ដោយ យន់ សាមៀន
2017-03-04
RFA

លោកនាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ RFA
![]()
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរាត្រីថ្ងៃទី៤ មីនា ម្សិលមិញ ត្រូវបានសារព័ត៌មានហ្វ្រេសញូវ (Fresh News) អះអាងថា បានទទួលស្គាល់សំឡេងនៃកិច្ចសន្ទនាតាមទូរស័ព្ទមួយដែលលោកបញ្ជាក់ថា លោកបាននិយាយជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
ការផ្សាយរបស់ ហ្វ្រេសញូវ (Fresh News) លោក ហ៊ុន សែន ទទួលស្គាល់សំឡេងរបស់លោកនេះ ក្រោយពេលដែលសារព័ត៌មាននេះ បានផ្សាយបន្តនូវសំឡេងកិច្ចសន្ទនាឆ្លើយឆ្លងរវាងមេដឹកនាំគណបក្សទាំងពីរមក។ អ្នកប្រើប្រាស់ហ្វេសប៊ុក (facebook) ដែលមានឈ្មោះថា ហ៊ុន សែន បានអធិប្បាយ ឬ comment លើទំព័រ Facebook របស់ ហ្វ្រេសញូវ (Fresh News) ថា លោកទទួលស្គាល់សំឡេង និងខ្លឹមសារនៃកិច្ចសន្ទនានោះ ប៉ុន្តែលោកបញ្ជាក់ថា ត្រង់លោក កឹម សុខា មិនទទួលស្គាល់ ឬទទួលស្គាល់ គឺជាសិទ្ធិរបស់លោក កឹម សុខា។
អ្នកប្រើប្រាស់ហ្វេសប៊ុកដែលមានឈ្មោះថា ហ៊ុន សែន នោះបន្ថែមទៀតថា លោកបាននិយាយឆ្លងឆ្លើយជាមួយលោក កឹម សុខា តាមទូរស័ព្ទជាច្រើនលើក និងឆ្លងឆ្លើយតាមបណ្ដាញ WhatsApp ជាច្រើនដង។ ទោះបីយ៉ាងណាក៏ដោយ ក៏ម្ចាស់គណនីឈ្មោះ ហ៊ុន សែន នោះ មិនបានបញ្ជាក់ថា នរណាជាអ្នកលួចថតសំឡេងឡើយ ដោយគ្រាន់តែបញ្ជាក់ថា លោកភ្ញាក់ផ្អើលចំពោះម្ចាស់ផេកឈ្មោះ សីហា ដែលមានសមត្ថភាពលួចស្ដាប់ការសន្ទនាលោក និងលោក កឹម សុខា។ លោកថា លោកធ្លាប់ដឹងថា មានតែចារកម្មអាមេរិកទេដែលបានលួចស្ដាប់មេដឹកនាំអាល្លឺម៉ង់ និងអឺរ៉ុប មួយចំនួន។
ទោះជាយ៉ាងណា ម្ចាស់ផេកឈ្មោះ ហ៊ុន សែន មិនបានមានប្រសាសន៍ថា លោកនឹងមានវិធានការយ៉ាងណាចំពោះការលេចចេញសំឡេងនៃកិច្ចសន្ទនានេះទេ។
នៅក្នុងខ្សែអាត់ថតកិច្ចសន្ទនានោះ សំឡេងរបស់លោកនាយករដ្ឋមន្ត្រីឮច្បាស់ដូចជាថតចេញពីមាត់ផ្ទាល់ ឯសំឡេងរបស់លោក កឹម សុខា មិនសូវឮច្បាស់ ហាក់ថតចេញពីទូរស័ព្ទ។
ការបញ្ចេញកិច្ចសន្ទនារវាងមេដឹកនាំគណបក្សទាំងពីរនេះ គឺកើតឡើងមួយថ្ងៃក្រោយពេលដែលមានការបែកចេញនូវសារឆ្លើយឆ្លង ដែលគេអះអាងថា ធ្វើឡើងរវាងលោក កឹម សុខា និងតំណាងរាស្ត្រគណបក្សប្រឆាំង ជាមួយនឹងមន្ត្រីជាន់ខ្ពស់លោក ហ៊ុន សែន ជុំវិញតំណែងប្រធានគណបក្សសង្គ្រោះជាតិ។ ការបញ្ចេញសំឡេងក៏បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានផ្ញើសារអេឡិចត្រូនិកមួយបន្តពីអ្នកបញ្ជូនមកលោកម្នាក់ទៅឲ្យអ្នកសារព័ត៌មាន បញ្ចេញនូវកិច្ចសន្ទនាជាសារតែតាមទូរស័ព្ទរបស់កូនប្រុសលោក ហ៊ុន សែន ភរិយាលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
អាស៊ីសេរី កំពុងព្យាយាមទាក់ទងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃសំឡេងកិច្ចសន្ទនាដែលបែកធ្លាយនេះ។ អាស៊ីសេរី នឹងស្នើសុំអត្ថាធិប្បាយពីលោក ហ៊ុន សែន និងលោក កឹម សុខា ដើម្បីបកស្រាយជុំវិញករណីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
លោក ហ៊ុន សែន ខឹងលោក កឹម សុខា ដែលមិនធ្វើតាមកិច្ចសន្យាសម្ងាត់
-
គណបក្សប្រឆាំងរិះគន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាមិនសូវគិតគូរពីក្រមសីលធម៌វិជ្ជាជីវៈ
-
ការបំពានសិទ្ធិនៃជីវភាពឯកជនរាលដល់ក្រុមគ្រួសារត្រកូល “ហ៊ុន”
-
លោក ផៃ ស៊ីផាន មិនទាន់ដឹងថាគ្រួសារនាយករដ្ឋមន្ត្រីនឹងប្ដឹងអ្នកទម្លាយសារឆ្លើយឆ្លងនៅឡើយ
-
លោក ហ៊ុន សែន ថ្កោលទោសអាមេរិកថាជាអ្នកសម្លាប់កុមារច្រើនជាងគេ
-
លោក ហ៊ុន សែន ព្រមានជាថ្មីអំពីការផ្លាស់ប្ដូររបបដឹកនាំរបស់លោកនឹងមានសង្គ្រាម
-
មន្ត្រីបក្សកាន់អំណាចហៅអ្នកវិភាគបរទេសដែលរិះគន់លោក ហ៊ុន សែន ថាជាបណ្ឌិតអគតិ
-
លោក ហ៊ុន សែន ណែនាំមន្ត្រីឲ្យរក្សាភ្លុកដំរីដែលចាប់បានសម្រាប់ការដាក់តាំង
-
នាយករដ្ឋមន្ត្រីប្រតិកម្មនឹងអ្នកនយោបាយដែលថារដ្ឋាភិបាលចង់លុបចោលការបោះឆ្នោត
-
លោក ហ៊ុន សែន ព្រមានសហគមន៍អន្តរជាតិកុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា
យុទ្ធសាស្ត្រកូនមីរតក៏ងាប់ កូនមីកន្ត្រប់ក៏ងាប់ដែរ។
៣០ឆ្នាំហើយគ្រប់គ្រាន់ល្មមប្រជារាស្ដ្រខ្មែរស្គាល់ក្រយៅពិតរបស់មេដឹកនាំញៀនអំណាចមួយនេះហើយ! ចឹងយើងទាំងអស់គ្នាមិនត្រូវបន្តោយអោយមនុស្សញៀនអំណាចម្នាកហ្នឹងប្រើរមាត់ខ្លួនធ្វើជាច្បាប់ដើម្បីសម្លាប់រាស្ដ្រខ្មែរតទៅទៀតបានទេ យើងត្រូវតែប្រើដៃរបស់យើងបោះឆ្នោតទំលាក់ចេញអោយបាន ទើបរាស្ដ្រខ្មែរបានសុខតទៅមុខទៀត ! ( មនុស្សញៀនអាភៀនអាចកែរបានតែមនុស្សញៀនអំណាចនោះកែរមិនរួចទេ ) តែញៀនហើយវក់ហើយ
we knew what going on even if HUN SEN ‘s conversation not breaking out. every day HUN SEN is trying to eliminate his opponent. HUN SEN did not dear to international community and all Cambodian seeing his evil act. the question is how can this poor nation live in peace as the other democracy nation. we Cambodian knew this murder that took so many life and transform himself as GOD saving them . this guy can turn black to whit not even that he acting that he is own this country and all Cambodian. after this conversation break out and have been admit by HUN SEN himself . I want to see how all Cambodian are understanding about their future. the future is depending on all Cambodian living inside the country. if they can not stop this evil guy doing more harm to this poor nation. I’m seeing this evil is so ugly not just by the look every thing is dark black from inside out . this nation have to change their leader if they can not do it that indicate this nation is over. please I do not want to see this evil again Cambodian never will have peace if this guy continuous to lead in this CPP party. GOD bless all Cambodian
The evil never love the good thing’ like SATAN’ .Dictator love power only never care anything and thinking only criminal act toward opposition or who ever criticise him’ he never learn a good thing ‘.One day he will get bad thing like he did to other people’ remember KARMA”.GOD bless all cambodian people’