បក្ស​កាន់​អំណាច​កំពុង​ប្រមូល​ហត្ថលេខា​តំណាងរាស្ត្រ​ធ្វើ​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ

ដោយ ប្រាជ្ញ ចេវ
2017-02-04
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


នៅ​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រមូល​ហត្ថលេខា​តំណាងរាស្ត្រ​នៃ​គណបក្ស​នេះ ដើម្បី​ដាក់​ទៅ​សភា សម្រាប់​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ទាក់ទង​រឿង​នេះ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​គណបក្ស​កាន់​អំណាច​កែ​ច្បាប់​នេះ​ឲ្យ​មាន​ប្រយោជន៍​ដល់​គ្រប់​គណបក្ស​នយោបាយ។

មិន​មាន​អ្វី​ដែល​ជា​ឧបសគ្គ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​វិសោធនកម្ម ឬ​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​គណបក្ស​នេះ​យល់​ថា ធ្វើ​បាន​កាន់​តែ​លឿន កាន់​តែ​ល្អ ព្រោះ​យល់​ថា​មាត្រា​ខ្លះ​នៃ​ច្បាប់​ហួស​សម័យ ដូច្នេះ​ត្រូវ​ធ្វើ​ឲ្យ​ទាន់​សភាពការណ៍។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សមាសភាព​ចម្រុះ​មក​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា ក្រសួង​យុត្តិធម៌ និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កំពុង​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ថ្មី។ ទោះ​យ៉ាង​នេះ​ក្ដី លោក សុខ ឥសាន មិន​ទាន់​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា កែប្រែ​មាត្រា​ណា​ខ្លះ​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ មិន​មែន​កែ​ត្រឹម​ការ​ហាម​មិន​ឲ្យ​អ្នក​មាន​ទោស​ធ្វើ​ជា​ប្រធាន និង​អនុប្រធាន​គណបក្ស​នយោបាយ​ប៉ុណ្ណោះ​ទេ៖ «យើង​ត្រូវ​ធ្វើ​ឲ្យ​ស្រប​តាម​សភាពការណ៍​ជាក់ស្ដែង​ថ្មី ហើយ​ដែល​យើង​ឆ្លង​កាត់​ការ​អនុវត្ត​កន្លង​ទៅ​មាន​ចំណុច​ណា​ខ្វះ​ចន្លោះ យើង​ត្រូវ​បំពេញ​បន្ថែម។ យើង​ធ្វើ​នេះ​មិន​មែន​សំដៅ​ទៅ​បុគ្គល ក ឬ​បុគ្គល ខ នោះ​ទេ។ យើង​ធ្វើ​សម្រាប់​បុគ្គល ក និង​បុគ្គល ខ នៃ​គណបក្ស​នយោបាយ​ទាំងអស់»

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​មាន ១១​ជំពូក ៤៥​មាត្រា បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៧។ តាម​ច្បាប់​តំណាងរាស្ត្រ មួយ​ភាគ​បួន ឬ​ជាង ៣០​រូប​នៃ​តំណាងរាស្ត្រ​សរុប អាច​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា សំណើ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រមូល​ហត្ថលេខា​របស់​តំណាងរាស្ត្រ​ពី ៤០​រូប​ទៅ ៥០​រូប។

បើ​តាម​លោក សុខ ឥសាន បែប​ផែន​នៃ​ដំណើរ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មាន​ដំណាក់​កាល​ដូចជា ក្រោយ​ពី​បាន​ប្រមូល​ហត្ថលេខា​របស់​តំណាងរាស្ត្រ​រួច​ហើយ ត្រូវ​ប្រគល់​ទៅ​គណៈ​អចិន្ត្រៃយ៍​សភា ហើយ​គណៈ​អចិន្ត្រៃយ៍​បញ្ជូន​ទៅ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា និង​បន្ទាប់​ពី​គណៈកម្មការ​ជំនាញ​ត្រួត​ពិនិត្យ​រួច​ហើយ ត្រូវ​ប្រគល់​ត្រឡប់​មក​គណៈ​អចិន្ត្រៃយ៍​សភា​វិញ ទើប​គណៈ​អចិន្ត្រៃយ៍​កំណត់​ថ្ងៃ​ប្រជុំ​សភា​ដើម្បី​អនុម័ត។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​គម្រោង​ធ្វើ​វិសោធនកម្ម​នេះ ព្រោះ​លោក​ប្រាប់​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មិន​ទាន់​អនុវត្ត​បាន​គ្រប់​មាត្រា​ផង ស្រាប់​តែ​ពេល​នេះ​ត្រូវ​ធ្វើ​វិសោធនកម្ម​ទៀត។ លោក​យល់​ថា ដើម្បី​ឲ្យ​ការ​ធ្វើ​វិសោធនកម្ម​នេះ​មាន​សមធម៌ ត្រូវ​កំណត់​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ​ក្នុង​ពេល​ធ្វើ​ការ​ឃោសនា​ឲ្យ​ស្មើៗ​គ្នា។ ផ្ទុយ​ពី​លោក ហ៊ុន សែន លោក សុន ឆ័យ នៅ​តែ​យល់​ថា ប្រធាន ឬ​អនុប្រធាន​គណបក្ស​មួយ ប្រសិន​បើ​សមាជិក​នៃ​គណបក្ស​នោះ​គាំទ្រ​រួច​ហើយ មិន​ត្រូវ​មាន​ច្បាប់​ណា​ហាមប្រាម​នោះ​ទេ៖ «មេ​បក្ស​នៅ​ក្នុង​គណបក្ស​នយោបាយ​ដែល​មាន​ការ​គាំទ្រ​ពី​សមាជិក​របស់​គេ ត្រូវ​តែ​ការពារ មាន​សមាជិក​របស់​គាត់​ដែល​មាន​សិទ្ធិ​ដោះដូរ មិន​ត្រូវ​មាន​ច្បាប់​ណា​ហាមប្រាម​នោះ​ទេ»

លោក សុន ឆ័យ ក៏​ចង់​ឃើញ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​បន្ថែម​ទៀត ដើម្បី​ហាម​មិន​ឲ្យ​មន្ត្រី​យោធា និង​មន្ត្រី​រដ្ឋ​ប្រើ​អំណាច និង​តួនាទី​របស់​ខ្លួន​ទៅ​ឃោសនា​គាំទ្រ​គណបក្ស​នយោបាយ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និកហ្វិច (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ក្នុង​ពេល​កំពុង​មាន​វិបត្តិ​នយោបាយ​ដូចនេះ មិន​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​នយោបាយ​ឡើយ ព្រោះ​នឹង​ដាក់​បន្ទុក​ទៅ​គណបក្ស​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិបាល។ លោក​បន្ត​ទៀត​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​សព្វថ្ងៃ នៅ​ប្រើប្រាស់​បាន ដែល​មិន​ទាន់​ហួស​សម័យ​នៅ​ឡើយ​ទេ៖ «ប្រុង​ធ្វើ​វិសោធនកម្ម​ដូច​ប្រញាប់​ពេក។ ខ្ញុំ​មើល​ទៅ​វិសោធនកម្ម​នេះ មិន​មែន​ជួយ​ដល់​គណបក្ស​នយោបាយ​ទេ បែរ​ជា​ធ្វើ​ឲ្យ​ផុយ​ស្រួយ​ទៅ​វិញ​ទេ»

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ប្រាប់​ទៅ​ក្រុម​ការងារ​របស់​លោក គួរ​លុប​ឈ្មោះ​គណបក្ស​នយោបាយ​ដែល​បាន​បញ្ជូន​ឈ្មោះ​ទៅ​ក្រសួង​មហាផ្ទៃ រួច​ហើយ ប៉ុន្តែ​មិន​អាច​រក​ស្នាម​មេដៃ​អ្នក​គាំទ្រ ៤.០០០​នាក់​ក្នុង​រយៈពេល​កំណត់។ ចំណុច​មួយ​ទៀត លោក ហ៊ុន សែន ចង់​យក​គំរូ​តាម​ប្រទេស​ថៃ ដោយ​កំណត់​ថា បើ​ប្រធាន​គណបក្ស​ណា​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ត្រូវ​រំលាយ​គណបក្ស​ចោល និង​ហាម​មេ​ដឹកនាំ និង​គណៈកម្មការ​នាយក​នៃ​គណបក្ស​មិន​ឲ្យ​ធ្វើ​នយោបាយ​ក្នុង​រយៈពេល​ណា​មួយ។

ចំណុច​មួយ​ទៀត លោក ហ៊ុន សែន ទាមទារ​ឲ្យ​លុប​ឈ្មោះ​គណបក្ស​ណា​ដែល​ទទួល​ជំនួយ​ពី​បរទេស ប៉ុន្តែ​បើ​ជំនួយ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស អនុញ្ញាត​ឲ្យ​ទទួល​បាន។ ចំណុច​រសើប​មួយ​ទៀត លោក ហ៊ុន សែន នៅ​តែ​និយាយ​ដដែល​ថា នឹង​ហាម​មិន​ឲ្យ​អ្នក​មាន​ទោស ធ្វើ​ជា​ប្រធាន និង​អនុប្រធាន​គណបក្ស​នយោបាយ។ ចំណែក​លោក សម រង្ស៊ី ហៅ​ឥរិយាបថ​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន បែប​នេះ ថា​ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​ភ័យ​ស្លន់ស្លោ​ខ្លាច​ចាញ់​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "បក្ស​កាន់​អំណាច​កំពុង​ប្រមូល​ហត្ថលេខា​តំណាងរាស្ត្រ​ធ្វើ​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ"

  1. people says:

    Cpp veitcong dogs are the worse people who followed their dictator leader who gave TRAL ISLAND to Youn so cpp betray the nation and do everything followed dictator wanted.When dictator go to hell they will follow dictator too’so GOD will punish dictator&his followers soon.GOD bless all cambodian people’

  2. VengSrang(ChongArkheat) says:

    Fuck you, Ah hun sen moron; go fuck your mother and papa in hell

  3. ?? says:

    please check this guy’s history what was this guy have been doing in the past. if I’m not wrong this guy must be a Vietcong germ. he spook Khmer fluent it look like he spook Vietnamese much better. I wonder this guy may have been Vietcong agent in CPP leadership for along time. we knew that HUN SEN is pure Khmer at lease he can think a bit about his own blood nation. at this moment Vietcong can do any thing they want over this poor nation . without international community they probably wipe out this nation and they announcing their UNITED ENDOCHEN three country as one nation. it is possible if their people come to live in Cambodia more and more. it just like CRIMIRE in Cambodia is not too late yet unless all Cambodian rising up again those policy of Vietcong. or all Cambodian politician coming together to save their country. another hand HUN SEN give up not to following Vietcong policy any more. there are a lot of nation’s hero in the world some of them they even give up their life for his nation. but not like HO CHIMIN he gave up his life in a policy to take over another nation. all Cambodian have to wakeup other wide this is the end of this poor nation