គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​គ្រោង​ចាប់​ផ្ដើម​នៅដើម​ខែ​ឧសភា

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

អភិបាលកិច្ចល្អ

ទេសរដ្ឋមន្រ្តី ជា សុផារ៉ា និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីចុះអនុស្សារណៈយោគយល់ រវាងអគ្គនាយកដ្ឋានលំនៅឋាន និងក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប ​(រូបថត៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)


គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​សម្រាប់​ប្រជា​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម​ទី២ ត្រូវ​គ្រោង​ដំណើរការ​សាង​សង់​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ តែ​ប៉ុន្មាន​ខែ​ក្រោយ​ពី​គម្រោង​ទី ១ បាន​ចាប់​ដំណើរ​ការ​សាង​សង់​កាល​ពី​ដើម​ខែ​មករា​កន្លងមក។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា​នេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​​ទី ២ នេះ គ្រោង​នឹង​បើក​ការដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​ខាង​មុខ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា គម្រោង​ទីពីរ​នេះ គ្រោង​អភិវឌ្ឍ​​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥ ស្ថិត​ក្នុង​ស្លែងដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ​របស់​ខេត្ត​កណ្ដាល។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​គម្រោង​នេះ គ្រោង​សាង​សង់ជាង ៥​ពាន់​ខ្នង សម្រាប់​លក់​ក្នុង​តម្លៃ​សមរម្យ​ដល់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជា​ពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យម និង​ទាប។

គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ទី១ ត្រូវ​បាន​បើក​ដំណើរការ​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មករា​កន្លង​មក​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២១ ចន្លោះ​ពី​ក្រុង​តាខ្មៅ ទៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល៕

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

What Next?

Recent Articles