យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា ប្រទេសកម្ពុជាបានរារាំងសេចក្តី ព្រាងដែលគាំទ្រសាលដីការបស់តុលាការគាំទ្រដោយអង្គការសហប្រជាជាតិប្រឆាំងការអះអាងសិទ្ធិកាន់កាប់របស់រដ្ឋាភិបាលក្រុងប៉េកាំងលើសមុទ្រចិនខាងត្បូងនៅក្នុងសេចក្តីថ្លែងការណ៍អាស៊ាន ហើយកំពុងជំរុញឲ្យមានការដកចេញឃ្លាប្រើជាប្រចាំពីមុនមក ដែលសម្តែងក្តីកង្វល់អំពីសកម្មភាពយោធានៅតំបន់ដែនទឹកនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដែលកាលពីសប្តាហ៍មុនចិនបានសន្យាផ្តល់ជំនួយជាងកន្លះពាន់លានដុល្លារឲ្យនោះបានលើកឡើងថា កម្ពុជាមិនចង់ជ្រៀតជ្រែកក្នុងជម្លោះបរទេសពាក់ព័ន្ធនឹងអធិបតេយ្យភាពឡើយប៉ុន្តែ អ្នកអង្កេតការណ៍មួយរូបបានលើកឡើងថា កម្ពុជាគួរតែ “ឈប់ជ្រៀតជ្រែក” នៅក្នុងករណីនោះ។
ទីភ្នាក់ងារព័ត៌មានបារាំង (AFP) បានរាយការណ៍ថា សេចក្តីថ្លែងការណ៍នេះត្រូវចេញកាលពីម្សិលមិញ មុនកិច្ចប្រជុំនៅក្នុងប្រទេសឡាវនៅថ្ងៃនេះរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ចន ឃើរី (John Kerry) និងរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) ប៉ុន្តែ ត្រូវបានថ្វើឲ្យខកខានដោយជម្លោះផ្ទៃក្នុង។
ទីភ្នាក់ងារព័ត៌មានបារាំងនេះបានរាយការណ៍បន្តថា ប្រទេសសមាជិកអាស៊ានទាំង១០បានចាប់ផ្តើមព្រាងសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃពុធ ដោយសមាជិកភាគច្រើន គាំទ្រការអំពាវនាវឲ្យប្រទេសទាំងអស់ “គោរពដំណើរការការទូតនិងផ្លូវច្បាប់” បន្ទាប់ពីតុលាការការមជ្ឈត្តកម្មក្រុងឡាអេ (Permanent Court of Arbitration) បានច្រានចោលការអះអាងសិទ្ធិកាន់កាប់ដែនទឹករបស់រដ្ឋាភិបាលក្រុងប៉េកាំងលើសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី១២ ខែកក្កដា។
ទោះជាយ៉ាងណា សេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍បានលើកឡើងថា ប្លុកក្នុងតំបន់នេះ”បានធ្លាក់ចូលក្នុងស្ថានភាពច្របូកច្របល់” បន្ទាប់ពីកម្ពុជាបានវេតូការអំពាវនាវបែបនេះ មុនពេលជំរុញឲ្យដកចេញនូវឃ្លាគេសន្មតយកតាមជាទូទៅដែលបញ្ចូលនៅក្នុងសេចក្តីថ្លែងការណ៍មុនៗដែលសំដែងកង្វល់អំពីសកម្មភាពយោធានៅក្នុងដែនសមុទ្រនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្តីរបស់មន្ត្រីការទូតអនាមិកមួយរូបថា “កម្ពុជាមិនគួរឲ្យជឿទេ។ ប្រទេសនេះកំពុងរារាំងឃ្លាស្តីអំពីមជ្ឈត្តវិនិច្ឆ័យនិងសកម្មភាពយោធា”។
មន្ត្រីការទូតមួយរូបផ្សេងទៀតដែលត្រូវបានប្រាប់ឲ្យដឹងត្រឹមតែថា មកពីប្រទេសឥណ្ឌូណេស៊ីនោះត្រូវបានដកស្រង់សម្តីថា “ផ្ទះរបស់យើងកំពុងតែរញ៉េរញ៉ៃ”។
មន្ត្រីការទូតមួយរូបដែលត្រូវដកស្រង់សម្តីដោយ AFP បានលើកឡើងថា ប្លុកនេះប្រហែលជាចេញសេចក្តីថ្លែងការណ៍ “ដែលមានការកែសម្រួលន័យពិតប្រាកដ” នៅប៉ុន្មានថ្ងៃខាងមុខនេះ។ សមាជិកពាក់កណ្តាលនៅក្នុងប្លុកនេះដែលមានដូចជាប្រទេសវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ព្រុយណេ និងប្រទេសហ្វីលីពីននោះបានអះអាងសិទ្ធិកាន់កាប់ខ្លះៗនៅសមុទ្រចិនខាងត្បូង។
សាលដីកាកាលពីថ្ងៃទី១២ ខែកក្កដា របស់តុលាការមជ្ឈត្តកម្មនេះបានធ្វើឲ្យប្រទេសចិនខឹងយ៉ាងខ្លាំង ដែលបីថ្ងៃក្រោយមកបានសន្យាផ្តល់ជំនួយជាង៥០០លានដុល្លារដល់ប្រទេសកម្ពុជារហូតដល់ឆ្នាំ២០១៨ ដោយនាំឲ្យមានការចោទប្រកាន់ថា ចិនកំពុងតែព្យាយាមទិញឥទ្ធិពល។
កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារព័ត៌មានស៊ិនហួ (Xinhua) ដែលជាទីភ្នាក់ងារព័ត៌មានរដ្ឋចិនបានដកស្រង់សម្តីរបស់លោក លីវ ចិនមីន (Liu Zhenmin) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនមកថា អាស៊ានមិនគួរបណ្តោយឲ្យអ្នកខាងក្រៅមានឥទ្ធិពលលើសេចក្តីសម្រេចរបស់ខ្លួនស្តីពីដែនសមុទ្រមានជម្លោះនេះដែលពាណិជ្ជកម្មពិភពលោកគិតជាទឹកប្រាក់ជាង៥ពាន់លានលានដុល្លារឆ្លងកាត់ជារៀងរាល់ឆ្នាំឡើយ។
ដោយបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីការរិះគន់ចំពោះសហរដ្ឋអាមេរិកដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងខែេនះក៏ទំនងជាចោទប្រកាន់ថា បានជ្រៀតជ្រែកចូលក្នុងជម្លោះនេះដែរនោះ លោក លីវ ចិនមីន បានមានប្រសាសន៍ថា “ពួកគេគួរតែទប់ស្កាត់កុំឲ្យមានអន្តរាគមន៍នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ពីប្រទេសមហាអំណាច ធំៗដែលស្ថិតនៅខាងក្រៅតំបន់នេះ”។
ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានចេញផ្សាយសេចក្តីអត្ថាធិប្បាយមួយកាលពីម្សិល មិញ ដោយចាត់ទុកសាលដីកាប្រឆាំងប្រទេស ចិនថា ជា “ការធ្វើឲ្យខូចសន្តិភាពនិងស្ថិរភាពក្នុងតំបន់” ហើយធ្វើឲ្យកើនឡើងនូវភាពចលាចលនិងភាពដែលអាចមានការប្រឈមមុខដាក់គ្នា”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងតាមទូរស័ព្ទថា អាស៊ានដំណើរការដោយការឯកភាពរួម ហើយថារដ្ឋាភិបាលកម្ពុជាមិនចង់ជាប់ពាក់ព័ន្ធនៅក្នុងជម្លោះទាក់ទិនអធិបតេយ្យភាពរវាងប្រទេសចិន និងសមាជិកផ្សេងៗទៀតក្នុងប្លុកនេះឡើយ។
លោកបានមានប្រសាសន៍ថា “ជម្លោះអធិបតេយ្យភាព [ទាំងនេះ] មិនពាក់ព័ន្ធនឹងប្រទេសកម្ពុជាទេ។កម្ពុជាប្រកាន់ខ្ចាប់ទៅនឹងគោលការណ៍អាស៊ាននៅក្នុងការអនុវត្តយន្តការការទូតដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី”។
លោកបានមានប្រសាសន៍បន្ថែមថា “យើងមិនចង់ឲ្យសមាជិកណាមួយនៅក្នុងតំបន់អាស៊ានក្លាយជាសត្រូវរបស់ប្រទេសផ្សេងទេ។ យើងចង់បានដំណោះស្រាយដែលរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ យើងមិនចង់បានសង្គ្រាមទេ”។
លោកបានបន្ថែមទៀតថា “យើងជិតស្និទ្ធនឹងប្រទេសចិន ប៉ុន្តែ មិនមែនមានន័យថាយើងជាអាយ៉ងរបស់ប្រទេសចិនទេ ហើយយើងក៏មិនមែនជាយ៉ងរបស់សហរដ្ឋអាមេរិកដែរ។ គ្មាននរណាអាចបញ្ជាឲ្យប្រទេសកម្ពុជាធ្វើអីចេះអីចុះបានទេ។ កុំមកបញ្ជាយើង”។
និយាយពីទីក្រុងហូជីមិញមក លោក ខាលថាយ័រ (Carl Thayer) សាស្ត្រាចារ្យលែងធ្វើការប៉ុន្តែតំណែងនៅរក្សាដដែលនៅបណ្ឌិតសភាកងទ័ពការពារជាតិអូស្ត្រាលីក្នុងក្រុងកង់បេរ៉ាបានលើកឡើងថា ជំហររបស់កម្ពុជាលើជម្លោះដែនទឹកនេះកំពុងធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជិតខាងកាន់តែយ៉ាប់យឺុនទៅៗ។
លោកបានថ្លែងថា “នៅថ្ងៃនេះខ្ញុំបាននិយាយជាមួយមន្ត្រីការទូតវៀតណាមនៅទីនេះ។ ពួកគេបានរៀនរស់ជាមួយកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ពួកគេមានទំនាក់ទំនងយោធាល្អនឹងគ្នា ហើយពួកគេមិននិយាយថា កម្ពុជាអាក្រក់នោះឡើយ បើអ្នកមិនសួរទេនោះ ប៉ុន្តែពួកគេក៏មិនត្រូវបានបោកប្រាស់ដែរ”។
លោកបានបន្តថា “ដោយធ្វើឲ្យអាស៊ានខូចតាមវិធីនេះ លោក ហ៊ុន សែន កំពុងធ្វើឲ្យប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសវៀតណាមមិនចូលចិត្ត”។ លោកបានបន្ថែមថា ប្រទេសទាំងេនះសុទ្ធតែទទួលបានអត្ថប្រយោជន៍ពីសាលដីកាកាលពីថ្ងៃទី១២ខែកក្កដា។
លោក ខាល ថាយ័រ ក៏បានលើកឡើងផងដែរថា ការជំទាស់របស់លោក ហ៊ុន សែន ដែលថា សាលដីកានេះមិនពាក់ព័ន្ធនឹងប្រទេសកម្ពុជាគឺការធ្វើឲ្យកម្ពុជាបរាជ័យទៅវិញទេ។
លោកបានមានប្រសាសន៍ទាក់ទិននឹងការអះអាងបែបនេះថា “អ៊ីចឹងគាត់គួរតែបិទមាត់ ហើយគោរពតាមសាលដីកានោះ។ ប្រសិនបើនេះមិនមែនជាសេចក្តីសម្រេចដែលប៉ះពាល់ដល់ប្រទេសកម្ពុជាទេ ពួកគេគួរតែឈប់ជ្រៀតជ្រែក ហើយគោរពតាមសេចក្តីសម្រេចតាមមតិភាគច្រើន”។
នេះមិនមែនជាលើកទី១ទេ ដែលប្រទេសកម្ពុជាបានរារាំងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន ដោយបង្កទុក្ខព្រួយដល់ប្រទេសសមាជិកមួយចំនួនដែលអះអាងសិទ្ធិកាន់កាប់ផ្នែកខ្លះនៃសមុទ្រចិនខាងត្បូងត្រួតស៊ីគ្នាជាមួយតំបន់មួយភាគធំដែលរដ្ឋាភិបាលក្រុងប៉េកាំងអះអាងសិទ្ធិកាន់កាប់តាមរយៈផែនទីដែនទឹកដោយប្រើប្រាស់ “បន្ទាត់ដាច់ៗ៩” រាងដូចអក្សរ U ។
កាលពីខែកក្កដា ឆ្នាំ២០១២ ពេលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនោះ ប្លុកនេះមិនបានចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងក្នុងប្រវត្តិ៤៥ឆ្នាំរបស់ខ្លួន ដោយសារគ្មានការឯកភាពគ្នាពាក់ព័ន្ធនឹងជម្លោះដែនទឹកនេះដែលប្រទេសកម្ពុជាក៏ត្រូវបានបន្ទោសផងដែរនៅពេលនោះថា ផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាលក្រុងប៉េកាំង។
មន្ត្រីការទូតឥណ្ឌូណេស៊ីមួយរូបត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងាររ៉យទ័រកាលពីល្ងាចម្សិលមិញមកថា “នេះជារឿងច្រំដែលម្តងទៀត គឺដូចគ្នាទៅនឹងកិច្ចប្រជុំឆ្នាំ២០១២ដែរ។យើងនៅត្រង់ចំណុចនេះពីមុន ហើយខ្ញុំសង្ឃឹមថា ពួកគេអាចដោះស្រាយបញ្ហានេះបាន”។
កាសែត The Wall Street Journal បានធ្វើសេចក្តីរាយការណ៍កាលពីម្សិលមិញថា មន្ត្រីការទូតមកពីតំបន់អាស៊ីអាគ្នេយ៍មួយចំនួនបានស្នើឲ្យមានការឯកភាពគ្នាលើលក្ខខណ្ឌតម្រូវដែលគេលុបចោលជាយូរមកហើយរបស់អាស៊ាន ប៉ុន្តែថា មានសមាជិកផ្សេងៗបានសំដែងកង្វល់អំពីផលប៉ះពាល់ដែលការផ្លាស់ប្តូរបែបនេះអាចមានលើរូបភាពនៃការរួបរួមសាមគ្គីគ្នារបស់ប្លុកនេះ ។
ប៉ុន្តែ លោក ខាល ថាយ័រ បានលើកឡើងថា ប្រសិនបើកម្ពុជានៅតែបន្តរឹងទទឹងបែបនេះ ប្រទេសសមាជិកអាស៊ានផ្សេងៗនឹងដើរចេញដោយសួរថា “ហេតុអ្វីកម្ពុជាត្រូវនៅ ក្នុងសហគមន៍អាស៊ានទៀត?” ឬយ៉ាងហោចណាស់ស្នើឲ្យប្រទេសកម្ពុជាស្រោចស្រង់ខ្លួនឯងឡើងវិញតាមរយៈការព្រាងសេចក្តីថ្លែងការណ៍លើកក្រោយៗស្តីពីបញ្ហាសមុទ្រចិនខាងត្បូងនេះ។
លោកបានបន្ថែមថា “ខ្ញុំកំពុងតែងឿងឆ្ងល់ថា តើនេះ ជាដំណាក់កាលចុងក្រោយសម្រាប់ពួកគេក្នុងការនិយាយថា ‘សូមចាកចេញទៅកម្ពុជា អ្នកឯងកំពុងតែរារាំងដំណើរការនេះ ឬយ៉ាងណា’”៕ស៊ុយឈាង
© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.
Don’t play with ASEAN.
You can play only in Cambodia.
ធ្វើម៉ចឱ្យតែបានជំនួយ ទោះថោកប៉ុណ្ណាក៏ស៊ូដែរ ហាស ហា!
នៅលើលោកនេះអត់មានអ្នកណាហ៊ានស្តីបន្ទោសឲ្យ ហ៊ុន សែនទេ មានតែយួនហែកកាឌួយ មី សាមហៀងចុយបុក បុកចុយ ញាប់ដូចឆ្កែ មី សាមហៀងហៀរទឹកកាឌួយមាធុង សេរមី សាមហៀងជាំខ្មៅប៉ិ ឣេឣាយក្សភ្នែេកមួយ ឣញនឹងខ្មែរមួយប្រទេសនឹងក្រៅប្រទេស ព្រមទាំងឣន្ដះជាតិ ស្ដីថា មើលងាយហែងរ៉ាល់ថ្ងៃ តែហែងភ្លើពំុយល់់
Il faut interdire la famille Hun Sen de voyager à l’étranger !
លោកពូ កែម ឡី ស្លាប់ទៅមានកិត្តិយសយាងនេះ មានមនុស្សជាទូទៅ មកពីគ្រប់មជ្ឍាន ទាំងបរទសទាំងខ្មែរ មកគោរពសព្វ ដោយស្មាក់ចិត្ត នឹងហ៊ានលះបង់ពេលវេលារ ទ្រពធនផ្ទាល់ខ្លួនពំុស្ដាយ ព្រមទាំងមានការតស៊ូរទៀតផង នៅសល់តែទូតយួននឹងកញ្ជះវាពំុឃើញមក
បើសិនជាហ៊ុនសែននឹងក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន ស្លាប់វិញ កំុឨយតែវាកែនឬជួលគេទៅ ខ្ញំុថាគ្មាន នណាគេទៅទេ ព្រោៈពួកវាជាក្រុុមក្បត់ជាតិ កេរ៏ឈ្មោៈឣាក្រក់ សាងបាបកម្មច្រើន ម៉្យាងវិញទៀត ក្រុុមវានេះ ឣាចងាប់តាមរបៀបតៃហោង ដោយហ្វូងមហាជនដួចកាដាហ្វី ដូចច្នេះមិនស្មើនឹងខ្មោចឆ្កែផង មានតែគេទៅជុះនោមដាក់ ហើយ ប្រជាជាតិខ្មែរទាំងមូលនឹងធ្វើរបុណ្ណ ៧យប់ ដើម្បី ឣបឣរ ក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន វិនាសឣន្តរធាន