មេធាវី​លោក ​ហ៊ុន សែន​ សុំ​ឲ្យ​តុលាការ​កាត់​ទោស​លោក ​សម រង្ស៊ី​ ជាប់​ពន្ធនាគារ​​

នយោបាយ

លោក គី តិច មេធាវី​តំណាង​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលាដំបូង​រាជធានីភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​០៥​ ខែ​សីហា ឆ្នាំ​២០១៦។​ (ឡេង​ ឡែន/VOA)

លោក គី តិច មេធាវី​តំណាង​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលាដំបូង​រាជធានីភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​០៥​ ខែ​សីហា ឆ្នាំ​២០១៦។​ (ឡេង​ ឡែន/VOA)


06 សីហា 2016
កាន់ វិច្ឆិកា
វីអូអេខ្មែរ

លោក ​ហ៊ុន សែន​ ក៏បាន​ប្តឹង​​​លោកស្រី​ ថាក់ ឡានី ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ​ដែល​បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ឃាត​កម្ម​លើ​លោក ​កែម ឡី​ ដែរ។

នៅ​ថ្ងៃ​សុក្រ​នេះ​ លោក ​គី តិច​ មេធាវី​របស់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ស្នើ​ឲ្យតុលាការ​ដាក់​ទោស​លោក​ សម រង្ស៊ី ​និង​លោកស្រីថាក់ ឡានី​ សមាជិក​ព្រឹទ្ធសភាគណបក្ស​សម រង្ស៊ី​ឲ្យ​ជាប់​ពន្ធនាគារ បន្ថែម​ពី​លើ​ការទាមទារ​សំណង​១០០​រៀល​ បន្ទាប់ពី​លោក​នាយករដ្ឋមន្រ្តី ​ប្តឹង​អ្នកទាំង​ពីរ​ពាក់ព័ន្ធ​នឹង​ការថ្លែង​របស់​ពួកគេ​ដែល​ថា ​រដ្ឋាភិបាល​កម្ពុជា​ប្រហែល​ជា​នៅ​ពីក្រោយ​ឃាតកម្ម​សម្លាប់លោកកែម ឡី នោះ។​

មេធាវី​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​គឺលោក​គី តិច​បានទាមទារ​ឲ្យ​តុលាការ​ដាក់​ ពន្ធនាគារលោក​សម រង្ស៊ី ​និង​សមាជិក​ព្រឹទ្ធសភា​ជា​សហការី​របស់​លោក​ម្នាក់​ទៀត​ដែល​បាន​និយាយ​ថា ​ពួកគេ​ជឿ​ថា ​រដ្ឋាភិបាល​នៅ​ពីក្រោយ​ការ​ស្លាប់​របស់​លោកកែម ឡី។​

ការ​ចូលឆ្លើយ​បំភ្លឺ​នេះ​ធ្វើឡើង​ ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​លោក​ហ៊ុន សែនដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក​សម រង្ស៊ី ​ដែល​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី១០​ខែ​កក្កដា​ឆ្នាំ​២០១៦​អំពី​ឃាតកម្ម​សម្លាប់លោកកែម ឡី។​ លោក​ហ៊ុន សែន​ក៏​បាន​ប្តឹង​លោកស្រី​ថាក់ ឡានី ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ​ដែល​បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ឃាត​កម្ម​លើ​លោក​កែម ឡី​ដែរ។

រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍»​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៥។

រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍»​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៥។


​ក្រោយ​បញ្ចប់​ការ​ចូល​បំភ្លឺ ​លោក​គី តិច ​មេធាវី​តំណាងលោក​ ហ៊ុន សែន បាន​ប្រាប់ ​VOA​ ថា ​ការ​ថ្លែង​របស់លោក​សម រង្ស៊ី​ និង​លោកស្រី​ថាក់ ឡានី​គឺជា​ការ​ទម្លាក់​កំហុស ​និង​បំភ្លៃ​ការណ៍​ពិត​លើ​លោក​ហ៊ុន សែន ​និង​រដ្ឋាភិបាល​កម្ពុជា។ ​លោក​បន្ត​ថា ​សម្តី​ទាំង​នោះ​ជា​ការ​ញុះញង់​ក្នុង​ចេតនាធ្វើ​ឲ្យ​មហា​ជនខឹង ​និង​អាច​បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម។​

លោក ​គី តិច​ បន្ថែម​ថា​ លោក​បាន​ពិភាក្សា​ជាមួយលោក​ ហ៊ុន សែន ​ហើយសុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ដោយ​ដាក់​ពន្ធនាគារ​អ្នក​ទាំង​ពីរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«សម្តេច​ចង់​ឲ្យ​ច្បាប់​រក​ឲ្យ​ឃើញ​ដើម្បី​កុំ​ឲ្យ​មនុស្ស​ដែល​ចេះ​តែដើរ​និយាយ​បំ​ផ្លើស​ទម្លាក់​កំហុស​ទៅ​លើ​បុគ្គល​ដែល​គេ​មានភាព​ស្អាតស្អំហ្នឹង ចេះ​តែ​ដើរ​ធ្វើ​បានៗ ចឹង​សូម​ឲ្យច្បាប់​រក​យុត្តិធម៌​ឲ្យ​សម្តេច ទី១ ទី២​សុំ​ឲ្យ​ផ្តន្ទា​ទោស​បុគ្គល​ប្រព្រឹត្ត​បទ​ល្មើស»។

លោក​បន្ថែម​ថា លោក​បាន​ស្នើ​សុំ​តំណាង​អយ្យការ​កោះ​ហៅ​សាក្សី​សំខាន់ៗ​ដែល​ចូលរួម​ក្នុង​វេទិកា​ដែល​លោកស្រី​ថាក់ ឡានី​ ថ្លែងនោះឲ្យ​ចូល​បំភ្លឺ។ ​

លោក​ លី សុផាណា អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ ប្រាប់ VOA ​តាមរយៈ​តេលេក្រាម​ថា ​លោក​កំពុង​បន្តចំណាត់ការ​ស៊ើបអង្កេត​ដើម្បី​ចោទ​ប្រកាន់។

លោក សុក សំអឿន​ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​ជា​មេធាវី​ឯករាជ្យ​មួយ​រូប​មាន​ប្រសាសន៍​ថា បើ​តាមផ្លូវច្បាប់ ​ករណីនេះ​មិនអាច​ឈាន​ដល់​ការ​ដាក់ទោស​ទណ្ឌ​នោះទេ។

លោក​បន្ថែម​ថា៖​

«អ្វី​ដែល​គាត់​និយាយ​គ្រាន់តែ​ជា​យោបល់ ​ជាគំនិត​ ជាមតិ​របស់​គាត់។ ​ហើយ​ទី២​ ប្រសិន​បើ​គាត់​និយាយ​សំដៅ​ទៅ​លើ​រដ្ឋ​អំណាច​ទូទៅ ​តើ​អាការ​ចោទ​ប្រកាន់​ហ្នឹង​វា​ជាក់ស្តែង ​ឬ​អត់?​ មាន​ន័យថា​ វា​ប្រាកដ​ថា ​គាត់​និយាយ​ហ្នឹង​វា​អញ្ចឹង​ ឬ​អត់ ​ឬ​ក៏​គ្រាន់តែ​ជាការ​ទទួល​ខុសត្រូវ​របស់​រដ្ឋ​អំណាច។​ តែ​ប្រសិន​បើ​ក្នុង​ករណី​ដែល​គាត់ចោទ​ប្រកាន់​តែ​ម្តង​ គាត់​ថា​ ប្រាកដ​ហើយ​គឺ​ពួក​ហ្នឹង​ជា​អ្នក​ធ្វើ​ ប្រសិន​បើ​ក្នុង​ករណី​បែប​ហ្នឹង​ វា​គ្រាន់​តែ​ជា​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ។​ បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​អត់មាន​ជាប់​ពន្ធនាគារ​ទេ»។​

លោក សម រង្ស៊ី​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី១០​ខែ​កក្កដា​ឆ្នាំ​២០១៦​ថា លោក ជឿថា «ការ​បាញ់​សម្លាប់​លោក​កែម ឡីថ្ងៃនេះ​ជា​អំពើ​ភេវរកម្ម​មួយ​ទៀតរៀបចំ​ដោយ​រដ្ឋ​អំណាច»។​

វីឌីអូ​មួយ​បង្ហោះ​កាល​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ដោយ​អង្គភាព​ព័ត៌មាន​ Fresh News​ ដែល​គេ​ដឹង​ថា​ ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ បង្ហាញ​ថា ​លោក​ស្រី​ថាក់ ឡានី​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​ថ្លែង​ថា​ លោក​ហ៊ុន សែន​នៅ​ពី​ក្រោយ​ការ​សម្លាប់លោក​កែម ឡី។​

លោក​ស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

«ហើយ​ឥឡូវ​ហ្នឹង​ហ៊ុន សែន​មិន​ដឹង​គិត​យ៉ាងម៉េច​ទៀត​ទេ​ នៅ​ មិន​នៅ ​ចុះ​ឡើងៗ​ ទៅ​បាញ់​លោក​កែម ឡី។​ កែម ឡី​ អ្នក​វិភាគ​នយោបាយ​ឃើញ​ទេ ​ ដែល​គាត់​បាន​លើក​ឡើង។​ នែ!​ Global Witness ​លើក​មុន​គាត់​បាន​លើក​ឡើង​អំពី​ទិដ្ឋភាពហ៊ុន សែនពុក​រលួយ​ កូនចៅ​ពុក​រលួយ​ សល់​លុយ​ប៉ុន្មាន​លាន​នៅ​ឯណា? ​ឯកសារ​ Global Witness ​មាន​ទាំង​អស់។​ ច៎ា ​មាន​ទាំងអស់​ ក៏​ប៉ុន្តែ​គេ​និយាយ​តាម​ឯក​សារ​តើ!»

VOA ​មិនអាច​ទាក់​ទង​លោក​ស្រីថាក់ ឡានី​ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ ដើម្បី​ស្រាយ​បំភ្លឺ​បាន​ទេ​ ​នា​ល្ងាច​ថ្ងៃ​សុក្រនេះ។​

ប៉ុន្តែ​លោក​ស្រី​បាន​ប្រាប់​ព្រឹត្តប័ត្រ​ព័ត៌មាន​ The Cambodia Daily ​កាល​ពីថ្ងៃ​អាទិត្យ​ថា​ លោកស្រី​មិន​បាន​ថ្លែង​ថា​ លោក​ហ៊ុន សែន​ជា​អ្នក​នៅ​ពីក្រោយ​ការ​សម្លាប់​លោក​កែម ឡីនោះ​ទេ​ ហើយ​លោក​ស្រី​បាន​អះអាង​ថា​ ពាក្យ​សម្តី​របស់​លោក​ស្រី​ត្រូវ​បាន​គេ​កាត់​ត។​

លោក​សម រង្ស៊ី​ ​ប្រធាន​គណបក្ស​ប្រឆាំង​មិន​បាន​ឆ្លើយតប​នឹង​សារ​អេឡិចត្រូនិក​ ឬ​អ៊ីម៉េល​នៃ​ VOA ​នៅ​ឡើយ​ទេ។​

សាលាដំបូង​រាជធានី​ភ្នំពេញ​ទើបតែ​បាន​ផ្តន្ទាទោស​លោក​សម រង្ស៊ីកាលពី​ចុង​ខែ​កក្កដា​ពីបទ​«បរិហារ​កេរ្តិ៍»​លោក​ហេង សំរិន​ ប្រធាន​សភាជាតិ​នៅ​លើ​ទំព័រ ​Facebook។​

លោក​កែម ឡីគឺ​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា។​ លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​បាន​ផ្តល់​ការ​អធិប្បាយ​លើ​របាយ​ការណ៍​របស់​អង្គការ​ Global Witness​ ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​កសាង​ទ្រព្យ​សម្បតិ្ត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

របាយ​ការណ៍​អង្គការ​ Global Witness ​មាន​ចំណង​ជើង​ថា​«ការ​គ្រប់គ្រង​ដ៏​ប្រទូសសារ៉ាយ៖​ អាណា​ចក្រ​សាជីវកម្ម​របស់​គ្រួសារ​អ្នក​ដឹកនាំ​កម្ពុជា»បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ដើម​ខែ​កក្កដា​ ហើយ​បាន​បង្ហាញ​ថា​ គ្រួសារ​របស់​លោកហ៊ុន សែន​មាន​ភាគហ៊ុន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​ចំនួន​១១៤​ ដែល​មានដើមទុន​ចុះបញ្ជី​សរុប​ចំនួន​ជាង​២០០​លាន​ដុល្លារ​អាមេរិក។​

តុលាការ​បាន​កោះហៅ​លោកស្រី​ថាក់ ឡានី​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃទី​៨​ខែ​សីហា ​ហើយលោក​សម រង្ស៊ី​ត្រូវ​ឆ្លើយ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែ​សីហា​ឆ្នាំ​២០១៦៕​

What Next?

Recent Articles

6 Responses to "មេធាវី​លោក ​ហ៊ុន សែន​ សុំ​ឲ្យ​តុលាការ​កាត់​ទោស​លោក ​សម រង្ស៊ី​ ជាប់​ពន្ធនាគារ​​"

  1. Anonymous says:

    ខំឡើង លោក មេធាវី គី តិច ឬ គី ច្រើន !

  2. No body says:

    Ky Tech you are a lawyer or liar ?

  3. Anonymous says:

    មេធាវី មានតួនាទីសាកសួរ ពីបណ្តឹងកូនក្តី និង បកស្រាយបំភ្លឺ ទៅអង្គចៅក្រម ហើយទុកនាទី នៃការសំរេចចិត្ត ដោយអង្គចៅក្រម នៅតុលាការប៉ុណ្ណោះ។
    ហេតុអ្វី លោក គី តិច ទាមទារ ហួសសមត្ថកិច្ចរបស់ខ្លួន។ លើសពីនេះទៀត រឿងទាំងអស់នេះ ស្ថិតក្នងបទរដ្ឋប្បវេណី( បរិហាកេរ្តិ) សោះ តែឆ្លៀតថែមល្បោយ អោយក្លាយជាព្រហ្មទណ្ឌទៅវិញ??????។
    នៅចំពោះមុខ រដ្ឋប្បវេណី តួនាទី វណ្ណៈ ឋានៈ មិនរាប់បញ្ចូលនោះទេ ព្រោះជនណាក៏ដោយ ស្ថិតនៅក្នុងភាពស្មើគ្នា នៅចំពោះមុខច្បាប់។
    គួរអស់លោក ឈប់លែងល្ខោនខោលទៀតទៅ!!!!។
    សូមមេត្តាចាប់អារម្មណ៏ថា ” នយោបាយខ្វះសិលធម៌ ដូចជាស្ករខ្វះជាតិផ្អែម”
    ដូច្នោះដែរ។ គួរឈប់យកខ្មែរជាសត្រូវ ព្រោះទស្សនៈនយោបាយខុសគ្នាទៀតទៅ!!!!!!។ រាស្ត្រឈឺចាប់ និងធុញទ្រាន់ណាស់!!!!!!។
    សំនៀង

  4. Judge says:

    មេធាវី មានតួនាទីសាកសួរ ពីបណ្តឹងកូនក្តី និង បកស្រាយបំភ្លឺ ទៅអង្គចៅក្រម ហើយទុកនាទី នៃការសំរេចចិត្ត ដោយអង្គចៅក្រម នៅតុលាការប៉ុណ្ណោះ។
    ហេតុអ្វី លោក គី តិច ទាមទារ ហួសសមត្ថកិច្ចរបស់ខ្លួន។ លើសពីនេះទៀត រឿងទាំងអស់នេះ ស្ថិតក្នងបទរដ្ឋប្បវេណី( បរិហាកេរ្តិ) សោះ តែឆ្លៀតថែមល្បោយ អោយក្លាយជាព្រហ្មទណ្ឌទៅវិញ??????។
    នៅចំពោះមុខ រដ្ឋប្បវេណី តួនាទី វណ្ណៈ ឋានៈ មិនរាប់បញ្ចូលនោះទេ ព្រោះជនណាក៏ដោយ ស្ថិតនៅក្នុងភាពស្មើគ្នា នៅចំពោះមុខច្បាប់។
    គួរអស់លោក ឈប់លែងល្ខោនខោលទៀតទៅ!!!!។
    សូមមេត្តាចាប់អារម្មណ៏ថា ” នយោបាយខ្វះសិលធម៌ ដូចជាស្ករខ្វះជាតិផ្អែម”
    ដូច្នោះដែរ។ គួរឈប់យកខ្មែរជាសត្រូវ ព្រោះទស្សនៈនយោបាយខុសគ្នាទៀតទៅ!!!!!!។ រាស្ត្រឈឺចាប់ និងធុញទ្រាន់ណាស់!!!!!!។
    សំនៀង

  5. ?? says:

    this problem is a nation cases that any lawyer like Mr KY TECH have to fair on his judgment carefully. the first question is>> why AH KUK . HUN SEN as the GOD in this nation make all Cambodian believe he was not an evil who order to kill Dr KEM LEY first be for he is trying to kill the other. as all Cambodia have known the murders of any nationalist never have been found out. this evil leader did a lot of harm to his own nation by 1st not enough knowledge to lead the nation/ 2nd anger short temper/3rd did all kind of evil just to stay in powers. all of that was came from this evil HUN SEN did not have enough education. I have no thought that HUN SEN a truly evil in this nation the reason why I said that. for 35 years this madness guy should resign and live in peace because he have been wealthy enough from the stolen this nation’s asset . instate he is trying to stay in powers until he is going hell that is not the wish of any humankind . for me if I was him I will let the young generation take over and keep myself as an adviser at the same time I enjoy myself white all those monies that I stool from the nation.( that is not me I rather used my brain to make honest money and live in peace)after all in this cases if HUN SEN all Cambodian found out the true that he was the one did all kind of those murder his lawyer will be guilty as HUN SEN .

  6. Real says:

    តើ​អស់លោកជឿទេថាមេធាវីរបស់ហ៊ុន សែន​ជាខ្មែរនោះ​ ។