រដ្ឋាភិបាល​អភិវឌ្ឍឆ្នេរសមុទ្រខេត្តព្រះសីហនុគ្រោងដាក់ឈ្មោះលោក ហ៊ុន សែន

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦​ | ម៉ោង 3:50 PM
http://vodhotnews.com

អភិបាលកិច្ចល្អ


រដ្ឋាភិបាលឲ្យដឹងថាឆេ្នរសមុទ្រខេត្តព្រះសីហនុដែលត្រូវកែលំអថ្មីនៅខែមិថុនានេះនឹងដាក់ឈ្មោះនៅខ្លោងច្រកចូលថា ឆ្នេរសមុទ្រសម្តេចតេជោសែន

ក្នុងហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានបង្ហោះរូបភាពឆ្នេរនិងមានសរសេរជាអក្សរថា “ឆេ្នរសមុទ្រខេត្តព្រះសីហនុនឹងចាប់ផើ្តមសាងសង់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ និងជាបន្តបនា្ទប់ ដោយមានការចូលរួមពីប្រជាពលរដ្ឋនិងសប្បុរសជនក្នុងប្រទេស“។ ចំណែកក្នុងរូបភាពប្លង់មានសរសេរជាអក្សរថា ខ្លោងច្រកចូល “ឆ្នេរសមុទ្រសម្តេចតេជោសែន” ខ្លោងច្រកចូលឆ្នេរអូរឈើទាល។

ពលរដ្ឋមួយចំនួនបានបានអបអរសាទរនឹងគម្រោងនេះ ប៉ុន្តែមួយចំនួនទៀតរិះគន់លើហ្វេសប៊ុកថា យកលុយរដ្ឋធ្វើ ដាក់ឈ្មោះនាយករដ្ឋមន្ត្រី អត់យល់អាលីង យ៉ាងម៉េច អាណត្តិតាំងពីមួយរហូតដល់ប្រាំនិងអត់មានដាក់ខ្លះទេអី? បើមិនដាក់ឈ្មោះចឹងធ្វើមិនកើតឬយ៉ាងម៉េច?” លោក ជា សុផារ៉ា ឆ្លើយតបយ៉ាងខ្លីថា អាស្រ័យលើសប្បុរសជន។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ លោក សាមុត សុទ្ធារិទ្ធ ដែលជាសមាជិកក្នុងគណៈកម្មការរៀបចំតំបន់ឆ្នេរនោះមានប្រសាសន៍ថា ក្រសួងដែនដីពិតជារៀបចំគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរនោះមែន។ នៅពេលសួរថាតំបន់នោះនឹងដាក់ឈ្មោះនៅខ្លោងច្រកចូលថា “ឆ្នេរសមុទ្រសម្តេចតេជោសែន” ដែរឬទេ? លោកសុំមិនបកស្រាយលើករណីនេះដោយបង្វែសំនួរឲ្យទៅសួរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ លោក នួន ប៊ុកវិញ។ លោកបន្តថា៖ កិច្ចការងារនេះខ្ញុំអត់ទាន់ច្បាស់ដែរ គ្រាន់តែខ្ញុំដឹងថាមានការធ្វើខ្លោងទ្វារតាមឆ្នេរនីមួយៗ ប៉ុន្តែពាក់ព័ន្ធឈ្មោះខ្ញុំអត់ទាន់បានច្បាស់ទេ ហើយបើបងចង់ច្បាស់ បងជម្រាបសួរទៅប្រធានមន្ទីរដែនដីបន្តិច បងនឹងដឹងច្បាស់កិច្ចការងារហ្នឹង ព្រោះគាត់កាន់គម្រោងហ្នឹង

យ៉ាងណាក៏ដោយ VOD បានទាក់ទងទៅលោក នួន ប៊ុក ដែរ ប៉ុន្តែលោកថាជាប់រវល់ប្រជុំ។

សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី មានប្រសាសន៍ថា ការដាក់ឈ្មោះអ្នកដឹកនាំនៅតាមសាលារៀន កោះ និងតំបន់ទេសចរណ៍មួយចំនួន អាចធ្វើឲ្យបាត់បង់ឈ្មោះឬអត្តសញ្ញាណដើមនៅតំបន់នោះនិងធ្វើឲ្យមានបញ្ហាប្រឈមនៅថ្ងៃអនាគត់។ លោកបន្តថា៖ ការនាំគ្នាដូរឈ្មោះទីកន្លែងដែលជាឈ្មោះទីតំាងរបស់តំបន់នីមួយៗដែលមានតំាងពីដូនតាមក កាលណាយើងនាំគ្នាដូរទៅ វាធ្វើឲ្យវាបាត់អត្តសញ្ញាណនៅក្នុងតំបន់នោះតែម្តងដែលរឿងធំ ខ្ញុំគិតថាមិនមែនត្រឹមតែការដូរឈ្មោះត្រឹមប៉ុណ្នឹងទេ ដូចជាការដូរឈ្មោះនៅតាមកោះនីមួយៗ ក៏ឮថាដូរឈ្មោះដែរ វាជាគ្រោះថ្នាក់មួយសម្រាប់ប្រទេសមួយសង្គមមួយនៅពេលអនាគត ទីបំផុតយើងមានឈ្មោះថ្មីទំាងអស់ ហើយយើងបាត់អត្តសញ្ញាណដើមរបស់យើង

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន លើកឡើងថារដ្ឋាភិបាលកម្ពុជា សម្រេចយកដីឆ្នេរសាធារណៈមកគ្រប់គ្រង ខណៈមានជនឆ្លៀតឱកាសយកដីតំបន់ឆ្នេរធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

មុនមានការសម្រេចបែបនេះតំបន់ឆ្នេរមួយចំនួននៃខេត្តព្រះសីហនុដែលគ្រប់គ្រងដោយឯកជនពុំអនុញ្ញាតឲ្យសាធារណជនទូទៅចូលលំហែបានទេ ទុកសម្រាប់តែអតិថិជនរបស់គេប៉ុណ្ណោះ ហើយឆ្នេរខ្លះទៀតត្រូវគេព័ទ្ធរបងទុកចោល៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

4 Responses to "រដ្ឋាភិបាល​អភិវឌ្ឍឆ្នេរសមុទ្រខេត្តព្រះសីហនុគ្រោងដាក់ឈ្មោះលោក ហ៊ុន សែន"

  1. ជា សុភរ-រ៉ា says:

    ជា សុផារ៉ា៖ ដាក់ឈ្មោះឆ្នេរ គឺអាស្រ័យលើសប្បុរសជន!!! អីយ៉ា មានន័យថា មានលុយ​អាចយកឈ្មោះហ៊ុន សែនមកប្រើបានមែនទេ? ចុះពេលប្រជាជនសំណូមពរកុំអោយឈូសផ្លូវជាប់ឆ្នេរពីជំនាន់ សម្តេច សីហនុ តើមានមុខ ជា សុផារ៉ា ចេញមកខ្វាយខ្វល់ទេ??

  2. PS says:

    ហួសហេតុពេកហើយ !!!! ធ្វើបែបវាជ្រុលពេក ។គ្មាននិរន្តភាពទេ។
    ប្រយ័ត្នចាញ់ឆ្នោត។ រក្សាឈ្មោះដើមគេវិញល្អជាង ។

  3. CountryStudent says:

    Youn Keep moving border line deeply into Cambodia every day; Youn keep taking Khmer islands endlessly; Youn keep taking Khmer sea maritime more and more; Illegal Youns keep flowing and live freely in Cambodia every hour.
    Why do all the above issues I mentioned above always happen??
    Hun Sen CPP government has never launched any major work to stop it.
    Along the Khmer Viet border, no Khmer solders there to protect it.
    Hun Sen just put little poor and helpless solders there; the solders have no good arms, no shoes, no blankets, no good cloths and not enough food to eat.
    How can Khmer solders have enough strength to protect the border?? This is Hun Sen’s trick for Khmer.
    Hun Sen has never ordered solders to guard the border against the Vietnamese aggressors. What does this mean? It clearly means that Hun Sen quietly conspire with Vietnam to use the WRONG MAP. That is an aggressive map designed by Vietnam. Vietnam had ordered Hun Sen to accept it and use it to determine land and water border between Khmer and Viet border committee. Hun Sen, the Khmer traitor and Youn puppet, agreed to do this with Vietnam in exchange for Youn installation him to be PM, power, becoming the very richest and help protecting his power.
    Hun Sen gets so nervous when any one brings up to talk about what Map he is using with Vietnam. He has been doing it so secretly, no transparency. If he is using the right map with transparency; does it right, nobody would say anything; and no one will be sent to jail.
    Why doesn’t at Khmer Youn border have strong base, militarily and well equipped for protection the border??? Why had Hun Sen never ordered solders to do anything with Vietnam?? Hun Sen wanted to allow Vietnam that quality time to take Cambodia according to the agreement base on using that WRONG MAP. Hun Sen is so afraid that Khmer people find out about this and call him a traitor then rise up against him. That is why he arrests anyone who dares to talk about Map

  4. people says:

    this is king dom of dictator” all cpp who support dictator only lick dictator ass”’Why don’t they change the name of the country to new name” call dec jo’ not cambodia’ O K ” really stupid ”’ .