ដោយ ប្រាជ្ញ ចេវ
2016-10-19
RFA

ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ផ្ដល់បទសម្ភាសន៍ក្នុងសន្និសីទអន្តរជាតិស្ដីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ RFA/Brach Chev
![]()
គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរប្រារព្ធអបអរសាទរខួបលើកទី២៥ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា នៅទីលានប្រជាធិបតេយ្យដដែល បើទោះបីជាសាលាក្រុងមិនទាន់ឆ្លើយតប និងបញ្ជូនសំណើគណបក្សនេះឲ្យទៅក្រសួងមហាផ្ទៃ ដើម្បីសម្រេច។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី១៩ ខែតុលា ថា ទោះបីជាមានឧបសគ្គយ៉ាងណា គណបក្សសង្គ្រោះជាតិ នៅតែបន្តធ្វើតាមកម្មវិធីដែលគ្រោងធ្វើ។ លោករំពឹងថា សាលាក្រុងនឹងផ្តល់ការធានាដល់សន្តិសុខចំពោះការប្រារព្ធពិធីនេះ៖ «ជាគោលការណ៍ច្បាប់ មិនមែនជាភារកិច្ចរបស់ក្រុងក្នុងការអនុញ្ញាត ឬមិនអនុញ្ញាតទេ ក្នុងការធ្វើបាតុកម្ម ឬធ្វើពិធីអ្វីមួយនៅទីណាក៏ដោយ ក្រុមអ្នករៀបចំគ្រាន់តែផ្តល់ព័ត៌មាន។ ខ្ញុំជឿថា សាលាក្រុងនឹងពិចារណាយ៉ាងយកចិត្តទុកដាក់។ យើងនឹងបន្តធ្វើ បើទោះជាមានឧបសគ្គយ៉ាងណាក្តី»។
ទាក់ទងរឿងនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យដឹងថា ដោយសារចំនួនអ្នកជួបជុំដែលគណបក្សសង្គ្រោះជាតិ រៀបចំធ្វើមានចំនួនច្រើន ទើបសាលាក្រុងរុញសំណើនេះទៅក្រសួងមហាផ្ទៃ ដើម្បីសម្រេចបន្ត។
កាលពីថ្ងៃទី១៨ ខែតុលា គណបក្សសង្គ្រោះជាតិ បានជូនដំណឹងទៅសាលាក្រុង ប្រាប់ឲ្យដឹងថា គណបក្សនេះនឹងប្រារព្ធអបអរសាទរខួបលើកទី២៥ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា នៅទីលានប្រជាធិបតេយ្យដោយមានអ្នកចូលរួមច្រើនពាន់នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
មន្ត្រីសិទ្ធិមនុស្សជាតិនិងអន្តរជាតិថាបរិយាកាសសិទ្ធិមនុស្សនៅកម្ពុជាកំពុងតានតឹងនិងធ្លាក់ចុះ
-
មន្ត្រីសិទ្ធិមនុស្សថាប្រទេសអត់សង្គ្រាមមិនមែនមានន័យថាមានសន្តិភាពនោះទេ
-
បក្សប្រឆាំងនៅតែទទូចចង់ដោះស្រាយបញ្ហានយោបាយជាមួយបក្សកាន់អំណាច
-
អគ្គលេខាធិការថ្មីនៃអ.ស.បនឹងត្រូវកាន់តំណែងនៅដើមឆ្នាំក្រោយជំនួសលោក បាន គីមូន
-
មន្ត្រីបក្សកាន់អំណាច៖ សម្ដីមេបក្សប្រឆាំងគ្មានតម្លៃជាមនុស្សជាតិ
-
លោក ហ៊ុន សែន បដិសេធសំណើសុំលើកលែងទោសមេដឹកនាំគណបក្សសង្គ្រោះជាតិ
-
គ.ជ.ប បារម្ភពីកម្ដៅនយោបាយក្នុងដំណើរការបោះឆ្នោត
-
យុវជនកម្ពុជាចង់ឲ្យមានការជជែកដេញដោលរវាងបេក្ខភាពនាយករដ្ឋមន្ត្រីមុនបោះឆ្នោត
-
អ្នកវិភាគថាគណបក្សជាប់ឆ្នោតទាំងពីរវិលទៅរកភាពប្រេះឆាគ្នាសាជាថ្មី
-
“សំណើដាក់វិន័យតំណាងរាស្ត្រមិនចូលប្រជុំនឹងដល់ដៃសភាក្នុងពេលដ៏ខ្លីខាងមុខ”
Permission is NOT the laws.
Under constitution, public gathering or demonstration is allowed to express national concerns democratically. Therefore, permission is obligated to city council to execute practically this law of expression to Cambodians.