ដោយ មាន ឫទ្ធិ
2017-03-03
RFA

សកម្មជនបឹងកក់ កញ្ញា សុង ស្រីលាភ ត្រូវសន្តិសុខខណ្ឌ៧មករា វាយ ទាត់នៅខាងមុខតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Rann Samnang
![]()
របាយការណ៍ក្រសួងការបរទេសអាមេរិក ប្រចាំឆ្នាំ២០១៦ ស្ដីពីការអនុវត្តសិទ្ធិមនុស្សរកឃើញថា បញ្ហាចម្បងដែលកម្ពុជា កំពុងជួបប្រទះ រួមមានដូចជា ប្រព័ន្ធយុត្តាធិការ ឬតុលាការពុំមានប្រសិទ្ធភាព និងស្ថិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយ ការកើនឡើងការរឹតបន្តឹង ឬរឹតត្បិតសេរីភាពនៃការនិយាយស្ដី ការបញ្ចេញមតិ ការប្រមូលផ្តុំ និងការបង្កើតសមាគម មានការប្រើអំពើហិង្សា និងការចាប់ដាក់ពន្ធនាគារ ទាំងករណីជាក់ស្ដែង និងករណីគំរាមកំហែងក្នុងគោលបំណងដើម្បីបំភិតបំភ័យគណបក្សដែលមាននិន្នាការនយោបាយប្រឆាំងរដ្ឋាភិបាល និងសង្គមស៊ីវិល ក៏ដូចជាដើម្បីបង្ក្រាបសំឡេងដែលតវ៉ាប្រឆាំងរដ្ឋាភិបាលផងដែរ។
របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៣ ខែមីនា ក៏បានរំលេចឲ្យឃើញផងដែរថា ក្រៅពីបញ្ហាដែលបានលើកឡើងពីខាងលើនេះ ក៏មានបញ្ហារំលោភសិទ្ធិមនុស្សដទៃទៀតដែរ ដែលរួមមានដូចជា ការបន្តដាក់ទោសទណ្ឌដល់អ្នកជាប់ពន្ធនាគារ ការរឹតត្បិតលើសេរីភាពសារព័ត៌មាន និងការសម្ដែងមតិនៅតាមប្រព័ន្ធអ៊ីនធឺណិត ការបរាជ័យរបស់រដ្ឋាភិបាលក្នុងការផ្ដល់ឲ្យមាននូវសិទ្ធិទទួលបានការប្រព្រឹត្តដោយស្មើភាព និងយុត្តិធម៌ចំពោះក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោននយោបាយ និងអំពើជួញដូរមនុស្សជាដើម។
របាយការណ៍បន្តថា បើទោះបីជារដ្ឋាភិបាលបានកាត់ទោសមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលបានប្រព្រឹត្តខុស រួមមានដូចជាការជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយក៏ដោយ ក៏ការរំលោភបំពាន និងវប្បធម៌និទណ្ឌភាពនៅតែបន្តកើតមានក្នុងសង្គមកម្ពុជា ដដែល។
អាស៊ីសេរី ពុំទាន់អាចសុំប្រតិកម្មតបអំពីរបាយការណ៍នេះពីលោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បាននៅឡើយទេ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ក្រុមអង្គការសង្គមស៊ីវិលរំលឹកវិញ្ញាណក្ខន្ធស្ត្រីរកស៊ីផ្លូវភេទម្នាក់បានស្លាប់ដោយលង់ទឹក
-
“វិធីដោះស្រាយដែលឆ្លើយតបអំពើជួញដូរមនុស្សនិងការរំលោភបំពានជនចំណាកស្រុក”
-
អតីតអ្នកទោសទម្លាយអំពីភាពមិនប្រក្រតីនៅក្នុងពន្ធនាគារព្រៃស
-
របាយការណ៍៖ ករណីរំលោភបំពានប្រព័ន្ធយុត្តិធម៌ពីសំណាក់អាជ្ញាធរកម្ពុជាកើនឡើង
-
អាដហុកចាត់ទុកការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិលនៅខែត្រក្រចេះថាខុសច្បាប់
-
“ការគោរពសិទ្ធិទទួលបានសវនាការជាសាធារណៈធ្លាក់ចុះនៅចុងឆ្នាំ២០១៦និងដើមឆ្នាំ២០១៧”
-
ប្រធានអង្គការមួយនៅកំពង់ស្ពឺអះអាងថារងការគំរាមសម្លាប់តាមហ្វេសប៊ុក
-
អ្នកវិភាគរិះគន់រដ្ឋាភិបាលដែលហាមមិនឲ្យអ.ស.បជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា
-
សង្គមស៊ីវិលនឹងធ្វើយុទ្ធនាការប្រឆាំងអំពើហិង្សានិងការរើសអើងលើស្ត្រីនៅកន្លែងឯកជន
-
តុលាការសម្រេចឃុំខ្លួនជនជាតិជប៉ុននិងខ្មែរពីរនាក់ពាក់ព័ន្ធករណីជួញដូរផ្លូវភេទ