WB ផ្តល់ជំនួយ១៣០លានដុល្លារដល់កម្ពុជាសម្រាប់ជួសជុលផ្លូវនិង​ជួយវិស័យកសិកម្ម

ដោយ កញ្ញា រ័ត្ន សុភក្តិ​​ | ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦​
http://vodhotnews.com

កសិកម្ម

ធនាគារពិភពលោក (WB) បានផ្តល់ជំនួយដល់ររដ្ឋាភិបាលកម្ពុជាចំនួន១៣០លានដុល្លារអាមេរិក ដើម្បីជួយលើគម្រោងចំនួន៤ ដែលក្នុងនោះមានការពង្រឹងលើការថែទាំផ្លូវថ្នល់និងវិស័យកសិកម្មជាដើម។

បើតាមគេហទំព័ររបស់ធនាគារពិភពលោក គម្រោងទាំង៤នេះមានទឹកប្រាក់ចំនួន១៣០លានដុល្លារដែលជាហិរញ្ញប្បទានសហប្រតិបត្តិការថ្មី អនុម័តដោយក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោកកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។ ធនាគារបញ្ជាក់ថាកាលពីថ្ងៃទី៩ ខែមិថុនា រដ្ឋាភិបាលកម្ពុជានិងធនាគារពិភពលោកបានចុះហត្ថលេខាលើកគម្រោងចំនួន៤ ដើម្បីជួយពង្រឹងលើការថែទាំផ្លូវថ្នល់ គ្រប់គ្រងធនធានជលផល លើកកម្ពស់ជីវភាពរស់ពឹងអាស្រ័យលើកសិកម្មក្នុងសហគមន៍គោលដៅនៅជនបទនិងលើកកម្ពស់ការទទួលបានសេវាសុខភាពដែលផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA)។

យោងតាមគេហទំព័ររបស់ធនាគារពិភពលោក លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ថាការឈានដល់ការចុះហត្ថលេខាគឺជាការបង្ហាញឲ្យឃើញនូវភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋាភិបាលកម្ពុជាជាមួយធនាគារពិភពលោក។

លោក អ៊ូលរិច ហ្សាចៅ នាយកធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖ ការទទួលបានផ្លូវថ្នល់ល្អ ការគាំទ្រដល់អ្នកភូមិដែលក្រីក្ររស់ពឹងអាស្រ័យនឹងកសិកម្មនិងនេសាទនិងការទទួលបានសេវាសុខភាព គឺជាអាទិភាពសម្រាប់កម្ពុជា។ គម្រោងទាំង៤ដែលចុះហត្ថលេខាថ្ងៃនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាក្រីក្រ ហើយយើងសប្បាយរីករាយក្នុងការជួយគាំទ្រពួកគាត់។ យើងនឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ និងជាដៃគួរដ៏រឹងមាំជាមួយកម្ពុជាក្រោមផែនការទំនាក់ទំនងសម្រាប់ប្រទេសថ្មី ដែលវានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល ”៕

សរសេរមកកាន់ កញ្ញា រ័ត្ន សុភក្តិ តាមរយៈ sopheak_rath@yahoo.com

What Next?

Recent Articles

One Response to "WB ផ្តល់ជំនួយ១៣០លានដុល្លារដល់កម្ពុជាសម្រាប់ជួសជុលផ្លូវនិង​ជួយវិស័យកសិកម្ម"

  1. sokhon says:

    ទោះយ៉ាងណា?