លោក គល់ បញ្ញា៖ សារសន្ទនា​បង្កើត​ការ​សង្ស័យ​គ្នា​ដើម្បី​បំបែក​គូ​ប្រកួត​នយោបាយ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

នាយកប្រតិបត្តិអង្គ​ការ​ឃ្លាំ​មើ​ល​ការបោះ​ឆ្នោតហៅ​កាត់ខុមហ្វ្រែល លោក គល់ បញ្ញា


នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា ដែល​ធ្វើការងារ​លើ​កិច្ចការ​បោះ​ឆ្នោត​​នោះ បាន​លើក​ឡើង​ថា ការទម្លាយ​សារ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា មិន​ត្រឹម​មាន​បំណងបញ្ឆេះ​កិត្យានុភាព​នោះ​ទេ ប៉ុន្តែ ក៏​ចង់​បង្កើត​ការ​សង្ស័យ​គ្នា ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គូ​ប្រកួត​នយោបាយ​ច្រើន​ជាង។

លោក គល់ បញ្ញា បាន​លើក​ឡើង​ដូច្នេះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ភ្លាមៗ​ក្រោយ​ពី​សារ​សន្ទនា​នោះ ត្រូវ​បាន​គេ​ទម្លាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​អានាមិក​ឈ្មោះ “សីហា” កាល​ពី​ល្ងាច​មិញ​នេះ។

លោក បញ្ញា បន្ថែម​ថា ប្រហែល​មាន​ទំនាក់​ទំនង​តិច​តួច​ណាស់ ដែល​បាន​ផល​ពី​ការទម្លាយ​សារ​សន្ទនា​នេះ ដោយថា ផល​តិច​តួច​នោះ អាច​បាន​មក​ពី​អ្នក​បោះ​ឆ្នោត​មិន​ទាន់​សម្រេច​ចិត្ត​ដែល​ទើប​ថប់​អារម្ភ​អំពី​នយោបាយ។

សារ​សន្ទនា​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា ដែល​ត្រូវ​បាន​គេ​ទម្លាយ​នោះ បាន​បង្ហាញ​ថា លោក​ ហ៊ុន សែន បាន​ជំរុញ​ទៅ​លោក កឹម សុខា ឲ្យ​ថ្លែង​វាយ​ប្រហារ​ទៅ​លើ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​លា​លែង​ពី​តំណែង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles