ខ្មែរនៅអាមេរិក
រូបឯកសារ៖ សមាជិកសភាអ៊ឺរ៉ុប ចូលរួមក្នុងកិច្ចប្រជុំបោះឆ្នោតលើសេចក្តីសម្រេចមួយ នៅទីក្រុង Strabourg ប្រទេសបារំាង កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦។
10 មិថុនា 2016
ម៉ែន គឹមសេង
វីអូអេខ្មែរ
សភាអឺរ៉ុបក៏បានអំពាវនាវដល់ប្រទេសជាសមាជិករបស់ខ្លួន តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខ សេវាកម្មសកម្មភាពកិច្ចការក្រៅប្រទេស និងគណៈកម្មការរបស់សហភាពអឺរ៉ុប ដាក់ចេញនូវគោលដៅច្បាស់លាស់មួយសម្រាប់ការបោះឆ្នោតក្នុងប្រទេសកម្ពុជា ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
សភាសហគមន៍អឺរ៉ុបបានអនុម័តចេញសេចក្តីសម្រេចមួយ ដោយសម្តែងការព្រួយបារម្ភចំពោះបរិយាកាសកាន់តែអាក្រក់ឡើងសម្រាប់អ្នកនយោបាយគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីសម្រេចដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ។
សភាសហគមន៍អឺរ៉ុបក៏បានថ្កោលទោសចំពោះសកម្មភាពហិង្សានានា ការចោទប្រកាន់ដែលមានលក្ខណៈនយោបាយ ការឃុំឃាំងមនុស្សតាមទំនើងចិត្ត ការហៅមកសាកសួរ ការកាត់ទោស និងការដាក់ទោសលើអ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។
សេចក្តីសម្រេចដែលមានចំនួន១៥ចំណុចរបស់សភាសហគមន៍អឺរ៉ុបក៏បានបន្ថែមថា៖
«អាជ្ញាធរកម្ពុជាគួរតែលុបចោលដីកាចាប់ខ្លួន និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងសមាជិកសភាគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា ក្នុងនោះមានលោក ហុង សុខហួរ។ អំពាវនាវឱ្យដោះលែងជាបន្ទាន់នូវអ្នកការពារសិទ្ធិមនុស្សចំនួនប្រាំនាក់ ដែលនៅជាប់ឃុំឃាំង ក្នុងនោះមានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត លោកស្រី យឹម មុន្នី និងលោក នី ចរិយា»។
អ្នកតំណាងរាស្ត្រសហគមន៍អឺរ៉ុប បានបន្ថែមថា អ្នកនយោបាយ សកម្មជន និងអ្នកការពារសិទ្ធិមនុស្សទាំងអស់គួរតែទទួលបានការអនុញ្ញាតឱ្យធ្វើការដោយសេរីគ្មានការភ័យខ្លាចការចាប់ឃាត់ខ្លួន ឬការធ្វើទុក្ខបុកម្នេញអ្វីឡើយ ជាពិសេសត្រូវផ្តល់តួនាទីជាសមាជិកសភា និងព្រឹទ្ធសភាជូនលោក សម រង្ស៊ី លោក អ៊ុំ សំអាន និងលោក ហុង សុខហួរ វិញ។
សេចក្តីសម្រេចរបស់សភាសហគមន៍អឺរ៉ុប ក៏អំពាវនាវសុំឱ្យរដ្ឋាភិបាលកម្ពុជាធានាឱ្យមានការស៊ើបអង្កេតដោយពេញលេញ និងមិនលម្អៀង ដោយមានការចូលរួមរបស់អង្គការសហប្រជាជាតិលើសំណុំរឿងវាយតប់ទាត់ធាក់អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួនពីរនាក់គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ដែលប្រព្រឹត្តដោយក្រុមបាតុករគាំទ្រគណបក្សកាន់អំណាចកាលពីចុងឆ្នាំ២០១៥។
បន្ថែមពីលើនេះគឺសុំឱ្យអាជ្ញាធរទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោក រ៉ុង ឈុនសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតប្រធានសមាគមគ្រូបង្រៀនឯករាជ្យពាក់ព័ន្ធនឹងការស៊ើបអង្កេតលើអំពើហិង្សាមួយ ដែលកើតឡើងនៅផ្លូវវ៉េងស្រេងកាលពីដើមឆ្នាំ២០១៤។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានច្រានចោលសេចក្តីសម្រេចនេះហើយថាវាមានលក្ខណៈបង្គាប់បញ្ជាដល់ប្រជាជាតិអធិបតេយ្យមួយ៖
«ខ្ញុំយល់ឃើញថា ការដែលចេញជា Resolution (សេចក្តីសម្រេច) ហ្នុង គ្រាន់តែជាការចាប់អារម្មណ៍របស់អ្នកតំណាងរាស្រ្ត អ្នកនយោបាយរបស់អឺរ៉ុបទេ ក៏ប៉ុន្តែយើងនឹងព្យាយាមពន្យល់ឱ្យគេយល់ពីព្រោះអ្នកទាំងអស់ហ្នុង យើងជឿជាក់ថា គេមិនមែនជាអ្នកអាណានិគមត្រួតត្រាកម្ពុជា ដែលបញ្ជាឱ្យកម្ពុជាធ្វើបានស្រេចចិត្តទេ។ យើងយល់ថា ពួកគេជាភាគីដៃគូក្នុងការពិភាក្សា ប៉ុន្តែក៏សូមថ្លែងអំណរគុណផងដែរ ចំពោះការយកចិត្តទុកដាក់របស់សភាអឺរ៉ុបចំពោះកម្ពុជា»។
លោក ផៃ ស៊ីផាន ក៏បន្ថែមដែរថា ករណីរបស់លោក សម រង្ស៊ី គឺមានតែផ្លូវតុលាការទេ៖
«ការបង្គាប់ឱ្យសភាផ្តល់អភ័យឯកសិទ្ធិឱ្យឯកឧត្តម សម រង្ស៊ី យើងមិនអាចទទួលយកបានទេពីព្រោះជាកាតព្វកិច្ចរបស់ឯកឧត្តម សម រង្ស៊ី ប្រឈមនឹងតុលាការប្រឈមនឹងការកាត់សេចក្តីរបស់តុលាការ ដែលគាត់ត្រូវតែសហការជាមួយតុលាការក្នុងការស្វែងរកយុត្តិធម៌សម្រាប់ខ្លួនលោកផ្ទាល់»។
លោក សម រង្ស៊ី កំពុងតែរស់នៅនិរទេសខ្លួនដោយខ្លួនឯង នៅប្រទេសបារាំង ដើម្បីគេចចេញពីការដាក់ទោសតាមផ្លូវតុលាការ ហើយលោកនឹងធ្វើដំណើរមកសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ដើម្បីជួបជាមួយនឹងអ្នកគាំទ្រ និងមន្ត្រីសហរដ្ឋអាមេរិកដើម្បីទាក់ទាញការគាំទ្របន្ថែមទៀត។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀតក៏ទទួលរងសម្ពាធពីតុលាការកម្ពុជាដែរ នៅមុនពេលការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិ ត្រូវមកដល់ក្នុងឆ្នាំ២០១៧ និង២០១៨។
លោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ កំពុងតែបង្ខាំងខ្លួនឯងនៅក្នុងស្នាក់ការគណបក្សក្នុងទីក្រុងភ្នំពេញ ដើម្បីគេចចេញពីការចោទប្រកាន់ក្នុងសំណុំរឿងមិនធ្វើតាមបញ្ជារបស់តុលាការពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ។
សភាអឺរ៉ុបក៏បានអំពាវនាវដល់ប្រទេសជាសមាជិករបស់ខ្លួន តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខ សេវាកម្មសកម្មភាពកិច្ចការក្រៅប្រទេស និងគណៈកម្មការរបស់សហភាពអឺរ៉ុប ដាក់ចេញនូវគោលដៅច្បាស់លាស់មួយសម្រាប់ការបោះឆ្នោតក្នុងប្រទេសកម្ពុជា ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យស្របតាមច្បាប់អន្តរជាតិស្តីពីសេរីភាពក្នុងការបញ្ចេញមតិ សមាគម និងការជួបជុំ ហើយយកគោលដៅទាំងនេះប្រាប់ដល់រដ្ឋាភិបាលកម្ពុជាឱ្យបានច្បាស់លាស់។
ប្រទេសកម្ពុជានៅតែពឹងពាក់ជំនួយបរទេសជាច្រើនសម្រាប់ការអភិវឌ្ឍប្រទេសរបស់ខ្លួន ដោយទទួលកញ្ចប់ថវិកាជំនួយចំនួន៤១០លានអ៊ឺរ៉ូ ពីសហគមន៍អឺរ៉ុបសម្រាប់កម្មវិធីអភិវឌ្ឍន៍នានាពីឆ្នាំ២០១៤ដល់ឆ្នាំ២០២០។
សភាសហគមន៍អឺរ៉ុប បានអំពាវនាវដល់ប្រទេសជាសមាជិករបស់ខ្លួនឱ្យកំហិតការផ្តល់ជំនួយទាំងនេះ ដោយផ្អែកលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា៕
Long Live EU, please help Cambodian people and liberate us from dictator,
what is this Mr HUN SEN???? do you see this pitcher ??? I do not think you can see this pitcher because you are blind. the consequent will not just only you but all Cambodian. you have to take responsibility to all Cambodian. Cambodian should change a new constitution that allowing law enforcement hang some one is a nation traitor in the public
អាក្អូនដល់ពេលគេដកសក់ហើយមែនទេ? ចេះតែវាយ ទាត់ធាក់គេ ត្រឹមគេរងការពារខ្លួនក៏មិនបានដែរ ត្រូវតែបណ្តោយឱ្យពួកអាក្អូនឯងធ្វើបាបស្រេចតែនឹងចិត្តទៅអី?
Hun Sen never afraid of EU or UN because Hun Sen is a strong man as Gaddafi of Cambodia.
ឣាខ្វាក់ហ៊ុនសែន ជាមេចោរលួចប្លន់ប្រពន្ធ ពូខៃប្រសិទ្ធ មីងពិសិទ្ធ ពលិកា រួចបណ្ដោយឨយមីងៀន ទីតឺសម្លាប់ ឣាឃាតុករក្បត់ជាតិហ៊ុនសែនមិនហ៊ានផ្ដឹងកាសែតបារាំងទេ ព្រោៈមានភស្ដុតាងគ្រប់គ្រាន់ ពេលវារំលោភ មីងពិសិទ្ធពលិកា វាបានយក កន្សែងដៃ មីងពិសិទ្ធពលិកាជូតទឹកក្ដដ៏ឣប្បលក័របស់វា ទឹកក្ដវាដិតដាមពេញកន្សែងនោៈ ឣីឡូវទឹកក្ដឣាខ្វាក់ហ៊ុនសែននេះវាស្ងួតមែនពិត តែគេនៅតែឣាចប្រើសំរាប់ធ្វើរតេសថាជារបស់ឣ្នកណាបាន
ដោយគ្រាន់តែត្រូវការទឹកក្ដឣាខ្វាក់ដើម្បីព្រាបធាបតែបុណ្ណោៈ ពេលឡើងតុលាកាឣន្ដរះជាតិ គេនឹងឨយវាសាប់ក្ដខ្លួនវាយកទឹកក្ដដ៏ស្មោភរោគរបស់វាដើម្បីព្រាបធាប ពេលវាសាប់ក្ដ គេដាក់កាមេរ៉ាយាមយ់ាង ប្រុងប្រយត្ន័ព្រោៈខ្លាចវាបន្លំទឹកក្ដឣ្នកដ៏ទៃ បើវាសាប់មិនចេញទេគេនឹងឨយវាមើលរឿងសិចក្នុងវីឌីឣូ រួច ឨយចុយជាមួយកាដួយជរ័ បើនៅតែមិនចេញទៀត គេនឹងចាប់មីទីតឺមកបៀមវា រួចខ្ជាក់ដាក់កែវឨយពេទ្យយកទៅមន្ទីពិសោធ៏
Pay back time; It’s time for Sam Rainsy to sue Hun Sen for deformation. With out base and evident, Hun Sen wrongful accused Sam Rainsy by saying that Sam Rainsy was the one who allegedly said his wife(Bun Rany) was a girl of Vietnamese leader, Le Ductho; and his son(Hun Manet) was also the son of Le Ductho. Let Hun Sen Proves it, if Sam Rainsy really did it. Hun Sen accusation is an obvious violation of the law. The Khmer court must issue the warrant for Hun Sen to appear in court