គណបក្ស​សង្គ្រោះជាតិ​ប្រារព្ធ​ពិធី​រំឭក​ថ្ងៃ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស

នយោបាយ

លោក​ កឹម សុខា ប្រធាន​ស្តី​ទី​គណ​បក្ស​​សង្គ្រោះ​ជាតិ និងជាអ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម ថ្លែងនៅក្នុងពិធី​​រំឭក​ថ្ងៃ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ​ទី​២៣​ ​ខែ​តុលា។ (ហ៊ុល រស្មី/VOA)

លោក​ កឹម សុខា ប្រធាន​ស្តី​ទី​គណ​បក្ស​​សង្គ្រោះ​ជាតិ និងជាអ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម ថ្លែងនៅក្នុងពិធី​​រំឭក​ថ្ងៃ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ​ទី​២៣​ ​ខែ​តុលា។ (ហ៊ុល រស្មី/VOA)


23 តុលា 2016
ហ៊ុល រស្មី
វីអូអេខ្មែរ

ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ គោរព​ខ្លឹម​សារ​ដើម​នៃ​កិច្ច​​​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសថ្ងៃ​ទី​ ២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ ដែល​បាន​ផ្តល់​តម្លៃ​ដល់​ការ​កសាង​នីតិរដ្ឋ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៣​ ​ខែ​តុលា គណបក្ស​ប្រឆាំង បាន​ប្រារព្ធ​ពិធីរំឭក​ថ្ងៃ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ ប៉ារីស​ថ្ងៃ​ទី​ ២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ នៅ​ឯ​ទីស្នាក់​កណ្តាល​របស់​គណបក្ស​ នៅ​ក្នុង​រាជធានី​ភ្នំពេញ។ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​រាប់​រយ​នាក់ថា​ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​មាន​លក្ខណៈ​ប្រវត្តិ​សាស្ត្រ​នេះ​ នៅ​តែ​មាន​សុពល​ភាព​ក្នុង​ការ​ការ​ពារ​ប្រទេស​កម្ពុជា​ពី​ការ​រំលោភ​បំពាន​បូរណភាព​ទឹក​ដី​ និង​អធិបតេយ្យ​ភាព​កម្ពុជា។

ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ គោរព​ខ្លឹម​សារ​ដើម​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសថ្ងៃ​ទី​ ២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ ដែល​បាន​ផ្តល់​តម្លៃ​ដល់​ការ​កសាង​នីតិរដ្ឋ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

ថ្លែង​នៅ​ក្នុង​ពិធីរំឭក​ខួប​២៥​ឆ្នាំ​ នៃ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ដែល​បាន​រៀបចំ​ឡើង​នៅ​ឯ​ទី​ស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ព្រឹក​អាទិត្យ​ លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​គណ​បក្សសង្គ្រោះ​ជាតិ​ បាន​ថ្លែង​បា្រប់​ក្រុម​អ្នក​គាំទ្រ​រាប់​រយ​នាក់​ថា​ រដ្ឋាភិបាលក្រុង​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ ពុំ​ទាន់​អាច​ធ្វើ​ឲ្យ​មាន​ការ​គោរព​ច្បាប់​ស្មើៗ​គ្នា​ គ្រា​ដែល​សកម្ម​ភាព​រំលោភ​បំពាន​សិទ្ធិ​មនុស្សបាន​បន្ត​កើត​ឡើង​ ក្រោយ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សនិ្ត​ភាព​ទីក្រុង​ប៉ារីស​ អស់​រយៈពេល​ ២៥​ឆ្នាំ​មក​នេះ។

«នីតិរដ្ឋ​ទាល់​តែ​អនុវត្ត​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ អ្នក​ណាក៏ដោយ​ ឋានៈ​ប៉ុណ្ណា​ក៏ដោយ បក្ស​ណា​ក៏​ដោយ​ ឲ្យ​តែ​ខុស​ ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់​ដូច​គ្នា​ អញ្ចឹង​យើង​ស្វាគមន៍​ ដល់​ឥឡូវ​វា​អត់​ដូចគ្នា។​ មែន​ទេ​ បង​ប្អូន​?»។

​ការ​លើក​ឡើង​របស់​លោក​កឹម សុខា​ អំពី​នីតិរដ្ឋ​នៅ​កម្ពុជា​ បាន​ធ្វើ​ឡើង​ នៅ​ចំពេល​លោក​ និង​ក្រុម​មន្ត្រី​ ក៏​ដូច​ជា​សកម្ម​ជន​នយោបាយ​គណបក្ស​ប្រឆាំង​មិន​តិច​ជាង​១៨នាក់​ ត្រូវ​គេដឹងថា​ កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​ប្រព័ន្ធ​តុលាការ​ ដែល​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​នយោបាយ​សារ​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ កឹម សុខា​ អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​បាន​ស្នើ​ឲ្យ​ អ្នក​ន​យោ​បាយ​ខ្មែរ​ បញ្ឈប់​យក​រឿង​បុគ្គល​មក​បង្ក​ទំនាស់​ ហើយ​ផ្តើម​គិតគូ​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ផ្តល់​សេរីភាព​ដល់​ប្រជារាស្ត្រ​ខ្មែរ​ក្នុង​ការ​ប្រមូល​ផ្តុំ​សំដែង​មតិ​ ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

លោក​បញ្ជាក់​បន្ថែម​ថា​ ប្រទេសកម្ពុជា ពិត​មាន​ជា​សន្តិភាព​ និង​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន​នេះ តែ​ប្រជារាស្ត្រ​ខ្មែរ​បាន​រង​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង ហើយ​ធនធាន​ធម្មជាតិ​បាន​រងការ​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ។

រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។


កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស (Paris Peace Agreement) ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ បាន​ធ្វើ​ឲ្យ​ភាគី​៤​ ឈប់​បាញ់​គ្នា​ នាំ​ឲ្យ​មាន​សន្តិភាព​ ធានា​បូរណភាព​ដែនដី​ អធិបតេយ្យភាព​ជាតិ​ ការ​អភិវឌ្ឍ​ជា​ដើម​ផង​នោះ គឺ​ជា​ស្នា​ព្រះហស្ថ​របស់​សម្តេចឪ​ព្រះ​បាទ​នរោត្តម​ សីហនុ ​ដែល​ជា​អ្នក​ផ្តួចផ្តើម។

រូបឯកសារ៖ លោកស្រី មូ សុខហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ នៅក្នុង​បន្ទប់​ផ្សាយ​របស់​ VOA នៅរាជធានីភ្នំពេញ។

រូបឯកសារ៖ លោកស្រី មូ សុខហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ នៅក្នុង​បន្ទប់​ផ្សាយ​របស់​ VOA នៅរាជធានីភ្នំពេញ។


លោកស្រី​ មូ សុខហួរ​ អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មណ្ឌល​ខេត្ត​បាត់ដំបង​ បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ រដ្ឋា​ភិបាល​កំពុងដឹកនាំ​ប្រទេស​ដោយ​ប្រាស​ចាក​ពី​ខ្លឹម​សារ​ដើម​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

«ការ​សម្លាប់​អ្នកនយោបាយ​ សកម្មជន​ដី​ធ្លី​ អ្នក​ការពារ​បរិស្ថាន​ និង​មេដឹកនាំ​សហជីព​ ព្រម​ទាំង​ការ​សម្លាប់​អ្នក​វិភាគ​ឯក​រាជ្យ​ លោក​បណ្ឌិត​ កែម​ ឡី​ នា​ពេល​ថ្មីៗ​នេះ​ នៅ​ពុំ​ទាន់​រក​ឃើញ​ឃាតករ​ ជាការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​គោលការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​នីតិ​រដ្ឋ​ ពុំ​ទាន់​ត្រូវ​បាន​អនុវត្តន៍»។

លោក​ស្រី​បាន​បន្ត​ថា​ រដ្ឋា​ភិបាល​ក៏​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ក្បែរ​ខាង ហើយ​ថា​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់​នៃ​សន្ធិ​សញ្ញា​ព្រំដែន​មួយ​ចំនួន​ដែល​ផ្ទុយ​ពីកិច្ចព្រម​ព្រៀងសន្តិភាព​ទី​ក្រុង​ប៉ារីស។

​ក្រុម​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ក៏​បាន​ធ្វើ​ពិធីរំឭក​ដល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ផង​ដែរ​ ហើយ​បាន​អះអាងថា​ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លែង​មាន​ឥទ្ធិពល​ផ្លូវ​ច្បាប់​លើ​ប្រទេស​កម្ពុជា​ហើយ តែ​ចាត់​ទុក​កិច្ច​ព្រមព្រៀង​នេះ​ថា​ ជា​ផែនទី​ចង្អុល​ផ្លូវ​ ហើយ​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ស្រប​តាម​កិច្ច​ព្រមព្រៀង​នេះ។

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។


លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​ជាដៃគូ​ចរចា​នយោបាយ​ជាមួយ​ អតីតព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បាទ​សម្តេច​នរោត្តម​សីហនុ​ក្នុង​ការ​នាំ​កម្ពុជា​ទទួល​បាន​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស បាន​ថ្លែង​កាល​ពីសប្តាហ៍​មុន​ នៅ​ឯ​ខេត្ត​ប៉ៃ​លិន​ថា រដ្ឋា​ភិបាល​មិន​បំភ្លេច​កិច្ច​ព្រមព្រៀងនេះ​ទេ​ ហើយ​បាន​ព្រមាន​ដល់​អ្នក​នយោបាយ​នានា​ មិន​ឲ្យ​ធ្វើ​ការ​បក​ស្រាយ​ក្លែង​បន្លំ​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ដែល​បាន​ក្លាយ​ជា​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ទៅ​ហើយ​នោះ។

«សង្ឃឹម​ថា​ អ្នក​នយោបាយ​ទាំងឡាយ​ បក​ស្រាយ​នៅ​ព្រឹត្ត​ការណ៍​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ ជាជាង​ការ​ប្រើ​ប្រាស់​នូវ​បញ្ហា​ទាំង​អស់​នេះ​ ធ្វើ​ជា​ការ​កេង​ចំណេញ​ខាង​នយោបាយ ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​រហូត​ទៅ​ដល់​មាន​ក្លែង​បន្លំ​នូវ​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​ប៉ារីស​ ដែល​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​ប៉ារីស​នោះ បាន​និង​កំពុង​ក្លាយ​ខ្លួន​ទៅ​ជា​រដ្ឋ​ធម្មនុញ្ញ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​រួច​ស្រេច​ទៅ​ហើយ»។

យ៉ាង​ណា​ក៏​ដោយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ មិន​អធិប្បាយ​អំពី​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ទៅ​លើកិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ទេ។ លោក​បាន​អះ​អាង​ថា​ កិច្ច​ព្រមព្រៀង​ដដែល​នេះ​ មិនបាន​ជួយ​ពន្លត់​ភ្លើង​សង្គ្រាម​ទាំង​ស្រុង​នៅ​កម្ពុជា​ផងដែរ។ លោក​បញ្ជាក់​ថា​ សង្គ្រាម​បាន​បញ្ចប់​ទាំងស្រុង​ តាម​រយៈ​ការ​ដាក់​ចេញ​គោល​នយោបាយ​ឈ្នះៗ​របស់​លោក។

ក្រុម​អង្គការសង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ក៏​បាន​ធ្វើការរំឭក​ឡើង​វិញ​នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះផង​ដែរ​ ដោយ​ពួកគេ​យល់​ឃើញ​ផ្សេងៗ​គ្នា​ថា​ រដ្ឋា​ភិបាល​មិន​បាន​អនុវត្តន៍​ពេញលេញ​ទៅ​តាម​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទេ ពាក់​ព័ន្ធនឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ ហើយ​ថា​កិច្ច​ព្រម​ព្រៀង​នេះ​ ក៏​នៅ​បន្ត​មាន​សុពល​ភាព​ដដែល។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើងថា ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ក្នុង​ឆ្នាំ២០១៦​នេះ បញ្ហា​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​គឺនៅ​មិន​ទាន់​មាន​ភាព​ប្រ​សើរត្រឹម​ត្រូវ​នៅ​ឡើយ​ទេ។ លើស​ពី​នេះ​ ​ភាព​ចម្រូង​ចម្រាស​នៃ​ការ​បង្កើត​ច្បាប់​ថ្មីៗ​មួយ​ចំនួន​ដែល​ប៉ះ​ពាល់​ដល់​ឯក​រាជ្យ​ភាព​របស់​តុលាការ​ និង​រឹត​បន្តឹង​ការ​ប្រមូល​ផ្តុំ​ការ​សម្តែង​មតិ​ អាច​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ដំណើរ​ការ​កសាង​សន្តិ​ភាព​ពេញ​លេញ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)


លោក​សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ កិច្ច​ព្រមព្រៀង​ដែល​កើត​ចេញ​ពី​ការ​ចូលរួម​របស់​រដ្ឋាភិបាល​មក​ពី​១៨​ប្រទេស​ បាន​អស់​សុពលភាព​តាំងពីឆ្នាំ​ ១៩៩៣​មក​ គឺ​បន្ទាប់​ពី​កម្ពុជា​បាន​ទទួល​រដ្ឋធម្មនុញ្ញ​ថ្មី។

លោក​ថ្លែង​ថា​ រដ្ឋាភិបាល​បាន​ប្រឹង​ប្រែង​កសាង​ប្រទេស​ដោយ​ផ្អែក​ទៅ​លើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ដល់​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា​ ក្រុម​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ មិន​ព្រម​ទទួល​ស្គាល់​ភាព​រីក​ចម្រើន​ជា​វិជ្ជមាន​របស់​កម្ពុជា​នោះ​ទេ ហើយ​តែង​តែ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​បាន​គាប​សង្កត់​សិទ្ធិ​សេរីភាព​ ​ប្រជា​រាស្ត្រ​ខ្មែរ​ ដែល​ផ្ទុយ​ពី​ស្ថានភាព​ជាក់ស្តែង។

«ប្រជាពលរដ្ឋ​ទាំង​នគរ​គេ​ទទួល​ស្គាល់​ហើយ មូលហេតុ​អីបាន​ជា​បក្ស​ប្រឆាំង​ មួយ​គ្រាប់​ពីរ​គ្រាប់​ហ្នឹង មិន​ទទួល​ស្គាល់ពី​ព្រោះ​គាត់​ល្មើស​ច្បាប់​ ហើយ​គាត់​មិន​ទទួល​ស្គាល់​ការណ៍​ពិត​ ហើយ​មិន​ទទួលស្គាល់​កំហុស​របស់​គាត់​ដែល​ល្មើស​ច្បាប់​ហ្នឹង​ឯង​ ហើយ​ចេះ​តែ​មក​វាយ​តម្លៃ​ថា រដ្ឋាភិបាលគាប​សង្កត់​គាត់​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ទៅ​វិញ​ អា​នេះ​ហើយ​ជា​បញ្ហា​មួយ​ដែល​មាន​ការ​សោក​ស្តាយ​ណាស់ ដែល​គាត់​ស្គាល់​ការណ៍ពិត​ហើយ​ គាត់​ធ្វើមិន​យល់​ការណ៍​ពិត​ហ្នឹង»។

​នៅ​ក្នុង​ពិធីរំឭក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​កាលពីថ្ងៃ​អាទិត្យ​កន្លង​ទៅ ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​បាន​បញ្ចេញ​ឲ្យ​ដឹង​អំពី​ញ្ញត្តិ​របស់​ខ្លួន​ ដែល​នឹង​ដាក់​ជូន​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។ ញ្ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ពី​ក្តីបារម្ភ​ទាក់​ទិន​បញ្ហា​មួយចំនួន​រួមមាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ បញ្ហា​សិទ្ធិ​មនុស្ស​ គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុ​បក្ស​ និង​នីតិរដ្ឋ។

ការ​ធ្វើ​ពិធីរំឭក​កិច្ច​ព្រមព្រៀងសន្តិភាព​ នៅ​ទីស្នាក់កណ្តាល​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នេះ កើតមាន​ឡើង​ក្រោយ​ពីអាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​បដិសេ​ធ​មិន​ឲ្យ​ក្រុម​អ្នកតំណាង​រាស្ត្រ​គណ​បក្ស​ជំទាស់​រៀប​ចំ​ពិធី​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​ពិធីរំឭកកិច្ច​ព្រម​ព្រៀង​សន្តិភាព​ នៅ​ទីស្នាក់​កណ្តាល​កណ្តាល​គណបក្ស​ប្រឆាំង អាជ្ញាធរ​បាន​បិទកំណាត់​ផ្លូវ​ជាតិ​លេខ​២​មួយ​ចំហៀង ហើយ​កង​កម្លាំង​ប៉ូលីសរាប់​សិប​នាក់​ត្រូវបាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវភ្ជាប់​មក​កាន់​ទី​ស្នាក់​ការកណ្តាល​គណ​បក្ស​ជំទាស់​ផង​ដែរ។

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ។

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ។


​លោក​មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ប្រាប់​ VOA​ថា​ កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ នឹង​នៅ​បន្ត​មាន​ឥទ្ធិពល​ទៅ​លើ​សង្គម​កម្ពុជា​ជានិច្ច​ ក្នុង​កាលៈទេសៈ​ដែល​អ្នកនយោបាយ​ខ្មែរ​ មិន​ទាន់អាចបង្កើត​បាន​យន្តការ​រួម​មួយ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​បម្រើ​ប្រយោជន៍​ប្រជារាស្ត្រ​ខ្មែរ។

«ហេតុ​អ្វី​បាន​យើង​ថា​ អត់​អាច​បោះ​បង់​ចោល​បាន​ ព្រោះ​ខ្មែរ​យើង​អត់​ទាន់​មាន​ឯក​ភាព​ជាតិ​ទេ បើ​មាន​បួន​ក្រុម​យើង​ឈ្លោះ​គ្នា​ទាំង​បួន​ក្រុម​ បើ​មាន​១០​ក្រុម​ គឺ​យើង​ឈ្លោះ​គ្នា​ទាំង​១០​ក្រុម​ អត់​ត្រូវ​គ្នា​ទេ​បាទ។ អញ្ចឹង​ដរាប​ណា​ ការ​ឯកភាព​ផ្ទៃ​ក្នុង​ហើយ​និង​ទំនាស់​ ដែល​យើង​មាន​ដូច​រាល់​ថ្ងៃ​នេះ​ ខ្ញុំ​គិត​ថា​ខ្មែរ​ អត់​អាច​បោះ​បង់​ចោល​នូវ​ស្អី​ដែល​ជា​គោលការណ៍​លក្ខខណ្ឌ​ ដែល​បាន​ចែង​ ឬ​ក៏​បាន​យល់​ព្រម​នៅ​ក្នុង​សន្និសីទ​ទីក្រុង​ប៉ារីស​បាន​ទេ»។

កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃទី ២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ ត្រូវ​បាន​រដ្ឋាភិបាល​បំភ្លេច​ចោល​ម្តង​រួច​មក​ហើយ តែក្រោយ​កម្ពុជា​ចាប់​ផ្តើម​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ក្បែរ​ខាង​និង​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរមរតនកោដ្ឋ​នរោត្តម​សីហនុ​ រដ្ឋាភិបាល​ក៏​បាន​ធ្វើ​ការរំឭក​ដល់​កិច្ច​ព្រម​ព្រៀង​នេះ​ឡើង​វិញ។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ រួម​ទាំង​អ្នកគាំ​ទ្រ​គណបក្ស​ប្រឆាំង៕

What Next?

Recent Articles

One Response to "គណបក្ស​សង្គ្រោះជាតិ​ប្រារព្ធ​ពិធី​រំឭក​ថ្ងៃ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស"

  1. Khmers says:

    ៉ប្រជាជាតិខ្មែរ បានងើបឡើងរួចពីជង្ហុកអាណានិគមបារាំង ក៏ធ្លាក់ក្នុងរណ្តៅខ្មែរក្រហម(មាត់ខ្លា) រួចពីរណ្តៅក៏ធ្លាក់ក្នុងជ្រោះមរណៈ (មាត់ក្រពើយួន) ៉
    កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមានសារៈសំខាន់ណាស់ស្មើអាយុជីវិតប្រជាជាតិខ្មែរ។ ប្រជារាស្រ្តខ្មែរសង្ឃឹមថា នឹងរស់នៅក្នុងសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ប៉ុន្តែ ក្តីសង្ឃឹមនេះមិនបានក្លាយទៅជាការពិតឡើយ ព្រោះថា ជាង20ឆ្នាំក្រោយពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ខ្លឹមសារសំខាន់ៗដែលមាននៅក្នុងកិច្ចព្រមព្រៀងពុំត្រូវបានអនុវត្តឡើយ ពោលគឺ មានតែនៅលើក្រដាស់។ មានមូលហេតុជាច្រើនដែលធ្វើឲ្យ កិច្ចព្រមព្រៀងមិនត្រូវបានគោរពឲ្យបានពេញលេញនិងត្រឹមត្រូវ។
    ខ្មោចស្តាច់ងាប់កាលពី4ឆ្នាំមុន ក៏ជាអ្នកបំផ្លាញដោយប្រយោលនូវកិច្ចព្រមព្រៀងសន្តិភាពនេះដែរ។ ស្តេចនោះក៏ជាដើមចមនៃការមិនគោរពពេញលេញកិច្ចព្រមព្រៀងសន្តិភាពរហូតដល់សព្វថ្ងៃនេះ។ ពេលវេលាដែលបានចំណាយ(ជាង10ឆ្នាំ) កិច្ចខិតខំប្រឹងប្រែងដែលបានធ្វើ ធនធានដែលបានបរិច្ចាគជាង2ពាន់លានដុល្លារ សមិទ្ធិដែលសំរេចបាន ការតស៊ូបូជាពលិកម្មដើម្បីរំដោះជាតិ ដោយប្រជារាស្រ្តខ្មែរនិងសហគមន៏អន្តរជាតិ បានក្លាយជាអាសារឥតការ រលាយសាបសូន្យ ក៏ដោយសារតែខ្មោចស្តាច់នេះដែរ។
    បានសេចក្តីថា អ្វីៗហាក់ដូចជាបានប្រព្រឹត្តទៅតាមការព្រមព្រៀងគ្នាស្ងាត់ៗរវាងឥសីវង្វេងអាស្រមនិងសត្វខ្លា ៉អញដេញUNTAC ចេញ ប្រោះខ្លាងាប់អែងអោយរស់ឡើងវិញ អញធ្វើស្តាច់ ហែងធ្វើនាយករដ្ឋមន្រ្តី មិនចាំបាច់រវីរវល់គោរពកិច្ចព្រមព្រៀងសន្តិភាពនោះអីទេ មិនចាំបាច់គោរពឆន្ទះរាស្រ្តម្ចាស់ឆ្នោតឆ្នាំ1993 អីនោះទេ គោរពកិច្ចព្រមព្រៀងនោះសើៗ លំៗ តិចៗ ទៅបានហើយ។ កាលៈទេសៈណាត្រូវប្រើកំលាំងគឺត្រូវប្រើកំលាំង ដើម្បីរក្សាអំណាច ការពារបល្ល័ង្ក, អញជួយឯង ឯងជួយអញ, ok? ok ៉ (វប្បធម៌អញជួយឯង ឯងជួយអញ ប្រហែលមានតាំងពីពេលនោះមក តែពុំទាន់មាននរណាចាប់អារម្មណ៏ ដល់ឥឡូវគេនិយាយពេញៗមាត់តែម្តង) ។
    ការនិយាយគ្នាស្ងាត់ៗនេះគឺប្រហាក់ប្រហែលទៅនឹងការនិយាយគ្នាស្ងាត់ៗរវាងស្តាច់ងាប់នេះជាមួយនិងមេយៀកកុងហូជីមិញ ដែលថា ៉សុខចិត្តជួយយៀកកុងវាយអាមេរិក ដើម្បីបានកម្ពុជាក្រោមមកវិញ នៅពេលយៀកកុងឈ្នះអាមេរិក៉។ ល្បែងនយោបាយដ៏ប្រថុយប្រថាននិងដ៏គ្រោះថ្នាក់នេះ បានធ្វើអោយស្តេចចំកួតសឹងតែអស់អាយុជីវិតខ្លួនឯង ធ្វើអោយប្រទេសជាតិបែកបាក់ហែកហួរដោយភ្លើងសង្គ្រាម ធ្វើអោយរាស្រ្តខ្មែរនិរាសព្រាត់ប្រាសគ្រួសារ បាត់បង់ជីវិត រងទុក្ខវេទនារកទីបំផុតគ្មាន។ ថាចាញ់បោកមេយៀកកុងវាអន់ណាស់ទៅហើយ តែដល់ទៅចាញ់បោកកូនយៀកកុង អាយ៉ងយៀកកុង វាកាន់តែយ៉ាប់ណាស់ទៅទៀត រាស្រ្តខ្មែរជួយលែងបានហើយ ព្រះធរណីក៏ជួយទ្រលែងកើតដែរ ។ សេពគប់ជាមួយយៀកកុង បានត្រឹមអស់លីអូ សឹងតែអស់អាយុជីវិតទៀត នៅតែមិនរៀងចាល (នេះជាពាក្យសំដីរបស់យាយតា អ៊ំុចាស់ៗដែលបានតាមដានស្ថានការណ៏នយោបាយស្រុកទេសចាប់ពីទសវត្សទី៥០មក) ។ រាស្រ្តខ្មែរមិនអាចកាត់ទោសបាន ទុកឲ្យធម្មជាតិជាអ្នកកាត់ទោសទៅចុះ (Good bye Cambodia !)។
    នៅពេលឱកាសហុចឲ្យ សត្វខ្លាកំណាចចាំសីលបានខាំសីុតាឥសី កូនសិស្សតាឥសី និងប្រជារាស្រ្តខ្មែរ ។
    អោយងាប់តៃហោងអពា្ចឹងទៅ ស្តាច់ចង្រៃបំផ្លាញជាតិខ្មែរ។ បើរស់នៅកាន់តែយូរ ជាតិខ្មែរកាន់តែ រងទុក្ខវេទនាកាន់តែយូរ នឹងឈានទៅរកក្តីវិនាសសាបសូន្យនៅទីបំផុត។ គ្រាន់តែងាប់ភ្លាម បក្សយួនបាត់បង់សសរជន្ទល់ដ៏ធំមួយ និងកំពង់រង្គោះរង្គើឈានទៅដួលរលំបាត់បង់អំណាចនៅពេលខាងមុខនេះ ព្រោះកំលាំងស្នេហាជាតិងើបឡើងរួបរួមគ្នាសង្រ្គោះប្រទេសជាតិ ។ ផលវិបាកបន្សល់ទុកដោយស្តាច់វង្វេងជាតិមួយនេះ មានទំហំធំធេងណាស់ ដែលយើងទាំងអស់គ្នាជាខ្មែរកំពង់ឃើញ កំពង់ទទួលរង សំរាប់ខ្មែរជំនាន់នេះ និងជាច្រើនជំនាន់ទៀត។
    បើនិយាយពីស្នាដៃវិញ ស្តាច់នេះចេះរិះរកវិធីមន្តអាគមន៏បំពេរអារម្មណ៏សន្តំព្រលឹងអោយលង់លក់ហោះហើរក្នុងសុបិន្តឋានសួគាតាមរយៈវិស័យសិល្បៈ (ចំរៀង កុន ល្ខោនរីកស្គុះស្គាយ) អោយខ្មែរមួយចំនួនសប្បាយភ្លេចខ្លួន ស្រលាញ់ស្តាច់ផ្កាប់មុខ ហើយមានអារម្មណ៏គិតថា សម្តាច់ឪល្អណាស់ អ្វីក៏ត្រូវដែរអោយតែសម្តាចឪធ្វើ។
    ទោះជាបានកសាងផ្លូវ សាលារៀន រោងចក្រ គ្រាន់ទុកបោកភ្នែករាស្រ្ត បិទបាំងអំពើអាក្រក់របស់ខ្លួនក្តី (នគរថ្កើនប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម) មានស្នាដៃកសាងសង្គមខ្លះៗក្តី កំហុសធ្ងន់ធ្ងរជាប្រវតិ្តសាស្ត្រដែលស្តាច់នេះបានប្រព្រឹត្ត រួមមានះ
    1-ជួយក្រពើ
    2-ជួយខ្លា
    1-ជួយក្រពើ ចិព្ចឹាមក្រពើ
    ពេលក្រពើយួនកំពង់ឆេះរោលដោយភ្លើងសង្រ្គាមជាមួយអាមេរិក មិនទៅវ៉ៃថែម បែរជាទៅជួយអោយទឺកដីធ្វើជាមូលដ្ឋានយោធាយៀកកុង អោយបាយទឹក អោយអាវុធយុទ្ធភ័ណ្ឌគ្រប់បែបយ៉ាង ថែមទាំងជួយនយោបាយ ការទូតទៀតផង។ ព្រោះជឿពាក្យយួនសន្យាថា៉ពេលឈ្នះអាមេរិក វាអោយទឹកដីកម្ពុជាក្រោមមកវិញ ៉។ អុញ ស្តាចនេះអត់មើលប្រវតិ្តសាស្រ្តខ្មែរទេរឺ? ដូនតាម៉ែឪបង្រៀនអោយជួយយួនអពា្ជឹងរឺ? រឺមួយក៏ជាពាក្យសំរាប់កុហកខ្លួនឯង និងកុហករាស្រ្តខ្មែរ។ តាំងពីពេលនោះមក មិនដែលឮមិនដែលឃើញ ស្តាច់អង្គនេះចេញមកសុំទោសចំពោះរាស្ត្រខ្មែរ នូវកំហុសរបស់ខ្លួនឡើយ រឺមួយអាងថា ៉ អញស្តាច់ អញធ្វើអីស្រាច់តែអញ ៉។ បើយួនវាចង់អោយកម្ពុជាក្រោមមែននោះ វាមិនទៅភ្លើ ចាំបាច់ខំចំណាយធនធាន អាយុជីវិតគ្នាវាធើអី នោះវានឹងនិយាយថា ៉ ទៅវ៉ៃយកកម្ពុជាក្រោមខ្លួនឯងទៅ ៉។
    កាលនៅរស់ចុងទស្សវត្តទី 60 សម្តេចសង្ឃជួន ណាតក៏បានជួយនិយាយ ក្រើនរំលឹក ខ្លះៗដែរ តែត្រូវទទួលរងការគំរាមទៅវិញ។
    ប៉ុន្តែ បន្ទាប់ពីពេលក្រពើយួនឈ្នះសង្រ្គាមអាមេរិក បង្រួបបង្រួមខាងជើងខាងត្បួង ទទួលបានឯករាជ្យពេញលេញ វាបែរជាមកឈ្លានពានខ្មែរសំលាប់ខ្មែរទៅវិញ (សៀមមិនចោលក្បួន យួនមិនចោលពុត)។
    ពេលកំពង់ត្រួតត្រាកម្ពុជា ក្នុងរវាងទស្សវត្តទី80 មេដឹកនាំយួនបានសរសេរលិខិតយ៉ាងខ្លីផ្ញើទៅអ្នកយកអាសារក្រពើថា ៉សភាពការណ៏នៅកម្ពុជាមិនអាចប្រែក្រឡាស់បានឡើយ៉ ។ ចប់។
    2-ជួយខ្លា ចិព្ចឹាមខ្លា
    ទោះជាយ៉ាងនេះក្តី ក៏ប្រជារាស្រ្តខ្មែរនិងសហគមន៏អន្តរជាតិ នៅតែផ្តល់ឪកាសអោយស្តាច់នេះកែកំហុសខ្លួន។ តែមានទៅកែខ្លួនឯណា មានតែប្រព្រឹត្តកំហុស១ដងទៀត កាន់តែធ្ងន់ថែមទៀត។ នោះគឺ នៅឆ្នាំ1993 ក្រោមកិច្ចព្រមព្រៀងសនិ្តភាពក្រុងប៉ារីស 23តុលា1991 ពេលរាស្រ្តខ្មែរនិងសហគមន៏អន្តរជាតិ ព្រួតគ្នាវាយខ្លាឡើងសន្លប់ធំទៅហើយ បែរជាមានឥសីវង្វេងអាស្រមដដែលនោះ ចេញមកប្រោះខ្លាអោយរស់ឡើងវិញ។ ។ នេះជាការបំផ្លាញលើកទីមួយនូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ ក្រោយពីបានរស់រានមានជីវិតឡើងវិញ និងមានកំលាំងកំហែងស្រួលបួលវិញហើយ ខ្លានោះបានដើរខាំសុីរាស្រ្តខ្មែររួមទាំងឥសីវង្វេងអាស្រមនោះផងដែរ រហូតមកដល់សព្វថ្ងៃនេះ។
    កំហុសទី២នេះហើយ ដែលធ្វើអោយកិច្ចព្រមព្រៀងសនិ្តភាពក្រុងប៉ារីសមិនត្រូវបានគោរពពេញលេញនិងត្រឹមត្រូវនោះ មានជាអាទិ៖
    – អធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា៖ ត្រូវគេរំលោភទាំងខាងកើតទាំងខាងលិច ទាំងដែនទឹកទាំងដែនគោក។
    – ប្រជាធិបតេយ្យ៖ មានតែប្រជាធិបតេយ្យក្លែងក្លាយ មានតែប្រជាធិបតេយ្យសំបកក្រៅ។
    – សិទ្ធិមនុស្ស៖ បាតុករអហិង្សាត្រូវអាជ្ញាធរវាយសំពង បាញ់សំលាប់យ៉ាងសាហាវ ។សកម្មជនសិទ្ធិមនុស្ស ការងារ ដីធ្លី ផ្ទះសំបែង បរិស្តាន ព្រៃឈើសហគមន៏ត្រូវគេគំរាមកំហែង វាយសំពង សំលាប់។
    កំហុសទី២នេះហើយ ដែលធ្វើអោយយើងទាំងអស់គ្នាជួបប្រទះបពា្ហាសព្វបែបយ៉ាង ទុក្ខវេទនា ការឈឺចាប់នៃប្រជាជាតិខ្មែរចាប់តាំងពីអាណត្តិទី១រហូតដល់សព្វថ្ងៃនេះ។ រាជានិយមរួមទាំងរាជបល្លង្កក៏ត្រូវគេចាប់ញាត់ទ្រុង ចាប់ពីឆ្នាំ1997មក។
    ចាប់តាំងពីពេលនោះមក លែងមាន ៉ អញជួយឯង ឯងជួយអញ ៉ទៀតហើយ មានតែ ៉ឯងត្រូវស្តាប់អញ បើមិនស្តាប់អញ ប្រយត្ន័លែងមានរាជានិយម៉។ ពីព្រោះ តាឥសីដែលប្រោះខ្លាឲ្យរស់វិញនោះ មិនអាចធ្វើជាម្ចាស់ខ្លាបាន មិនអាចគ្រប់គ្រងខ្លាបានទេ។
    និយាយអោយខ្លី កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣តុលា ត្រូវខ្លាខាំហែកកំទេចចោលខ្ទេចខ្ទីអស់ទៅហើយ។
    សរុបសេចក្តីមក កំហុសទាំងពីរនេះជាកំហុសធ្ងន់ធ្ងរណាស់មានលក្ខណស្លាប់រស់ដល់អាយុជីវិតប្រទេសជាតិ សំរាប់ប្រវត្តិសាស្រ្តខ្មែរសម័យទំនើប ដែលប្រព្រឹត្តដោយស្តាច់វង្វេងជាតិមួយនេះ។ ប្រជារាស្រ្តខ្មែរមិនអាចអនុគ្រោះឲ្យបានឡើយ។
    អោយងាប់ឈរអពា្ចឹងទៅ បានសមមុខ (អត់ទទួលខុសត្រូវ អត់បានកែកំហុស ដោះស្រាយបពា្ហាខ្លួនបន្តិច ណាសោះ មុននឹងងាប់)។ ងាប់របៀបនេះបិទភ្នែកមិនជិតទេ មិនចាំបាច់ខំប្រឹងបិទទេ។ ជាតិខ្មែរកំពង់ទទួលរងទុក្ខវេទនា កំពង់ធ្លាក់ក្នុងជ្រោះមរណៈ ដោយសារកំហុសធំៗទាំង២របស់ស្តាច់ចំកួតហ្លួងនេះឯង។
    ដោយបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរដល់ម្លឹងហើយ សមណាស់ស្តាច់នេះ (មេដឹកនាំនយោបាយ) ចេញមកទទួលខុសត្រូវ ទទួលកំហុសរបស់ខ្លួនដែលបានប្រព្រឹត្ត រឺបើនៅក្នុងសង្គមដែលមានសីលធម៌ខ្ពស់ (ជប៉ុន កូរ៉េ អឺរ៉ុប អាមេរិក) មនុស្សរបៀបនេះគេសុំលាលែង រឺ ធ្វើអត្តឃាតខ្លួនបាត់ទៅហើយ ដើម្បីកុំអោយគេឃើញមុខតទៅទៀត និងដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរពូជពង្សវង្សត្រកូលកូនចៅជំនាន់ក្រោយ។
    គ្រាន់តែឮថាស្តាច់នោះងាប់ភ្លាម ប្រជារាស្រ្តខ្មែរទូទៅ និស្សិតបពា្ញាវន្ត អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ មានចិត្តសប្បាយរីករាយ ត្រេកអរយ៉ាងខ្លាំងឥតឧបមា រកអ្វីមកប្រៀបផ្ទឹមពុំបាន នៅក្នុងចិត្ត ព្រោះថា នេះជាការបើកផ្លូវឲ្យមានការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិពិតប្រាកដ បើកផ្លូវឲ្យមានការគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសពេញលេញត្រឹមត្រូវ បើកផ្លូវឲ្យសហគមន៏អន្តរជាតិអាចជួយរាស្រ្តខ្មែរវាយខ្លាម្តងទៀត បើកផ្លូវឲ្យប្រជាជាតិខ្មែរមានច្រកចេញដើម្បីរស់ ពីព្រោះឥសីវង្វេងអាស្រមនោះប្រោះខ្លាឲ្យរស់ និងការពារខ្លាសំរាប់ការពារបល្ល័ង្ក តែខ្លានោះខំធ្វើជាអាយ៉ងបរទេសទៅវិញ។ ប្រជារាស្រ្ត និស្សិត បពា្ញាវន្ត អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិត្រូវបានទទួលរងទុក្ខទោស ត្រូវស្លាប់អស់យ៉ាងច្រើនរួមទាំងអ្នកដង្ហែរតាមផងដែរ ក្នុងអំឡុងទស្សវត្តទី50 ទី60 ទី70 ទី80 ទី90 ទី2000 និងដើមទី2010 ។ ៧ទស្សវត្ត នៃអំណាចផ្តាច់ការ សង្រ្គាមសុីវិល ការកាប់សំលាប់គ្នា ភាពច្របូកច្របល់ សត្រូវជាមិត្ត មិត្តជាសត្រូវ និង៧ទស្សវត្ត នៃការមិនទទួលខុសត្រូវរបស់មេដឹកនាំខ្មែរ ពោលគឺ៧ទស្សវត្ត នៃឈាម ទឹកភ្នែក ការឈឺចាប់ ច្រើនជាងស្នាមញញឹម ។
    ទោះជាយ៉ាងណាក្តី ក៏ប្រជារាស្រ្តខ្មែរទូទៅមានការសោកស្តាយ អាឡោះអាល័យចំពោះការបាត់បង់ស្តាច់ម្នាក់ ដែលចេះសព្វគ្រប់អ្វីៗទាំងអស់ ដូចជា មានប្រពន្ធច្រើន នយោបាយ កសិកម្ម ចេះមន្តអាគមន៏ប្រោះខ្លា ចិពឹា្ចមសត្វ(ក្រពើ ខ្លា) ចេះធ្វើបុណ្យ ចេះយកអាសារ(ក្រពើ ខ្លា) សង្គមកិច្ច សិល្បៈ កសាង បំផ្លិចបំផ្លាញ ។ល។ ព្រោះថា ចាប់ពីពេលនេះទៅ ប្រហែលជាលែងមានស្តាច់ណាចេះថតចំរៀង ថតការាអូខេ ថតកុន ឲ្យប្រជារាស្រ្តខ្មែរទុកគ្រាន់កំសាន្តទៀតហើយមើលទៅ។
    ក្នុងនាមជាមនុស្ស ជាខ្មែរកាន់ព្រះពុទ្ធសាសនា យើងមានចិត្តអាណិតអាសូរតាឥសីនោះយ៉ាងពន់ពេកណាស់ ឃើញក្រពើនៅកណ្តាលភ្លើងក្រៀមស្រកា ឃើញខ្លាត្រូវគេវាយសន្លប់ធំ បានជួយយកអាសារ ជួយប្រោះបានរស់ស្រួលបួលឡើងវិញ តែត្រូវក្រពើនិងខ្លាខាំសុីយ៉ាងឆ្ងាញ់មាត់ទៅវិញ។ បើក្រពើនិងខ្លាខាំសុីតែបុគ្គលតាឥសីម្នាក់ វាមិនសូវជាបព្ហាាអីប៉ុន្មានទេ ប៉ុន្តែក្រពើនិងខ្លាខាំសុីរាស្រ្តដ៏ទៃទៀត ខាំសុីជាតិខ្មែរទាំងមូល។ សុភាសិតខ្មែរមួយឃ្លាពោលថា ៉ចំណេះជាអាហារ ប្រាជា្ញជាអាវុធ៉។ តើតាឥសីមានប្រើប្រាជ្ញារឺទេ ? រឺ តាឥសីឆ្កួត? សប្បុរសធម៌ចំពោះសត្វសាហាវ២ក្បាល និងអាយុជីវិតប្រជាជាតិមួយ តើយើងគួរជ្រើសរើសយកមួយណា ? តើបងប្អូនយល់យ៉ាងម៉េចដែរ ?
    ដោយមានគំនិតចង់ឲ្យគេចាត់ទុកខ្លួន(និងចាត់ទុកខ្លួនឯង) ជាស្តាច់អាទិទេព ( Dieu Roi) ដូចសម័យអង្គរ និងស្តាច់អវតារ (Avatar-ចុតិនៃទេពពីភពមួយទៅភពមួយ) ដើម្បីបានធ្វើស្តាច់ (ធ្វើធំ) រហូត (មេសង្គមរាស្រ្តនិយម មេតស៊ូខ្មែរក្រហម មេកម្ពុជាប្រជាធិបតេយ្យ មេ FUNCINPEC មេចលនាតស៊ូត្រីភាគី មេSNC និងជាស្តាច់ព្រះរាជាណាចក្រទី២) និង ដោយធ្លាប់យកគំនិតនេះទៅប្រើប្រាស់បានជោគជ័យ ក្នុងការបង្រួបបង្រួមនិងគ្រប់គ្រងចលនាតស៊ូអ្នកស្នេហាជាតិជាច្រើនក្នុងទស្សវត្តទី៨0 ដូចជា ចលនាសេរីការជាតិកម្ពុជា ចលនាឃ្លាំងមឿង ចលនាឧត្តរទិស ។ល។ ដើម្បីបង្កើតបានជារណសិរ្ស FUNCINPEC រួចក៏ក្លាយជាគណបក្ស FUNCINPEC នៅឆ្នាំ1993 ស្តាច់វង្វេងជាតិមួយនេះភ្លេចអស់មេរៀនជាមួយមេយៀកកុង នោះក៏គិតស្មានថា ខ្លួនអាចបង្រួបបង្រួមនិងគ្រប់គ្រង FUNCINPEC និង បក្សយៀកកុង បានដូចកាលលើកមុនទៀត។ តែមានដូចបំណងឯណា ម្តងនេះបែកភ្នែកដោយសារអាយ៉ងកូនយៀកកុងម្តង។ កំពង់ឈរភ្លេចខ្លួន គេលបចាក់មួយកាំបិតស្នៀត (poignardé) ពីក្រោយខ្នង (បានសេចក្តីថា មនុស្សក្នុងក្រុមក្បត់គ្នា) ។ ស្រែកក៏ស្រែកអត់ចេញ ហៅគេមកជួយក៏មិនហ៊ានហៅ ព្រោះអី UNTACទើបនឹងមកជួយឆ្នាំ1993ថ្មីៗ ក៏ដេញ UNTACចេញទៅវិញទាំងតក់ក្រហល់ លោក Akashi វេចបង្វិចឡើងយន្តហោះសឹងពុំទាន់។ FUNCINPEC ក៏រលាយខ្ទេចនៅឆ្នាំ1997 ដោយរដ្ឋប្រហារបង្ហូរឈាម។ រាជានិយមនិងរាជបល្លង្ក ត្រូវគេចាប់ញាត់ទ្រុង។ ស្តាច់អត់ហ៊ានថ្កោលទោសរដ្ឋប្រហារនោះទេ ធ្វើមិនដឹងមិនឮ។ សុខចិត្តកាត់សាច់បោះឲ្យខ្លាដើម្បីបានសុខឬ ? (អាចធ្វើបានមួយគ្រា មិនអាចធ្វើបានជារៀងរហូតទេ ហើយក៏មិនមែនជាដំណោះស្រាយល្អនោះដែរ ឬក៏អាចថាជាដំណោះស្រាយមួយគ្រាសំរាប់មនុស្សទាល់ច្រកប៉ុណ្ណោះ ចុះបើខ្លាត្រូវការសីុរាល់ថ្ងៃ កាត់បោះ កាត់បោះ ឲ្យខ្លារាល់ថ្ងៃទៅអព្ចឹាង? ) ឬមួយគិតថា ៉ចិត្តមិនដាច់ធ្វើស្តាច់មិនបាន ៉? នេះជាការឃុបឃិតផ្សំគំនិតបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមួយលើកទៀត យ៉ាងច្បាស់ឥតប្រកែកបានឡើយ ។ និងមានបពា្ហាសង្គមជាច្រើនទៀតដែលស្តាច់នោះមិនខ្ចីរវល់អើពើ។ យើងមិនចាំបាច់លើកយកមកនិយាយនៅពេលនេះទេ។ ការនេះប្រៀបដូចធ្វើអត្តឃាដរាជានិយម ដូចធ្វើអត្តឃាដជីវិតនយោបាយខ្លួនព្រះអង្គឯង។ ចាប់ពីឆ្នាំ1993មក ទោះបីនៅក្រៅឆាកនយោបាយក៏ដោយ ក៏នៅមានឥទ្ធិពលខ្លះៗទាំងក្នុងប្រទេស ទាំងលើឆាកអន្តរជាតិ ទុកគ្រាន់ជានិមិត្តរូបនៃខ្មែរតែប៉ុណ្ណោះ។ ប៉ុន្តែ ព្រះកិត្តិនាម កិត្តិយស បានចុះស្រអាប់បន្តិចម្តងៗ លែងភ្លឺចិព្ចែាងចិព្ចាាចដូចមុនទៀតហើយ។ ព្រោះប្រជារាស្រ្តខ្មែរនិងអន្តរជាតិកាន់តែច្រើនបានស្គាល់គំនិតមាយាទស្តាច់នោះអស់ទៅហើយ។ ចាប់ពីឆ្នាំ1997 មក ទាំងស្តាច់ ទាំងរាជានិយមក៏ចាប់ផ្តើមជីវិតនយោបាយផ្សងព្រេងមួយលើកទៀត (ជីវិតផ្សងព្រេងលើកទី២។ ជីវិតនយោបាយផ្សងព្រេងលើកទី១ពី1970-1979 ជាមួយយៀកកុង ខ្មែរក្រហម) ដោយអនាគតមិនច្បាស់លាស់មិនដឹងទៅជាយ៉ាងណា ឯប្រជាជាតិខ្មែរវិញក៏ធ្លាក់ក្នុងមាត់ក្រពើមួយសារទៀតដែរ។ ស្តាច់អាទិទេព ស្តាច់អវតារលើកនេះអស់ក្រឡាដើរហើយ មិនអាចរកភពថ្មីដើម្បីចុតិទៀតបានឡើយ ក្រៅតែពីទៅសុំអង្វរលន់តួចិនឲ្យជួយតែប៉ុណ្ណោះ ប៉ុន្តែចិនមិនអាចចូលអន្តរាគម(ដូចលើកមុនក្នុងឆ្នាំ1979) រហូតដល់ថ្នាក់ធ្វើឲ្យខូចប្រយោជន៏ខ្លួននៅកម្ពុជាបានឡើយ។ អ្នកខ្លះបានប្រមើលឃើញថា ការឲ្យបក្សយួនចាញ់ឆ្នោតមកចូលរួមជាមួយ FUNCINPEC ក្នុងរដ្ឋាភិបាលចំរុះនៅឆ្នាំ1993នោះ គឺមិនខុសពីយកខ្លា(ដែលទើបបានប្រស់រស់វិញ) មកដាក់ក្នុងទ្រុងជាមួយគោឡើយ។ ខ្លាសីុគោម្តងមួយៗ រហូតខ្ទេចអស់គោមួយក្រោល រួចដេញសីុទាំងម្ចាស់ទៀត ដូចយើងបានសង្កេតឃើញរហូតដល់សព្វថ្ងៃនេះ ។
    រាស្រ្តខ្មែរដែលរស់នៅឆ្លងកាត់ច្រើនជំនាន់ចាប់ពីសម័យសំដាច់ឪ ស្រលាញ់ស្តាច់ផ្កាប់មុខ ក៏ចាប់ផ្តើមភ្ញាក់ខ្លួនដូចខ្មោច7ថ្ងៃ ខកចិត្ត អស់សង្ឃឹម អស់ជំនឿលើស្តាច់កំហូចនោះ ។ ហើយមានអ្នកខ្លះទៀតជេរស្តីទាំងស្តាច់ឪ ទាំងស្តាច់កូន ក៏មិនតិចដែរ ឃើញមុខក្នុងទូរទស្សន៏សឹងអាចម៏នោមដាក់បោកទូរទស្សន៏ចោល ឮក្នុងRadio សឹងបោក Radio ចោល។ ពីព្រោះកាលពីអំឡុងទស្សវត្តទី80 ពួកគាត់ត្រូវតស៊ូលំបាកវេទនាម្តងទៀតបន្ទាប់ពីរបបប៉ុល ពត ត្រូវគេធ្វើទុក្ខបុកម្នេញ ជិះជាន់សង្កត់សង្កិនគ្រប់បែបយ៉ាង ណាមួយលក់ស្រូវជូនរដ្ឋទើបស្នេហាជាតិ ណាមួយខ្លាចគេថា351(ជនជាតិចិននៅខ្មែរ) ណាមួយគេចាប់ទាហ៊ាន ណាមួយគេចាប់បព្ជូានទៅក5 ខ្លះរស់ ខ្លះពិការ ខ្លះស្លាប់ អស់ប្តី អស់ប្រពន្ធ អស់ឪ ពុក អស់ម្តាយ អស់កូន អស់ចៅ អស់បង អស់ប្អូន អស់សាច់ញាតិ អស់មិត្តភក្ត (ទៅជិះឡាន មកវិញជិះចាន)។ ចូលដល់ទស្សវត្តទី90 ឃើញសំដាច់ឪមកវិញនាំយកកិច្ចព្រមព្រៀងសន្តិភាពមកជាមួយ រាស្រ្តខ្មែរភាគច្រើនមានក្តីរំភើបសប្បាយរីករាយ អរណាស់ ដូចបានរស់ម្តងទៀត មានសង្ឃឹមឡើងវិញ ព្រោះបានរួចផុតពីមាត់ក្រពើ ហើយសុខចិត្តលះបង់ម្តងទៀត បានចូលរួមជាមួយ FUNCINPEC ចំណាយពេលវេលា កំលាំងកាយ កំលាំងចិត្ត ធនធានផ្ទាល់ខ្លួន(អស់លុយ អស់ដី អស់ផ្ទះ ទ្រព្យសម្បត្តិផ្សេងៗ) ដើម្បីជួយ FUNCINPEC។ នៅរដូវបោះឆ្នោត 1993 ពួកគាត់ខិតខំតស៊ូពុះពារ ជំនះការភ័យខ្លាច ការគំរាមកំហែង បំភិតបំភ័យ លូនក្រាបក្រោមគ្រាប់រំសេវកាំភ្លើង មានអ្នកខ្លះបាត់បង់អាយុជីវិត ដើម្បីបានសន្លឹកឆ្នោតថ្វាយព្រះរាជបុត្រដ៏ឆ្នើម។ ពោលគឺ រាស្រ្តខ្មែរហ៊ានបូជា ពលិកម្ម អ្វីៗគ្រប់បែបយ៉ាងរហូតដល់អាយុជីវិត ព្រោះតែសម្តេចឪ។ រាស្រ្តខ្មែរភាគច្រើនគិតថា ពេលសមដាច់ឪមកវិញ ស្រុកសាន្តត្រានសំបូរសប្បាយដូចសម័យសង្គមរាស្រ្តនិយមអពឹ្ចាង លែងភ័យព្រួយបារម្ភទៀតហើយ ចង់បានអីបាននឹង។ ត្រូវមែន ចង់បានអីបាននឹង បានលើសនឹងថែមទៀត ! ។ ក៏ប៉ុន្តែ ក្រោយពីបានឈ្នះឆ្នោតឡើងកាន់អំណាចឆ្នាំ1993 FUNCINPEC រួមជាមួយបក្សយួនបានធ្វើបាបរាស្រ្តម្តងទៀត បំផ្លាញជាតិ បំផ្លាញធនធានធម្មជាតិ ខ្ទេចខ្ទីស្ទើរគ្មានសល់ ព្រមទាំងបានបង្កើតនិង បន្សល់ទុកនូវបព្ហាាសង្គមរាប់រយរាប់ពាន់ជំពូកសំរាប់ខ្មែរដូចយើងបានឃើញសព្វថ្ងៃនេះស្រាប់ ។ ខុំ្ញមិនចាំបាច់រៀបរាប់ច្រើនទៀតទេ ទោះជាខំសរសេរអស់ទឹកខ្មៅស្មើបឹងទន្លេសាប ក៏មិនអាចពណ៌នាការលំបាក ទុក្ខសោកវេទនា កំហឹងឈឺចាប់ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត របស់ប្រជារាស្រ្តខ្មែរម្នាក់ៗឲ្យអស់បានដែរ។ ដូចកំណាព្យអុិន តាំ មួយឃ្លាថា ៉អំពិលអំពែកផ្លឹបផ្លែតលើចុងព្រឹក្សា នាំគ្នាគិតស្មានថាភ្លឺ ឬស្សីឥតថ្នាំងរគាំងឥតឮ …” ។ (សម័យខ្មែរក្រហមប៉ុល ពត និងខ្មែរក្រហមមិនមែនប៉ុល ពត)។
    សូមរំឮករឿងដើមបន្តិច។ បន្ទាប់ពីបានរត់ភៀសខ្លួនទៅដល់ទល់ដែនខ្មែរ-ថៃ ក្នុងអំឡុងពេលមានរដ្ឋប្រហារខែកក្កដា ឆ្នាំ1997 អន្តរជាតិខាងលោកសេរីបានទៅនិយាយជាមួយព្រះរាជបុត្រដ៏ឆ្នើមនិង លោកញឹក ប៊ុនឆៃ ថានឹងជួយឧបត្ថម្ភដល់ការតស៊ូទប់ទល់រដ្ឋប្រហារនៅភ្នំពេញ ។ តែព្រះរាជបុត្រដ៏ឆ្នើម និង ញឹក ប៊ុនឆៃ មិនព្រមកាន់អាវុធប្រឆាំងរដ្ឋប្រហារវិញទេ ដោយសារឪមិនឲ្យភ្លើងខៀវ។ ចប់បាត់។ បើអព្ចឹាងដដែល ចាំបាច់ព្រះរាជបុត្រដ៏ឆ្នើមរត់ទៅក្រៅប្រទេសសុំជំនួយអន្តរជាតិធ្វើអី? ចាំបាច់ញឹក ប៊ុនឆៃរត់ទៅទល់ដែនខ្មែរ-ថៃខំពួនក្នុងពាងផ្អកប្រហុក ធ្វើអី? ចុះបើបានចេញទៅហើយ ត្រឡប់មកវិញធ្វើអី? ឬគ្រាន់តែដើម្បីលួងចិត្តអ្នកគាំទ្របានមួយគ្រាសិន។ គួរឲ្យអាសូរអ្នកស្លាប់រស់ អ្នកគាំទ្រ អ្នកខកចិត្តជាមួយព្រះអង្គ ជាមួយ Funcinpec ក៏ចាប់ផ្តើមចែកផ្លូវគ្នា ខ្លះទៅចូលរួមជាមួយCPP (មួយចំនួនតូចដែលបានបុណ្យសក្តលាភសការៈ-ថ្នាក់លើ) ខ្លះទៅចូលរួមជាមួយសម រង្សី (អ្នកគាំទ្រនៅថា្នក់មូលដ្ឋាន-ថ្នាក់ក្រោម) ព្រោះខ្លាច ៉ងាប់អត់អំបិលប្រលាក់ ៉ (ងាប់អត់ន័យ អត់បានការ) ដូចអ្នកមុនៗទៀត។ (តស៊ូតាំងពីបាតដៃទទេរហូតដល់អស់ម្រាម)។ ភ្លឹបភ្លែតៗមួយសារទៀតទៅ ។
    មនុស្សគំនិតមាយាទថោក រាស្រ្តខ្មែរមិនអោយតំលៃមនុស្សរបៀបនេះទេ។ ជោគវាសនាពលរដ្ឋ ជោគវាសនាប្រទេសជាតិមិនអាចយកទៅផ្ញើជាមួយមនុស្សរបៀបនេះទៀតទេ។ បើយកជោគវាសនាទៅផ្ញើជាមួយមនុស្សរបៀបនេះទៀត គឺមិនខុសពីយកពងមាន់ទៅផ្ញើនឹងក្អែកឡើយ ។ ចាញ់បោកឬខុសលើកទី១ ថាយើងមិនដឹងអីទៅចុះ ព្រោះស្គាល់មនុស្សតិចពេកមិនទាន់ច្បាស់ ។ បើចាញ់បោកឬខុសលើកទី២ គេថាយើងមនុស្សភ្លើ។ ហើយបើចាញ់បោកឬខុសលើកទី៣ គេថាយើងមនុស្សឆ្កួត។ រាស្រ្តខ្មែរប្រាកដជាមិនទៅប្រថុយផ្សងព្រេងជាមួយ Funcinpec ឬ បក្សរាជានិយមដ៏ទៃទៀតឡើយ។ រាស្រ្តខ្មែររៀងចាលហើយ។
    សូមបើកវង់ក្រចកបន្តិច
    មុន1953ៈ រាស្រ្តតស៊ូប្រឆាំងអាណានិគមបារាំង-ពលិកម្មមួយសារទៅ។
    1953-1970ៈ ជួយយកអាសារក្រពើយួន ឲ្យយៀកកុងចូលពេញស្រុក ដូចយកភ្លើងមកដុតផ្ទះខ្មែរ។ រាស្រ្តមួយចំនួនសប្បាយភ្លេចខ្លួន រាស្រ្តមួយចំនួនទៀតមើលឃើញគ្រោះថ្នាក់ ជួបគ្រោះថ្នាក់។
    1970-75ៈ ៉កូនចៅចូលព្រៃម៉ាគី(Maquis) វាយលន់ ណុល-អាមេរិក៉៉ជយោ សំដាច់ឪ អាណាមិនទៅបាញ់ចោល/កាប់ចោល/ដុតផ្ទះចោល !៉ ខ្មែរសំលាប់ខ្មែរ-ពលិកម្មមួយសារទៀត។
    1975-79ៈ ខ្មែរក្រហមសំលាប់ខ្មែរខៀវ- ខ្មែរសំលាប់ខ្មែរពេញទំហឹង។ មេធាវីនួន ជា ៉សំដាច់សីហនុជាអ្នកចេញបព្ជាាឲ្យសំលាប់ហ៊ូ នឹម ហ៊ូ យន់៉។
    1979-91ៈ ខ្មែរយួន ខ្មែរតស៊ូសំលាប់គ្នា-ខ្មែរស្លាប់មួយសារទៀត។ ជាតិខ្មែរក្នុងមាត់ក្រពើ។ តែខ្មែររស់មានសេចក្តីសង្ឃឹម ដោយសារមានចលនាតស៊ូនៅតាមទល់ដែនខ្មែរ-ថៃ។
    1991-93ៈ សម័យUNTAC សហគមន៏អន្តរជាតិមកជួយខ្មែរ ក្រោមកិច្ចព្រមព្រៀងសនិ្តភាពក្រុងប៉ារីស 23 តុលា 1991 ។ ជាតិខ្មែររស់ក្នុងក្តីសង្ឃឹមរួចផុតពីចង្កូមខ្លា ផុតពីមាត់ក្រពើ។
    1993-សព្វថ្ងៃៈ 1993 ក្រោយបោះឆ្នោត ឥសីប្រោះខ្លាឲ្យរស់វិញ(របត់នយោបាយ 90អង្សារ)។ រដ្ឋប្រហារ1997 របត់នយោបាយ 90អង្សារទៀត។ សរុបរបត់នយោបាយ 180អង្សារ បានសេចក្តីថា ជាតិខ្មែរដើរត្រឡប់ទៅក្រោយ ទៅរកស្ថានការណ៏ដូមុនUNTACចូល គឺដូចគ្នាទៅនឹងស្ថានការណ៏ក្នុងទសវត្សរ៏ទី80។ ជាតិខ្មែរធ្លាក់ក្នុងចង្កូមខ្លា ខ្លាក្នុងមាត់ក្រពើ មួយលើកទៀត ។ ខ្មែរទាំងអស់គ្នា (ទាំងខ្មែរខ្លា ទាំងខ្មែរខ្មែរ) កំពង់ធ្លាក់ក្នុងជ្រោះមរណៈ ស្លាប់បន្តិចម្តងៗ ដោយសារ ខ្លាខ្មែរ ក្រពើយួន ។ តើខ្មែររស់សព្វថ្ងៃ មានក្តីសង្ឃឹមថា អាចរើបំរាស់រួចផុតពីមាត់ក្រពើបានដែរឬទេ ?
    ខ្មែរក្រហមប៉ុល ពត បានយកសមដាច់ឪមកប្រើដើម្បីបានឈ្នះលន់ ណុល ឆ្នាំ1975 (ភ្លឹបភ្លែតៗមួយសារទៅ) ។ និងខ្មែរក្រហមមិនមែនប៉ុល ពត ក៏បានយកសមដាច់ឪមកប្រើ ដើម្បីបានកាន់អំណាច 4អាណត្តិ( ភ្លឹបភ្លែតៗមួយសារទៀតទៅ)។ តែចាប់ពីអាណត្តិទី5ទៅ ពលរដ្ឋខ្មែរលែងដេញតាមខ្មោចអំពិអំពែកភ្លឹបភ្លែតៗនោះទៀតហើយ ។ ព្រោះកន្លងមក កាន់តែដើររត់តាមណាស់កាន់តែយ៉ាប់ណាស់ ខ្លះបុកគ្នា ខ្លះជាន់គ្នា ខ្លះបុកដើមឈើ ខ្លះចូលគុម្ពចេក ខ្លះធ្លាក់ស្រែ ខ្លះចូលព្រៃឬស្សី ខ្លះធ្លាក់ទឹក ខ្លះធ្លាក់ រណ្តៅ ខ្លះខ្លាសុី ខ្លះក្រពើសីុ ។ ទាល់ដល់ភ្លឺឡើង បានឃើញ ដេកស្តូកស្តឹងពេញភូមិ ពេញព្រៃ ពេញស្រែ ខ្លះងាប់ ខ្លះរស់ ។
    នៅដើមទសវត្តទី80 ក្នុងរវាងឆ្នាំ1982 ពេលឡើងចងកំហឹង ប៉ុល ពត ក្នុងថ្នាក់រៀន នៅថ្ងៃទី21ឧសភា សិស្សក្នុងថ្នាក់រៀន បានឡើងរៀបរាប់អំពីទុក្ខវេទនា ដែលយើងបានឆ្លងកាត់ក្នុងរបបប៉ុល ពត ។ ប៉ុន្តែ អ្វីដែលខ្ញុំនៅចងចាំបាន គឺ កុមារកំព្រារស់នៅតាមមណ្ឌលកុមារកំព្រា (កុលាបទី1 ទី2,,,) បាននិយាយថា ឪពុកម្តាយខ្លួនស្លាប់ក្នុងរបបប៉ុល ពត ដោយសារអាតាហ្នឹង ។
    នៅរង្វង់ឆ្នាំ2003 គេបានប៉ាន់ប្រមាណឃើញថា មានពលរដ្ឋខ្មែរប្រហែលពី10%ប៉ុណ្ណោះដែលដឹងថា សំដាច់ឪជាស្តេចអាក្រក់ជួរជាតិ ។ ទាល់ដល់អស់ដី អស់ព្រៃ អស់ស្រែចំការ កសិផលអត់ទីផ្សារ ឈឺអត់ពេទ្យមើលត្រឹមត្រូវ កំលាំងពលកម្មរត់ចោលស្រុកដល់ស្ងាត់ភូមិទៅធ្វើខ្ញុំគេក្នងក្រៅប្រទេស អត់ប្រាក់ខែសមរម្យ បូរណភាពទឹកដីត្រូវគេរំលោភទាំងខាងកើតទាំងខាងលិច -ល- បានពលរដ្ឋម្នាក់ៗភ្ញាក់ខ្លួន ។
    ជាសរុប ក្រោយពីរលាកខ្លួន ហើយភ្លើងសង្រ្គាមក៏ឆេះរាលដាលចូលក្នុងស្រុកក្នុងទស្សវត្តទី60 និងគ្រប់គ្រងពួកយៀកកុងអត់បាន ក៏ឲ្យលន់ ណុលរៀបចំឆាកល្ខោនលេងរឿងរដ្ឋប្រហារទៅ។ លោកលន់ ណុល បានសុំឲ្យស្តាច់ឪចូលស្រុកវិញមកទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ព្រោះសភាពការណ៏កាន់តែដុនដាប ពួកយៀកកុងចូលកាន់តែជ្រៅ កាន់តែច្រើន តែស្តាច់ឪមិនព្រមត្រឡប់មកវិញ ដោយយកលេសថា ទៅបំពេញទស្សនកិច្ច ព្យាបាលជំងឺនៅសូវៀត ។ គ្រាន់តែទៅទស្សនកិច្ច យកប្រពន្ធកូន បងប្អូន ដឹកជព្ជូានរបស់របរឥវ៉ាន់មានតំលៃចេញពីក្នុងវាំងស្ទើរគ្មានសល់ ដូចជាចំលែក គួរឲ្យសង្ស័យនិងគួរឲអស់សំណើចដែរ។ រហូតដល់ល្ងាចថ្ងៃទី17 មិនា លោកលន់ ណុល មិនដឹងថាត្រូវធ្វើអ្វីផង។ ដោយនៅពីមុខចុងកាណុងរបស់ទ្រង់សិរីមតះ ការសំរេចចិត្តភ្លាមៗទាំងបង្ខំតែ១យប់ រៀបចំឆាកល្ខោន សំដែងរឿងរដ្ឋប្រហារថ្ងៃទី18 មិនា 1970 ធ្វើឲ្យលោកលន់ ណុល ចាញ់បោកឪ ដូចចូលទទួលរងថ្មបាក់ ជួយរំដោះគ្រោះ និងដូចធ្វើជាស្ពានឲ្យស្តាច់ដើរឆ្លងទៅត្រើយម្ខាងបានយ៉ាងស្រួល (ពិធីប្រែធាតុពីស្តាច់សមកស្តាច់ក្រហមចេញមុខ តាមពិតក្រហមតាំងពីដើមទសវត្សរ៏ទី60មកម្លេះ គ្រាន់តែលាក់មុខ) និងមានមុខមានមាត់ចាប់ដៃជា មួយមេខ្មែរក្រហម មេយៀកកុង និងលោកកុំមុយនិស្ត បានយ៉ាងពេញលេញ ដោយមិនចាំបាច់លាក់លៀមដូចមុនទៀត។ ក្រោយពីបានឆ្លងពិធីប្រែធាតុហើយ សំដាច់ឪបានកៀងគរ អំពាវនាវ ឲ្យខ្មែរធ្វើសង្រ្គាមសំលាប់ខ្មែរ យួនក៏ឆ្លៀតឱកាសសំលាប់ខ្មែរថែម ឲ្យខ្មែរដើរក្នុងផ្លូវនយោបាយខុសរបស់ខ្លួន ផុងខ្លួនកាន់តែជ្រៅទៅៗដល់ថា្នក់រើខ្លួនលែងរួច ចាប់តាំងពីទសវត្សរ៏ទី60 រហូតដល់ Good bye Cambodia (4ឆ្នាំមុន)។
    បើរាស្រ្តខ្មែរធ្លាប់មានមេរៀនយ៉ាងដូច្នេះទៅហើយ តើឲ្យពួកគាត់ទៅដង្ហែរតាមទៀតយ៉ាងម៉េចនឹង កើត? (សុភាសិតបារាំងមួយឃ្លាថាៈ Le chat échaudé a peur de l’eau froide ឆ្មាធ្លាប់រលាកទឹកក្តៅ ខ្លាចទឹកត្រជាក់ បានសេចក្តីថា បទពិសោធន៏ជាមេរៀនសំរាប់ឲ្យយើងត្រិះរិះពិចារណាមុននឹងសំរេចចិត្តធ្វើអ្វីមួយ) លើកលែងតែពួកលេមលើម ហៃអើ ហៃអើ បានបុណ្យសក្តិលាភសក្ការៈប៉ុន្មាននាក់ នោះចេញ។ លទ្ធផលបោះឆ្នោតតំណាងរាស្ត្រអាណត្តទី៥ឆ្នាំ2013 កន្លងទៅបានបង្ហាញថា ទាំងគណបក្សFuncinpec ទាំងគណបក្សរាជានិយមដ៏ទៃទៀត មិនបានជាប់អសនៈនៅក្នុងសភាទេ សូម្បីតែ១កៅអីក៏គ្មាន។ នេះសមដូចពាក្យចាស់មួយឃ្លាពោលថា ៉ស្រលាញ់ប៉ុណ្ណា ស្អប់ប៉ុណ្ណឹង៉។ ពលរដ្ឋខ្មែរឈប់គាំទ្រ លែងត្រូវការរាជានិយមទៀតហើយ ។ សំនួរសួរថា តើរាជានិយមសព្វថ្ងៃមានន័យដែរឬទេ? តើរាជានិយមសព្វថ្ងៃនៅស្ថិតស្ថេរបានដល់ថ្ងៃណា ? តើមេដឹកនាំនយោបាយគិតយ៉ាងម៉េចដែរ ?
    ឯប្រជាជាតិខ្មែរវិញ បានងើបឡើងរួចពីជង្ហុកអាណានិគមបារាំង ក៏ធ្លាក់ក្នុងរណ្តៅខ្មែរក្រហម(មាត់ខ្លា) រួចពីរណ្តៅក៏ធ្លាក់ក្នុងជ្រោះមរណៈយួន(មាត់ក្រពើ) ដោយសារព្រះរាជតំរិះនយោបាយលីលារបស់ព្រះអង្គ (បំរើយួន?) ។ តើខ្មែរចប់ត្រឹមនេះឬ ? តើខ្មែរទាំងអស់គ្នាសុខចិត្តស្លាប់ក្នុងមាត់ក្រពើ រឺ រួមគ្នាប្រឹងរើបំរាស់ឲ្យរួចផុតពីមាត់ក្រពើ ? ដើម្បីរស់ជាខ្មែរតទៅទៀត។

    សូមបព្ជាាក់ថា ក្នុងទ្រឹស្តីកុំមុយនិសលទ្ធិម៉ាកលេនីន មិនអនុញាតឲ្យមានស្តាច់ មិនអនុញាតឲ្យមានសេដ្ឋកិច្ចទីផ្សារសេរី និងមិនអនុញាតឲ្យមានសាសនាទេ ។ ហេតុអ្វីបានជាស្តាច់ដើរផ្លូវកុំមុយនិស នាំខ្លួនឯងទៅរកផ្លូវទាល់ច្រក នៅទសវត្សទី60 ទី70 ? ដូចធ្វើអត្តឃាដនយោបាយខ្លួនឯង។ ឬ អត់មានជំរើសផ្សេងក្រៅពីនេះ ? ព្រោះបើងាកទៅខាងលោកសេរី ស្តាច់បានបិទផ្លូវខ្លួនឯងរួចបាត់ទៅហើយ។ បើងាកទៅរកក្រុមប្រទេសចលនាមិនចូលបក្សសម្ពន្ធ័ មានតែឈ្មោះ មិនអាចជួយអ្វីធំដុំជាក់ស្តែងបាន។ នេះបានសេចក្តីថា ស្តាច់ចាប់ផ្តើមជីវិតនយោបាយផ្សងព្រេង(នយោបាយផ្សងព្រេងលើកទី១) ជាមួយក្រពើយួន ជាមួយខ្មែរក្រហមយ៉ាងពេញទី ដោយយកចិនជាបង្អែក។ ដូច្នេះ ជីវិតប្រជាជាតិខ្មែរក៏ផ្សងព្រេងទៅតាមហ្នឹងដែរ។
    ឬមួយ ស្តាច់នោះគិតពីសេណារ្យូ (Scenario)មួយថា លើពិភពលោកយើងនេះ របបកុំមុយនិស្តឈ្នះរបបមូលធននៅក្នុងសមរភូមិសង្រ្គាមត្រជាក់(Cold War) រវាង Block ខាងកើតនិង Block ខាងលិច ដែលមានអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិកជាមេ បានជាព្រលែងដៃ កាត់ផ្តាច់ទំនាក់ទំនងជាមួយលោកខាងលិច។ ពីព្រោះទ្រឹស្តីកុំមុយនិស្តលទ្ធិម៉ាកលេនីន ចែងល្អណាស់ថា ៉ខិតខំធ្វើការទៅសមមិត្ត (Tavarish) ក្នុងដំណាក់កាលសម័យអន្តរកាលនិងក្នុងរបបសង្គមនិយម យើងបំពេញការងារតាមសមត្ថភាព ទទួលផលតាមកំលាំងពលកម្ម ពេលឈានចូលដល់របបកុំមុយនិស្ត យើងបំពេញការងារតាមសមត្ថភាព ទទួលផលតាមតំរូវការ (ចង់បានអី បានហ្នឹង)៉។ មួយឃ្លាចុងក្រោយនេះមានន័យថា មានតែរបបកុំមុយនិស្តទេដែលអាចនាំមនុស្សលោកទៅដល់ឋានសួគ៌ទាំងរស់។ ប្រហែលជាសំដាច់ឪចង់នាំរាស្រ្តខ្មែរទៅកាន់ឋានសួគ៌ទាំងរស់ដែរទេដឹង? ប៉ុន្តែ រដ្ឋស្ថាបនិកមេរបបកុំមុយនិស្តអតីតសហភាពសូវៀតបានដួលរលំនៅចុងទសវត្សរ៏ទី៨០ បន្ទាប់ពីបានចាប់កំនើតនិងរស់នៅមិនដល់មួយសតវត្សផងនោះ (បដិវត្តខែតុលា1917-1989)។ ហើយសង្រ្គាមត្រជាក់ក៏ត្រូវបានបិទបព្ចាប់ដែរ។
    ក្រោយពេលសហភាពសូវៀតបានដួលរលំ យួនបានបាត់បង់បង្អែក ក៏បង្ខំចិត្តងាកមករកលោកសេរី សុខចិត្តបន្ធូរ (មិនព្រលែងទាំងស្រុងទេ នៅមានឥទ្ធិពល នៅមានគំនាប) របបដែលខ្លួនលើកបន្តុបឲ្យព្រមទទួលយកកិច្ចព្រមព្រៀបសនិ្តភាពក្រុងប៉ារីស1991ទៅ ។ មិនមែនបានមកដោយសារសីហន-ហុន សែន ស្អីនោះទេ។

    រាស្រ្តខ្មែរខ្លះគិតថា ស្តាច់នោះភ្លើ តែធើចេះ មើលស្រាលស្ថានការណ៏ វាយតំលៃសភាពការណ៏ឆ្នាំ1993ខុស មិនគិតពីជំនាញការយួនរាប់មឺុននាក់បង្កប់ក្នុងបក្សប្រជាជនយួន ក្នុងស្ថាប័នរដ្ឋ និងក្នុងមូលដ្ឋានភូមិឃុំ។ នៅពីក្រោយនិងជុំវិញបក្សនោះ គឺជំនាញការយួនដែលពួនសំងំលាក់ខ្លួនសម្លឹងមើលឪកាស និងចាំតែចេញបពា្ជា រាយការណ៏ទៅក្រុងហាណូយ (Behind the devil is witch នៅពីក្រោយបិសាចមានមេធ្មប់) ។ ឯរាស្រ្តខ្មែរខ្លះទៀតគិតថា ការប្រស់ខ្លាឲ្យរស់វិញនោះ ជាទង្វើប្រកបដោយចេតនានយោបាយ ព្រោះចង់រក្សា ការពាររាជបល្លង្កឲ្យនៅគង់វង្ស ដោយមិនបានគិតដល់ កិច្ច ព្រមព្រៀងក្រុងប៉ារីស និងមិនគិតពីគ្រោះថ្នាក់ដល់ប្រទេសជាតិដែលអាចកើតមានឡើយ។ ប្រជារាស្រ្តខ្មែរស្រលាញ់ព្រះអង្គ តែព្រះអង្គអត់ស្រលាញ់រាស្រ្តផង ព្រះអង្គស្រលាញ់តែរាជបល្លង្ក !
    ( វិទ្យុអាសីុសេរីបានសំភាសលោកថាច់ ង៉ុកថាច់? ប្រធានសហពន្ធខ្មែរក្រោម កាលពីឆ្នាំ 2012 តែលោកគ្រាន់តែហាននិយាយត្រឹមតែ ៉រាស្រ្តខ្មែរស្រលាញ់ព្រះអង្គ តែព្រះអង្គអត់ទទួលយកសេចក្តីស្រលាញ់របស់រាស្រ្ត ៉។ តាមពិតលោកចង់និយាយថា ៉រាស្រ្តខ្មែរស្រលាញ់ព្រះអង្គ តែព្រះអង្គអត់ស្រលាញ់រាស្រ្តផង ព្រះអង្គស្រលាញ់តែរាជបល្លង្ក !៉។ តែមិនហាននិយាយឲចំៗ ព្រោះមានលក្ខណវាយប្រហាររិះគន់ខ្លាំងពេក ក្នុងរយពេលកាន់ទុក្ខខ្មោចងាប់។)
    សុភាសិតខ្មែរមួយឃ្លាពោលថា ៉មនុស្សនិងប្រាក់ យក្សនិងសាច់ ឆ្ក