ដោយ លោក បូ សាវី | ថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០១៧ | ម៉ោង 4:10 PM
http://vodhotnews.com

ទូកនេសាទវៀតណាម(រូបថត៖ បូ សាវី)
សហគមន៍នេសាទខ្មែរ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ឲ្យដឹងថា អ្នកនេសាទខ្មែរពីររូបបានរងរបួស នៅយប់ថ្ងៃសៅរ៍ទី០៤ ខែមីនានេះ ដោយសារជនជាតិវៀតណាមបើកដេញបុក និងវាយនៅលើបឹងទន្លេសាប ។
អ្នកនេសាទខ្មែរនៅភូមិបណ្ដែតទី៥ លោក រី ទូច ប្រាប់វីអូឌីនៅថ្ងៃសៅរ៍នេះថា ប្រជានេសាទឈ្មោះ ស សំអុន និងម្នាក់ទៀត មិនស្គាល់ឈ្មោះ បានរងរបួសស្រាល ដោយសារអ្នកនេសាទជនជាតិវៀតណាមជាង ១០នាក់ បើកទូកដេញវាយពួកគេ កាលពីម៉ោង ១រំលងអាធ្រាត្រថ្ងៃទី០៤នេះ។
លោកបន្ដថា អំពើហិង្សានេះ បានកើតឡើងបន្ទាប់ពីជនរងគ្រោះ និងប្រជាសហគមន៍នេសាទខ្មែរ បាននាំគ្នាចាប់ទូកនេសាទជនជាតិវៀតណាម ដែលលោកថា ជនបរទេសនោះ ប្រើទូកនេសាទខុសច្បាប់ចំនួន ៣គ្រឿងនិងមួយគ្រឿងទៀតរត់គេចខ្លួន នៅក្នុងបឹងទន្លេសាប។
សមាជិកសហគមន៍ដែលរងការវាយដំ លោក ស សំអុន ឲ្យដឹងថា នៅពេលជនជាតិវៀតណាមរត់គេចខ្លួនរួចមក ស្រាប់តែលេចមុខជនជាតិវៀតណាមជាង ១០នាក់ផ្សេងទៀត។ ពួកគេបើកទូកដេញបុក និងវាយពលរដ្ឋខ្មែរ បណ្ដាលឲ្យរងរបួសពីរនាក់តែម្ដង។ លោកបន្ដថា ពួកគាត់ដាក់ពាក្យបណ្ដឹងទៅស្ថាប័នពាក់ព័ន្ធរួចហើយ ប៉ុន្ដែ មិនសង្ឃឹមទទួលបានយុត្ដិធម៌នោះទេ។
VOD មិនទាន់អាចទាក់ទងចៅសង្កាត់ចុងឃ្នៀង លោក ឯម ម៉ាន និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីសុំការសាកសួរ បាននៅឡើយទេ។
កាលពីឆ្នាំ២០១៥កន្លងមក អ្នកនេសាទខ្មែរប្រមាណ ៨នាក់ នៅបឹងទន្លេសាប ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក៏ត្រូវបានជនជាតិវៀតណាមប្រើអំពើហិង្សាទៅលើបណ្ដាលឲ្យរងរបួសផងដែរ ខណៈពលរដ្ឋខ្មែរចាប់ទូកនេសាទវៀតណាមខុសច្បាប់នៅក្នុងបឹងទន្លេសាប ប៉ុន្ដែ មកដល់ពេលនេះដំណោះស្រាយមិនទាន់មាននៅឡើយ ខណៈជនប្រព្រឹត្តជាជនជាតិវៀតណាម ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន៕
All kon khmer must wake up’ and kick all illegal youn out from our conty’.They come here to make trouble ‘ where are the polices?? kon khmer must get them and send them to jail or send them back to their country.All kon khmer must record in the phone or camera to show in court .GOD bless all cambodian people’