ដោយ សាន សែល
2016-08-04
RFA

នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី (Malaysia) លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៃវេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោកលើកទី១២ នៅទីក្រុងហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូនេស៊ី (Indonesia) នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ RFA/San Sel
![]()
នៅក្នុងវេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោកលើកទី១២ នៅទីក្រុងហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូនេស៊ី (Indonesia) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) គូសបញ្ជាក់ថា អាជីវកម្មជំនួញ ពិសេសអាជីវកម្មខ្នាតតូច និងមធ្យម អេស.អិម.អ៊ី (SMEs) ជាជើងទម្រសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃទី៣ សីហា ថ្លែងថា រដ្ឋាភិបាលដើរតួនាទីសំខាន់មែនទែនដើម្បីជួយគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យម អេស.អិម.អ៊ី (SMEs) ឲ្យឈរបាននឹងនរ។ លោកបន្ថែមថា រដ្ឋាភិបាលត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយអ្នកដែលចង់បង្កើតអាជីវកម្ម ដូចជាការផ្ដល់ជំនួយហិរញ្ញវត្ថុ និងការជំរុញលើកទឹកចិត្តសហគ្រិន។ សម្រាប់លោក ណាជីប អាជីវកម្មខ្នាតតូច និងមធ្យមជាអ្នកកែប្រែដំណើរសេដ្ឋកិច្ច ហើយអាជីវកម្មខ្នាតតូច និងមធ្យមនេះតូចមែន តែជាអាជីវកម្មធំថ្មី។
យោងតាមទិន្នន័យរបស់ធនាគារពិភពលោក អាជីវកម្មចំនួនជិត ៧០ភាគរយ (69%) ដែលបានបង្កើតឡើងជាអាជីវកម្មខ្នាតតូច និងមធ្យម ដែលវាស្រូបយកកម្លាំងការងារជិត ៦៥ភាគរយនៅប្រទេសម៉ាឡេស៊ី។
លោក ណាជីប រ៉ាហ្សាក់ ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសម៉ាឡេស៊ី ផងនោះ សង្កេតឃើញថា អាជីវកម្ម និងបច្ចេកវិទ្យាបានផ្លាស់ប្ដូរការគិតរបស់មនុស្ស។ លោកបន្តថា កន្លងមកនិស្សិតដែលចប់ការងារសិក្សាគិតពីការដើររកការងារធ្វើ តែពេលបច្ចុប្បន្ន ពួកគេគិតពីការបង្កើតអាជីវកម្មដោយខ្លួនឯង។ លោកអះអាងថា អាជីវកម្មខ្នាតតូច និងមធ្យមជាច្រើនបានកើតឡើងនៅប្រទេសម៉ាឡេស៊ី តាមរយៈបច្ចេកវិទ្យាបង្កើតថ្មី (Innovative Technology)។
រដ្ឋាភិបាលម៉ាឡេស៊ី បានចេញផែនការមេសម្រាប់ អេស.អិម.អ៊ី (SMEs) ឆ្នាំ២០១០ ដល់ឆ្នាំ២០២០ ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ អេស.អិម.អ៊ី និងជួយជំរុញឲ្យអាជីវកម្មទាំងនោះជួយសេដ្ឋកិច្ចម៉ាឡេស៊ី កាន់តែបានច្រើន។
នៅក្នុងវេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោកលើកទី១២ នៅទីក្រុងហ្សាកាតា លោក ណាជីប រ៉ាហ្សាក់ បានប្រកាសសម្ពោធគំនិតផ្ដួចផ្ដើមថ្មីមួយរបស់ក្រសួងហិរញ្ញវត្ថុនៃប្រទេសម៉ាឡេស៊ី ហៅថា «ជី.អ៊ី.ខមម្ញូនីធី (GECommunity = Global Entrepreneurship Community)។ ព្រឹត្តិការណ៍ ជី.អ៊ី.ខមម្ញូនីធី លើកដំបូងបំផុត នឹងត្រូវរៀបចំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ វានឹងផ្ដល់ជាកន្លែងមួយសម្រាប់សហគ្រិន គោលនយោបាយ មេដឹកនាំឧស្សាហកម្ម វិនិយោគិន និងអ្នកទើបចាប់ផ្ដើមអាជីវកម្ម (Startup Community) ម៉ាឡេស៊ី និងពិភពលោកទាក់ទងគ្នា និងចូលរួមចែករំលែកបទពិសោធន៍ និងគំនិត ដើម្បីបាននូវការរីកចម្រើន និងផ្លាស់ប្ដូរជាវិជ្ជមានមួយពិតប្រាកដ។
លោក ណាជីប រ៉ាហ្សាក់ មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះនឹងជួយប្រែក្លាយប្រទេសម៉ាឡេស៊ី ជាទីតាំងភូមិសាស្ត្រសម្រាប់សហគ្រិនពិភពលោក និងបង្កើតឱកាសថ្មីៗសម្រាប់អ្នកទើបចាប់ផ្ដើម ឬចង់បង្កើតអាជីវកម្មខ្លួនឯង។
រដ្ឋលេខាធិការរតនាគារនៃប្រទេសម៉ាឡេស៊ី លោក មូដ អ៊ីវ៉ាស៊េរីហ្គា អាបដុលឡា (Mohd IrwanSerigar Abdullah) ដែលជាអ្នកជួយជ្រោមជ្រែងព្រឹត្តិការណ៍ ជី.អ៊ី.ខមម្ញូនីធី ផងនោះ បានបញ្ជក់នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា សហគ្រិន គឺធាតុផ្សំដ៏សំខាន់ដែលជួយសេដ្ឋកិច្ចម៉ាឡេស៊ី ដើម្បីប្រែក្លាយជាប្រទេសអភិវឌ្ឍន៍ពេញលេញត្រឹមឆ្នាំ២០២០។ លោកបន្តថា ភាពក្លាហាន ការតស៊ូ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន ជួយដល់កំណើនសេដ្ឋកិច្ចម៉ាឡេស៊ី ដែលមិនអាចកាត់ថ្លៃបាន។
ប្រទេសម៉ាឡេស៊ី មានប្រជាជនជាង ៣០លាននាក់ ច្រើនជាងកម្ពុជា ប្រហែលពីរដង។ ចំណែកឯផលិតផលក្នុងស្រុកសរុប ឬ ជី.ឌី.ភី (GDP) របស់ម៉ាឡេស៊ី មានចំនួនជិត ៣០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈ ជី.ឌី.ភី កម្ពុជា មានចំនួនជាង ១៨ពាន់លានដុល្លារ ខុសគ្នាប្រមាណជាង ១៥ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប្រទេសមហាអនុតំបន់ទន្លេមេគង្គពិភាក្សាពីការអភិវឌ្ឍនៃរបៀងសេដ្ឋកិច្ច
- មេដឹកនាំចូលរួមវេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោកបង្ហាញយុទ្ធសាស្ត្រពង្រឹងកំណើនសេដ្ឋកិច្ច
- រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអំពាវនាវឲ្យពលរដ្ឋចូលរួមគាំទ្រផលិតផលស្នាដៃកូនខ្មែរ
- ពលរដ្ឋនៅស្រុកកំពង់សៀមបង្កើតមុខរបរដាំអំពៅដើម្បីបង្កើនចំណូល
- ពលរដ្ឋនៅតំបន់ភ្នំគូលែនប្រកបរបរចិញ្ចឹមឃ្មុំដើម្បីបង្កើនចំណូល
- អ្នកផលិតកញ្ជើល្អីនៅខេត្តកំពង់ឆ្នាំងត្អូញត្អែរអំពីតម្លៃផលិតផលមិនសូវបានថ្លៃ
- សភាពាណិជ្ជកម្មអាមេរិកប្រកាសពង្រីកការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មដល់កម្ពុជា
- កសិករនៅក្រុងកំពង់ចាមនាំគ្នាដាំបន្លែធម្មជាតិដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព
- វិនិយោគិនត្រូវការទុន១ពាន់លានដុល្លារអាមេរិកដើម្បីពង្រីកកសិដ្ឋានចិញ្ចឹមជ្រូក
- កម្ពុជា-ឡាវឯកភាពគ្នាបើកកុងស៊ុលនិងច្រកព្រំដែនបន្ថែម
This guy little bit better then dictator hun-sen but in different way’ he got the gift from king suadi arabia $1 billion ” while that country in trouble because the oil really cheap now ‘and will send 10000 indean worker to home . i wonder how can they give mr najip $1 billion ? a lot of his people criticise him and not killing like mr dictator hun-sen ”’ Cambodia still in the dark world compare to south east asean.