គ.ជ.ប៖ គិត​ត្រឹម​ថ្ងៃ​៤​មីនា​មាន​គណបក្ស​៩​ដាក់​បេក្ខភាព​ប្រកួតប្រជែង​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់

ដោយ សន ចាន់រដ្ឋា
2017-03-04
RFA

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក (រូប​កណ្ដាល) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rach Vingur
ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក (រូប​កណ្ដាល) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rach Vingur


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឱ្យ​ដឹង​ថា គិត​មក​ទល់​ថ្ងៃ​ទី​៤ ខែ​មីនា នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៩ បាន​ដាក់​បេក្ខភាព​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មីនា បញ្ជាក់​ថា គណបក្ស​នយោបាយ​ទាំង​៩ នោះ​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។

ការ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មាន​រយៈពេល ៣​ថ្ងៃ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៣ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles