ដោយ សុ ជីវី
2016-06-10
RFA

អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ (ស្ដាំ) ឆ្លើយសំណួរអ្នកកាសែត ក្រោយចេញពីបន្ទប់សាកសួររបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។ RFA/Phann Yasy
![]()
សាលាដំបូងរាជធានីភ្នំពេញ កោះហៅនាង ខុម ចាន់តារាទី ហៅស្រីមុំ អោយចូលទៅឆ្លើយបំភ្លឺក្នុងសំណុំរឿងពាក់ព័ន្ធនឹងអំពើសញ្ចារកម្មនៅព្រឹកថ្ងៃទី១៦ ខែមិថុនា។
ដីកាកោះរបស់ព្រះរាជអាជ្ញារង លោក សៀង សុខ ចុះថ្ងៃទី៨ ខែមិថុនា អោយដឹងថា ការសាកសួរនាង ខុម ចាន់តារាទី នឹងចាប់ផ្ដើមនៅម៉ោង ៩ព្រឹក ថ្ងៃទី១៦ ខែមិថុនា។
ក្នុងសំណុំរឿងនេះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បាន ចោទប្រកាន់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពីបទបដិសេធក្នុងការចូលខ្លួនក្នុងនាមជាសាក្សីលើសំណុំរឿងសញ្ចារកម្ម តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដោយអយ្យការបញ្ជាក់ថា ជាបទល្មើសជាក់ស្ដែង។ ចំណែកចៅក្រមស៊ើបសួរនៃសាលាដំបូងនេះក៏បានចេញដីកាមួយកាលពីថ្ងៃទី២ ខែមិថុនា បង្គាប់អោយលោក កឹម សុខា ចូលបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនា ដើម្បីសាកសួរពីដំណើររឿងបដិសេធក្នុងការមិនចូលខ្លួនទៅបំភ្លឺនៅតុលាការក្នុងនាមជាសាក្សីកាលពីថ្ងៃទី២៦ ខែឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ភរិយារបស់លោក ណៃ វ៉ង់ដា ថាស្វាមីកំពុងជួបការលំបាកនៅមន្ទីរឃុំឃាំង
- លោក កឹម សុខា ប្រកាសជំហរជាថ្មីថាបក្សខ្លួននៅតែប្រកាន់គោលការណ៍អហិង្សា
- សង្គមស៊ីវិលខេត្តកំពង់ចាមថាការបាត់ដំណឹងស្រីមុំអាចប៉ះពាល់យុត្តិធម៌សម្រាប់ជនជាប់ចោទ
- ACU បដិសេធមិនចាត់ការបណ្ដឹងថ្មីដែលប្ដឹងលោក កឹម សុខា និងមន្ត្រីគ.ជ.ប ៤រូប
- អ្នកគាំទ្រគណបក្សប្រឆាំងនៅតែបន្តប្រមូលផ្ដុំគ្នានៅមុខទីស្នាក់ការបក្សនៅចាក់អង្រែលើ
- ACU នឹងបើកកិច្ចប្រជុំលើបណ្ដឹងរបស់ស្ត្រីម្នាក់ដែលធ្លាប់អះអាងថាជាស្រីស្នេហ៍លោក កឹម សុខា
- លោក កឹម សុខា បន្តបដិសេធមិនចូលបំភ្លឺតាមដីការបស់តុលាការក្រុងភ្នំពេញ
- ដីកាថ្មីមួយទៀតរបស់តុលាការបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនបំភ្លឺនៅថ្ងៃទី១៤ មិថុនា
- អ្នកគាំទ្រគណបក្សសង្គ្រោះជាតិបន្តប្រមូលផ្ដុំនិងផ្ដិតមេដៃនៅទីស្នាក់ការកណ្ដាលបក្ស
- រដ្ឋាភិបាលថាករណីកោះហៅលោក កឹម សុខា និងករណីមន្ត្រីបក្សប្រជាជន៦រូបមិនដូចគ្នាទេ