុខា