ពលករ​ខ្មែរ​៥​នាក់​ជាប់​ឃុំ​នៅ​ម៉ាឡេស៊ី នឹង​មក​ដល់​មាតុភូមិ​វិញ​នៅ​ល្ងាច​នេះ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០១៦​ | ម៉ោង 4:30 PM
http://vodhotnews.com

សិទ្ធិមនុស្ស

ក្រសួងការបរទេសកម្ពុជាបានប្រកាសថាពលករខ្មែរ៥នាក់ ក្នុងចំណោមពលករ១៨នាក់ ដែលជាប់ឃុំនៅក្នុងពន្ធនាគារប្រទេសម៉ាឡេស៊ី នឹងវិលត្រឡប់មកប្រទេសកំណើតវិញនៅល្ងាចថ្ងៃពុធនេះ។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃពុធនេះថា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជួយអន្តរាគមន៍ទៅរដ្ឋាភិបាលម៉ាឡេស៊ីឲ្យដោះលែងពលករខ្មែរជាប់ឃុំនៅទីនោះចំនួន១៨នាក់។

មន្ត្រីអ្នកនាំពាក្យរូបនេះបានឲ្យដឹងថាពលករចំនួន៥នាក់ក្នុងនោះមានពលការិនីម្នាក់ដែលសុទ្ធតែមានស្រុកកំណើតនៅឯខេត្តត្បូងឃ្មុំ នឹងធ្វើដំណើរមកដល់កម្ពុជានៅម៉ោងជាង៥ល្ងាចនេះ ខណៈពលករខ្មែរ១៣នាក់ទៀត កំពុងរង់ចាំសំបុត្រយន្តហោះត្រឡប់មកកម្ពុជាវិញ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles