ដោយ ទីន ហ្សាការីយ៉ា
2016-10-19
RFA

លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។ RFA/Phann Yasy
![]()
លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកការធ្វើបាតុកម្មប្រឆាំងលោកនៅប្រទេសអូស្ត្រាលី ថាអាចជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ នៅទីក្រុងភ្នំពេញ។ ការថ្លែងរបស់លោកដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈលោកវិលមកពីប្រទេសអូស្ត្រាលី វិញកាលពីព្រឹកថ្ងៃពុធ ទី១៩ តុលា។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បដិសេធការចោទប្រកាន់នេះ ហើយថាគណបក្សសង្គ្រោះជាតិ មិនគាំទ្រការធ្វើបាតុកម្មប្រឆាំងគ្នានោះទេ គឺគណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការរួបរួម។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ការធ្វើបាតុកម្មប្រឆាំងនឹងក្រុមលោកនៅប្រទេសអូស្ត្រាលី គឺអាចជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ នៅទីក្រុងភ្នំពេញ។
លោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាមេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទផង។ លោកមានប្រសាសន៍ថា មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី ជាអ្នកញុះញង់កៀរគរអ្នកមកចូលរួមបាតុកម្មប្រឆាំងលោក តែចំនួនអ្នកធ្វើបាតុកម្មនេះមានចំនួនតិចតួចប៉ុណ្ណោះ រីឯអ្នកមកចូលរួមនឹងលោក មានចំនួនច្រើនជាង។
លោក ហ៊ុន ម៉ាណែត ព្រមានថា ការធ្វើបាតុកម្មនេះ គឺគណបក្សប្រជាជនកម្ពុជា ក៏មានកម្លាំងសម្រាប់ធ្វើបាតុកម្មប្រឆាំងវិញដែរ ក៏ប៉ុន្តែលោកមិនចង់ឃើញខ្មែរបែកបាក់នោះទេ។ លោក ហ៊ុន ម៉ាណែត បន្ថែមថា បាតុករប្រឆាំងលោក គ្មានទាមទារអ្វីពិតប្រាកដទេ គឺមានតែការជេរប្រមាថប៉ុណ្ណោះ៖ «បាតុកម្មបីកន្លែង ខ្ញុំលើកតែមួយកន្លែងគត់ ពីរកន្លែងទៀតអាចមានអ្នកគាំទ្របក្សសង្គ្រោះជាតិ ចូលរួម។ ខ្ញុំអត់និយាយទេ។ ខ្ញុំនិយាយនៅ Adelaide ព្រោះយើងមានភស្តុតាង និងមានរូបភាពច្បាស់លាស់នៅនោះ ដែលមានថ្នាក់ដឹកនាំ និងរចនាសម្ព័ន្ធរបស់គណបក្សសង្គ្រោះជាតិ នៅនោះ លោក លឹម សំអេង គឺជាប្រធានគណបក្សសង្គ្រោះជាតិ នៅនោះ ដែលជាក្បាលម៉ាស៊ីន។ គាត់ដឹកនាំតែម្ដង។ ឥឡូវមេបក្សនៅភ្នំពេញបញ្ជាអត់ឲ្យធ្វើ មេបក្សនៅនោះ?»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ជាថ្មីថា ការធ្វើបាតុកម្មនៅប្រទេសអូស្ត្រាលី មិនជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ឡើយ។ លោកអះអាងថា នៅទូទាំងសកលលោក គណបក្សសង្គ្រោះជាតិ គ្មានរចនាសម្ព័ន្ធគណបក្សទេ គឺមានតែក្រុមអ្នកគាំទ្រតែប៉ុណ្ណោះ។ ក្រៅពីនេះទៀត លោក យឹម សុវណ្ណ អះអាងថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការចរចាគ្នាជាធំ មិនមែនការធ្វើបាតុកម្មប្រឆាំងគ្នានោះឡើយ៖ «ធ្វើនៅក្រៅប្រទេសហ្នឹងអត់ស្ថិតនៅក្រោមការរៀបចំគណបក្សសង្គ្រោះជាតិ ទេ។ បើសិនជាប្រជាពលរដ្ឋ បើគាត់ចូលរួមជាសិទ្ធិរបស់គាត់ម្នាក់ៗទេ បើសិនជាយើងធ្វើមានការណែនាំ តែនេះការណែនាំតាមប្រព័ន្ធផ្សព្វផ្សាយអីហ្នឹង គឺអត់មានទាល់តែសោះ»។
សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ជុន ច័ន្ទបុត្រ ថាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ប្រមាណជាង ៥០០នាក់ នាំគ្នាតវ៉ានៅរាត្រីថ្ងៃទី៧ ខែតុលា ដើម្បីប្រឆាំងនឹងវត្តមានកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់កាលពីខែកក្កដា កន្លងទៅ និងទាមទារឲ្យដោះលែងសកម្មជន និងសមាជិកសភាបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ។
លោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមចលនាយុវជនទៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ តុលា។ លោកបញ្ជាក់ថា បេសកកម្មរបស់ក្រុមលោកនៅប្រទេសអូស្ត្រាលី គឺដើម្បីផ្សព្វផ្សាយអំពីការអភិវឌ្ឍរបស់រដ្ឋាភិបាល និងស្វែងរកអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា ជាដើម។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា អ្នកនយោបាយខ្មែរត្រូវតែបញ្ឈប់ការលាបពណ៌ដាក់គ្នា ពីព្រោះថា ប្រវត្តិសាស្ត្របានបន្សល់ទុកឲ្យក្មេងជំនាន់ក្រោយបានដឹងឮរួចហើយអំពីជម្លោះរវាងមេដឹកនាំខ្មែរឥតឈប់ឈរនេះ។ លោក មាស នី សង្កត់ធ្ងន់ថា លោក ហ៊ុន ម៉ាណែត ត្រូវតែធ្វើជាមេដឹកនាំយុវជនគំរូសម្រាប់សង្គមជាតិ៖ «ឯកឧត្តម ហ៊ុន ម៉ាណែត ដែលពលរដ្ឋសរសើរថាជាអ្នកដឹកនាំវ័យក្មេង បើខ្ញុំជាគាត់វិញ ខ្ញុំគួរតែរកមធ្យោបាយនាំប្រទេសខ្មែរឲ្យចេញពីស្ថានភាពបែបហ្នឹង។ បាតុកម្មនេះពីដើមមាននៅក្នុងស្រុកទេ។ ឥឡូវនេះរាលដាលរឿងក្នុងស្រុកទៅក្រៅស្រុកទៀត។ អ៊ីចឹងសម្រាប់អ្នកដឹកនាំវ័យឆ្លាត មិនគួរយករឿងនេះមកធ្វើជាធំ ហើយត្រូវធ្វើម៉េចឲ្យមានការផ្សះផ្សាជាតិ»។
ទោះបីជាយ៉ាងណា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា លោកក៏ចង់ឲ្យអ្នកនយោបាយយកការជជែកគ្នាជាធំ ហើយក៏មិនចង់ធ្វើការវាយប្រហារគ្នា បន្តវេនដល់ក្មេងជំនាន់ក្រោយដែរ៖ «អ្វីដែលគណបក្សសង្គ្រោះជាតិ ធ្វើនៅ Adelaide នេះ តើចង់បានន័យថាម៉េច? តើចង់បន្តដល់ជំនាន់ក្រោយទៀត? ជាក្រុមការងារយុវជនដែលតំណាងឲ្យជំនាន់ក្រោយ បើបងប្អូនបង្ហាញថាត្រូវវាយគ្នាដល់ជំនាន់ក្រោយទៀត តើត្រូវធ្វើដូចម្ដេច?»។
គណបក្សសង្គ្រោះជាតិ បានប្រកាសផ្អាកប្រជុំសភាជាបណ្ដោះអាសន្នភ្លាមៗជាថ្មីម្ដងទៀតកាលពីថ្ងៃទី៧ តុលា ដោយសំអាងថា គណបក្សសង្គ្រោះជាតិ គិតពីសុវត្ថិភាពផ្ទាល់ខ្លួនដោយដឹងថា នឹងអាចមានអ្វីមួយកើតឡើងលើតំណាងរាស្ត្របក្សប្រឆាំង។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួនពីររូប ត្រូវបានបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រើអំពើហិង្សាឲ្យរងរបួសធ្ងន់កាលពីខែតុលា ឆ្នាំ២០១៥ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី ពន្យល់ថា គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ ត្រូវតែបង្កើតទំនុកចិត្តឲ្យគ្នាទៅវិញទៅមក ដើម្បីបង្កើតឲ្យមានភាពកក់ក្ដៅរៀងៗខ្លួន។ លោកបញ្ជាក់ថា ជាឧទាហរណ៍ ជម្លោះរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា រហូតដល់បង្ហូរឈាមគ្នា។ ទីបំផុតគ្មានបរទេសណាមកផ្សះផ្សានោះឡើយ។ ចំពោះស្ថានភាពបច្ចុប្បន្ននេះ អាចអាក្រក់ជាងកាលពីមុនទៀត បើសិនជាអ្នកនយោបាយមិនរកច្រកដើម្បីបង្រួបបង្រួមគ្នាទេនោះ ហើយការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ក៏មិនអាចធ្វើទៅរួច បើសិនជាមេដឹកនាំខ្មែរនៅតែបែកបាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត ថាបាតុកម្មប្រឆាំងលោកនៅអូស្ត្រាលីអាចជាប់ពាក់ព័ន្ធបក្សប្រឆាំង
2016-10-19
វីដេអូ អាស៊ីសេរី
សម្ភាសន៍លោក ហុង លីម ទាក់ទងបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
2016-10-19
វីដេអូ អាស៊ីសេរី
អត្ថបទដែលទាក់ទង
-
បក្សប្រជាជនចោទថាមានបក្សនយោបាយនៅពីក្រោយបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
-
ខ្មែរនៅអូស្ត្រាលីតវ៉ាប្រឆាំងលោក ហ៊ុន ម៉ាណែត និងទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី
-
លោក ហ៊ុន ម៉ាណែត ថាលោក ហុង លីម ប្រើស្តង់ដារពីរដែលចោទលោកថាអសីលធម៌
-
មេធាវីលោក មាជ សុវណ្ណារ៉ា ស្វាគមន៍ការចរចាក្រៅប្រព័ន្ធតុលាការ
-
លោក ផៃ ស៊ីផាន៖ លោក ហ៊ុន ម៉ាណែត មិនទាន់ចាញ់ក្ដីលោក មាជ សុវណ្ណារ៉ា
-
បទសម្ភាសន៍៖ លោក ហ៊ុន ម៉ាណែត អាចប្រឈមការចាប់ខ្លួនបើសិនតុលាការរកឃើញថាមានកំហុស
-
តុលាការអាមេរិកបើកសវនាការករណីបណ្ដឹងប្រឆាំងរដ្ឋាភិបាលនិងលោក ហ៊ុន ម៉ាណែត
-
សម្ភាសមេធាវីជុំវិញបណ្ដឹងលោក មាជ សុវណ្ណារ៉ា
-
រដ្ឋាភិបាលទទួលបានដីកាពីតុលាការអាមេរិកជុំវិញបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា
-
មន្ត្រីរដ្ឋាភិបាលថាតុលាការអាមេរិកគ្មានយុត្តាធិការចាត់ការលើរដ្ឋាភិបាលកម្ពុជា
ស្វាស៊ីបាយលាបមាត់ពពែ …
ប្រើតាមរបៀបរបបកូរ៉េខាងជើងសុទ្ធសាទ ដើម្បីបន្តវេនពីសម្តាចម៍ឪពុក…
ឱ!ខ្មែរអ្នកក្រកំសត់អើយ តើថ្ងៃណាមានសេរីភាព…?
He is afraid of his shadow and illusion paranoia
Hun Manet is a stupid idiot brainless just like ah kwang makhak.
People in Adelaide may have some CNRP sympathisers but by endlarge they were normal Khmer refugees surviving the Khmer Rouge genocide which the current CPP carries over.
Stop painting stupid assumptions on something you do not understand with your ape brain!!!
The youth movement you tried to grandstand is membered by students whose parents sucked up to the CPP – they have no choice but took part for free meals and bribing handouts so that they can spend on their drugs or their alcohol consumption.
Decent people would not come near your bunch of clowns.
Follow your father – close the door and beat the CNRP dogs in PP – they are mostly cowards anyway.
Brainless, Hun Maneth*********
បានទៅសិក្សាដល់ស្រុកអាមេរិកនិងអង់គ្លេសជាប្រទេសបិតាប្រធិបតេយ្យនិងគោរពសិទ្ធិមនុស្សយ៉ាង ពេញលេញ តែហ៊ុន ម៉ាណែត នៅតែមានចរិតក្អេងក្អាងដូចប៉ាៗហ៊ុន សែនដូចឥតខ្ចោះ!!! សោកស្តាយ ដែរ និងកោតបច្ចឹមប្រទេសដែលបានទទួលមនុស្សចេញពីត្រកូលផ្តាច់ការឲ្យបានរៀនសូត្រនៅប្រទេស ខ្លួន ???តើពេលណាទើបខ្មែរបានសុខ???
នាយទាហ៊ាន ហ៊ុន ម៉ាណែត ហេតុម្តេច បានជា យកលុយមកទិញ ខ្មែរនៅប្រទេស អូស្ត្រាលីទៅវិញ នៅពេលដែលរាស្ត្រខ្មែរក្រីក្រ និងរដ្ឋាភិបាលបន្តខ្ចីលុយបរទេសទៅវិញ?????។
នាយទាហាន មិនត្រូវដើរមកប្រមូលកៀរគរ ខ្មែរឱយអោបក្រសោបបក្សនោះទេ។ ការពារទឹកដី ជាតួនាទី ដែលជាកាតព្វកិច្ច។ តើទឹកដីកម្ពុជា រងការរំលោភឬទេ???? សំណេរទៅវៀតណាម ជាង២០ដងរួចមកហើយ ឬប្រាសចាកពីកាតព្វកិច្ច????។
គួរកត់សំគាល់ថា រដ្ឋាភិបាលសព្វថ្ងៃ គឺរដ្ឋាភិបាលនៃបក្សទាំងពីរ មាន សង្គ្រោះជាតិ និង បក្សប្រជាជន ជាភាគីភាគច្រើន។
សូម្បីតែ ទូតកម្ពុជាប្រចាំអូស្ត្រាលី ក៏គ្មានកាតព្វកិច្ចក្នុងការប្រមូល បក្ស ពួកដែរ។ តើទាំងនេះជាការ យកអំណាច ទៅប្រមូលខ្មែរនៅបរទេស ដែលហៅថា យុវកក ឬ( យុវជន កុម្មុយនិស្តកម្ពុជា)។
shame on you . it just like father like son even he have been study in the state for years he still following his father step. in this world every thing is bionic our imagination . it just like the word from old generation said……. the winner is the king the loser is the enemy that was 100% right just for those generation only. but in this high technology generation every thing is fare be on those old imagination .
It 21 century’ it modern day’ ‘ people living in australia have a brain ,conscience ‘ and they can see you&your father real veitcong dictator’ real love power and not care about nation’ so they did the protest because they see you&your father betray thenation’did the coup killing khmer and gave TRAL ISLAND to Youn- so no body force them to do or order them to do ‘Don’t accused CNRP ‘ mr manet’ used your brain ‘ .GOD bless all cambodian people’