អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យបង្កើនការ​ប្រុងប្រយ័ត្នអំពើប្លន់ប្រដាប់អាវុធ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០១៦​ | ម៉ោង 2:53 PM
http://vodhotnews.com

សន្ដិសុខ | អភិបាលកិច្ចល្អ

លោក នេត សាវឿន (រូបភាពពីគេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ)


អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យស្នងការរាជធានីខេត្តទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះបទល្មើសប្លន់ពិសេសប្លន់ប្រដាប់អាវុធ ដើម្បីកាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គមឆមាសទី១ លើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៦ នៅថ្ងៃនេះ លោក នេត សាវឿន បញ្ជាឲ្យស្នងការរាជធានីខេត្តពង្រឹងការងារក្នុងស្វែងរកមុខសញ្ញាលួចឆក់ប្លន់ប្រដាប់អាវុធ ដែលកំណត់ហើយ តែមិនទាន់បានអនុវត្តន៍។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ។

របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាក្នុងរយៈពេល៦ខែ ឆ្នាំ២០១៦មានបទល្មើសកើតឡើងជាង១៧០០លើក កម្លាំងនគរបាលបង្ក្រាបបានប្រមាណ៨០% ដែលស្មើនឹង១០៦៧ករណី ឃាត់ខ្លួនជនល្មើសបាន១៥៣៧នាក់ ក្នុងនោះបទឧក្រិដ្ឋ៣៧៦នាក់ បទមជ្ឈឹម១១៦១នាក់៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles