ដោយ កញ្ញា យួង ចន្នី | ថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០១៧
http://vodhotnews.com

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានប្រកាសថា រហូតមកដល់ពេលនេះ មានតែគណបក្សនយោបាយចំនួន ៧ប៉ុណ្ណោះ ដែលបានស្នើសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។
ប្រទេសកម្ពុជា គ្រោងនឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ គ.ជ.ប. បានប្រកាសថា ខ្លួនបានចាប់ផ្ដើមទទួលចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ នៅតាមគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត នៅទូទាំងប្រទេស។
គ.ជ.ប. បានប្រកាសបន្ថែមថា គិតត្រឹមរសៀលថ្ងៃម្សិលមិញនេះ គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនរបស់ខ្លួនសម្រាប់ឈរឈ្មោះបោះឆ្នោត មានចំនួន ៧គណបក្ស៕