ដោយ ឡេង ម៉ាលី
2016-10-18
RFA

ក្រុមចៅក្រមអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម មុនពេលចាប់ផ្ដើមប្រកាសសាលក្រមសំណុំរឿង ០០២ វគ្គ១ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។ Photo courtesy of ECCC
សាលាក្ដីខ្មែរក្រហម កាលពីរសៀលថ្ងៃទី១៨ ខែតុលា ស្ដាប់អ្នកជំនាញមួយរូប គឺលោក ស្ទីហ្វិន ម៉ូរីស (Stephen J. Morris) ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធរវាងកងទ័ពខ្មែរក្រហម និងវៀតណាម នៅចុងឆ្នាំ១៩៧៨។
លោក ស្ទីហ្វិន ម៉ូរីស ជនជាតិអូស្ត្រាលី ជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រទាក់ទងនឹងកម្ពុជា មួយដែលមានចំណងជើងថា “ហេតុអីបានជាវៀតណាមឈ្លានពានកម្ពុជា (Why Vietnam Invaded Cambodia)”។ ក្រៅពីការស្រាវជ្រាវ និងនិពន្ធ លោកក៏ជាសាស្ត្រាចារ្យនយោបាយអន្តរជាតិ និងប្រវត្តិសាស្ត្រ។
សៀវភៅរបស់លោក ក៏វិភាគអំពីលក្ខណៈរបបកម្ពុជាប្រជាធិបតេយ្យ និងការប្រព្រឹត្តរបស់របបនេះ។ ក្នុងសៀវភៅនេះ លោកព្យាយាមពន្យល់អំពីចេតនាវៀតណាម គ្រប់គ្រងចលនាកុម្មុយនិស្តនៅប្រទេសទាំង៣ និងការបាត់បង់ការគ្រប់គ្រងរបស់ខ្លួនលើចលនាកុម្មុយនិស្តនៅកម្ពុជា។ លោកថ្លែងថា មូលហេតុដែលនាំឲ្យមានជម្លោះរវាងកុម្មុយនិស្តវៀតណាម កម្ពុជា ចិន និងសហភាពសូវៀត គឺមកពីការយល់ច្រឡំ ឬការយល់ខុសនឹងគ្នា។
អង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃទី១៨ ខែតុលា បានសួរដេញដោលសាក្សីជំនាញរូបនេះច្រើនទាក់ទងនឹងវិធីសាស្ត្រស្រាវជ្រាវ និងប្រភពក្នុងការនិពន្ធសៀវភៅរបស់លោក។ លោកនឹងត្រូវមកផ្ដល់សក្ខីកម្មបន្តទៀត នៅថ្ងៃពុធ ទី១៩ តុលា នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សាក្សីអះអាងថាបានឃើញការសម្លាប់ទាហាន លន់ នល់ នៅបាត់ដំបង
-
អ្នកជំនាញថាការរៀបការដោយបង្ខំនៅក្នុងរបបខ្មែរក្រហមគឺជាបទឧក្រិដ្ឋ
-
សាលាក្ដីខ្មែរក្រហមចាប់ផ្ដើមបន្តសវនាការវិញបើទោះបីជាទឹកនៅតែលិច
-
អង្គជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហមនឹងបន្តសវនាការឡើងវិញនៅថ្ងៃច័ន្ទ ទី១០ តុលា
-
អង្គជំនុំជម្រះបន្តផ្អាកសវនាការដោយសារទឹកភ្លៀងជន់លិចសាលាក្ដីខ្មែរក្រហម
-
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមនឹងបន្តសវនាការនៅថ្ងៃទី៤តុលា
-
អង្គជំនុំជម្រះបញ្ចប់ការស្ដាប់សាក្សីអតីតកងការពារប្រធានភូមិភាគពាយ័ព្យ រស់ ញឹម
-
អតីតយុទ្ធជនខ្មែរក្រហមប្រាប់តុលាការអំពីការសម្លាប់មនុស្សនៅភូមិភាគបូព៌ា
-
អតីតអ្នកថតរូបទី២នៅគុកទួលស្លែងផ្ដល់សក្ខីកម្មនៅសាលាក្ដីខ្មែរក្រហម
-
រដ្ឋាភិបាលឥណ្ឌាផ្ដល់ប្រាក់ចំនួន៥ម៉ឺនដុល្លារដល់ភាគីជាតិនៃសាលាក្ដីខ្មែរក្រហម