ដោយ លោក ស៊ុន ណារិន | ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦ | ម៉ោង 5:25 PM
http://vodhotnews.com

(រាប់ពីលើចុះក្រោម) លោក ស៊ីម សំណាង លោក ទ្រី សុវិគា និង លោក សាន់ ម៉ាឡា (រូបថតដោយ Mot Kimy)
សាលាដំបូងខេត្តកោះកុងបានសម្រេចបើកសវនាការជំនុំជម្រះលើករណីសកម្មជនចលនាមាតាធម្មជាតិ៣នាក់ នៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះ ខណៈពួកគេត្រូវបានឃុំខ្លួនអស់រយៈពេលជាង១០ខែមកហើយ ដែលផ្ទុយពីការចែងរបស់ច្បាប់ស្តីពីការឃុំខ្លួនបណ្តោះអាសន្ន។
សកម្មជនបរិស្ថានទាំងនោះរួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគានិងលោក ស៊ីម សំណាង ហើយពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ ពួកគេត្រូវបានចោទប្រកាន់ក្នុងបទល្មើសមជ្ឈិម តាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ បើតាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ អំពើគំរាមកំហែងតាមមធ្យោបាយណាក៏ដោយថានឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោមឬការធ្វើឲ្យខូចខាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ។
មាត្រា២០៩នៃក្រមព្រហ្មទណ្ឌចែងថាថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងបទមជ្ឈិម(ជាបទល្មើសដែលអតិបរមានៃទោសដាក់ពន្ធនាគារលើសពី៦ថ្ងៃនិងក្រោមឬស្មើ៥ឆ្នាំ)ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទមជ្ឈិម ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៤ខែបានទេ។ ប៉ុន្តែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្តោះអាសន្នបានតែម្តងគត់មិនលើសពីពីរខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវនិងច្បាស់លាស់។
អ្នកនាំពាក្យសាលាជម្រះក្តីនៃតុលាការខេត្តកោះកុង លោក ឈិន ឡុង បានទទួលស្គាល់ថាការឃុំខ្លួនសកម្មជនទាំងបីនាក់នោះលើសពីរយៈពេលនៃការឃុំឃាំងដែលមានចែងនៅក្នុងច្បាប់។ ទោះជាយ៉ាងណា លោកបានបដិសេធមិនបញ្ជាក់ពីមូលហេតុ ដោយឲ្យទៅសួរប្រធានសាលាដំបូងវិញ។
សំណុំរឿងរបស់សកម្មជនទាំងបីនាក់នេះ ក៏ពាក់ព័ន្ធនឹងសកម្មជនអារ៉ែងជនជាតិអេស្ប៉ាញលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson)ដែលត្រូវបានអាជ្ញាធរកម្ពុជាដាក់ក្នុងបញ្ជីខ្មៅនិងត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។
នៅក្នុងដីកាសម្រេចបំបែកសំណុំរឿងចុះថ្ងៃទី១៣ ខែឧសភា ប្រធានតុលាការខេត្តកោះកុងបានសម្រេចបំបែកសំណុំរឿងនេះចេញពីលោក អាឡិច ដោយថាដើម្បីការពារផលប្រយោជន៍ជូនជនជាប់ចោទ។ តុលាការបញ្ជាក់ថាករណីលោក អាឡិច រង់ចាំការសម្រេចរបស់តុលាការកំពូល។
លោក អាឡិច ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាសំណុំរឿងរបស់លោកនិងជនជាប់ចោទផ្សេងទៀតជាសំណុំរឿងតែមួយ។ លោកបញ្ជាក់ថាលោកបានដាក់ពាក្យប្តឹងទាស់ទៅតុលាការកំពូលប្រឆាំងនឹងការសម្រេចរបស់ចៅក្រមស៊ើបសួរក្នុងការបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ តែលោកថាលោកបានដកពាក្យបណ្តឹងនោះវិញកាលពីចុងខែមេសា ឆ្នាំ២០១៦ ដែលលោកថាដើម្បីឲ្យតុលាការបើកសវនាការជំនុំជម្រះបានលឿនលើករណីនេះ។ លោកចាត់ទុកការឃុំឃាំងរបស់តុលាការលើសកម្មជនទាំងបីនាក់នោះជា”រឿងខុសច្បាប់និងខុសនីតិវិធី”។
មេធាវីការពារក្តីឲ្យលោក អាឡិចនិងសកម្មជនទាំងបីនាក់ លោក សំ ចំរើន បានបដិសេធមិនអត្ថាធិប្បាយលើករណីនេះ។
គួរបញ្ជាក់ថាលោក អាឡិច ត្រូវបានចាប់ខ្លួននិងបណ្តេញចេញពីកម្ពុជា បន្ទាប់ពីលោកបានចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនីតំបន់អារ៉ែងនិងការបូមខ្សាច់នៅខេត្តកោះកុង៕
ឣាខ្វាក់ហ៊ុនសែន មានកូនស្រីមួយនាក់ជាមួយ ហ៊ឹមសីុវន បើហែងប្រកែក ហ៊ាន DNA ទេ? ឣាក្បត់ជាតិ??
————–
ឣាខ្វាក់ហ៊ុនសែន ជាមេចោរលួចប្លន់ប្រពន្ធ ពូខៃប្រសិទ្ធ មីងពិសិទ្ធ ពលិកា រួចបណ្ដោយឨយមីងៀន ទីតឺសម្លាប់ ឣាឃាតុករក្បត់ជាតិហ៊ុនសែនមិនហ៊ានផ្ដឹងកាសែតបារាំងទេ ព្រោៈមានភស្ដុតាងគ្រប់គ្រាន់ ពេលវារំលោភ មីងពិសិទ្ធពលិកា វាបានយក កន្សែងដៃ មីងពិសិទ្ធពលិកាជូតទឹកក្ដដ៏ឣប្បលក័របស់វា ទឹកក្ដវាដិតដាមពេញកន្សែងនោៈ ឣីឡូវទឹកក្ដឣាខ្វាក់ហ៊ុនសែននេះវាស្ងួតមែនពិត តែគេនៅតែឣាចប្រើសំរាប់ធ្វើរតេសថាជារបស់ឣ្នកណាបាន
ដោយគ្រាន់តែត្រូវការទឹកក្ដឣាខ្វាក់ដើម្បីព្រាបធាបតែបុណ្ណោៈ ពេលឡើងតុលាកាឣន្ដរះជាតិ គេនឹងឨយវាសាប់ក្ដខ្លួនវាយកទឹកក្ដដ៏ស្មោភរោគរបស់វាដើម្បីព្រាបធាប ពេលវាសាប់ក្ដ គេដាក់កាមេរ៉ាយាមយ់ាង ប្រុងប្រយត្ន័ព្រោៈខ្លាចវាបន្លំទឹកក្ដឣ្នកដ៏ទៃ បើវាសាប់មិនចេញទេគេនឹងឨយវាមើលរឿងសិចក្នុងវីឌីឣូ រួច ឨយចុយជាមួយកាដួយជរ័ បើនៅតែមិនចេញទៀត គេនឹងចាប់មីទីតឺមកបៀមវា រួចខ្ជាក់ដាក់កែវឨយពេទ្យយកទៅមន្ទីពិសោធ៏
——————-
ឣាញ់ស្ឣប់ ពួកឣាខ្វាក់់ ល្ងង់ ក្បត់ជាតិ ថោកទាប ហ៊ុនសែន និងឆ្កែៗរបស់វាដូចជាឣាបៅសេរម៉ែវាឣាso socheath ឣីចឹង