អាជ្ញាធរ​ពន្ធដា​ផាក​ពិន័យ​រថយន្ត​ប្រមូល​ថវិកា​បាន​​១.៣៤​លាន​ដុល្លារ

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

សង្គម

រថយន្ត​ជិត ៦​ពាន់​គ្រឿង ត្រូវ​បាន​អាជ្ញាធរ​ប្រមូល​​ពន្ធដារ​កម្ពុជា​ប្រកាស​ថា មិន​បាន​បង់​ពន្ធ​ទាន់​ពេល​វេលា ហើយ​ត្រូវ​ផាក​ពិន័យ បន្ទាប់​ពី​រយៈពេល​នៃ​ការ​បង់​ពន្ធ ត្រូវ​បាន​បញ្ចប់​ទៅ​ទាំង​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ម៉្លេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មីនា​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​កន្លង​មក​នេះ សមត្ថកិច្ច​បាន​ផាក​ពិន័យ​រថយន្ត​ចំនួន ៥៩៩៧​គ្រឿង ដោយ​ប្រមូល​បាន​ថវិកា​ ១​លាន ៣៤​ម៉ឺន​ដុល្លារ។

ការ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន បាន​បញ្ចប់​ទៅ​កាល​ពី​ចុង​ខែ​វិច្ឆកា ឆ្នាំ​២០១៦​កន្លង​មក ហើយបន្ទាប់​មក អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រកាស​បើក​យុទ្ធនាការ​ផាក​ពិន័យ​រថយន្ត​មិន​ទាន់​បង់​ពន្ធ ចាប់​ពី​ពាក់​ខែ​មករា​កន្លង​មក​នេះ៕

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

What Next?

Recent Articles